ការបះបោរកម្ពុជា (១៨៤០)

ទំព័រគំរូ:Campaignbox Siamese–Vietnamese warsការ​បះបោរ​របស់​កម្ពុជា​ឆ្នាំ​១៨៤០ គឺជា​ការ​បះបោរ​ប្រឆាំងអាណ្ណាមរយៈពេលខ្លីរបស់កម្ពុជា ដែល​បាន​ប្រយុទ្ធ​យ៉ាង​ខ្លាំង​នៅ​ជុំវិញ ព្រៃវែង និង ​បាភ្នំ[]

ការបះបោរប្រឆាំងវៀតណាមរបស់កម្ពុជា (១៨៤០)
ផ្នែកនៃការឈ្លានពានរបស់យួនមកកម្ពុជា
កាលបរិច្ឆេទ ១៨៤០–១៨៤១
ទីតាំង កម្ពុជា, កម្ពុជាក្រោម
លទ្ធផល អន្តរាគមន៍របស់សៀម
កម្ពុជាឯករាជ្យពីវៀតណាម
កម្ពុជាបានស្ថិតក្រោមអធិបតេយ្យភាពសៀម-យួនរួមគ្នា
ភាគីសង្គ្រាម
ជនជាតិខ្មែរ
គាំទ្រដោយ៖
អាណាចក្ររតនកោសិន្ទ្រ៍ (សៀម)
រាជវង្សង្វៀន (វៀតណាម)
មេបញ្ជាការ និង មេដឹកនាំ
គ្មានមេដឹកនាំបង្រួបបង្រួមទេ
អង្គដួង[n ១]
គាំទ្រដោយ៖
ចៅ ឃុន បឌិន[n ២]
ទ្រឿង មិញយ៉ាង
លី ដាយក្រឿង
លី វ៉ាន់ដុក
ផាំម វ៉ាន់ដៀន
ង្វៀន ទៀនឡាំ
former Cambodian queen, princes and ministers:
អង្គមុី[n ៣]
អង្គឥម[n ៤]
ចៅហ្វាទឡ្ហៈ (ហ្លួង)[n ៥]
កម្លាំង
ពួកឧទ្ទាមខ្មែរ៖ មិនស្គាល់
សៀម៖ ទាហានស៊ីឈ្នួល ២០.០០០នាក់។
មិនស្គាល់
សហេតុភាព និង ការខាងបង់
មិនស្គាល់ មិនស្គាល់

នៅឆ្នាំ១៨៤០ ព្រះមហាក្សត្រិយានីខ្មែរអង្គម៉ី ត្រូវបានយួនទម្លាក់អំណាច។ ព្រះអង្គត្រូវបានចាប់ខ្លួននិរទេសទៅប្រទេសវៀតណាម​រួម​ជាមួយ​នឹង​សាច់​សារលោហិតរបស់ទ្រង់និងគ្រឿងគ្រងរាជសម្បត្តិ ។ ដោយ​មាន​ការ​ជំរុញ​ដោយ​ឧបទ្ទវហេតុ​នេះ ពួកមន្ត្រីរាជការកម្ពុជា និង​អ្នក​ដើរ​តាម​ជាច្រើន​នាក់​បាន​បះបោរ​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​វៀតណាម។ [] ពួក​ឧទ្ទាម​បាន​អំពាវ​នាវ​ទៅសៀម ​ដែល​បាន​គាំទ្រ​អ្នក​ទាមទារ​មួយ​ផ្សេង​ទៀត​ដើម្បី​បល្ល័ង្ក​កម្ពុជា​ព្រះអង្គម្ចាស់អង្គឌួង ​។ ព្រះបាទចេស្តាបតិន្ទ្រ(រាមាទី៣) បាន​ឆ្លើយ​តប ហើយ​បញ្ជូន​អង្គឌួង​ត្រឡប់​ពី​និរទេស​នៅក្រុងទេពមហានរគ(បាងកក) វិញជាមួយនឹងទ័ពសៀមដើម្បីលើកព្រះអង្គឲ្យឡើងសោយរាជ្យ។ []

យួនបានរងការវាយប្រហារពីកងទ័ពសៀម និងពួកឧទ្ទាមកម្ពុជា។ អ្វី​ដែល​អាក្រក់​ជាង​នេះ នៅកម្ពុជាក្រោម មាន​ការ​បះបោរ​ជា​ច្រើន​បាន​ផ្ទុះ​ឡើង។ កម្លាំង​សំខាន់​របស់​យួន​បាន​ដើរ​ទៅ​កម្ពុជាក្រោមដើម្បីទម្លាក់ការបះបោរទាំងនោះ។ ព្រះ​ចៅ​អធិរាជ​វៀតណាម​ដែល​ទើប​ឡើង​សោយរាជ្យ​ថ្មី ធៀវទ្រី បាន​សម្រេច​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី។ []ទ្រឿង មិញយ៉ាង អគ្គទេសាភិបាលនៃការគ្រប់គ្រងកម្ពុជា ត្រូវបានហៅត្រឡប់មកវិញ។ លោកយ៉ាង ត្រូវបានចាប់ខ្លួន ហើយក្រោយមកបានធ្វើអត្តឃាតនៅក្នុងគុក។ []

អង្គឌួង​បាន​យល់ព្រម​ដាក់​ប្រទេស​កម្ពុជា​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ការពារ​រួម​របស់​សៀម​-​យួននៅឆ្នាំ១៨៤៦។ យួន​ដោះ​លែង​សួយសារអាករ​ខ្មែរ ហើយ​យក​គ្រឿងរាជសម្បត្តិមកវិញ ។ ក្នុងពេលជាមួយគ្នានោះ កងទ័ពវៀតណាមបានដកទ័ពចេញពីកម្ពុជា។ ទីបំផុតយួនបាត់បង់ការគ្រប់គ្រងប្រទេសនេះ កម្ពុជាទទួលបានឯករាជ្យពីវៀតណាម។ ទោះ​បី​នៅ​មាន​ទ័ព​សៀម​តិច​តួច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដោយ ក៏​ស្តេច​ខ្មែរ​មាន​ស្វ័យភាព​ខ្លាំង​ជាង​មុន​ទៅ​ទៀត។ []

កំណត់ចំណាំ

កែប្រែ
លេខយោង
  1. In Vietnamese records, he was called Nặc Ông Đôn (匿螉𧑒).
  2. In Vietnamese records, he was called Phi nhã Chất tri (丕雅質知).
  3. In Vietnamese records, he was called Ngọc Vân (玉雲).
  4. In Vietnamese records, he was called Nặc Ông Yêm (匿螉俺).
  5. Also known as Oknya Chakrey (Lung). In Vietnamese records, he was called Trà Long (茶龍).
ការដកស្រង់
  1. Harris 2005, pp. 45.
  2. Chandler 2008, pp. 159.
  3. Chandler 2008, pp. 161.
  4. Chandler 2008, pp. 160.
  5. Chandler 2008, pp. 162.
  6. Chandler 2008, pp. 164–165.

ឯកសារយោង

កែប្រែ