តាកស៊ីន
សម្តេចព្រះចៅតាកស៊ីនមហារាជ (ភាសាថៃ៖ สมเด็จพระเจ้าตากสินมหาราช) (១៧ មេសា ១៧៣៤ – ៧ មេសា ១៧៨២) ឬ ព្រះបាទសម្ដេច ព្រះចៅក្រុងធនបុរីមហារាជ ព្រះពុទ្ធចៅចៅយូហួ គឺជាព្រះមហាក្សត្រតែមួយគត់នៃក្រុងធនបុរី។ ព្រះអង្គធ្លាប់ជាអភិជនម្នាក់នៅក្នុងសម័យអយុធ្យាហើយក្រោយមកគឺជាមេដឹកនាំកំពូលម្នាក់នៅក្នុងចលនារំដោះសៀមចេញពីការកាន់កាប់របស់ភូមាបន្ទាប់ពីក្រុងអយុធ្យាត្រូវបានផ្តួលរំលំជាលើកពីរនៅក្នុងឆ្នាំ១៧៦៧ និងជាអ្នកបង្រួបបង្រួមប្រជាជាតិសៀមឡើងវិញបន្ទាប់ពីសង្គ្រាមជាមួយភូមាបានបញ្ចប់។ ព្រះអង្គបានបង្កើតស្ថាបនាក្រុងធនបុរីជារាជធានីឡើងវិញបន្ទាប់ពីវាត្រូវបានទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរពីសង្គ្រាម។ ក្រោមរជ្ជកាលរបស់ទ្រង់ ប្រទេសសៀមត្រូវឆ្លងកាត់សង្គ្រាមជាច្រើនដូចជា សង្គ្រាមបង្រ្កាបការលុកលុយជាថ្មីដោយភូមា ការវាយយកនគរលាននានៅភាគខាងជើង ក្សត្របុរីធឡាវតូចៗ និងបានបើកការវាយប្រហារនិងត្រួតត្រាទឹកដីប្រទេសកម្ពុជាមួយផ្នែក។
តាកស៊ីន ตากสิน | |
---|---|
ព្រះមហាក្សត្រក្រុងធនបុរី | |
ព្រះមហាក្សត្រក្រុងធនបុរី | |
រជ្ជកាល | ២៨ ធ្នូ ១៧៦៧ – ៦ មេសា ១៧៨២ |
រាជាភិសេក | ២៨ ធ្នូ ១៧៦៧ |
អង្គមុន | ឯកទឝ (មុនអយុធ្យាត្រូវដួលរលំ) |
អង្គក្រោយ | ពុទ្ធយ៉តហ្វាចុឡាលោក (រាមាទី១) |
ព្រះអនុរាជ | ឥន្ទ្រពីថាក៍ |
ប្រសូត | ១៧ មេសា ១៧៣៤ ក្រុងអយុធ្យា, អាណាចក្រសៀម |
សុគត | ៧ មេសា ១៧៨២ (ព្រះជន្មាយុ ៤៧ វស្សា) ព្រះរាជវាំងធនបុរី, ក្រុងធនបុរី, អាណាចក្រធនបុរី |
រាជពន្ធភាព | សម្ដេចព្រះអគ្គមហេសី ក្រុមហ្លួងបុត្របុរិជា ព្រះមហេសី ក្រុមបុរិជាភាគធីស្រីសុតារក្ស |
រាជបច្ឆាញាតិ | បុត្រានិងបុត្រីចំនួន ៣០ អង្គ[១] |
វង្ស | រាជវង្សធនបុរី |
បិតា | យ៉ុង សែតា[២] |
មាតា | ណុកគាង (នាមក្រោយ៖ ក្រុមព្រះទេពផាម៉ាត) |
សាសនា | ព្រះពុទ្ធសាសនា |
ថ្វីត្បិតតែរជ្ជកាលព្រះអង្គសម្បូរពោរពេញទៅដោយសឹកសង្គ្រាមមែនក៏ប៉ុន្តែតាកស៊ីនទ្រង់នូវតែយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ទៅលើរឿងនយោបាយ រដ្ឋបាល សេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រទេស។ ព្រះអង្គបានលើកកម្ពស់វិស័យពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងជាមួយបរទេសរួមមានចិន អង់គ្លេស និងហុល្លង់ជាដើម។ មិនតែប៉ុណ្ណោះ ព្រះអង្គទ្រង់ថែមទាំងបានបន្តសាងសង់ផ្លូវ និងជីកប្រឡាយផងដែរ។ ក្រៅពីការជួសជុលប្រាសាទនានា តាកស៊ីនបានព្យាយាមធ្វើឱ្យអក្សរសាស្ត្រថៃមានភាពរីកចម្រើនឡើងវិញបូករួមជាមួយផ្នែកផ្សេងៗនៃសិល្បៈដូចជា ល្ខោន គំនូរ ស្ថាបត្យកម្ម និងសិប្បកម្ម។ល។ ព្រះអង្គថែមទាំងបានចេញបទបញ្ញត្តិសម្រាប់ការប្រមូលនិងការរៀបចំអត្ថបទឯកសារផ្សេងៗដើម្បីលើកកម្ពស់វិស័យអប់រំនិងការសិក្សាសាសនាទៀតផង។
