ស្រីសុរិយោពណ៌ទី២

(ត្រូវបានបញ្ជូនបន្តពី អង្គមុី)

ស្រីសុរិយោពណ៌ទី២អង្គមុី (អង់គ្លេស: Srei Soriyoapor II) or (Ang Mey) (ប្រ.ស|គ.ស ១៨១៤-១៨៧៤) រជ្ជកាលគ្រងរាជ (គ.ស ១៨៣៤-១៨៤១) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២៣៧៨ ត្រូវនិង គ.សករាជ ១៨៣៤ ត្រូវនិង មហាសករាជ ១៧៥៧ ទ្រង់មានព្រះនាមហៅថា ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះស្រីសុរិយោពណ៌ មហារាជនី ព្រះមហារាជនីអង្គមុី ទ្រង់ជាបុត្រីរបស់ ព្រះនរាយណ៍រាជាទី២ ទ្រង់ឡើងសោយរាជ ដោយការជ្រើសតាង របស់ក្រុមប្រឹក្សារាជសម្បត្តិ ក្នុងរាជរបស់ទ្រង់ ត្រូវបានបញ្ចប់រាជដោយការបំពុល ហើយទ្រង់បានកើតវិកលចរិត (រោគឆ្គួត) ផងដែរ ។[]

ស្រីសុរិយោពណ៌ទី២

រជ្ជកាល ១៨៣៤-១៨៤១

រាជាណាចក្រកម្ពុជា

គ្រងរាជ ១៨៣៤
រាជសម័យ សម័យកាលឧដុង្គ
ព្រះនាមពេញ ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះសីសុរិយោពណ៌ មហារាជនី
មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន នរាយណ៍រាជាទី២
រាជបន្ត រាមាធិបតីទី៤
សន្តិវង្ស រាជវង្ស​ឧដុង្គ
ប្រសូត្រ ១៨១៤
បុត្រ មិនមានកំនត់ត្រា
ចូលទីវង្គត់ ១៨៧៤
ជំនឿសាសនា ពុទ្ធសាសនា និកាយថេរវាទ

(Buddha Theravada)
ព្រហ្មញ្ញសាសានា

សៀមឈ្លានពានកម្ពុជា គ.សករាជ ១៨៣៤

កែប្រែ

Siam invaded Cambodia, 1834 AD

សៀមក្រោយពេលដឹងថា ព្រះមហាក្សត្រថ្មីកម្ពុជានៅតែងាករេទៅចងសម្ព័នមិត្តជាមួយអណ្ណាម ស្ដេចសៀមមិនសប្បាយចិត្តនោះទេ សៀមមានបំណងចង់លើកអ្នកអង្គម្ចាស់អង្គស្ងួន (អង្គស្ងួនទី២) ដែលមានខ្សែរស្រឡាយជាបងប្អូនជីដូនមួយជាមួយ និង ព្រះអង្គអេង ដូចនេះស្ដេចសៀមព្រះនាម: "ព្រះណងក្លៅចៅយ៊ូហួ" (Phra Nangklao Chao Yu Hua) ឬ រាមាទី៣ (Rama III) បានបញ្ជារឱ្យលើកទ័ពចំនួន ៥០,០០០ (៥មុឺននាក់) ដឹកនាំដោយ ព្យាបឌិន (Pya Bodin) ឡើងតាមឈូងសមុទ្រសៀមចូលមកឈ្លានពានកម្ពុជាតាមច្រក ខេត្តកំពង់ស្ពឺ ដូចនេះភ្លាមៗកម្ពុជារៀបចំកងទ័ពមិនទាន់នោះទេ ដោយកម្ពុជាមានទ័ពតែ ២៥,០០០ (ជាង២មុឺននាក់) ប៉ុនណោះ ដូចនេះហើយក្រុមមន្ត្រីទ័ពកម្ពុជាបានស្នើសុំទ័ពជំនួយអណ្ណាម ស្ដេចអណ្ណាមព្រះនាម មិញម៉ាង (Minh Mang) បានយល់ព្រមដោយបញ្ជូនទ័ពជំនួយអណ្ណាម ១,៤០០០ (ជាង១មុឺននាក់) មកជួយកម្ពុជា ក្នុងលក្ខណ កម្ពុជាត្រូវបើកសិទ្ធដល់ប្រជាជនអណ្ណាមក្នុងការចូលមករស់នៅកម្ពុជា ។ ក្រោយពេលមានកម្លាំងទ័ពអណ្ណាម និង មានសញ្ញវុធរបស់អណ្ណាមមកជួយច្រើន កងទ័ពសៀមបានបរាជ័យ និងបានដកទ័ពត្រឡប់ទៅវិញផងដែរ ។[] []

