ពុទ្ធលើសឡានភាល័យ

(ត្រូវបានបញ្ជូនបន្តពី Buddha Loetla Nabhalai)

ព្រះពុទ្ធលើសឡានភាល័យ (សៀម៖ พระพุทธเลิศหล้านภาลัย, ២៤ កុម្ភៈ ១៧៦៧ – ២១ ខែកក្កដា ១៨២៤) មានឈ្មោះផ្ទាល់ខ្លួនថា ជីម (សៀម៖ ฉิม) ឬ រាមាទី២ គឺជាព្រះមហាក្សត្រទីពីរនៃសៀមក្រោមរាជវង្សចក្រី​ដោយបានគ្រងរាជ្យពីឆ្នាំ១៨០៩ ដល់ឆ្នាំ១៨២៤។ នៅឆ្នាំ១៨០៩ ព្រះអង្គបានសោយរាជ្យបន្តពីព្រះបិតារបស់ព្រះអង្គព្រះនាមពុទ្ធយ៉តហ្វាចុឡាលោក។ រជ្ជកាលរបស់ទ្រង់ភាគច្រើនមានភាពស្ងប់ស្ងាត់ គ្មានជម្លោះអ្វីធំដុំកើតមានឡើយ។ រជ្ជកាលរបស់ព្រះអង្គក៏ត្រូវបានគេស្គាល់ដែរថាជា "យុគសម័យមាសនៃអក្សរសិល្ប៍រតនកោសិន្ទ្រ៍" ដោយសារព្រះអង្គជាអ្នកឧបត្ថម្ភដល់កវីមួយចំនួននៅក្នុងព្រះរាជវាំង ហើយព្រះមហាក្សត្រទ្រង់ផ្ទាល់គឺជាកវី និងវិចិត្រករដ៏ល្បីល្បាញ។ កវីដ៏មានប្រជាប្រិយភាពបំផុតដែលនៅស្ថិតក្នុងវង្សការងារនិពន្ធរបស់ទ្រង់គឺ ព្រះស៊ុនថន ភូ ដែលជាអ្នកនិពន្ធរឿងព្រះអាផៃមុនី

ព្រះពុទ្ធលើសឡានភាល័យ
พระพุทธเลิศหล้านภาลัย
រាមាទី២
ព្រះមហាក្សត្រសៀម
រជ្ជកាល៧ កញ្ញា ១៨០៩ – ២១ កក្កដា ១៨២៤
រាជាភិសេក១៨០៩
អង្គមុនពុទ្ធយ៉តហ្វាចុឡាលោក (រាមាទី១)
អង្គក្រោយណាង់ក្លៅ (រាមាទី៣)
ព្រះអនុរាជមហាសេនានុរក្ស
ព្រះអនុរាជរតនកោសិន្ទ្រ៍
សោយរាជ្យ១៨០៨ – ៧ កញ្ញា ១៨០៩
អ្នកតែងតាំងពុទ្ធយ៉តហ្វាចុឡាលោក (រាមាទី១)
អង្គមុនមហាសុរាសិង្ហាណាត
អង្គក្រោយមហាសេនានុរក្ស
ប្រសូត២៤ កុម្ភៈ ១៧៦៧
អាំផាវ៉ា, សមុទ្រសង្គ្រាម, អាណាចក្រអយុធ្យា
សុគត២១ កក្កដា ១៨២៤ (ព្រះជន្មាយុ ៥៧ វស្សា)
ព្រះបរមមហារាជវាំង, ព្រះនគរ, បាងកក, សៀម
រាជពន្ធភាពស្រីសុរិយិនត្រា (មហេសី)
គន្ធុន ទិព្យាវ៉ាឌី
ស្រីសុឡាល័យ
រាជបច្ឆាញាតិបុត្រានិងបុត្រីចំនួន ៧៣ អង្គ[]
វង្សរាជវង្សចក្រី
បិតាពុទ្ធយ៉តហ្វាចុឡាលោក (រាមាទី១)
មាតាអម៉ារិនត្រា
សាសនាព្រះពុទ្ធសាសនា

ដើមជីវិត

កែប្រែ

ពុទ្ធលើសឡានភាល័យ ប្រសូតនៅ​ឆ្នាំ ១៧៦៧ ក្នុង នៅ​ស្រុកអាំផាវ៉ា ខេត្តសមុទ្រសង្គ្រាម ។ ព្រះអង្គគឺជាបុត្រារបស់ ហ្លួង យកក្របទ នៃរាជាបុរី និងណាក់ នៃសមុទ្រសង្រ្គាម។ ដូចដែលឪពុកនិងម្តាយរបស់គាត់ត្រូវបានគេស្គាល់។ ក្រោយ​មក​ពួកគេ​ទាំងពីរក៏នឹង​ក្លាយ​ជាស្តេចពុទ្ធយ៉តហ្វាចុឡាលោកនិង​ព្រះនាង​អម្រិន្ទ្រា​រៀង​ខ្លួន។ នៅឆ្នាំ១៧៦៧ អយុធ្យាបានធ្លាក់ចូលទៅក្នុងការឈ្លានពានរបស់ភូមាក្នុងរាជវង្សកូបោន ។ បិតារបស់ព្រះអង្គឈ្មោះ ព្រះយ៉ារាជាបុរី បានចូលរួមជាមួយកងកម្លាំងរបស់ស្តេចតាកស៊ីន ដើម្បីដណ្តើមយកទីក្រុងអយុធ្យាមកវិញ។ ក្រោម​ការ​ដឹកនាំ​ររបស់ស្តេចតាក់ស៊ីន បិតា​ររបស់ ព្រះអង្គបាន​ឡើង​ឋានន្តរស័ក្តិ​យ៉ាង​ឆាប់​រហ័ស​ក្នុង​នាម​ជា​មេ​ទ័ពដឹក​នាំ​កងទ័ព ហើយ​ត្រូវ​បាន​ចាត់តាំង​ជាមួយ​នឹង​យុទ្ធនាការ​កម្ចាត់​ឡាវ និង​កម្ពុជា។ នៅឆ្នាំ១៧៨២ បិតាទ្រង់បានឡើងសោយរាជ្យជាស្តេចនៃសៀម (ក្រោយមកដាក់ឈ្មោះថា រាមាទី១) ហើយព្រះអង្គខ្លួនឯងត្រូវបានលើកឡើងជាព្រះអង្គម្ចាស់អ៊ីតសារាស៊ុនថននៃសៀម។ ពុទ្ធលើសឡានភាល័យ ជាមួយ​នឹង​ស្រី​ស្នំ​របស់​ព្រះអង្គ​គឺ​ស្រី​សុឡាឡៃ បាន​បង្កើតព្រះអង្គម្ចាស់ថ័ប (ทับ​-​ក្រោយ​ពី​រាមា​ទី ៣) ក្នុង​ឆ្នាំ ១៧៨៧។

ឯកសារយោង

កែប្រែ
  1. Baker, Chris; Phongphaichit,, Phasuk (2009). A History of Thailand. Cambridge University Press. p. 31. ល.ស.ប.អ. 0521767687. https://books.google.co.th/books?id=TEdueeBj1H0C&dq=Nangklao+children&source=gbs_navlinks_s។ បានយកមក 10 July 2019. 
ពុទ្ធលើសឡានភាល័យ
ប្រសូត/កើត: ២៤ កុម្ភៈ ១៧៦៧ សុគត/ស្លាប់: ២១ កក្កដា ១៨២៤
គោរម្យងារសំរាប់រាជ្យ
មុនដោយ
រាមាទី១
ព្រះមហាក្សត្ររតនកោសិន្ទ្រ៍
១៨០៩–១៨២៤
តដោយ
រាមាទី៣
Vacant
Title last held by
មហាសុរាសិង្ហាណាត
ព្រះអនុរាជរតនកោសិន្ទ្រ៍
១៨០៨–១៨០៩
តដោយ
មហាសេនានុរក្ស