នៅចុងរជ្ជកាល ព្រះអង្គត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាចរួចត្រូវបានគេចាប់យកទៅប្រហារជីវិត។ តាកស៊ីនត្រូវបានមិត្តដ៏ជិតស្និទរបស់ទ្រង់ឡើងស្នងរាជ្យបន្តក្រោមព្រះនាមថាសម្តេចព្រះចៅរាមាទី១ ស្ថាបនិកនៃនគររតនកោសិន្ទ្រ៍និងរាជវង្សចក្រី។ ក្នុងការទទួលស្គាល់នូវសមិទ្ធិផលដែលទ្រង់បានធ្វើដើម្បីប្រជាជនសៀម គេបានផ្តល់គោរមងារព្រះអង្គថា"មហារាជ"។
ដើមជីវិត
កែប្រែពូជពង្ស
កែប្រែតាកស៊ីនបានប្រសូតនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៧៣៤ នៅក្រុងអយុធ្យា។ តាកស៊ីនមានជាប់សញ្ជាតិចិន ថៃ និងមន។ ឪពុករបស់គាត់មានឈ្មោះថាចេង យ៉ុង (ភាសាចិន៖ 鄭鏞) មានមុខរបរជាអ្នកប្រមូលពន្ធ និងមានដើមកំណើតជាជនជាតិចិនមកពីស្រុកចេងហៃ ក្រុងសានថូ ខេត្តក្វាងទុង ប្រទេសចិន។[២][៣]
ម្តាយតាកស៊ីនមានឈ្មោះថាណុកគាង (ភាសាថៃ៖ นกเอี้ยง) មានដើមកំណើតជាជនជាតិមន-ថៃ។[៤] ម្តាយរបស់ណុក (ជីដូនតាកស៊ីន) គឺជាស្ត្រីអភិជនមនម្នាក់ដែលជាប្អូនស្រីបង្កើតរបស់ព្រះពិទបុរី (ឈ្មោះផ្ទាល់ខ្លួន៖ រឿន) និងព្រះរាមឆាធូរុណ (ឈ្មោះផ្ទាល់ខ្លួន៖ ឈួន)។ ព្រះពិទបុរីគឺជាអភិបាលខេត្តពេជ្របុរីដែលកាលនុះជាមជ្ឈដ្ឋានប្រជាជនមននិងជាមូលដ្ឋានកងទ័ពជើងទឹកក្នុងរជ្ជកាលព្រះបាទបរមកោដ្ឋ។ ព្រះរាមឆាធូរុណវិញបានបម្រើការជាប្រធានសហគមន៍មននៅក្នុងរជ្ជកាលព្រះបាទឯកទឝ។ ឪពុករបស់ណុកគឺជាប្រជាជនសាមញ្ញធម្មតា។[៤][៥]
កុមារភាព
កែប្រែដោយចាប់អារម្មណ៍នឹងទេពកោសល្យរបស់ក្មេងប្រុសម្នាក់នេះចៅមហាចក្រីមុចដែលជាមហាអធិការបតីនៃកិច្ចការស៊ីវិលនៅក្នុងរជ្ជកាលព្រះបាទបរមកោដ្ឋបានទទួលចិញ្ចឹមតាកស៊ីនជាកូនហើយដាក់ឈ្មោះជាភាសាសៀមថាស៊ីន (สิน) ដែលមានន័យថាប្រាក់ឬកំណប់។[៦] នៅពេលឈានដល់អាយុ ៧ ឆ្នាំ ស៊ីនត្រូវបានចាត់ឱ្យទៅប្រសិទ្ធជាមួយព្រះសង្ឃមួយអង្គឈ្មោះថុងឌីដើម្បីចាប់ផ្តើមរៀនសូត្រនៅឯវត្តអារាមព្រះពុទ្ធសាសនាមួយដែលមានឈ្មោះថាប្រាសាទកូសាវ៉ាដ (ថៃ៖ วัดโกษาวาส)។[៧] ប្រាំពីរឆ្នាំក្រោយមក តាកស៊ីនត្រូវបានឪពុកចុងរបស់គាត់បញ្ជូនទៅធ្វើជាអ្នកបម្រើការឱ្យរាជវង្សសៀម។ តាកស៊ីនបានរៀនសិក្សាភាសាចិនកុកងឺ ភាសាវៀតណាម និងប្រភេទភាសាឥណ្ឌាជាច្រើននិងថែមទាំងអាចនិយាយស្ទាត់ជំនាញបានទៀតផង។ ខណៈពេលកំពុងរៀនភាសាវៀតណាម គាត់បានដាក់ឈ្មោះខ្លួនឯងជា"ទ្រិញក្វាកអាញ់" (Trịnh Quốc Anh)។ នៅពេលដែលស៊ីននិងមិត្តរបស់គាត់ឈ្មោះថងឌួងដែលជាកូនចៅនៃគ្រួសារអភិជនមនម្នាក់បានទៅជួបជាមួយគ្រូទាយជនជាតិចិនម្នាក់ដោយគ្រូនេះបានទោះទាយថាអ្នកទាំងពីរគឺមានខ្សែសំណាងនៅក្នុងដៃហើយនឹងក្លាយជាស្តេចទាំងពីរនាក់នៅពេលអនាគត។ ពួកគេទាំងពីរនាក់គិតថាវាជាពាក្យភូតភរហើយមិនសូវបានយករឿងនេះទៅពិចារណាឱ្យបានដិតដល់ទេ ប៉ុន្តែតាមពិត ថងឌួងពិតជាបានក្លាយជាអ្នកស្នងរាជ្យបន្តពីតាកស៊ីនមែនដោយមានព្រះនាមថារាមាទី១។[៨]
