ជ័យវរ្ម័នទី២

(ត្រូវបានបញ្ជូនបន្តពី Jayavarman III)

ជ័យវរ្ម័នទី២ (អង់គ្លេស: Jeyvaraman II) (សំស្ក្រឹត: Jayavarman II) (ប្រ.ស|គ.ស ៧៧០-៨៥០) រជ្ជកាលគ្រងរាជ (គ.ស ៨០២-៨៣៥) ព្រះអង្គជាស្ដេចខ្មែរដ៏ខ្លាំងពូកែមួយព្រះអង្គដែលរើបំរាសពីការត្រួតត្រា របស់រាជវង្ស សៃលេន្ត្រៈ ដែលមកពីកោះជ្វា (អង់គ្លេស: Java) នៃប្រទេស ឥណ្ឌូណេស៊ី បច្ចុប្បន្ន ។ ហើយព្រះអង្គបានធ្វើលទ្ធិ ព្រះសិវៈនិយម ដែលតាំងខ្លួនជាស្ដេចចក្រ នៃភាសា សំស្ក្រឹត វ្រះបាទធូលិជេង វ្រះកម្រតេងអញ ឝ្រិ ជយវម៌្មកេរស្វរៈ ប្រែជាភាសាខ្មែរបច្ចុប្បន្ន ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ គឺ ជ័យវរ្ម័នទេវរាជ។ ដែលព្រះអង្គបានប្រកាសឯករាជពីពួកជ្វា និង តាំងខ្លួនជាស្ដេចចក្រ នៃ អាណាចក្រកម្ពុជៈទេស ឆ្នាំ៨០២ នៃ គ.ស ។ [១]

ជ័យវរ្ម័នទី២

ឯកសារ:Chey Varaman II.jpg
រជ្ជកាល ៧៧០-៨៥០​ (ចក្រភពខ្មែរ)
គ្រងរាជ ​ ៨០២-៨៣៥
ព្រះនាមពេញ ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ ជ័យវរ្ម័នទេវរាជ
មរណៈនាម ព្រះបាទ បរមទេវរាជ
ក្សត្រមុន បុស្កៈរាជ
រាជបន្ត ជ័យវរ្ម័នទី៣
សន្តិវង្ស កៅណ្ឌិន្យ] (អំបូរខ្មែរជ្វា)
ប្រសូត្រ ៧៧០
ចូលទីវង្គត់ ៨៥០ (ជន្មាយុ ៨០)
ជំនឿសាសនា ហិណ្ឌូសាសនា លទ្ធិព្រះសិវៈនិយម

ការតស៊ូរំដោះជាតិ (៧៨០-៨០០ នៃគ.ស) កែប្រែ

ក្នុងឆ្នាំ ៧៨០ នៃគ.ស ពួកជ្វានៃរាជវង្ស សៃលេន្ត្រៈ (អង់គ្លេស: Sailendra) បានលើកទ័ពជើងទឹកមកវាយសង្គ្រប់លើក្រុង "គុម្ភពបុរៈ" ខេត្តក្រចេះ ព្រះបាទ ជ័យវរ្ម័នទី២ បានភៀសព្រះកាយទៅ ឥន្ទ្របុរៈ ខេត្តត្បូងឃ្មុំ ហើយបានសាងបន្ទាយព្រៃនគរនៅទីនោះ នៅឆ្នាំ៧៨១ នៃគ.ស។ [២] ដែលមានការជ្រោមជ្រៃងពីរាជគ្រូរបស់ព្រះអង្គនាម "សិវៈកៃវល្យៈ" ដែលបានបណ្ដុះបណ្ដាលព្រះអង្គអំពីក្បួនច្បាប់ក៏សាងនគរ និងវិជ្ជាក្បួនទ័ពផ្សេងៗ ដោយសារតែពេលនោះទ្រង់មានព្រះជន្មក្មេងវ័យពេក ។ ក្រោយមកក្នុងឆ្នាំ​ (៧៩០-៨០០ នៃ គ.ស) ទ្រង់បានប្រកាសសង្គ្រាមបណ្ដេញពួកជ្វា ឲ្យចេញពីកម្ពុជៈទេស នៃ "អាណាចក្រចេនឡាទឹក" ហើយបានផ្លាសរាជធានី មកតំបន់ភ្នំគូលេន ដោយរាជធានីមានឈ្មោះថា "មហិន្ទ្របរព័ត" ដោយបានសាងនៅទីសក្ការៈបូជា ជាច្រើន ដូចជា ប្រាសាទអកយំ (សិវៈលិង្គ ១០០០) និង បាមធ្វើពិធីទេវរាជ ព្រះសិវៈនិយម នៃការឡើងគ្រងរាជជាស្ដេចផែនដី នៃ អាណាចក្រខ្មែរ ក្នុងឆ្នាំ ៨០២ នៃគ.ស ។[៣]

