ឧទ័យទិត្យវរ្ម័នទី១

ឧទ័យទិត្យវរ្ម័នទី១ (អង់គ្លេស: Udayadityavarman I) (ប្រ.ស|គ.ស ០០០-១០០២) រជ្ជកាលគ្រងរាជ (គ.ស ១០០១-១០០២) ក្រោយគ្រងរាជសម្បត្តិផ្លូវការណ៍ក្នុងឆ្នាំ ១០០១ នៃគ.សករាជ ទ្រង់មានព្រះបរមនាមថា "វ្រះបាទ ធូលីជេងវ្រះកម្រតេងអញ ឝ្រីឧទយទិត្យវម្ម៌ទេវ" ប្រែជាខេមរៈភាសា "ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ ស្រីឧទ័យទិត្យវរ្ម័នទេវៈ" មិនមានកំណត់ត្រារៀបអភិសេករបស់ព្រះអង្គឡើយ តាមពង្សសាវតា គេដឹងត្រឹមថា ព្រះអង្គត្រូវជាក្មួយ ព្រះបាទ ជ័យវរ្ម័នទី៥[១]

ឧទ័យទិត្យវរ្ម័នទី១

Phra Prang of Wat Phra Si Rattana Mahathat, a Buddhist Temple (Wat) in Lop Buri Province, Thailand, 10th Century During King Udayadityavarman I.
រជ្ជកាល ១០០១-១០០២ (ចក្រភពខ្មែរ)
គ្រងរាជ ​ ១០០១
ព្រះនាមពេញ ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ

ស្រីឧទ័យទិត្យវរ្ម័នទេវៈ

មរណៈនាម មិនមានកំណាត់ត្រា
ក្សត្រមុន ជ័យវរ្ម័នទី៥
រាជបន្ត ជ័យវីរៈវរ្ម័ន
សន្តិវង្ស កៅណ្ឌិន្យ (អំបូរខ្មែរជ្វា)
ប្រសូត្រ មិនមានកំណត់ត្រា
ចូលទីវង្គត់ ១០០១ (ជន្មាយុ)

មិនមានកំណត់ត្រា

ជំនឿសាសនា ហិណ្ឌូសាសនា លទ្ធិ

ព្រះសិវៈ និយម និង ពុទ្ធសាសនាមហាយាន

សង្គ្រាមនៅលប់បុរី កែប្រែ

Battle at Lopburi

ព្រះបាទ ឧទ័យទិត្យវរ្ម័នទី១ មិនបានបាត់ព្រះកាយទៅណានោះទេ ក្នុងការគ្រប់គ្រងរបស់ព្រះអង្គ នគរស្រីល្វោ (អង់គ្លេស: Lavo) ដែលធ្លាប់ជានគរចំនុះឱ្យអាណាចក្រខ្មែរ មានគំរោងចង់បង្កើតរដ្ឋឯករាជ្យនៅទីនោះ ពេលនោះទំនងព្រះបាទ ឧទ័យទិត្យវរ្ម័នទី១ ព្រះអង្គបានយាងទៅធ្វើសង្គ្រាមបង្ក្រាបការបះបោរនៅទីនោះ ហើយព្រះអង្គប្រហែលជាសោយទីវង្គត់ក្នុងសង្គ្រាមនោះទៅ ដូចនេះមិនមានកំណត់ត្រាច្រើនពីព្រះអង្គឡើយ ហើយប្រាសាទនៅតំបន់លប់បុរីមួយចំនួនតូចអាចត្រូវបានសាងសង់ក្នុងរាជរបស់ព្រះអង្គ ។​[២]

កំណត់ត្រា​សិលាចរឹក កែប្រែ

យោងតាមកំណត់ត្រា​សិលាចរឹក K.356 នាភូមិភាគឥសានកម្ពុជា បាននិយាយអំពីឈ្មោះដែលត្រូវជាប្អូនប្រុសបង្កើតព្រះបាទ "ឧទ័យទិត្យវរ្ម័នទី១" ដែលត្រូវបានឡើងសោយរាជបន្តពីព្រះបាទ ឧទ័យទិត្យវរ្ម័នទី១ និង មានព្រះនាមក្នុងរាជថា ជ័យវីរៈវរ្ម័ន[៣][៤]

សេចក្ដីជំរាប កែប្រែ

មានមតិរបស់លោកបណ្ឌិតផ្នែកសិលាចរិកមួយ លើកឡើងថា «វម៌្ម» មាននៅលើសិលាចារឹកភាសាខ្មែរយ៉ាងច្រើន អ្នកប្រាជ្ញបារាំងបានអានថា varmma ដែរ។ ប៉ុន្តែ នៅពេលគេបកប្រែ ឬពន្យល់ជា ភាសាបារាំង គេសរសេរជា varman វម៌ន/ វរ្ម័ន វិញ។ បើយើងលើកតម្កើងឯកសារក្នុងស្រុក ហេតុអ្វីបានមិនគាំទ្រ សំណេររបស់ដូនតាថា «...វម៌្ម»?