អាជីពដំបូងៗ
កែប្រែបន្ទាប់ពីបានធ្វើសច្ចាប្រណិធានជាព្រះសង្ឃអស់រយៈពេលបីឆ្នាំ ស៊ីនបានចូលរួមបម្រើការឱ្យព្រះបាទឯកទឝដោយមានងារជាអភិបាលរងទីមួយនៃខេត្តតាកនិងក្រោយមកជាអភិបាលខេត្តតែម្តងដោយទទួលបានព្រះនាមថា ព្រះតាក។[៩]
នៅឆ្នាំ១៧៦៥ នៅពេលដែលភូមាបានចូលវាយលុកនគរអយុធ្យា ព្រះតាកស៊ីនបានការពាររាជធានីខេត្តក្នុងតំបន់ហើយបានទទួលងារបន្ថែមថា ព្រះវជិរប្រាកាននៃខេត្តកំពែងផេត។ តែទោះយ៉ាងណា តាកស៊ីនមិនដែលបានឱកាសក្លាយជាអភិបាលខេត្តកំពែងផេតទេព្រោះថាប្រទេសសៀមពេលនោះកំពុងតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ អស់រយៈពេលជាងមួយឆ្នាំដែលទាហានថៃនិងភូមាបានប្រយុទ្ធគ្នាយ៉ាងសាហាវនៅជុំវិញក្រុងអយុធ្យាហើយទីបំផុតអយុធ្យាក៏ត្រូវដួលរលំនៅថ្ងៃទី៧ ខែមេសា ឆ្នាំ១៧៦៧។
ចលនាតស៊ូ និងឯករាជ្យ
កែប្រែនៅថ្ងៃទី៣ ខែមករា ឆ្នាំ១៧៦៧ ពោលគឺរយៈពេលបីខែមុនក្រុងអយុធ្យាត្រូវដួលរលំ,[១០] តាកស៊ីនជាមួយនឹងទាហានប្រមាណ ៥០០ នាក់បានធ្វើដំណើរចេញពីក្រុងដែលខ្លួនកំពុងឈរជើងឆ្ពោះទៅក្រុងរៈយងនៅឯតំបន់ឆ្នេរខាងកើតនៃឈូងសមុទ្រថៃ។[១១] សកម្មភាពនេះគឺមិនដែលត្រូវបានពន្យល់ឱ្យបានដឹងច្បាស់លាស់នោះទេនិងរួមទាំងវត្តមាននៃទ្រព្យនិងបរិវេណរាជវង្សអយុធ្យានៅលើកោះក្នុងក្រុងនេះផងដែរ។ គេក៏មិនដឹងដែរថាតើតាកស៊ីននិងហ្វូងទាហានរបស់លោកបានប្រើប្រាស់យុទ្ធសាស្ត្រអ្វីដើម្បីអាចគេចផុតពីការឡោមព័ទ្ធរបស់ទ័ពភូមា។ ដំបូងឡើយ តាកស៊ីនបានមកឈប់សម្រាកនៅក្រុងជលបុរីដែលស្ថិតនៅក្នុងខេត្តជាប់រៈយងហើយបន្ទាប់មកក៏បន្តដំណើររហូតទៅដល់ក្រុងរៈយងដោយនេះគឺជាកន្លែងដែលគាត់បានកេណ្ឌយកកម្លាំងបន្ថែម។[១២] គាត់បានរៀបចំគម្រោងវាយប្រហារនិងដណ្តើមយកខេត្តចន្ទបុរីហើយបើយោងតាមដំណើលរឿងប្រវតិ្តសាស្រ្តដ៏ពេញនិយមមួយបានឱ្យដឹងថា មុនប្រតិបត្តិគម្រោង ព្រះតាស៊ីនបានមានប្រសាសថា"យើងនឹងធ្វើការវាយប្រហារលើក្រុងចន្ទបុរីនៅរាត្រីនេះដូច្នេះចុះយើងបរិច្ចាគនិងបំផ្លាញរបស់របរនិងរួមទាំងអាហារដែលយើងមាននៅទីនេះឱ្យអស់ព្រោះថាយើងនឹងទទួលបានស្បៀងថ្មីនៅឯចន្ទបុរីនាថ្ងៃស្អែក"។[១៣]