ចម្បាំងសៀម-អណ្ណាម ច្រកសមុទ្រកំពង់សោម ១៨៣៧

កែប្រែ

Siamese-Annamite battle, Kampong Som Strait, 1837

ក្រោយការស្លាប់អ្នកអង្គម្ចាស់ អង្គស្ងួន សៀមមានបំណងលើករាជបុត្រទី៣ របស់ព្រះអង្គអេង គឺព្រះអង្គអុិម (Ang Em II) ឱ្យឡើងសោយរាជនៅកម្ពុជាដើម្បីជាប្រយោជន៍ខ្លួនជាបន្តទៀត ដូចនេះសៀមត្រូវច្បាំងកម្ចាត់អណ្ណាមចេញពីកម្ពុជា ។ យោងតាមសន្ធិសញ្ញាសម្ព័នមិត្ត កម្ពុជា-អណ្ណាមក្នុងរាជព្រះអង្គចន្ទ ស្ដេចអណ្ណាម មិញម៉ាង បានចាត់ នាយឧត្ដមសេនីយ៍ នាម "ទ្រុង មិញយ៉ាង" (Truong Minh Giang) ដែលកាន់កិច្ចការទ័ពនៅភ្នំពេញ ឱ្យត្រៀមយុត្តិសាស្ត្រទ័ពនៅស្រុកបន្ទាយមាស ខេត្តកំពត ដើម្បីត្រៀមខ្លួនទប់ទល់និងកងកម្លាំងទ័ពសៀម ដែលឡើង តាមច្រកសមុទ្រកម្ពុជា ដែលពត៌មាននេះត្រូវបានផ្ដល់ តាមរយៈក្រុមចារកិច្ចរបស់អណ្ណាម ។ គ.សករាជ ១៨៣៧ កងទ័ពសៀមប្រមាណជា ១០,០០០ (១មុឺននាក់) បានចូលតាមច្រកសមុទ្រកំពង់សោម ដូចនេះមេទ័ពអណ្ណាមក៏ចេញទ័ពពីខេត្តកំពត ដែលមានចំនួន ១២,០០០ (ជាង១មុឺននាក់) ចូលច្បាំងនិងកងទ័ពសៀមនៅច្រកសមុទ្រកំពង់សោម ដោយសារតែពួកអណ្ណាមបានរៀបចំយុត្តិសាស្ត្រទ័ពទុកជាមុន ដូចនេះសៀមបានបរាជ័យម្ដងទៀត ។[]

