ខេត្តពោធិ៍សាត់

ខេត្តនៃព្រះរាជាណាចក្រកម្ពុជា
(ត្រូវបានបញ្ជូនបន្តពី ខេត្ត ពោធិ៍សាត់)

ខេត្តពោធិ៍សាត់ជាខេត្តមួយនៅភាគខាងលិចនៃប្រទេសកម្ពុជា។ ខេត្តពោធិ៍សាត់មានទីរួមខេត្តនៅ ក្រុងពោធិ៍សាត់។ ខេត្តពោធិ៍សាត់គឺជាខេត្តមួយដែលសិ្ថតនៅក្នុងតំបន់បឹងទនេ្លសាប មានទីតាំងនៅទិសបចិ្ចមនៃប្រទេស។ ខេត្តពោធិ៍សាត់មានប្រជារាស្ត្រ ៣៦០ ៤៤៥ នាក់ ក្នុងនោះ ប្រុស ១៧២ ៨៩០ នាក់ ស្រី ១៨៧ ៥៥៥ នាក់ ។ ស្រ្តី ៥២,០ ភាគរយនៃប្រជារាស្ត្រសរុបក្នុងខេត្ត []។ ស្ថិតនៅភាគខាងលិចនៃប្រទេស និងមានព្រំប្រទល់ពីខាងជើងជាប់ខេត្តបាត់ដំបង បឹងទន្លេសាប ខាងលិចជាប់ខេត្តកំពង់ឆ្នាំង ខាងត្បូងជាប់នឹងខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខាងលិចជាប់នឹងប្រទេសថៃ។ ហើយក៏ស្ថិតនៅចន្លោះ បឹងទន្លេសាប និងចុងខាងជើងនៃជួរភ្នំក្រវាញទន្លេ​ពោធិសាត់​កាត់​ខេត្ត​នេះ​ហូរ​ពី​ជួរ​ភ្នំក្រវាញ​នៅ​ភាគ​ខាងលិច​ទៅ​ទន្លេសាប​ខាង​កើត។

ខេត្តពោធិ៍សាត់
ខេត្ត
ទិដ្ឋភាពភ្នំក្រវាញ
ទិដ្ឋភាពភ្នំក្រវាញ
ផែនទីប្រទេសកម្ពុជាបង្ហាញទីតាំងខេត្តពោធិ៍សាត់
ផែនទីប្រទេសកម្ពុជាបង្ហាញទីតាំងខេត្តពោធិ៍សាត់
កូអរដោនេ: 12°32′N 103°55′E / 12.533°N 103.917°E / 12.533; 103.917Coordinates: 12°32′N 103°55′E / 12.533°N 103.917°E / 12.533; 103.917
ប្រទេស កម្ពុជា
ទីរួមខេត្ត (ក្រុង)ក្រុងពោធិ៍សាត់
រដ្ឋាភិបាលរដ្ឋបាលខេត្តពោធិ៍សាត់
 • ប្រភេទក្រុមប្រឹក្សាខេត្ត
 • អភិបាលខេត្តជាវ តាយ(គបក) (គបក)
 • អភិបាលរងខេត្តកើត-ឆែ អភិបាលរង
អ៊ឹង-គឹមលាង
ចេង-ឡៃ
ជុក-សុផានី
ខូយ-រីដា
ផ្ទៃក្រឡា
 • សរុប១២៦៩២ គម2 (៤៩០០ ម៉ាយ ការ)
ប្រជាជន (២០០៨)[]
 • សរុប៣៩៧ ១០៧នាក់
ល្វែងម៉ោងUTC+០៧
លេខ​កូដ​ហៅ​ទូរសព្ទ+៨៥៥
ក្រមអ.ម.អ. ៣១៦៦KH-១៥
ស្រុក
ឃំុ៤២
ភូមិ៤៩៥