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ១៧៦៧ ក្រុងអយុធ្យាក៏បានធ្លាក់ទៅក្រោមការកាន់កាប់របស់ភូមា។ បន្ទាប់ពីអយុធ្យាត្រូវបានបំផ្លិចបំផ្លាញនិងដំណឹងសោយទិវង្គតរបស់ស្តេចថៃបានលេចឡើង ប្រទេសសៀមក៏បានបែងចែកចេញជា ៦ ផ្នែកដោយមានព្រះតាកស៊ីនគ្រប់គ្រងតំបន់ឆ្នេរខាងកើត។ រួមគ្នាជាមួយថងឌួងដោយឥឡូវមាននាមថាចៅពញាចក្រី ទីបំផុតគាត់ក៏អាចវាយបណ្ដេញជនជាតិភូមាចេញពីស្រុកមាតុភូមិខ្លួនវិញ និងកម្ចាត់រាល់គូប្រជែងនៅក្នុងស្រុកហើយបង្រួបបង្រួមប្រទេសឡើងវិញ។[១៤]
ពីរខែបន្ទាប់ក្រុងអយុធ្យាបានដួលរលំ ទាហានរបស់តាកស៊ីនបានផ្លាស់ទីចូលក្នុងខេត្តចន្ទបុរីប៉ុន្តែត្រូវបានអភិបាលក្រុងចន្ទបុរីបដិសេធមិនឱ្យចូល។ ដូចនេះ តាកស៊ីនក៏បានធ្វើការវាយឆ្មក់លើក្រុងចន្ទបុរីនាអំឡុងពេលរាត្រីហើយបានគ្រប់គ្រងក្រុងនេះដោយជោគជ័យនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៧៦៧។[១៥] ដោយសារតែអវត្តមានទ័ពភូមានៅតំបន់ឆ្នេរខាងកើត ព្រះតាកស៊ីនអាចកេណ្ឌបានមនុស្សជាច្រើនមកចូលបម្រើក្នុងជួរទ័ពរបស់ខ្លួន។[១៦] មិនយូរប៉ុន្មាន តាកស៊ីនក៏បង្កើតមូលដ្ឋានទ័ពនៅក្នុងតំបន់នេះនិងត្រៀមចេញទៅរំដោះមាតុភូមិខ្លួនពីការកាន់កាប់របស់ភូមា។[១៧]
បន្ទាប់ពីចូលកាន់កាប់ក្រុងអយុធ្យាបានដោយជោគជ័យ កងទ័ពភូមាហាក់ដូចជាមិនបង្ហាញចំណាប់អារម្មណ៍ខ្លាំងក្នុងការបន្តកាន់កាប់រាជធានីសៀមទៀតឡើយក្រោយពីបានដឹងឮថាទឹកដីប្រទេសខ្លួនកំពុងតែរងការឈ្លានពានពីសំណាក់ប្រទេសចិន។ ពួកភូមាបានប្រមូលទ័ពភាគច្រើនឆ្ពោះទៅរកប្រទេសខ្លួនវិញដោយបន្សល់ទុកតែក្រុមទ័ពតូចមួយប៉ុណ្ណោះក្រោមបញ្ជាការរបស់ឧត្តមសេនីយ៍ស៊ូគីឱ្យនៅមើលក្រុងអយុធ្យា។ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៧៦៧ ដោយបានប្រមូលកងទ័ពជាង ៥,០០០ នាក់ តាកស៊ីនបានបន្តធ្វើដំណើរតាមដងទន្លេចៅព្រះពញា (ឬចៅប្រះយ៉ា) រួចក៏វាយដណ្តើមបានតំបន់ធនបុរីដែលមានទីតាំងទល់មុខទីក្រុងបាងកកសព្វថ្ងៃ។ គាត់បានប្រហារជីវិតអភិបាលថៃអាយ៉ងភូមាដែលមានឈ្មោះថាថងអ៊ិនដែលពួកភូមាចាត់ឱ្យគ្រប់គ្រង។[១៨] តាកស៊ីនបានទទួលជ័យជម្នះម្តងហើយម្តងទៀតហើយទីបំផុតក៏បានធ្វើការវាយលុកលើជំរុំទ័ពភូមាចម្បងនៅក្បែរក្រុងអយុធ្យា។ ពួកភូមាបានទទួលបរាជ័យហើយតាក់ស៊ីនក៏បានដណ្តើមយកក្រុងអយុធ្យាពីសត្រូវមកវិញបន្ទាប់ក្រុងនេះត្រូវធ្លាក់ក្រោមដៃពួកភូមាអស់រយៈពេលចំនួនប្រាំពីរខែ។[១៧]
ការស្ថាបនារាជធានីថ្មី
កែប្រែតាកស៊ីនបានចាត់វិធានការសំខាន់ៗដើម្បីបង្ហាញថាគាត់គឺជាអ្នកស្នងរាជ្យដ៏សក្តិសម។ គាត់បានធានាការពារអតីតគ្រួសាររាជវង្ស បានរៀបចំពិធីបូជាសពដ៏ធំនៃអដ្ឋិធាតុដែលនៅសេសសល់របស់ព្រះបាទឯកទឝ និងដោះស្រាយបញ្ហាកសាងរាជធានីជាដើម។[១៩] តាកស៊ីនបានយល់ឃើញថាទីក្រុងអយុធ្យាបានទទួលរងនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរហើយនឹងត្រូវការធនធានជាច្រើនសន្ធឹកសន្ធាប់ប្រសិនបើចង់ស្តាររាជធានីអយុធ្យាឡើងវិញ។ ម្យ៉ាងវិញទៀត ពួកភូមាបានស្គាល់យ៉ាងច្បាស់នូវទីកន្លែងទន់ខ្សោយនៃក្រុងអយុធ្យាហើយក្នុងករណីមានការវាយប្រហារជាថ្មីពីភូមានោះ កងទ័ពសៀមគឺមិនមានចំនួនគ្រប់គ្រាន់ក្នុងការការពារទីក្រុងប្រកបទៅដោយប្រសិទ្ធភាពឡើយ។ បន្ទាប់ពីគិតគូរពិចារណាហើយ គាត់បានបង្កើតរាជធានីថ្មីនៅឯធនបុរីដែលមានទីតាំងនៅជិតសមុទ្រជាងអយុធ្យា។[២០] ភូមិសាស្ត្រធនបុរីមិនត្រឹមតែពិបាកសម្រាប់សត្រូវធ្វើការឈ្លានពានតាមផ្លូវគោកប៉ុណ្ណោះទេ វាថែមទាំងជាទីរារាំងជំនួញអាវុធនិងយោធារបស់ស្តេចត្រាញ់នានានៅតាមទន្លេចៅព្រះពញាទៀផង។[១៥] ដោយសារធនបុរីជាក្រុងតូចមួយ កងកម្លាំងរបស់តាកស៊ីនមានទាំងទាហាននិងនាវិកអាចគ្រប់គ្រងបន្ទាយរបស់ខ្លួនបានដោយងាយហើយប្រសិនបើមើលឃើញថាវាមិនអាចទប់ទល់នឹងការវាយប្រហាររបស់សត្រូវបាននោះ ព្រះតាកស៊ីនអាចលើកទ័ពចេញហើយដកថយទៅចន្ទបុរីវិញបាន។[២១]
ភាពជោគជ័យរបស់តាកស៊ីនក្នុងការប្រយុទ្ធតទល់នឹងគូប្រជែងដើម្បីអំណាចគឺបានមកពីសមត្ថភាពផ្ទាល់ខ្លួនក្នុងនាមជាអ្នកចម្បាំង ភាពជាអ្នកដឹកនាំ ភាពក្លាហាន និងការរៀបចំកងកម្លាំងខ្លួនប្រកបដោយប្រសិទ្ធភាព។ ជាធម្មតា គាត់តែងចេញឈរនៅមុខជួរប្រយុទ្ធនៅពេលជួបជាមួយសត្រូវដោយនេះគឺជាសកម្មភាពដែលបណ្តុះស្មារតីកម្លាំងរបស់តាកស៊ីនឱ្យមានភាពក្លាហានមោះមុត។ ក្នុងចំណោមមន្រ្តីដែលបានកំណត់ជោគវាសនាពួកគេជាមួយតាកស៊ីននាអំឡុងពេលយុទ្ធនាការដើម្បីដណ្តើមឯករាជ្យនិងទម្លាក់បក្សពួកអនាធិបតេយ្យនៅក្នុងតំបន់នុះគឺបុគ្គលចំនួនពីររូបដែលអ្នកទាំងពីរបានដើរតួយ៉ាងសំខាន់នៅក្នុងប្រវត្តិសាស្ត្រថៃ។ ពួកគេទាំងពីរគឺជាកូនប្រុសរបស់អតីតមន្រ្តីដែលមានងារជា ព្រះអសន្តស៊ុនថនស៊ាមាត្រា (ថៃ៖ พระอักษรสุนทอนเทพธิดา)។ កូនច្បងមានឈ្មោះថាថងឌួង ប្រសូតនៅក្នុងឆ្នាំ១៧៣៧ នៅក្រុងអយុធ្យាដែលក្រោយមកនឹងក្លាយជាស្ថាបនិកនៃរាជវង្សចក្រី។ ចំណែកឯកូនពៅគឺមានឈ្មោះថាប៊ុនម៉ា ប្រសូតនៅឆ្នាំ១៧៤៣ ដោយបានបម្រើការជាភូឈួយ។[២២]
មុនពេលក្រុងអយុធ្យាត្រូវដួលរលំ ថងឌួងមានយសសក្តិជាហ្លួងយុក្របាតដែលទទួលបន្ទុកផ្នែកឃ្លាំមើលរាជវង្សនិងបម្រើការជាអភិបាលក្រុងរាជបុរី ហើយប៊ុនម៉ាវិញគឺមានងារកម្រិតតុលាការជាណៃស៊ុដជិន្ដា។ ហ្លួងយុក្របាត (ថងឌួង) គឺមិនមានវត្តមាននៅក្រុងអយុធ្យាទេនៅខណៈដែលវាកំពុងដួលរលំ រីឯណៃស៊ុនជិន្ដា (ប៊ុនម៉ា) បានរត់គេចរួចពីវិនាសកម្មនៃក្រុងអយុធ្យា។ ទោះជាយ៉ាងណា ខណៈពេលដែលតាកស៊ីនកំពុងប្រមូលកម្លាំងរបស់គាត់នៅចន្ទបុរី ណៃស៊ុដជិន្ដាបាននាំអ្នកបម្រើរបស់ខ្លួនមកចូលរួមជាមួយតាកស៊ីនដើម្បីជួយបង្កើនកម្លាំងប្រយុទ្ធ។ ក្នុងនាមជាសន្និដ្ឋិមិត្តនិងបានធ្វើជាជំនួយតាកស៊ីនក្នុងពេលប្រទេសជាតិកំពុងមានភាពវិកវរ តាកស៊ីនបានតម្លើងឋានៈ"អ្នករំដោះ"ទាំងអស់នោះទៅជា ព្រះមហាមន្ត្រី។ បន្ទាប់ពីបានធ្វើពិធីរាជាភិសេកនិងជួបជាមួយហ្លួងយុក្របាតហើយ ព្រះតាកស៊ីនបានសម្រេចតម្លើងងារថងឌួងទៅជា ព្រះរាជវរិន។ ព្រះរាជវរិនរួមជាមួយព្រះមហាមន្ត្រីបានជួយតាកស៊ីនសម្រេចយុទ្ធនាការយោធាជាច្រើនហើយដោយឃើញបែបនេះ តាកស៊ីនក៏តម្លើងតំណែងនិងឋានៈអ្នកទាំងពីរឱ្យកាន់តែខ្ពស់ជាងមុនទៅទៀតរហូតដល់ក្លាយជា"ចៅព្រះពញា"។[២០]
រជ្ជកាល
កែប្រែការឡើងលើរាជបល្ល័ង្ក
កែប្រែនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៧៦៧ ព្រះតាកស៊ីនបានឡើងគ្រងរាជ្យជាព្រះមហាក្សត្រសៀមនៅឯរាជវាំងធនបុរីនៅក្រុងធនបុរី (ឬ"ក្រុនធនបុរីស្រីមហាសាមុត") ដែលជារាជធានីថ្មីនៃប្រទេសសៀមប៉ុន្តែឯកសារផ្លូវការរបស់សៀមនូវតែប្រើឈ្មោះផ្លូវការថា"ក្រុងព្រះមហានគរស្រីអយុធ្យា"។[២៣] តាកស៊ីនបានប្រកាន់យកព្រះនាមផ្លូវការថា"បរមរាជាទី៤" និង"ព្រះស្រីសាមភិតទី១០" ប៉ុន្តែឯកសារប្រវត្តិសាស្ត្រថៃទូទៅតែងតែសម្តៅលើទ្រង់ថាស្តេចតាកស៊ីនដែលជាការបូកបញ្ចូលគ្នានៃឈ្មោះដ៏ពេញនិយមរបស់ព្រះអង្គហៅ"ព្រះតាក" និងនាមត្រកូលរបស់ព្រះអង្គគឺ"ស៊ីន" ឬអាចហៅបានដែរថាស្តេចធនបុរី។ នៅពេលឡើងគ្រងរាជ្យ តាកស៊ីនមានជន្មាយុតែ ៣៤ វស្សាប៉ុណ្ណោះ។ អ្នកការទូតអង់គ្លេសឈ្មោះវូដ (១៩២៤) បានសង្កេតឃើញថាឪពុករបស់តាកស៊ីនគឺជាជនជាតិចិនឬកាត់ចិនហើយម្តាយរបស់តាកស៊ីនជាជនជាតិសៀមហើយលោកបានបន្តទៀតថា"តាកស៊ីនជឿថាសូម្បីតែកម្លាំងធម្មជាតិក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ដែរនៅពេលដែលព្រះអង្គមានជោគវាសនាទទួលបានជោគជ័យហើយជំនឿនេះបាននាំឱ្យព្រះអង្គព្យាយាមនិងសម្រេចកិច្ចការដែលមនុស្សផ្សេងទៀតហាក់ដូចជាមិនអាចធ្វើទៅបាន"។ ពោលគឺដូចព្រះចៅណាប៉ូលេអុងទី៣ អញ្ចឹងដែលទ្រង់គឺជាមនុស្សនៃជោគវាសនា។[២៤] ព្រះរាជាថ្មីនេះបានសម្រេចតាងរាជធានីរបស់ព្រះអង្គនៅធនបុរីដែលមានចម្ងាយតែ ២០ គីឡូម៉ែត្រពីសមុទ្រប៉ុណ្ណោះហើយម្យ៉ាងទៀតវាអាចធ្វើឱ្យជំនួញពាណិជ្ជកម្មតាមផ្លូវសមុទ្រមានភាពងាយស្រួលជាងមុន។ ព្រះអង្គទ្រង់មិនមានពេលវេលាគ្រប់គ្រាន់ដើម្បីកសាងរាជធានីខ្លួនឱ្យក្លាយទៅជាទីក្រុងដ៏អស្ចារ្យរុងរឿងមួយនោះទេ[២៥]ព្រោះថាព្រះរាជាតែងតែវរល់បង្ក្រាបសត្រូវផ្ទៃក្នុងនិងក្រៅក៏ដូចជាការពង្រីកទឹកដីពេញមួយរជ្ជកាលរបស់ព្រះអង្គផងដែរ។[២៦]
ការបង្រួបបង្រួមប្រជាជាតិសៀម
កែប្រែក្រៅពីតាកស៊ីន នៅមានស្តេចត្រាញ់មួយចំនួនទៀតដែលបានប្រកាសខ្លួនថាជាស្តេចគ្រប់គ្រងប្រទេសសៀមដោយមានមូលដ្ឋាននៅក្រុងភីមៃ ពិស្ណុលោក ហ្វាង (សាវាំងខាបុរី) និងនគររាជសីមា។ ពីឆ្នាំ១៧៦៨ ដល់ឆ្នាំ១៧៧១ តាកស៊ីនបានបើកយុទ្ធនាការបង្ក្រាបគូប្រជែងរាជបល្ល័ង្កទាំងអស់នោះ[២៧] ហើយទីបំផុតធនបុរីក៏បានលេចឡើងជាមជ្ឈមណ្ឌលអំណាចកណ្តាលនៃប្រទេសសៀម។