លទ្ធិទេវរាជ នៃព្រះសិវៈនិយម កែប្រែ

ឯកសារ:Chey Varaman Teveak Reach.jpg
ជ័យវរ្ម័នទី២ ធ្វើពិធីលទ្ធិទេវរាជ នៃព្រះសិវៈនិយមនិងប្រកាសខ្លួនជាស្ដេចចក្រកម្ពុជៈទេស ឆ្នាំ៨០២ នៃគ.ស ។

ជ័យវរ្ម័នទី២ ត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថាជាស្ដេចដែលបានបង្កើតឫសគល់នៃសម័យអង្គរក្នុងប្រវត្តិសាស្ត្រខ្មែរ ចាប់ផ្ដើមឡើងជាមួយក្បួនប្រសិទ្ធីនាមយ៉ាងឱឡារិកធ្វើឡើងដោយ​ លទ្ធិទេវរាជ ក្នុងឆ្នាំ ៨០២ នៃ គ.ស លើភ្នំពិសិដ្ឋ "មហិន្ទ្របរព័ត" បច្ចុប្បន្នត្រូវគេស្គាល់ថាជាភ្នំគូលែន ដើម្បីធ្វើពិធីប្រកាសឯករាជ្យរាជា "អាណាចក្រខ្មែរ" ។ ក្នុងពិធីនេះ ព្រះបាទ ជ័យវរ្ម័នទី២ មាននាមជាស្ដេចថា ៖ វ្រះបាទធូលិជេង វ្រះកម្រតេង អញ ឝ្រិ ជយវម៌្មកេរស្វរៈ ប្រែជាភាសាខ្មែរបច្ចុប្បន្ន ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ គឺ ជ័យវរ្ម័នទេវរាជ។ រីឯ សិលាចារឹកមួយមកពី ប្រាសាទស្ដុកកក់ធំ បានរៀបរាប់ថានៅលើកំពូលភ្នំគូលែន ជ័យវរ្ម័នទី២ បានបញ្ជាឱ្យសមណៈព្រាហ្មណ៍នាម "ហិរណ្យទាម" ធ្វើពិធីទេវរាជ ដែលតែងតាំងទ្រង់ជា "ចក្រវរ្តិន" ស្ដេចចក្រ លទ្ធិនេះបានធ្វើឱ្យព្រះអង្គក្លាយជាកំពូលក្សត្រនៅលើដែនដី ដូច្នេះហើយទ្រង់បានឡើងសោយរាជ្យដើម្បីបង្រួបបង្រួមប្រទេសនេះឡើងវិញ ក្លាយជា រាជា "អាណាចក្រកម្ពុជៈទេស" ។ [៤] [៥]

ការទទួលយក សាសនាព្រះពុទ្ធ កែប្រែ

 
ព្រះអង្គធំភ្នំគូលេន

ក្រោយមកនៅឆ្នាំ ៨១៧ នៃ គ.ស ទើបទ្រង់ផ្លាសប្ដូរមកគោរពនៅ ព្រះពុទ្ធសាសនា វិញ ដោយបានសាងនៅទីសក្ការៈបូជា ដូចជា ប្រាសាទអារាមរោងចិន និង រូបព្រះពុទ្ធបដិមាយ៉ាងធំនៅកំពូលភ្នំគូលេន ដែលពលរដ្ឋខ្មែរបច្ចុប្បន្ន ហៅថា (ព្រះធំភ្នំគូលេន) ហើយក្រោយមកទ្រង់បានផ្លាសប្ដូររាជធានី ចុងក្រោយមក (ហរិហរាល័យ) ហើយបានសាងរាជធានីឈ្មោះថា "អមរេន្ទ្របុរៈ" នៅតំបន់ ប្រាសាទកំពង់ក្ដី ក្នុង ខេត្តសៀមរាប បច្ចុប្បន្ន ហើយទ្រង់បានសាងប្រាសាទ បូជាចំពោះ ព្រះពុទ្ធសាសនា មហាយាន ដែលមានឈ្មោះថា "ប្រាសាទព្រះកែវ" ។[៦] [៧]

ជ័យវរ្ម័នទី២ ញាត្តិវង្ស កែប្រែ

ព្រះបាទ ជ័យវរ្ម័នទី២ ទ្រង់បានរៀបអភិសេកនឹងស្ត្រីម្នាក់នាម "ហង្សអម្រិត" ហើយមានបុត្រាមួយអង្គព្រះនាម ជ័យវរ្ម័នទី៣ ក្រោយមកទ្រង់បានសោយទិវង្គតនៅឆ្នាំ ៨៥០ នៃ គ.ស និងទទួលបានបច្ឆាមរណនាមថា ៖ បរមេកេរស្វរៈ ប្រែមកថា "ព្រះបាទ បរមទេវរាជ" [៨] រាជបល័្លងទ្រង់ត្រូវបានសោយរាជ្យបន្តដោយបុត្រារបស់ទ្រង់ ព្រះបាទ ជ័យវរ្ម័នទី៣ ក្នុងឆ្នាំ ៨៣៥ នៃ គ.ស ហើយទ្រង់បាន រៀបអភិសេកនឹងស្ត្រីម្នាក់ក្នុងរាជវង្សខ្ពង់ខ្ពស់ដូចគ្នា នាម "ធរណីន្ទ្រទេវី" ។ [៩]