ពាក្យ (វរ្ម័ន) ត្រូវបានក្រុមសិក្សាពាក្យសំស្ក្រឹត ជាន់ខ្ពស់ នៃក្រុមបុរាណាចារ្យ យកមកប្រើ ជាឈ្មោះផ្លូវការណ៍ នៃការសិក្សាទូទៅ ដោយទទួលស្គាល់ដោយក្រុម ប្រវិត្តវិទូខ្មែរជាន់ខ្ពស់ របស់សាលាបារាំងចុងបូព៌ា (École Française d'Extrême-Orient) ដែលហៅកាត់ថា (E.F.E.O) ដែលយកលំនាំតាមឈ្មោះព្រះបាទនរោត្តម ដែលមានព្រះនាមសរសេរថា "នរោត្ដមវរ្ម័ន" ដែលសរសេរឡើងក្នុងឆ្នាំ 1903 ដោយបែបនេះហើយទើបពាក្យ (វរ្ម័ន) មានប្រើប្រាសរហូតមកដល់បច្ចុប្បន្ននេះ ដែលមានសរសេរក្នុងក្រាំងសៀវភៅនានា ក្រោយសង្គ្រាមលោកលើកទី២ ហើយពាក្យ (វរ្ម័ន) ត្រូវបានបញ្ចូលក្នុងវចនានុក្រមខ្មែរ ដោយសម្ដេចសង្ឃរាជជួនណាត មកដល់បច្ចុប្បន្ននេះ គួរបញ្ចាក់ផងដែរថា មុនការចេះអានសំស្ក្រឹតរបស់លោកបណ្ឌិត កម្ពុជាមានក្រុមសិក្សាជាន់ខ្ពស់នៃភាសាសំស្ក្រឹតរួចទៅហើយ ម៉្យាងវិញទៀត អ្នកសិក្សាជន់ខ្ពស់ពីមុនៗ មានដូចជា៖ ក្រុមជំុនំទំនៀមទម្លាប់ខ្មែរ នៃក្រុមបុរាណាចារ្យ លោក កេងវ៉ាន់សាក់, លោក ត្រឹងងា ដែលសុទ្ធតែជាអ្នកសឹក្សាជាន់ខ្ពស់ មិនដែលតិះទាន និងលើកការអនុម័ត សំរេចការយល់ឃើញណាមួយ ដោយមិនមានការបោះឆ្នោតឯកភាព ក្នុងអង្គប្រជុំនៃបណ្ឌិតសភាអក្សរសាស្ត្ររបស់កម្ពុជានោះទេ ។[៥]

ដូចនេះ ៖ ប្រហែលជាលោក បណ្ឌិតមានការយល់ច្រឡំ រវាងការប្រើតួអក្សរ សំស្ក្រឹត និង តួអក្សរខ្មែរ បញ្ចុប្បន្ន ដែលមានន័យថា បើលោកបណ្ឌិត ចង់ឱ្យមានការប្រើពាក្យ (វម្ម៌) ជាពាក្យប្រើប្រាសទូទៅផ្លូវការណ៍ លោកបណ្ឌិត ត្រូវស្នើសុំសភាអក្សរសាស្ត្រជាតិកម្ពុជា លប់អក្សរក្រមកម្ពុជា ដែលមានព្យញ្ជនៈ ៣៣តួ ពី ក ដល់ អ និង ស្រៈ ទាំងអស់ចេញ ពីកម្មវិធីសិក្សារបស់រដ្ឋជាមុនសិន បន្ទាប់មកត្រូវស្នើសុំអង្គព្រះមហាក្សត្រ និង នាយករដ្ឋមន្ត្រីកម្ពុជា ទាត់ចោលនូវស្នាដៃរបស់អ្នកចងក្រងពីមុន ជាមុនសិន ទើបលោកបណ្ឌិតអាចយក ព្យញ្ជនៈ និង ស្រៈ នៃពាក្យសំស្ក្រឹតទាំងអស់ មកជំនួស ព្យញ្ជនៈ និង ស្រៈ នៃពាក្យ ខេមរៈភាសាបាន ហើយលោកបណ្ឌិត ត្រូវពន្យល់ពីរបៀបប្រកបពាក្យចំនួនរាប់លាន ដែលបានចងក្រងដោយ សម្ដេចសង្ឃរាជជួនណាត ក្នុងទម្រង់ជាសំស្ក្រឹត បន្ទាប់មក លោកបណ្ឌិត ត្រូវបង្កើតការប្រកបទាក់ទង និង ពាក្យចំនួនរាប់លានទៀត នៃក្រុមពាក្យរបស់ជនជាតិភាគតិចកម្ពុជា ដែលមានដូចជា៖ កួយ ភ្នង ចារាយ ល-។ មានសព្វគ្រប់ដូចការរៀបរាប់ខាងលើនេះហើយ ទើបលោកបណ្ឌិតអាចធ្វើការផ្លាសប្ដូរ នូវអ្វីដែលលោកបណ្ឌិតយល់ឃើញនេះ ។

បុរាណាចារ្យ លោកតែងលើកឡើងនៃពាក្យមួយថា (ពេក) ។

ចំណារពន្យល់ កែប្រែ

សិក្សាពាក្យ (វម្ម៌) ដែលជាពាក្យដើមនៃសិលាចរឹកសំស្ក្រឹត ដែលត្រូវបានប្រែសម្រួលជាពាក្យ (វរ្ម័ន) ដោយក្រុមសិក្សាជាន់ខ្ពស់ភាសាសំស្ក្រឹត នៃក្រុមបុរាណាចារ្យ ក្នុងរាជព្រះបាទនរោត្ដម ហើយក្រុមប្រវត្តិវិទូបារាំងបានយកទៅប្រែជាភាសាបារាំងនៃពាក្យ Varman ។ ហេតុអ្វីត្រូវហៅពាក្យ វម្ម៌ នេះថា (វ-ម័ន) ពីព្រោះពាក្យនេះត្រូវបានក្រុមបេសកជនចិន ហៅស្ដេចខ្មែរ ជំនាន់នគរភ្នំ នៃកន្ទុយពាក្យ ម្ម៌ នេះហៅថា "ម័ន" តាំងពីស.វទី៣ ឬ ស.វទី៥ មកម៉្លេះ ចំណែកឯជើងព្យញ្ជនៈ ម "្ម" គ្រាន់តែរបៀបដែលគេសរសេរដើម្បីសង្កត់ពាក្យទាញសូរសម្លេងប៉ុនណោះ ដោយពាក្យថ្មីៗ កាន់តែកើតឡើងច្រើនឡើងៗ តាមរយៈការមកដល់របស់ពួកអុឺរ៉ុប ដូចនេះកម្ពុជាចាំបាច់ត្រូវធ្វើបដិវឌ្ឍន៍អក្សរខ្មែរ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការប្រកប និង ការអាន ។ ហេតុអ្វីពាក្យ (វរ្ម័ន) ត្រូវបន្ថែម ព្យញ្ជនៈ "រ" នៅចន្លោះកណ្ដាល ពីព្រោះ ព្យញ្ជនៈ វ និងចាប់ទាញយក ព្យញ្ជនៈ ន យកមកប្រកបចូលគ្នា ហៅថា (វ៉ន) ម័ ដូចនេះហើយ ក្រុមសិក្សាអក្សរសាស្ត្រខ្មែរ ត្រូវបន្ថែម ព្យញ្ជនៈ "រ" ដើម្បីបំបែកការទាញប្រកប ។ រហូតដល់ពាក្យ (វរ្ម័ន) ត្រូវបានប្រើប្រាសជាងមួយរយឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ ។

មើលផងដែរ កែប្រែ

តំណភ្ជាប់ រជ្ជកាលគ្រងរាជ កែប្រែ

ឧទ័យទិត្យវរ្ម័នទី១
(គ.ស ០០០-១០០២)
មុនដោយ
ជ័យវរ្ម័នទី៥
ចក្រភពខ្មែរ
១០០១–១០០២
តដោយ
ជ័យវីរៈវរ្ម័ន

ឯកសារយោង កែប្រែ

  1. George B. Walker (1955) Angkor Empire, Publisher: Signet Press, Original from the University of Michigan p.132
  2. Paul Michel Munoz (2006) Early Kingdoms of the Indonesian Archipelago and the Malay Peninsula, Publisher: Continental Sales, Incorporated p.392 ISBN: 9814155675
  3. Charles Higham (2004) | The Civilization of Angkor, Publisher: University of California Press p.192 ISBN: 0520242181
  4. Trudy Jacobsen (2008) Lost Goddesses: The Denial of Female Power in Cambodian History Issue 4 of Gendering Asia, Publisher: illustrated, NIAS Press p.327 ISBN: 8776940012
  5. Prasoersūrisǎkti (Jum Mau) (Ukñā.) (1947) Eka Sahasrarātrī: muay bǎn muay yáp, Volume 12, Contributors: Cambodia. Bibliothèque Royale, Cambodia. Institut Bouddhique, Publisher: Cambodia Royal Library, Original from the University of Michigan