សង្គ្រាមលើលាននា
កែប្រែក្រោយបង្រួបបង្រួមជាតិរួច ព្រះចៅតាកស៊ីនបានផ្តើមយុទ្ធនាការយោធាថ្មីដើម្បីរក្សាស្ថិរភាពព្រំដែនភាគខាងជើងជាមួយលាននាដែលមានរាជធានីនៅក្រុងឈៀងម៉ៃហើយកំពុងតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ភូមានិងក៏ជាទីមូលដ្ឋានរបស់ភូមាក្នុងការចូលលុកលុយប្រទេសសៀមផងដែរ។ សៀមគិតថាការឈ្លានពានរបស់ភូមានឹងលែងជាបញ្ហាតទៅទៀតប្រសិនបើខ្លួនអាចសម្រេចរក្សាសន្តិភាពនៅក្នុងតំបន់មួយនេះបាន។[២៨] នៅក្នុងឆ្នាំ១៧៧០ តាកស៊ីនបានផ្តើមបេសកកម្មយោធាដើម្បីកាន់កាប់ទីក្រុងឈៀងម៉ៃប៉ុន្តែត្រូវបរាជ័យ។ មួយឆ្នាំក្រោយមកគឺនៅឆ្នាំ១៧៧១ អភិបាលភូមានៅឈៀងម៉ៃបានបើកការវាយលុកមកលើទីក្រុងពិជ័យនិងទីក្រុងភាគខាងជើងដទៃៗទៀត។ ដោយទ្រាំនឹងសង្គ្រាមនិងការកាប់សម្លាប់គ្នាលែងបាន ប្រជាជនាលាននាក៏នាំគ្នាធ្វើការបះបោរប្រឆាំងនឹងភូមាដែលនាំឱ្យសៀមអាចវាយយកឈៀងម៉ៃបានដោយងាយនៅខែមករា ឆ្នាំ១៧៧៥។[២៩][៣០]
បន្ទាប់ពីចរចាសន្តិភាពជាមួយចិនរួច ស្តេចភូមាបានបញ្ជូនទ័ពតូចមួយចំនួន ៥,០០០ នាក់ទៅលុកលុយប្រទេសសៀមសារជាថ្មីនៅក្នុងឆ្នាំ១៧៧៤។ ប៉ុន្តែទ័ពទាំងអស់នោះត្រូវបានសៀនឡោមព័ទ្ធនៅបាងកែវនៃក្រុងរាជបុរីហើយក៏នាំគ្នាទម្លាក់អាវុធទទួលចុះចាញ់។[៣១] ស្តេចភូមាព្រះនាមសេងផាក់យូឆេងមានមហិច្ឆតាខ្ពស់ចង់ត្រួតត្រាលើឈៀងម៉ៃ និងរដ្ឋប្រទេសសៀមទាំងមូលដូច្នេះនៅខែតុលា ឆ្នាំ១៩៧៥ ព្រះអង្គបានបញ្ជាឱ្យមានការលុកលុយដ៏ធំបំផុតនៅក្នុងសម័យធនបុរីដោយមានមហាធីហាធីរ៉ាជាអង្គមេបញ្ជាការទ័ពភូមា។[៣២]
សង្គ្រាមបានប្រព្រឹត្តិទៅដោយមានកម្លាំងទ័ពភូមាវាយសម្រុកចូលទឹកដីប្រទេសសៀមដោយបានកាន់កាប់ទីក្រុងជាច្រើនដូចពិស្ណុលោកជាដើមប៉ុន្តែមិនយូរប៉ុន្មាន កងកម្លាំងសៀមក៏រុញច្រានទ័ពភូមាចេញវិញដោយបានត្រួតត្រាលើឈៀងម៉ៃម្តងទៀតនៅក្នុងឆ្នាំ១៧៧៦។ សង្គ្រាមនេះបានបំផ្លិចបំផ្លាញទីក្រុងភាគខាងជើងរបស់សៀមក៏ដូចជាទីក្រុងឈៀងម៉ៃដែរ។ ឈៀងម៉ៃក៏ត្រូវបានគេបោះបង់ចោលអស់រយៈពេលដប់ប្រាំឆ្នាំ។[៣៣] ប្រជាជនដែលនៅសេសសល់ត្រូវបានប្តូរទីលំនៅទៅក្រុងឡាំប៉ាងហើយតំបន់លាននាក៏ធ្លាក់ទៅជារដ្ឋចំណុះរបស់សៀមដោយមានកាវីឡាជាមេដឹកនាំ។
ទំនាក់ទំនងជាមួយកម្ពុជា
កែប្រែការចូលបំផ្លិចបំផ្លាញក្រុងវៀងចន្ទន៍
កែប្រែមើលផងដែរ
កែប្រែអាគតដ្ឋាន
កែប្រែ- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedธำรงศักดิ์ อายุวัฒนะ 490
- ↑ ២,០ ២,១ Lintner, p. 112
- ↑ Woodside 1971, p. 8.