ខេត្តនេះរួមមាន ៦ស្រុក ៧សង្កាត់​ ៤២ឃុំ និង ៤៩៥ភូមិ ។ ប្រជារា្រស្តនៅក្នុងខេត្តនេះមាន ៣,២ភាគរយនៃប្រជារា្រស្តទូទាំងប្រទេសកម្ពុជា។ ដង់ស៊ីតេប្រជារា្រស្តរបស់ខេត្ត គឺ២៨ នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េទាបជាង ដង់ស៊ីតេថ្នាក់ជាតិដែលមានតែ ៦៤នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ ។

ប្រវត្តិ

កែប្រែ

តាម​ពាក្យ​ពី​ព្រេងនាយ​ដំណាល​ថា មាន​ដើម​ពោធិ៍​មួយ​ដើម​រសាត់​ច្រាស​ទឹក​ដ៏​ប្លែក​អស្ចារ្យ ឃើញ​ដូច្នេះ​អ្នក​ស្រុក​ក៏​នាំ​គ្នា​យក​ខ្សែ​ពួរ​ទៅ​ទាក់​ចង​តែ​មិន​ជាប់ ហើយ​បន្ត​រសាត់​ដល់​កន្លែង​មួយ​ត្រង់​ខាង​មុខ​ទី​ប្រាសាទ​ព្រះខ័ន។ រសាត់​មក​ដល់​ទី​នេះ ព្រះសង្ឃ និង​អ្នក​ស្រុក បាន​រៀបចំ​គ្រឿង​ពលីការ​បូជា​ទៀន ធូប ផ្កាភ្ញី ដោយ​អធិដ្ឋាន​បួង​សួង​សុំ​យាង​ដើម​ពោធិ៍ ដើម្បី​ប្រតិដ្ឋាន​ដាំ​ទុក​នៅ​ទីតាំង​នោះ។

ព្រះសង្ឃ​បាន​យក​ខ្សែ​អំបោះ ៧​សរសៃ​ទៅ​ចង​ដើម​ពោធិ៍​ រួច​ប្រគំភ្លេង​ពិណពាទ្យ​ថ្វាយ​ដើម​ពោធិ៍ ស្រាប់​តែ​ដើម​ពោធិ៍​នោះ ត្រូវ​បាន​អ្នក​ស្រុក​អូស​តាម​ជម្រាល​ដី​ឡើង​ច្រាំង​ខាង​កើត​ប្រាសាទ​ព្រះខ័ន បាន​ដោយ​ងាយ។ អ្នក​ស្រុក​ក៏​ស្រែក​អឺងកង​ឡើង​ថា "បានការ...បានការ" ហើយ​ទួល​នេះ​បាន​ជាប់​ឈ្មោះ "ទួល​បានការ" ត​រៀង​មក ដែល​បច្ចុប្បន្ន​ទួល​នេះ ឋិត​នៅ​ខាង​កើត​វត្ត​បាកាន ក្នុង​ទឹកដី​ស្រុក​បាកាន។

ដោយសារ​ប្រាសាទ​ព្រះខ័ន មាន​បារមី​ខ្លាំង​ពូកែ និង​បួងសួង​សុំ​កំណប់​ទ្រព្យ​អ្វី​បាន​នោះ ដំណឹង​បាន​លេច​ឮ​ដល់​កងទ័ព​សៀម ដែល​នៅ​ក្បែរ​ព្រំដែន​ស្វាយដូនកែវ និង​ចង់​មក​ជីក​យក​វត្ថុ​មាន​តម្លៃ​ទាំង​នោះ។ អ្នកស្រុក និង​ព្រះសង្ឃ​ក៏​នាំ​គ្នា​លើក​ដី​ពូន​លុប​ប្រាសាទ ក្នុង​បំណង​លាក់​ទុក​អាថ៌កំបាំង​ដោយ​យក​ដើម​ពោធិ៍​ទៅ​ដាំ​លើ​ចំហៀង​កូន​ភ្នំ និង​ប្ដូរ​ឈ្មោះ​មក​ជា "បាកាន" វិញ ដែល​បច្ចុប្បន្ន​គេ​ហៅ​ថា ស្រុក​បាកាន។

ក្រៅ​ពី​ខ្លឹមសារ​ដក​ស្រង់​ចេញ​ពី​សៀវភៅ​កម្ពុជសុរិយា​ឆ្នាំ​២០០៣ ត្រង់​ទំព័រ ៦២​នេះ នៅ​ក្នុង​វចនានុក្រម​សម្ដេច​សង្ឃរាជ ជួន ណាត ត្រង់​ទំព័រ ៧៧៩ បញ្ជាក់​ថា ពោធិ៍សាត់ គឺ​ជា​ឈ្មោះ​ខេត្ត​មួយ​ក្នុង​កម្ពុជា​រដ្ឋ នៅ​ជាប់​ខាង​កើត​ខេត្ត​បាត់ដំបង។ តាម​ពាក្យ​ដំណាល​ពី​ព្រេងនាយ​ថា មាន​ដើម​ពោធិ៍​តូច​មួយ​រសាត់​ច្រាស​ទឹក​មក​ជា​អស្ចារ្យ​ប្លែក ហើយ​គេ​បាន​ស្រង់​យក​ទៅ​ដាំ​នៅ​កន្លែង​មួយ។ ដោយ​ហេតុ​ដូច្នេះ ទើប​ឲ្យ​ឈ្មោះ​ភូមិ​ប្រទេស​នោះ​ថា ពោធិ៍សាត់ ព្រោះ​ពាក្យ​ថា រសាត់ និង​សាត់ ជា​ពាក្យ​តែ​មួយ​អាច​ប្រើ​ជួស​គ្នា​បាន។ លុះ​សំណេរ​ជា​យូរ​អង្វែង​មក បាន​ក្លាយ​ជា "ពោធិ៍សាត់" រហូត​ដល់​សព្វថ្ងៃ។

ឯកសារចាស់របស់សាលាស្រុកភ្នំក្រវាញ

រដ្ឋបាលខេត្ត

កែប្រែ

ខេត្តពោធិ៍សាត់ ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា មាន ៥ស្រុក ១ក្រុង ៤០ឃុំ ១០សង្កាត់ និង ភូមិ÷

កូដស្រុក ស្រុក ជាអក្សរឡាតាំង ឃុំ សង្កាត់ ភូមិ
១៥០១ បាកាន Bakan District ១០ ១៥៣
១៥០២ កណ្តៀង Kandieng District ១១០
១៥០៣ ក្រគរ Krakor District ១១ ១០៥
១៥០៤ ភ្នំក្រវាញ Phnom Kravanh District ៥៧
១៥០៥ ក្រុងពោធិ៍សាត់ Pursat Municipality ៦៦
១៥០៦ វាលវែង Veal Veng District ២០
១៥០៧ តាលោសែនជ័យ Talo Sen Chey District ៣៥
  • បើគ្រាន់តែចូលមកកែអត្ថបទនេះហើយបំផ្លាញ កូដ និងលុបកូដចេញសូមយកពេលវេលាដ៏ថោកទាបអ្នកទៅធ្វើរឿងអត់ប្រយោជន៍របស់អ្នកចុះ

វិស័យអប់រំក្នុងខេត្ត

កែប្រែ

ក្រុងពោធិ៍សាត់​

កែប្រែ

សាកលវិទ្យាល័យ

កែប្រែ
  • សកលវិទ្យាល័យ អង្គរខេមរា
  • សកលវិទ្យាល័យ​ យូអឹមអ៊ី
  • សកលវិទ្យាល័យអាយ អែម​ ឌី

បឋមសិក្សា

កែប្រែ

1.រ៉ា 2.ទា​ចំរាត់ 3.កោះជុំ 4.ស្វាយអាត់ 5.ពោធិ៏សាត់ 6.ចំការចេក 7.ព្រែកស្ដី 8.លលកស 9.ផ្សារលើ 10.វត្តហ្លួង 11.សូភី 12.​បន្ទាយដី 13.ព្រៃញី 14.ក្រាំងតាសែន 15.ស្ទោង 16.ស្ទឹងតូច 17.សុរិយា 18.វត្តឯក 19.រលាប 20.ទួលគ្រួស 21.ថ្មបីដុំ