ចារកម្មសៀមបំពុលព្រះមហាក្សត្រីអង្គមុី ១៨៤០

កែប្រែ

Siamese spies poison Queen Ang Mey 1840

ក្រោយពេលសៀមបរាជ័យនៅច្រកសមុទ្រកំពង់សោម សៀមបានតែតាងព្រះអង្គអុឹម (Ang EM II) ជាចៅហ្វាយស្រុកខេត្តបាត់ដំបង ហើយសៀមបានបញ្ជូនក្រុមចារកម្មរបស់ខ្លួនមកបំពុល ព្រះមហាក្សត្រីអង្គមុី ធ្វើឱ្យទ្រង់ធ្លាក់ព្រះកាយកើតរោគប្រឈួនបាត់បង់សតិទៅជាមនុស្សឆ្គួត ដើម្បីត្រៀមចរចារជាមួយអណ្ណាមលើក ព្រះអង្គអុឹម ឱ្យឡើងស្នងរាជ្យ ។ គ.សករាជ ១៨៤០ ការដែលព្រះមហាក្សត្រីកម្ពុជាកើតរោគឆ្គួត ត្រូវបានខ្យល់ខ្ចាយទូទាំងព្រះនគរ ដូចនេះក្រុមមន្ត្រីកម្ពុជាចាំបាច់ត្រូវស្វែងរកអ្នកស្នងរាជ្យផងដែរ ។ ឧត្ដមសេនីយ៍អណ្ណាម ទ្រុងមិញយ៉ាង ក្រោយដឹងរឿងនេះបានបញ្ជូនក្រុមចារកម្មរបស់ខ្លួនទៅបាត់ដំបង ដើម្បីចាប់នាំព្រះអង្គអុឹម យកទៅឃុំខ្លួននៅក្រុងហ្វេ ចំណែកឯព្រះមហាក្សត្រីអង្គមុី ត្រូវបានពួកអណ្ណាមស្នើលោក ឧបរាជរស់ សុំយាងទ្រង់ទៅព្យាបាលនៅក្រុងសៃហ្គន (Saigon) នគរអណ្ណាម ចំណែកឯព្រះអង្គឌួង ពេលនោះស្ថិតនៅក្រុងបាងកកនៅឡើយ ។[]

ចុងបញ្ចប់នៃរាជ-ក្សត្រីអង្គមុី

កែប្រែ

The End of reign - of Queen Ang Mey

គ.សករាជ ១៨៤១ សៀមបានរៀបគម្រោងដោយបញ្ជូនព្រះបាទអង្គឌួង ជាសម្ងាត់មកតាមផ្លូវទឹក ខេត្តកំពត មកដល់អង្គរបុរី ខេត្តតាកែវ ឱ្យលាក់ខ្លួនទីនេះដើម្បីត្រៀឡើងសោយរាជនៅក្រុងឧដុង្គ ហើយសៀមរៀបចំពលសេនាមួយក្រុមប្រមាណជា ៥០០ នាក់ ក្លែងធ្វើជាដង្ហែរព្រះអង្គដួងពីខេត្តពោធិ៍សាត់ដើម្បីបញ្ឆោតពួកអណ្ណាម ។ ក្រុមអណ្ណាមស្មានតែសៀមបញ្ជូនព្រះអង្គឌួងតាមពោធិ៍សាត់ ក៏ទៅរាំងស្ទាក់ផ្លូវ ក្រុមចារកិច្ចកម្ពុជា ក៏បញ្ជូនដំណឹងទៅឱ្យព្រះអង្គឌួងនៅខេត្តតាកែវ ឡើងមកសោយរាជនៅឧដុង្គក្នុងឆ្នាំ ១៨៤១ នៃ ស.