កំណត់ត្រា ប្រវត្តិវិទូ កែប្រែ

  • Sak-Humphry, Chhany. The Sdok Kak Thom Inscription. The Edition of the Buddhist Institute 2005.
  • Higham, Charles. The Civilization of Angkor. University of California Press 2001.
  • Briggs, Lawrence Palmer. The Ancient Khmer Empire. Transactions of the American Philosophical Society 1951.
  • Mabbett, Ian and Chandler, David. The Khmers. Blackwell Publishers Ltd. 1996.
  • Coedès, Georges. Les capitales de Jayavarman II.. Bulletin de l'EFEO (Paris), 28 (1928).
  • Wolters, O. W. (1973). "Jayavarman II's Military Power: The Territorial Foundation of the Angkor Empire". The Journal of the Royal Asiatic Society of Great Britain and Ireland 105 (1): 21–30. DOI:10.1017/S0035869X00130400.
  • Jacques, Claude and Lafond, Philippe. The Khmer Empire: Cities and Sanctuaries from 5th to 13th Century. River Books [2007].
  • Jacques, Claude. La carrière de Jayavarman II., Bulletin de l'EFEO (Paris), 59 (1972): 205-220.
  • Jacques, Claude. On Jayavarman II., the Founder of the Khmer Empire. Southeast Asian Archaeology 3 (1992): 1-5.
  • Jackson, Rees and Dau Du Gau "The Khmer Empire: Jayavarman the II/History" (2001) (New-Zealand)

មើលផងដែរ កែប្រែ

តំណភ្ជាប់ រជ្ជកាលគ្រងរាជ កែប្រែ

ជ័យវរ្ម័នទី២
(គ.ស ៧៧០-៨៥០)
មុនដោយ
បុស្កៈរាជ
ចក្រភពខ្មែរ
៨០២–៨៣៥
តដោយ
ជ័យវរ្ម័នទី៣

ឯកសារយោង កែប្រែ

  1. The Civilization of Angkor. University of Califorina Press. 2001. p. 192-54. ល.ស.ប.អ. 9780520234420. https://books.google.com.kh/books?. 
  2. Southeast Asia in the 9th to 14th Centuries. Institute of Southeast Asian Studies. 1986. p. 416. ល.ស.ប.អ. 9971988399. https://books.google.com.kh/books?id=Lon7gmj040MC&pg=PA104&dq=jayavarman+ii&hl=en&sa=X&ved=2ahUKEwjj8M_zn__tAhUiy4sBHR4ECQUQ6AEwBXoECAUQAg#v=onepage&q=jayavarman%20ii&f=false. 
  3. Qaṅgar (qatīt -paccuppann - qanākat). Rāja Raṭṭhābhipāl Kambujā, 1998 - Angkor (Extinct city). 2007. p. 290. https://books.google.com.kh/books?id. [តំណភ្ជាប់ខូច]
  4. George Coedes The Indianized States of Southeast Asia. Honolulu, East-West Center Press. 1968. p. 403. ល.ស.ប.អ. 9780824800710. https://books.google.com.kh/books?id=YOy7wgEACAAJ&dq=The+Indianized+States+of+Southeast+Asia.. 
  5. Chefs d'œuvre du Musée national du Cambodge. Friends of Khmer Culture. 2006. p. 112. ល.ស.ប.អ. 9995083604. https://books.google.com.kh/books?id=. [តំណភ្ជាប់ខូច]
  6. Kambuja suriyā: dassanāvattī phsāy qaksarsāstr niṅ qaksarsāstr dūdau, Volume 52. Buddhasāsnapaṇḍity, 1998 the University of Wisconsin - Madison. 23 Aug 2017. https://books.google.com.kh/books?id=Vc3wik82cQsC&q. 
  7. Proceedings. the University of Virginia, 1999. 14 May 2009. p. 884. https://books.google.com.kh/books?id=XQ5DAAAAYAAJ&q=Jayavaraman+II. 
  8. Trends in Khmer Art Volume 6 of Studies on Southeast Asia. Ithaca, N.Y. : Southeast Asia Program, Cornell University, 1989.. 1956. p. 118. ល.ស.ប.អ. 0877277052. https://books.google.com.kh/books?id=elPbRqUunmIC&pg=PR4&dq=Jayavaraman+II+850. 
  9. The Sdok Kak Thom Inscription (K. 235): With a Grammatical Analysis of the Old Khmer Text. Buddhist Institute Printing House. 2005. p. 290. https://books.google.com.kh/books?id=luh0GwAACAAJ&dq=The+Sdok+Kak+Thom+Inscriptions&hl=en&sa=X&ved=2ahUKEwiNivK6lP_tAhXRLqYKHZ_BAq8Q6AEwAHoECAUQAg.