អ៊ែរ អេស៊ា ខេមបូឌា (AirAsia Cambodia) ជា ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប របស់កម្ពុជា ដែលមានមូលដ្ឋាននៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ វា​គឺ​ជា​ការ​បណ្តាក់​ទុន​រួម​គ្នា​រវាង​ក្រុមហ៊ុន អ៊ែរ អេស៊ី ម៉ាឡេស៊ី និង​សហគ្រាស​ក្នុង​ស្រុក​គឺ Sivilai Asia ។ ក្រុមហ៊ុនអាកាសចរណ៍នេះបានបើកដំណើរការនៅថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2022 ហើយបានចាប់ផ្តើមប្រតិបត្តិការហោះហើរនៅថ្ងៃទី 2 ខែឧសភា ឆ្នាំ 2024។ [] កម្ពុជា​ជា​ប្រទេស​ទី​ប្រាំ​នៅ​អាស៊ី​អាគ្នេយ៍​ដែល​ក្រុមហ៊ុន Capital A បាន​បង្កើតឱ្យមានប្រ៊េន AirAsia មួយនេះ។

AirAsia Cambodia
អ៊ែរ អេស៊ា ខេមបូឌា
IATA
KT
ICAO
KTC
Callsign
RED NAGA
បង្កើត9 ធ្នូ 2022; 1 ឆ្នាំកន្លងទៅ (2022-១២-09)
ចាប់ផ្ដើមប្រតិបត្តិការ2 ឧសភា 2024; 0 ឆ្នាំកន្លងទៅ (2024-០៥-02)
Operating bases
Frequent-flyer programBIG Loyalty Programme[]
Fleet size2
ទីគោលដៅ4
Parent companyAirAsia
ស្នាក់ការកណ្ដាលភ្នំពេញ, កម្ពុជា
បុគ្គលសំខាន់ៗ
  • Tony Fernandes (Group CEO of Capital A Berhad)
  • ណាំ វិសុទ្ធ (នាយកប្រតិបត្តិនៃ Sivilai Asia)
គេហទំព័រairasia.com

ប្រវត្តិ

កែប្រែ

នៅខែឧសភា ឆ្នាំ 2017 ក្រុមហ៊ុន អ៊ែរ អេស៊ី គ្រោងបើកក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរពីប្រទេសម៉ាឡេស៊ី ដែលបានមកទស្សនាទីក្រុងនានាក្នុងប្រទេសកម្ពុជា ដូចជា ភ្នំពេញ សៀមរាប និង ក្រុងព្រះសីហនុ[] នៅខែវិច្ឆិកា ឆ្នាំ ២០១៩ បន្ទាប់ពីផ្អាកអស់មួយរយៈ អ៊ែរ អេស៊ី បានបន្តផែនការរបស់ខ្លួនក្នុងការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅកម្ពុជា [] ទទួលបានការគាំទ្រពី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្នុងខែមករា ឆ្នាំ ២០២០។ []

នៅថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2022 ក្រុមហ៊ុន អ៊ែរ អេស៊ា និង Sivilai Asia បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាដើម្បីបង្កើតក្រុមហ៊ុន អ៊ែរ អេស៊ី ខេមបូឌា (AirAsia Cambodia)។ [] Capital A ដែលជា ក្រុមហ៊ុនមេនៃ AirAsia Group [] នឹងកាន់កាប់ភាគហ៊ុន ៥១% នៃក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះ ខណៈដែលក្រុមហ៊ុន Sivilai Asia នឹងកាន់កាប់ចំណែកដែលនៅសល់។ [] ក្រោយទទួលបានការអនុម័តពីរដ្ឋាភិបាលហើយនោះ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៤ ក្រុមហ៊ុនអាកាសចរណ៍បានចាប់ផ្ដើមឡើង។ [] នៅថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៤ ក្រុមហ៊ុនអាកាសចរណ៍បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនជាផ្លូវការ។

ទិសដៅហោះហើរ

កែប្រែ

ក្រុមហ៊ុនអាកាសចរណ៍នេះ គ្រោងហោះហើរទៅកាន់ទិសដៅដែលស្ថិតក្នុងរង្វង់បួនម៉ោង ពីមូលដ្ឋានរបស់ខ្លួននៅកម្ពុជា។ ក្រុមហ៊ុននេះក៏ផ្តោតលើការតភ្ជាប់រវាងបណ្តាប្រទេសនៅអាស៊ាន ក៏ដូចជា ឥណ្ឌា ចិន និង អាស៊ីខាងជើង ផងដែរ។[]

ប្រទេស ទីក្រុង អាកាសយានដ្ឋាន ចំណាំ ហោះហើរដំបូង
កម្ពុជា ភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មូលដ្ឋាន
សៀមរាប អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មូលដ្ឋាន
ក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ
ម៉ាឡេស៊ី[១០] កូឡាឡាំពួរ អាកាសយានដ្ឋានអន្តរជាតិ កូឡាឡាំពួរ 01 សីហា 2024
សិង្ហបុរី[១១] សិង្ហបុរី អាកាសយានដ្ឋានអន្តរជាតិ ឆាងងី 09 វិច្ឆិកា 2024
វៀតណាម[១២] ហូជីមិញ អាកាសយានដ្ឋានអន្តរជាតិ តឹនសឺនញឹត 22 ធ្នូ 2024
ហាណូយ អាកាសយានដ្ឋានអន្តរជាតិ ណុយបៃ 22 ធ្នូ 2024
ឥណ្ឌូនេស៊ី កោះពាលី អាកាសយានដ្ឋានអន្តរជាតិ I Gusti Ngurah Rai (នឹងប្រកាសពេលក្រោយ)
ភីលីពីន សេប៊ូ អាកាសយានដ្ឋានអន្តរជាតិ Mactan-Cebu (នឹងប្រកាសពេលក្រោយ)

បន្ទាប់ពីបានដាក់ឱ្យដំណើរការហោះទៅកាន់ប្រទេសម៉ាឡេស៊ី[១៣] នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏មានផែនការបន្ថែមជើងហោះហើរអន្តរជាតិបន្ថែមទៀតនៅឆ្នាំដដែលនេះ ឆ្ពោះទៅកាន់ទីក្រុងសេប៊ូ ប្រទេសភីលីពីន និង កោះពាលី ប្រទេសឥណ្ឌូនេស៊ី

យន្តហោះ

កែប្រែ

ព័ត៌មានគិតត្រឹម កក្កដា 2024, អ៊ែរ អេស៊ា ខេមបូឌា មានយន្តហោះកំពុងដំណើរការដូចខាងក្រោម៖[]

យន្តហោះ កំពុងដំណើរការ បានបញ្ជាទិញ អ្នកដំណើរ កំណត់ចំណាំ
Airbus A320-200 ១៨០ XU-818 និង XU-819
សរុប

ឯកសារយោង

កែប្រែ
  1. "AirAsia BIG Loyalty Programme". Airasia.com. Archived from the original on 22 May 2014. Retrieved 31 May 2014. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  2. "Capital A unit inks deal to establish MRO business in Cambodia". The Edge Malaysia.
  3. Willy, Adela Megan (16 May 2017). "AirAsia to set up Cambodian subsidiary — report". The Edge Markets. https://www.theedgemarkets.com/article/airasia-set-cambodian-subsidiary-%E2%80%94-report. 
  4. "AirAsia Group seeks partners in Cambodia, China, Myanmar". ch-aviation.com. 12 December 2022. https://www.ch-aviation.com/portal/news/83730-airasia-group-seeks-partners-in-cambodia-china-myanmar. 
  5. Sok, Chan (10 January 2020). "AirAsia flies to new heights?". Khmer Times. https://www.khmertimeskh.com/678868/airasia-flies-to-new-heights/. 
  6. "AirAsia to Now Launch a Low-Cost Carrier in Cambodia". Skift. 9 December 2022. https://skift.com/blog/airasia-to-now-launch-a-low-cost-carrier-in-cambodia/. 
  7. Staff (December 9, 2022). "Capital A to launch AirAsia Cambodia as it resumes growth" (ជាen). Bangkok Post. https://www.bangkokpost.com/business/2456805/capital-a-to-launch-airasia-cambodia-as-it-resumes-growth. 
  8. ៨,០ ៨,១ ៨,២ "AirAsia to launch Cambodian JV in 2023". ch-aviation.com. 12 December 2022. https://www.ch-aviation.com/portal/news/122377-airasia-to-launch-cambodian-jv-in-2023. 
  9. "AirAsia launches new low cost airline in Cambodia". The Star. 9 December 2022. https://www.thestar.com.my/business/business-news/2022/12/09/airasia-launches-new-low-cost-airline-in-cambodia. 
  10. "AirAsia Cambodia celebrates first international flight from Phnom Penh to Kuala Lumpur". AirAsia Newsroom (in American English). 2024-08-01. Retrieved 2024-11-13.
  11. "AirAsia Cambodia strives to enhance convenience and affordability for international travel as the only LCC that flies from Singapore to Siem Reap". AirAsia Newsroom (in American English). 2024-11-10. Retrieved 2024-11-13.
  12. "AirAsia Cambodia បន្តពង្រីកជើងហោះហើរអន្តរជាតិថ្មីចំនួនពីរទៅកាន់ប្រទេសវៀតណាម". AirAsia Newsroom (in American English). 2024-11-13. Retrieved 2024-11-13.
  13. "AirAsia Cambodia Plans Cebu, Bali Flights Following KL Kick-Off". kiripost.com (in អង់គ្លេស). Retrieved 2024-08-02.