ករាជ ។ ក្រោយពេលព្រះអង្គឌួងឡើងសោយរាជភ្លាម កម្ពុជា-សៀម បានជូនលិខិតប្រកាសសង្គ្រាមជាផ្លូវការណ៍ទៅកាន់អណ្ណាម ថាកម្ពុជា-សៀមនិងវាយចូលទីក្រុងសៃហ្គនឱ្យបានជាដាច់ខាត ដូចនេះស្ដេចអណ្ណាម មិញម៉ាង (Minh Mang) មិនចង់មានសង្គ្រាមជាមួយកម្ពុជា-សៀម នោះទេ ដូចនេះស្ដេចអណ្ណាម បានប្រកាសថ្វាយនូវខេត្តកម្ពុជាក្រោមចំនួន ៦ខេត្ត មកឱ្យកម្ពុជាវិញដូចជា៖ ខេត្តព្រះត្រពាំង, (Travinh), ខេត្តលង់ហោ, (Vinh Long), ខេត្តបារាជ (Long Xuyên), ខេត្តព្រែកឬស្សី (Cần Thơ), ខេត្តពលលាវ (Bac Lieu), ខេត្តកំពង់ឬស្សី (Ben Tre) បូករួមទាំង ខេត្តក្រមួនស ខេត្តទឹកខ្មៅ ត្រូវបាត់បង់ទៅយួននៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ១៩៤៩ ដោយទេសាភិបាលបារាំង ។ ចំណែកក្សត្រីអង្គមុីដែលពួកអណ្ណាមនាំខ្លួនទៅក្រុងសៃហ្គន ត្រូវបានស្ដេចអណ្ណាមបញ្ជូនមកកម្ពុជាវិញក្នុងឆ្នាំ ១៨៤៥ ក្រោយពេលស្ដេចអណ្ណាមថ្មីព្រះនាម "ធីវទ្រី" (Thieu Tri) ចុះបេសកទូតមកអបអរពិធីគ្រងរាជរបស់ព្រះបាទអង្គឌួង ។ ចំណែកឯកំណត់ត្រារបស់លោក ហ្សង់មូរ៉ា (Jean Moura) លោកបានប្រទះឃើញក្សត្រីអង្គមុី នៅឯកក្រុងឧដុង្គ ក្នុងដំណើររបស់លោកពីភ្នំពេញទៅឧដុង្គ ក្នុងឆ្នាំ ១៨៦៨ ដែលមានកត់ត្រាក្នុងសៀវភៅ "Le royaume du Cambodge Volume 1" ចេញផ្សាយឆ្នាំ ១៨៨៣ ។[]

កំណត់ចំណាំ

កែប្រែ

* ក្រុមបុរាណាចារ្យ៖ បញ្ចាក់

ប្រវត្តិសាស្ត្រកម្ពុជា ចាប់ពីស្ដេចជ័យជេស្ឋាទី២ មកដល់រាជ ក្សត្រីអង្គមុី ត្រូវបានអ្នកប្រវត្តិវិទូមួយចំនួនសរសេរលាបពណ៌មួលបង្កាច់បង្ខូចខ្សែរស្ដេច ចាប់ពីសម័យលន់នល់ រហូតមកដល់បច្ចុប្បន្ននេះ ។ អ្នកប្រវត្តិទូនិយមសៀម សរសេរ ជ័យជេស្ឋា ទៅជា ជ័យជេដ្ឋា ទាំងក្បាលពួកគេមិនស្គាល់ពាក្យរាជសព្ទផង ។ មិនមានកំណត់ត្រា ឬ ភស្តុតាងណាមួយ របស់ប្រវត្តិវិទូអន្តរជាតិ ថាកម្ពុជាក្រោមអណានិគមយួនក្នុងរាជអង្គចន្ទទី២ និង អង្គមុី នោះទេ កម្ពុជា និង យួន ពេលនោះគ្រាន់តែចងសម្ព័នមិត្តនិងគ្នាប៉ុនណោះ អ្នកដែលថាយួនបង្ខំខែ្មរ ចាប់ផ្សឹកព្រះសង្ឃ ស្លៀវពាក់អាវផាយ ប្រទេសកម្ពុជាត្រូវយួនគ្រប់គ្រងជាដើម វាគឺជាចេតនាមួយដែលសរសេរឡើងដើម្បីបង្កើនជាតិនិយម ក្នុងសម័យសង្គ្រាមត្រជាក់ប៉ុនណោះ ។ គួរបញ្ចាក់ថា ប្រវត្តិសាសពិត ប្រទេសកម្ពុជាក្រោមអណានិគមបារាំងតែមួយគត់ ។ ចំពោះកំណត់ត្រាដែលថាយួនគ្រប់គ្រងកម្ពុជា ប្ដូរឈ្មោះខេត្តក្រុងកម្ពុជា ភ្នំពេញ ទៅជាណាំវ៉ាង, កំពង់ស្ពឺ ទៅជាឡុងទង វាជារឿងរបស់យួនដែលកត់ត្រាចំណេញនយោបាយ ដូចពួកសៀមបច្ចុប្បន្នដែលកត់ត្រាថា កម្ពុជាក្រោមអាណានិគមសៀម 432 ឆ្នាំ ក្រោយការដួលរលំក្រុងលង្វែក វាជារឿងរបស់ពួកសៀម សំខាន់ប្រវត្តិវិទូអន្តរជាតិ និង ខ្លួនយើងដែលជាខ្មែរផ្ទាល់តើយល់ព្រមតាមប្រវត្តិសាស្ត្រដែលជាតិសាសន៍នេះបំផ្លៃដែល ឬ ទេ ? រឿងដែលគួរឱ្យអស់សំណើច ពួកក្មេងប្រវត្តិសាស្ត្រផុសពេញបណ្ដាញសង្គម មន្ត្រីយួនអុងខាំម៉ា លើកពលសេនា ១ពានាក់ដាក់អណានិគមលើកម្ពុជា និពន្ធបន្ថែមខ្លួនឯង ហើយយកទៅផ្សារភ្ជាប់ ឯកសារមហាបុរសខ្មែរ ? យួនចង់ដាក់អណានិគមលើខ្មែរ ត្រូវឆ្លងកាត់ កងទ័ពជាតិកម្ពុជា ឆ្លងកាត់ ក្រសួងការពារជាតិ ក្រសួងមាហាផ្ទៃ ក្រសួងព្រះបរមរាជវាំង កម្ពុជាមានក្រុមចារកម្ម ក្រុមចារកិច្ចដូចគ្នា ដូចនេះ ប្រវត្តិសាស្ត្រពិតមានភាពស្មុគស្មាញ មិនមែនសរសេរមកបែបលក្ខណៈព្រេងនិទាន បៃឡុកបៃឡក្មេងលេងដូចពួកឯងគិតទេ ។ ក្រុមបុរាណាចារ្យ សង្ឃឹមថា ក្រុមក្មេងជំនាន់ក្រោយ និង ក្រុមបណ្ឌិតជំនាន់ក្រោយ មុននិងចែកចាយ ប្រវត្តិសាស្ត្រជាតិកម្ពុជាសូមសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ សូមអរគុណ ។

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

កែប្រែ
ស្រីសុរិយោពណ៌ទី២
(គ.ស ១៨១៤-១៨៧៤)
មុនដោយ
នរាយណ៍រាជាទី២
រាជាណាចក្រកម្ពុជា
(១៨៣៤-១៨៤១)
តដោយ
រាមាធិបតីទី៤

ឯកសារយោង

កែប្រែ
  1. Manomohan Ghosh (1968) A History of Cambodia: From the Earliest Times to the End of the French Protectorate, Publisher: Calcutta Oriental Book Agency, Original from the University of Michigan p.304
  2. John P. Armstrong (1964) Sihanouk Speaks, Publisher: Walker Original from the University of Michigan p.161 ISBN: 9780598440815, 059844081X
  3. A. Dirk Moses (2008) Empire, Colony, Genocide Conquest, Occupation, and Subaltern Resistance in World History, Publisher: Berghahn Books p.491 ISBN: 9781845454524, 1845454529
  4. Centre national de la recherche scientifique (France) (1872) Journal asiatique, Publisher: Société asiatique. Original from the University of Michigan p.113
  5. Société Asiatique (1872) Journal asiatique ou recueil de mémoires d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux · Volume 20, Publisher: Soc. Original from:the Bavarian State Library
  6. Centre national de la recherche scientifique (France) (1872) Journal asiatique, Publisher: Société asiatique. Original from the University of Michigan p.113