ស្រុកអូរជុំយើង
(Ou Chum)
ស្រុក
Primitive thatched houses on stilts lining a dusty red dirt road. Surrounding vegetation includes a variety of trees and some banana plants.
Map showing location of Ratanakiri in northeast Cambodia
Location of Ratanakiri in Cambodia
Location of Ratanakiri in Cambodia
កូអរដោនេ: 13°44′N 107°0′E / 13.733°N 107.000°E / 13.733; 107.000Coordinates: 13°44′N 107°0′E / 13.733°N 107.000°E / 13.733; 107.000
ប្រទេស កម្ពុជា
តែងតាំង១៩៥៩
ដាក់ឈ្មោះតាមKhmer: រតនៈ (gem) + គិរី (mountain)
ទីរួមស្រុកស្រុកអូរជុំ
រដ្ឋាភិបាល
 • អភិបាលស្រុកថ្វើន
ផ្ទៃក្រឡា
 • សរុប១០៧៨២ គម2 (៤១៦៣ ម៉ាយ ការ)
ប្រជាជន (2008)[]
 • សរុប១៤៩៩៩៧
 • សន្ទភាព១៤/km2 (៣៦/sq mi)
ល្វែងម៉ោងUTC+07
ស្រុក
ឃុំអតទានដឹង
ទិដ្ឋភាពថ្មកំអែភ្នំភ្លើងនៅជុំវិញវាល
អគ្គិសន្នី
ទឹកជ្រោះចាអ៊ុង
ភូមិវប្បធម៏របស់សហគមន៏


ស្រុកអូរជុំ ស្រុកអូរជុំគឺជាស្រុកមួយដែលស្ថិត នៅប៉េកខាងត្យូង នៃទីរូមខេត្តរតនគិរី​ដែលមានចំងាយផ្លូវ៧គីឡូម៉ែតពីរួមខេត្ត នៅក្នុងស្រុកនេះមានជនជាតិ ចំរុះគ្នជាច្រើនដែលរស់នៅក្នុងទីរួមស្រុក រូមមាន​ជនជាតិទំពួន ជនជាតិគ្រឹងជនជាតិឡាវ​ និង ជនជាតិខ្មែរ​និងជនចំណាក់ស្រុកជាច្រើនភាសារទៀតដែលមិនបានរៀបរាប់អស់ ប្រជាជនភាគច្រើនប្រកមមុខរបរ ផ្សេងៗគ្នាដូចជា ធ្វើស្រែចំការ ជំនួញ និងធ្វើការរាជការនិង ស្ថាប័នអង្គការក្រុមហ៊ុនផ្សែងៗ ហើយការកាន់នូវសាសនា និង ទំនៀមទំលាប់ព្រពៃណីមានភាពខុស់ៗ នៅតាមភូមិនិងតំបន់ផ្សេងៗ។


  • ​ ស្រុកអូរជុំមាន'ឃុំ (ក្នុងនោះមាន'ឃុំ)៖
លេខរៀង ឃុំ ឈ្មោះជាអក្សរឡាតាំង
០០១ ឃុំចាអ៊ុង Cha Ung
០០២ ឃុំប៉ូយ Pouy
០០៣ ឃុំឯកភាព Aekakpheap
០០៤ ឃុំកាឡៃ Kalai
០០៥ ឃុំអូរជុំ Ou Chum
០០៦ ឃុំសាមគ្គី Sameakki
០០៧ ឃុំឡាអក់ La'ak

សេដ្ឋកិច្ច

កែប្រែ

ស្រុកអូជុំមានសេដ្ឋកិច្ចមិនសូវមានភាពរីកចំរើនប៉ុន្មានទេព្រោះប្រជាជនភាគច្រើនសុទ្ធតែជាកសិករ​ និងខ្វះអ្នកចេះដឹង ដូចនេះធ្វើអោយមានភាពការរីកចំរើនយឹត ដោយសារតែប្រជាជនមិនសូវយល់ដឹងពីរបៀបនៃការផ្លាស់ប្តូរនូវការរស់នៅ ហើយឯការរស់នៅប្រកប់មុខរបបវិញគឺកសិករ និយមដំា ដំណាំឧស្សហកម្មផងដែរដូចជា ចន្ទី កៅស៊ូ ល្ងរ ឯដំណាំកសិកម្មវិញនោះគឺ ស្រូវ សណ្តែក ពោត ដំឡូងគ្រប់ប្រភេទ សណ្តែកដី ត្រសក់ អំពៅ ខ្នុរ និងប្រភេទបន្លែផ្សេងៗ -ល-។ចំពោះអ្នកអាជិវករវិញប្រកបមុខរបរលក់ដូរ ដូចជាបើអាជិវកម្ម បើតូបលក់អីវ៉ាន់ផ្សេងៗដូចជា តូបកាហ្វេ ជាងម៉ូតូ ជាងទូរស័ព្ទ តូបអីវ៉ានចាបភួយ។ចំពោះអ្នកធ្វើការវិញគឺបានចូលបំរើការងារក្នុង ជួររាជរដ្ឋាភិបាលរាជការ និងអង្កការ ក្រុមហ៊ុនផ្សេងផងដែរ។

តំបន់ទាក់ទាញ និងកន្លែងប្រវត្តិសាស្រ្ត

កែប្រែ

ប្រភពទាក់ទាញទេសចរណ៍សំខាន់របស់ស្រុកអូរជុំ​ ដោយសារតែស្រុកមានសោភ័ណ្ឌភាព ប្រកបទៅដោយធម្មជាតិស្រស់បំព្រង ពីដើមមកទើបធ្វើអោយទាកទាញចំណាប់អារម្មណ៏ភ្លៀវជាតិនិងអន្តរជាតិ ជាច្រើនបានមកទស្សនាមកកាន់កន្លែងជាច្រើនដូចជា៖

