អង្គឥម (ព្រះអង្គម្ចាស់)

អង្គឥម (សរសេរ​ផង​ថា អង្គ​អឹម ; ប្រសូតឆ្នាំ ; ១៧៩៤-១៨៤៣) – គឺជាព្រះអង្គម្ចាស់នៃកម្ពុជា។ ព្រះអង្គ​គឺជា​ព្រះរាជបុត្រាទី​បួន​របស់​ព្រះបាទ​អង្គ​អេង។

អង្គឥម ឬ អង្គអឹម
ឧបរាជនៃកម្ពុជា
ឧបរាជនៃកម្ពុជា
រជ្ជកាល១៨១០-១៨៣៩
ព្រះមហាក្សត្រព្រះឧទ័យរាជាអង្គចន្ទ (អង្គចន្ទទី២)
ឧបរាជអង្គស្ងួន
អភិបាលខេត្តបាត់ដំបង
រជ្ជកាល១៨៣៥-១៨៣៩
អង្គមុនព្រះញ៉ាអភ័យភូបែត (ចេគ)
អង្គក្រោយព្រះញ៉ាអភ័យភូបែត (សម)
ប្រសូត១៧៩៤
បាងកក, សៀម
សុគត១៨៤៣
ខេត្តមាត់ជ្រូក, ដែនដីកម្ពុជាក្រោម
ព្រះសុសាន
ព្រះនាងពុយានី
រាជបច្ឆាញាតិអង្គភីម
ព្រះអង្គម្ចាស់កេស្សារី
ព្រះអង្គម្ចាស់សាម៉រ
អង្គអ៊ីង
ព្រះអង្គម្ចាស់ដារ៉ាសារ
បិតាអង្គអេង
មាតាអ្នកមឿងរដ្ឋា
សាសនាព្រះពុទ្ធសាសនា

សៀម ស្តេចនៃពុទ្ធយ៉តហ្វាចុឡាលោក សោយទីវង្គត់នៅឆ្នាំ១៨០៩។ ព្រះបាទព្រះឧទ័យរាជាអង្គចន្ទ(អង្គចន្ទទី២) បដិសេធមិនទៅចូលរួមព្រះរាជពិធីបូជាព្រះសពរបស់ព្រះអង្គទេ។ ផ្ទុយ​ទៅ​វិញ អង្គ​ចន្ទ​បាន​បញ្ជូន​ព្រះអង្គម្ចាស់​ខ្មែរ​បី​អង្គ​ដែល​រួម​មាន អង្គស្ងួន អង្គឥម និង ​អង្គឌួង ទៅ​ចូលរួម​ពិធី​បុណ្យសព។ អង្គឥម ត្រូវបានតែងតាំងជាឧបរាជខ្មែរ ដោយស្តេចពុទ្ធលើសឡានភាល័យ[] ព្រះអង្គម្ចាស់អង្គស្ងួនទម្លាក់អង្គចន្ទនៅឆ្នាំ១៨១១។ ក្រោយពីការ​អន្តរាគមន៍​របស់​វៀតណាម អង្គ​ស្ងួន អង្គឥម និង​អង្គឌួង បាន​ភៀស​ខ្លួន​ទៅ​ទីក្រុងបាងកក។ []

ក្រោយ​ការបះបោរឡេវ៉ាន់ខយ​ ​ផ្ទុះ​ឡើង​នៅដែនដីកម្ពុជាក្រោម ចៅព្រះញ៉ាបឌិនតេជោ(​ស៊ីង សិង្ហ​សេ​នី​) បាន​ចូល​ឈ្លានពាន​ប្រទេស​កម្ពុជា​ក្នុងគោលបំណងដាក់អង្គឥម​ឱ្យ​ឡើង​សោយរាជ្យ​។ ទោះ​យ៉ាង​ណា​គេ​មិន​ត្រូវ​បាន​ខ្មែរ​ជួយ​ទេ។ កងទ័ពសៀមត្រូវដកទ័ពចេញពីប្រទេសកម្ពុជានៅឆ្នាំ១៨៣៤។ []

អង្គឥម ត្រូវបានសៀមតែងតាំងជាចៅហ្វាយខេត្តបាត់ដំបងនៅឆ្នាំ១៨៣៤។ [] កងទ័ពសៀមបានកាន់កាប់ខេត្តភាគពាយ័ព្យ (ខេត្តបាត់ដំបង សៀមរាប ពោធិសាត់ និង កំពង់ស្វាយ ) [] ខេត្តភាគពាយ័ព្យ ត្រូវបានគ្រប់គ្រងដោយព្រះអង្គម្ចាស់ខ្មែរពីរអង្គ គឺអង្គឥម និងអង្គឌួង។ [] សៀមសង្ឃឹមថា ព្រះអង្គម្ចាស់នឹងអាចទាញភាពស្មោះត្រង់ និងការគាំទ្រពីពួកអភិជនខ្មែរ។ [] ព្រះអង្គម្ចាស់ពីរអង្គត្រូវបានចាត់ទុកថាជាបុរសគ្រោះថ្នាក់បំផុតដោយរាជវាំងយួន។ លោកទ្រឿន មិញយ៉ាង អគ្គទេសាភិបាលវៀតណាមនៃខេត្តត្រានតាយ បានព្យាយាមបញ្ចុះបញ្ចូលពួកគេឱ្យត្រឡប់ទៅប្រទេសកម្ពុជាវិញ។ តាមពិតវាគឺជាការឃុបឃិតគ្នាដែលរចនាដោយទ្រឿន មិញយ៉ាង ។ នៅ​ឆ្នាំ១៨៣៧ អង្គឌួង ត្រូវ​បាន​គេ​សង្ស័យ​ថា​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ជនជាតិ​វៀតណាម ហើយ​បាន​និរទេស​ទៅទីក្រុង​បាងកក[] ពីរឆ្នាំក្រោយមកអង្គឥម និងអ្នកដើរតាមរបស់គាត់បានភៀសខ្លួនមកកម្ពុជាវិញដោយសម្ងាត់ [] អង្គឥមស្ថិតនៅក្រោមការបំភាន់ថាព្រះអង្គនឹងត្រូវបានសោយរាជ្យស្តេចថ្មីទោះជាយ៉ាងណាពួកគេត្រូវបានចាប់ខ្លួនដោយយួន។ [] ទ្រឿន មិញយ៉ាងបានស្នើថាពួកគេគួរតែត្រូវបានប្រហារជីវិត ប៉ុន្តែស្តេចមិញម៉ាងបានបដិសេធ។ [] អង្គឥម​ត្រូវ​បាន​និរទេស​ក្រុង ព្រៃនរគ ​បន្ទាប់​មក​នៅ​ក្រុងហ្វេ[]

កម្ពុជា​ត្រូវ​បាន​វៀតណាម​បញ្ចូល​ក្នុង​ឆ្នាំ១៨៤០។ ដោយ​មាន​ការ​ជំរុញ​ដោយ​ការ​ដាក់​រាជ្យ​របស់​ម្ចាស់ក្សត្រីអង្គ​ម៉ី មេទ័ព​កម្ពុជា​ជា​ច្រើននិង​អ្នក​ដើរ​តាម​របស់​ពួកគេ​បានបះបោរ​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​ររបស់យួនកងទ័ពសៀម ចូលមកកម្ពុជា ដើម្បីលើកអង្គដួង ឡើងសោយរាជ្យ។ អង្គឥម ត្រូវ​បាន​គេ​ដោះលែង​រួម​គ្នា​ជាមួយអង្គម៉ី។ នៅឆ្នាំបន្ទាប់ទ្រឿន មិញយ៉ាងបានព្យាយាមដាក់ព្រះអង្គឡើងសោយរាជ្យជាស្តេចអាយ៉ងយួន។ [] អង្គឥម និង អង្គម៉ី មកនៅកម្ពុជា ពួកគេបានបញ្ជាឱ្យពួកឧទ្ទាមខ្មែរចុះចាញ់ ប៉ុន្តែគ្មាននរណាម្នាក់ស្តាប់បង្គាប់ឡើយ។ [] [] អង្គឥម បានសោយទិវង្គតនៅមាត់ជ្រូកក្នុងឆ្នាំ១៨៤៣។ 

កំណត់ចំណាំ

កែប្រែ

ឯកសារយោង

កែប្រែ
  1. Rungswasdisab 1995, pp. 69.
  2. Rungswasdisab 1995, pp. 70.
  3. ៣,០ ៣,១ ៣,២ Chandler 2008.
  4. ៤,០ ៤,១ Rungswasdisab 1995, pp. 178.
  5. Chandler 2008, pp. 155.
  6. ៦,០ ៦,១ Rungswasdisab 1995, pp. 71.
  7. Chandler 2008, pp. 154.
  8. ៨,០ ៨,១ Chandler 2008, pp. 155–156.
  9. ៩,០ ៩,១ Đại Nam chính biên liệt truyện sơ tập, vol. 31