- ↑ ៤,០ ៤,១ Roy, Edward (2010). "Prominent Mon Lineages from Late Ayutthaya to Early Bangkok". Journal of the Siam Society 98: 206.
- ↑ Siamese Melting Pot: Ethnic Minorities in the Making of Bangkok. ISEAS-Yusof Ishak Institute. 2017. pp. 78.
- ↑ "RID 1999". RIT. Archived from the original on ខែមីនា 3, 2009. Retrieved ខែកញ្ញា 30, 2021.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ "គេហទំព័រផ្លូវការរបស់វត្តចឿងថា". iGetWeb. Archived from the original on 9 វិច្ឆិកា 2009. Retrieved 30 កញ្ញា 2021.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ พระราชวรวงศ์เธอ กรมหมื่นพิทยาลงกรณ์. បាងកក: สำนักพิมพ์คลังวิทยา. pp. 54–58.
- ↑ Webster, 156
- ↑ Baker, Chris; Phongpaichit, Pasuk. A History of Ayutthaya: Siam in the Early Modern World (p. 262). Cambridge University Press. Kindle Edition.
- ↑ John Bowman (2000). Columbia Chronologies of Asian History and Culture. Columbia University Press. p. 514. ល.ស.ប.អ. 0-231-11004-9. https://archive.org/details/columbiachronolo00john/page/514.
- ↑ Eoseewong, p. 126
- ↑ "King Taksin's shrine". Royal Thai Navy. Archived from the original on ខែកក្កដា 2, 2010. Retrieved ខែតុលា 1, 2021.
- ↑ Eoseewong, p. 98
- ↑ ១៥,០ ១៥,១ Damrong Rajanubhab, p. 385
- ↑ "(ភាសាថៃ) Art&Culture". Crma.ac.th. Archived from the original on ខែមិថុនា 22, 2009. Retrieved ខែតុលា 1, 2021.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ ១៧,០ ១៧,១ W.A.R.Wood, p. 253
- ↑ Damrong Rajanubhab, pp. 401–402
- ↑ Damrong Rajanubhab, p. 388
- ↑ ២០,០ ២០,១ Syamananda, p. 95
- ↑ Sunthorn Phu (2007). (ភាសាថៃ) Nirat Phra Bart (นิราศพระบาท). Kong Toon (กองทุน). pp. 123–124. ល.ស.ប.អ. 978-974-482-064-8.
- ↑ Prince Chula, p.74
- ↑ "Palaces in Bangkok". Mybangkokholiday.com.'.' ដកស្រង់នៅថ្ងៃទី2 តុលា 2021.
- ↑ Wood, p.253–254
- ↑ Wyatt, p.141
- ↑ Syamananda, p. 94
- ↑ Baker, Chris; Phongpaichit, Pasuk. A History of Thailand Third Edition (p. 307). Cambridge University Press. Kindle Edition.
- ↑ Wood, pp. 259–260
- ↑ Damrong Rajanubhab, p. 438
- ↑ Wood, pp. 263–264
- ↑ Damrong Rajanubhab, p. 462
- ↑ Wood, pp. 265–266
- ↑ Damrong Rajanubhab, p. 530
តំណភ្ជាប់ក្រៅ
កែប្រែវិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: តាកស៊ីន |
តាកស៊ីន ប្រសូត/កើត: ១៧ មេសា ១៧៣៤ សុគត/ស្លាប់: ៧ មេសា ១៧៨២
| ||
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ ឯកទឝ (ស្តេចនគរអយុធ្យា) |
ព្រះមហាក្សត្រក្រុងធនបុរី ១៧៦៧–១៧៨២ |
តដោយ រាមាទី១ (នៃនគររតនកោសិន្ទ្រ៍ ឬសម័យក្រុងបាងកក) |
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |