កំណប់តន្ត្រីដូនតា

កំណប់​តន្ត្រី​ដូនតា ជាលទ្ធផលដែលកើតចេញពីការរកឃើញឡើងវិញនូវស្នាដៃមួយដែល​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​ឆ្នាំ​ ១៩២១ និង​ការ​ស្រាវជ្រាវ​មួយចំនួន​។ កំណប់​តន្ត្រី​ដូនតា​គឺ​ជា​កម្រង​បទ​ចម្រៀង​ប្រពៃណី​ខ្មែរ​ដែល​ត្រូវ​បាន​ប្រគុំ​ ​និង​បក​ស្រាយ​ដោយ​អ្នក​ចម្រៀង​សម័យ​បច្ចុប្បន្ន​។ គម្រោង​ផលិត​អាល់​ប៊ុម​ស៊ី​ឌី​នេះ​ស្ថិតនៅក្រោមការឧបត្ថម្ភរបស់ស្ថានទូត​សហរដ្ឋអាមេរិក ក្នុងគោលបំណងស្វែងរក និង​ផ្ដល់​ជីវិត​ឡើង​វិញ​ដល់​កម្រង​បទ​ចម្រៀង​ និង​តន្ត្រី​ខែ្មរ​ដែល​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ជា​យូរ​ណាស់​មក​ហើយ។ នៅ​លើ​គម្រប​អាល់​ប៊ុម​ស៊ី​ឌី​នេះ​មាន​ឈ្មោះ​ជា​ភាសាអង់គ្លេសថា "Cambodian Forgotten Songs" ។ ស៊ីឌី​នេះ​មាន​បទ​ចម្រៀង​ចំនួន​៨​បទ និង​មាន​កូន​សៀវភៅ ដែល​ដាក់បញ្ចូលទំនុកច្រៀងជាភាសាខ្មែរ និង​អង់គ្លេស ​រួម​ទាំង​រូបថត ដែលដែលត្រូវបានថតក្នុងអំឡុងពេលថតសំឡេង []​។

ប្រវត្តិ​ដើម

កែប្រែ

នៅ​ឆ្នាំ​១៩២១​ សៀវភៅ​ចម្រៀង​ច្រៀង​ជា​ភាសា​ខ្មែរ​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​ដោយ​សមាគម​សិក្សា​ឥណ្ឌូចិន ​ក្នុង​សៀវភៅ​នេះ ​លោក​ អាល់​ប៊ែរ ទ្រីកុង​ បាន​បង្ហាញ​បទ​ចម្រៀង​ខ្មែរ​ចំនួន​៥៤​បទ​ដែល​ប្រមូល​ពី​គ្រប់​ខេត្ត​ក្រុង​ទាំង​អស់​នៅ​ក្នុង​ប្រទេសកម្ពុជា។ លោកមិនត្រឹមតែចងក្រងជាអត្ថបទទេ គឺ​មាន​ថែម​ទាំង​អក្សរ​ភ្លេង​ទៀត​ផង​។ ការងារ​របស់​លោក​គឺ​ជា​កាយ​វិការ​មួយ​ដើម្បី​ការពារ និង​ថែ​រក្សា​មរតក​តន្ត្រី​ខ្មែរ​។ នៅ​ឆ្នាំ​១៩២១ ​លោកទ្រីកុងបានធ្វើការរក្សាទុកបេតិកភណ្ឌនេះតាម​រយៈ​ការ​បោះ​ពុម្ព​សៀវ​ភៅ។

កំណប់​តន្ត្រី​ដូនតា ​វ៉ុល​ទី​១

កែប្រែ
ឯកសារ:Cfs vol1 cover.jpg
ក្រប​ស៊ីឌី កំណប់​តន្ត្រី​ដូនតា វ៉ុលទី១

១. កញ្ជា​វិល - Kancha Vil

២. ផុត​ចុង​ជ្រោយ - Phot Chong Chroi

៣. លលក​សលាវ​ - Lolok Sar Leo

៤. ពូ​ពែក - Po Pek

៥. សារ៉ោមេ- Sarome

៦. ស្រង៉ែ - Srange

៧. កំបែប​ - Kombep

៨. លលក​ស​ខ្មែរ - Lolok Sar Khmer

អ្នក​ចូល​រួម​ផលិត

កែប្រែ
 

ការប្រឹក្សាផ្ដល់យោបល់

ក្រុមការងារ​​ស្រាវជ្រាវ

  • យន់ ខៀន
  • កែវ ណារុំ
  • វ៉ា បុប្ផារី
  • សួន ប៊ុនរិទ្ធ

សម្រួល និង​និងដឹកនាំតន្ត្រី ៖ យន់ ខៀន (ធារ៉ា)
វង់ភ្លេងការបុរាណខ្មែរ

ក្រុម​បច្ចេក​ទេស​

  • ស៊ែរ​ម៉ាំង ព្រី​យួរ
  • ហ្ស៊ុយ​ល្យាង រ៉ូមី
  • ទូច សុភក្តី
  • សារិន វឌ្ឍនា (ថត​សំឡេង និង​កែស​ម្រួល​សំឡេង​)
  • ណារិ​ន សាវ​បូរ៉ា,
  • សំ កក្កដា
  • យ៉ាន ប៊ូ​ល័រ​ហ្សូ (ការ​ថត​ចម្លង​បញ្ចូល​ស៊ី​ឌី)

អ្នកសម្របសម្រួល ៖ ជុំ ណយ និង ហ្ស៊ែរម៉ាំង ព្រី​យួរ


១. មន - Mon

២. សង្សារ​ - Songsar

៣. បារាំង​ស្រាវ​ពួរ - Barang Srao Pua

៤. ក្លង​ - Khlong

៥. ដំបង​ដែក - Dâmbang Dèk

៦. កំរ៉ែង - Komrèng

៧. ស្វាយ​មួយ​មែក​ - Svai Muy Mek

៨. កញ្ចាញ់ចេក - Konchanh Chèk

អ្នក​ចូល​រួម​ផលិត

កែប្រែ

ការប្រឹក្សាផ្ដល់យោបល់

  • សាស្រ្តាចារ្យ រដ្ឋា វុឌ្ឍី
  • អនុសាស្រ្តាចារ្យ ហ៊ុន សារិន
  • លោកប្រុសបណ្ឌិត រដ្ឋា ចាន់ថន
  • អនុបណ្ឌិត ពន្លក រក្សស្មីពន្លឺ
  • បណ្ឌិតរង កញ្ញារដ្ឋា មករ៉ា

ក្រុមការងារ​​ស្រាវជ្រាវ

  • យន់ ខៀន
  • ជា សុភាព
  • ឡាច រតនា
  • កិ វ៉ារី

សម្រួល និង​ដឹក​នាំ​តន្ត្រី​ ៖ យន់ ខៀន (ធារ៉ា)
វង់​ភ្លេង​ការ​បុរាណ​ខ្មែរ

ក្រុម​បច្ចេក​ទេស​

  • ស៊ែរ​ម៉ាំង ព្រីយួរ
  • ហ្ស៊ុយ​ល្យាង រ៉ូមី
  • ទូច សុភក្តី
  • សារិន វឌ្ឍនា (ថត​សំឡេង និង​កែស​ម្រួល​សំឡេង​)
  • ណារិ​ន សាវបូរ៉ា
  • សំ កក្កដា
  • យ៉ាន ប៊ូ​ល័រ​ហ្សូ (ការ​ថត​ចម្លង​បញ្ចូល​ស៊ី​ឌី)

ការសម្របសម្រួលក្រុមការងារស្នេហា៍ជាតិ✓

ឯកសារ​យោង

កែប្រែ
  1. មជ្ឈមណ្ឌលបុ​ប្ផាណា - តន្ត្រី http://www.bophana.org/site/index.php?option=com_content&task=view&id=40&Itemid=97