  • វាលថ្មដាកំអែភ្នំភ្លើង : វាលថ្មដាកំអែភ្នំភ្លើងជាកន្លែង វាលថ្មកំអែភ្លើងដែលបានផ្ទុះឡើង កាលពីសម័យបុរាណកាលកន្លងមក ហើយក៏កា្លយជាវាលថ្មដ៏អស្ចារ្យកា្រលនៅលើដីដូចរាប់ការរោឥត ផ្ទះសំណងអញ្ចឹងដែលជាស្លាកស្នាមនៃមាត់ភ្នំភ្លើងប្រមាណ ៤០០០ ឆ្នាំមុន ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ផ្លូវទៅស្រុកតាវែង​ ដែលមានប្រវែងពីទីរួមស្រុក​​ប្រហែល​ ៥,៤ គ.ម ។វាលមានរាងស្ទើរជារង្វង់ដែលមានអង្កត់ផ្ចិតប្រមាណ ៥២០ម។ នៅជុំវិញវាល សំបូរ​ដោយ​ដើម​ឈើធំៗ និងរោងផ្ទាំងថ្ម ដែលជាជំរកនៃ​សត្វព្រៃ និងសត្វកំរៗនានាជាច្រើន។
  • ទំនប់វារីអគ្គីសនី : ទំនប់វារីអគ្គីសនីស្ថិតនៅ ១ គីឡូម៉ែត្រខាងជើងឈៀងខាងលិចស្រុកអូរជុំ ។ទំនប់វារីអគ្គីសនីនេះត្រូវបានសាងសងនៅឆ្នាំ១៩៩៣ ដោយវៀតណាមដែលបានរំដោះជាតិបន្ទប់ពីទទួលបានសន្តិភាព ពីរបបប្រលៃពូជសាសន៏ប៉ូលពត់ ការកសាងក្នុងគោលបំណងចងអោយប្រជាជន​នៅស្រុកនេះមានថាមពលប្រព័ន្ធភ្លើងអគ្គីសនីប្រើប្រាស់ដើម្បីបំភ្លើពេលយប់។ ការសាងសងនេះត្រូវបានលើជាទំនប់ ទឹកអូរ មួយដើម្បីទាញថាមពលទឹកធ្វើជាថាមពលអគ្គីសនី។
  • ទឹកធ្លាក់ជ្រោះចាអ៊ុង : ស្ថិត​នៅ 30 គីឡូម៉ែត្រ​ខាង​ត្បូង​បាន​លុង ។ ទឹក​ធ្លាក់​នេះ​មានរោងពីក្នុង មាន​កម្ពស់១៣ម៉ែត្រ ។ ទឹក​ធ្លាក់​នេះ​មាន​គ្រប់​រដូវ ទិដ្ឋភាព​នៅ​ជុំវិញ​ទឹក​ធ្លាក់​មាន​ទិដ្ឋភាព​ស្រស់​ស្អាត​យ៉ាង​ខ្លាំង ។
  • ភូមិវប្បធម៏ជនជាតិដើមភាគតិច : ស្ថិតនៅ ៩ គីឡូម៉ែត្រពីបានលុង ហើយមានកម្ពស់ ១៨ ម៉ែត្រ ដោយមានទឹកធ្លាក់ គ្រប់រដូវកាល។ភ្ញៀវទេសចរអាចសម្រាកលម្ហែកាយក្នុងធម្មជាតិដ៏ប្រណីត, ស្រូបយកខ្យល់អាកាសបរិសុទ្ធ និង ស្តាប់សូរទឹកធ្លាក់និងបក្សាបក្សីយំ ។
  • ប្រាសាទអាថ៏កំបាំង និង​សរសរផ្ទះថ្មចំលាក់របស់លោកតាអធិរាជ(ចាវ៉ាន) : ស្ថិតនៅខាងលិចបានលុង ៨ គីឡូម៉ែត្រ ហើយធ្លាក់ជាប់ជាប្រចាំ ។ ប្រភពទឹកមានតំបន់ភ្នំស្វាយ ហើយនៅក្រោមទឹកធ្លាក់នេះគឺជារន្ធដ៏ធំមួយដែលអាចឱ្យភ្ញៀវទេសចរចូលទៅឈរ ឬ អង្គុយពីក្រោមទឹកធ្លាក់បាន ។

អាកាសធាតុ

កែប្រែ
  • រដូវវស្សា : ពីខែមិថុនា ដល់ តុលា
  • រដូវត្រជាក់, ពីខែវិច្ឆិកា ដល់ កុម្ភៈ
  • រដូវក្តៅ : ពីខែមីនា ដល់ ឧសភា ដោយមានសីតុណ្ហភាពពី ២០ ដល់ ៣២ អង្សាសេ ។

ឯកសារយោង

កែប្រែ
  1. "General Population Census of Cambodia 2008 - Provisional population totals" (PDF). National Institute of Statistics, Ministry of Planning. 3 September 2008.

តំណភ្ជាប់ក្រៅ

កែប្រែ

អត្ថបទផ្សេងទៀត

កែប្រែ

ទំព័រគំរូ:ភូមិឃុំយើង

​​​​​ ស្រុកអូរជុំ គឺជាស្រុកមួយដែលស្ថិត នៅក្នុង ខេត្តរតនគិរី ​ នៅខាងភូមិភាគខាងត្យូងនៃទីរួមខេត្ត។ ដែលពីមុនគេហៅថា ឃុំអូរជុំ ស្ថិតក្នុងស្រុកវើនសៃ ឥឡូវនេះគេដូរទៅជាស្រុកអូរជុំវិញ។