អនុវិទ្យាល័យ

កែប្រែ
  • អនុវិទ្យាល័យវត្តហ្លួង
  • អនុវិទ្យាល័យព្រែកស្ដី
  • អនុវិទ្យាល័យទាចំរាត់
  • អនុវិទ្យាល័យពោធិ៏សាត់
  • អនុវិទ្យាល័យបន្ទាយដី
  • អនុវិទ្យាល័យក្រាំងតាសែន
  • អនុវិទ្យាល័យថ្មបីដុំ
  • អនុវិទ្យាល័យទួលគ្រួស

វិទ្យាល័យ

កែប្រែ

ស្រុកភ្នំក្រវាញ

កែប្រែ

បឋមសិក្សា

កែប្រែ

ឃុំលាច

កែប្រែ
  • លាច
  • ស្បូវរីក
  • បាក់ត្រកួន

អនុវិទ្យាល័យ

កែប្រែ
  • អនុវិទ្យាល័យសម្ដេចឪម៉ែ ភ្នំក្រវាញ
  • វិទ្យាល័យហ៊ុនសែន ភ្នំក្រវាញ

ឃុំសំរោង

កែប្រែ

1.អន្លង់ប៉ែន 2.សំរោង 3.អូរហេង 4.ព្រែក1 5.ព្រែក2 6.វាល 7.វាលនិន្ទ្រា 8.អង្គ្រង 9.ដូនម៉ៅខាងកើត 10.រវៀង 11.កោះរកគោ 12.

អនុវិទ្យាល័យ

កែប្រែ
  • អនុវិទ្យាល័យ សំរោង
  • អនុវិទ្យាល័យអង្គ្រង

ឃុំបាក់ចិញ្ចៀន

កែប្រែ

1.អូររំចង់ 2.បាក់ចិញ្ចៀន 3.ពពេច 4.ចាន់សេរី

អនុវិទ្យាល័យ

កែប្រែ
  • អនុវិទ្យាល័យ​បាក់ចិញ្ចៀន

ឃុំផ្ទះរុង

កែប្រែ

1.បត់រំដួល 2.ក្រញ៉ាំ 3.តាសាស 4.ដំណាក់កន្សែង 5.ស្លាបប្រជា 6.ត្រពាំងខ្ទុំ 7.ថ្លុកដង្កោ 8.ជង្រុក 9.ផ្ទះរុង 10.បឹងព្រះពន្លៃ 11.ព្រហស្ថក្បាល

អនុវិទ្យាល័យ

កែប្រែ
  • អនុវិទ្យាល័យ​ កោះស្វាយ
  • អនុវិទ្យាល័យ​ ថ្លុកដង្កោ

ឃុំព្រងិល

កែប្រែ

1.ព្រងិល 2.សាយ 3.ស្វាយប៉ាក 4.កំពែង 5.បាក់ត្រា 6.បក្សីចាំក្រុង

អនុវិទ្យាល័យ

កែប្រែ
  • អនុវិទ្យាល័យ​ ព្រងិល

ឃុំសន្រែ្ទ

កែប្រែ

1.សន្រែ្ទ 2.ក្សេតបុរី 3.មល

អនុវិទ្យាល័យ

កែប្រែ
  • អនុវិទ្យាល័យ​ ន្រ្ទែ

|ឃុំរកាត: 1.ព្រៃខ្លុង 2.វាលវង់ 3.អូរសោម 4.ស្រែពង្រូល

  • ស្រុក​វាលវែង:

វិទ្យាល័យ ប្រមោយ អនុវិទ្យាល័យ ប្រមោយ អនុវិទ្យាល័យ​ អូរសោម អនុវិទ្យាល័យ តាំងយ៉ បឋមសិក្សា: 1.ស្ទឹងថ្មី 2.ដូននាគ 3.តាំងយ៉ 4.ប្រម៉ោយ 5.អន្លង់រាប 6.ថ្មដា 7.អូរសោម 8.ក្រពើពីរ

កណ្ដៀង

កែប្រែ
  • វិទ្យាល័យ​ កណ្ដៀង
  • វិទ្យាល័យ​ នទីសេដ្ឋា

អនុវិទ្យាល័យ

កែប្រែ
  • អនុវិទ្យាល័យ​នទីសេដ្ឋា
  • អនុវិទ្យាល័យកំពង់ក្រសាំង
  • អនុវិទ្យាល័យកណ្ដៀង
  • អនុវិទ្យាល័យវាល

បឋមសិក្សា

កែប្រែ

ពោធិ៏កំបោរ កណ្ដៀង កញ្ជរ កំពង់ក្រសាំង

ស្រុកក្រគរ

កែប្រែ

វិទ្យាល័យ

កែប្រែ
  • វិទ្យាល័យ​ ក្រគរ
  • វិទ្យាល័យ​ 10មករាបឹងកន្ទួត
  • វិទ្យាល័យ​ ឈើតុំ

អនុវិទ្យាល័យ

កែប្រែ

កោះរំដួល ឈើតុំ ព្រះសីហនុ អន្លង់ត្នោត យាកាប ឈូកស កំរែង បឋមសិក្សា: ក្រគរ កោះរំដួល អូរសណ្ដាន់ កំពង់ពោធិ៏ អន្លង់ត្នោត ស្នាអន្សា អន្សាចំបក់

បឋមសិក្សា

យសវិន័យ

ស្រុកបាកាន

កែប្រែ

វិទ្យាល័យ

កែប្រែ

អនុវិទ្យាល័យ

កែប្រែ

បាកាន បាក់រទេះ បឹងខ្នារ ព្រះម្លូរ អូរតាប៉ោង ស្រះម្កាក់ ស្វាយដូនកែវ រំលេច កោះវត្ត តាលោ បឹងបត់កណ្ដោល មេទឹក រហាទិល

បឋមសិក្សា

កែប្រែ

ព្នៅ ទួលលៀប កោះខ្សាច់ អង្គាញ់ ត្រាង ជ្រែ ឃ្លាំងមឿង ស្នាមព្រះ អណ្ដូងក្រសាំង បាកាននិតបដ៧ ត្រពាំងជង ត្រាំសេះ ព្រះចំបក់ ពោធិល្យំ ខ្នារទទឹង តាលោ រំលេច កោះវត្ត រហាទិល ប្រហាល ស្វាយដូនកែវ អូរតាប៉ោង ស្រះម្កាក់ ព្រៃស្វាយ ស្ដុកឃ្លោក បឹងខ្នារ ព្រះម្លូរ មេទឹក ក្ដាត ព្រៃផ្ដៅ កោះស្វាយ

តំបន់ទេសចរណ៍ក្នុងខេត្ត

កែប្រែ
  • ​បូជនីយដ្ឋាន​អ្នកតា​ឃ្លាំងមឿង៖ ​បូជនីយដ្ឋាន​អ្នកតា​ឃ្លាំងមឿងជាបូជនីដ្ឋាន​ប្រវត្តិសាស្ត្រ​​និង​ជាទី​សក្ការបូជា​របស់​ប្រជាជន​ខ្មែរ ស្ថិត​ត​នៅ​ចម្ងាយ​៦​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ ក្នុង​ឃុំ​ស្នាម​ព្រះ ស្រុកបាកាន​។ ទី​នេះ​ជា​តំបន់​ប្រវត្ដិសាស្ដ្រ​មួយ​យ៉ាង​សំខាន់ ជា​តំបន់​ដែល​រំលឹក​ឡើង​វិញ​ចំពោះ​វីរភាពអង់អាច​ក្លាហាន ហ៊ាន​បូជាជីវិត​របស់​បុព្វបុរស​ខ្មែរ​យើង ក្នុង​បុព្វហេតុ​ការពារ​ទឹកដី មាតុភូមិ ពី​ពួក​ចោរ​ឈ្លានពាន​។
  • ​តំបន់​បាក់​ត្រា៖ ​តំបន់​បាក់​ត្រា​ជា​រមណីយដ្ឋាន​ធម្មជាតិ មាន​ចម្ងាយ​១៦​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​តាម​ផ្លូវ​លេខ៥៦​។ រមណីយដ្ឋាន​​នេះ​មានកូនភ្នំ មានព្រៃ មាន​ទឹកអូរ​ធម្មជាតិ ដែល​មាន​ទឹកជា​ប្រចាំ និង​សម្បូរ​ដោយ​រុក្ខជាតិ​ហូប​ផ្លែ​ព្រៃ​ដូច​ជា គុយ សិរមាន់ ជាដើម​។
  • ភ្នំ​បា​ឃ្នះ៖ ភ្នំ​បា​ឃ្នះ​ជា​រមណីយដ្ឋាន​វប្បធម៌ និង ធម្មជាតិ មាន​ទីតាំងស្ថិត​​នៅ ​ភូមិ​ត្នោត​ជុំ ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ចម្ងាយ​២០​គីឡូម៉ែត្រ ពី​ទីរួមខេត្ដ តាម​ផ្លូវជាតិ​លេខ​៥
  • កំពង់ហ្លួង៖ កំពង់ហ្លួង​មាន​ទីតាំង​ស្ថិត​នៅ​​លើ​ផ្ទៃ​បឹង​ទន្លេសាប ក្នុង ​ឃុំកំពង់ហ្លួង ស្រុក​ក្រគរ ចម្ងាយ​៣៥​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​។ តំបន់​នេះ​មាន​ជ្រោយ​ខ្សាច់​ដែល​ជា​ទី​សំរាប់​ងូត​ទឹក​លេង​កំសាន្ត​នៅ​រដូវ​ប្រាំង​នៃ​ផ្ទៃ​បឹង​ទន្លេ​សាប។ ចំណែក​នៅ​រដូវ​វស្សា​វិញ ជា​ពិសេស​ពេល​បុណ្យភ្ជុំបិណ្ឌ គេ​ឃើញ​មាន​ប្រជាជន​នាំ​គ្នា​លេងល្បែង​កំសាន្តចោល​ទឹកល័ក្ខ​ដាក់គ្នាលើ​ផ្ទៃ​បឹង​ទន្លេសាប។
  • កំពែង៖ កំពែង​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រ​ងិ​ល ឃុំ​ព្រ​ងិ​ល ស្រុក​ក្រ​វ៉ា​ញ ចម្ងាយ​២០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​។
  • ភ្នំ​ដាក់​ព្រះ៖ ភ្នំ​ដាក់​ព្រះ​មាន​ចម្ងាយ​១០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ ក្នុងភូមិ​រលាប ][ឃុំ​រលាប]] ស្រុក​ពោធិ៍សាត់​
  • ​កោះ​សំពៅ​មាស៖ ​កោះ​សំពៅ​មាសមានទីតាំង​ស្ថិតនៅ​ចំ​ពីមុខ​សាលាខេត្ដ​ពោធិ៍សាត់ មាន​ផ្ទៃ​ប្រមាណ​ជាង ២​ហិច​តា​។
  • ព្រះ​ធាតុ៖ ព្រះ​ធាតុ​មាន​ទីតាំង​ស្ថិត​​នៅ​ភូមិ​ស្រែ​ស្ដុក ឃុំ​ស្រែ​ស្ដុក ស្រុក​កណ្ដៀង ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​។
  • រមណីយដ្ឋានធម្មជាតិច្រកល្អៀង៖ មានទីតាំងស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តតពោធិ៍សាត់
  • ទឹកធ្លាក់ថ្មដារតូច ស្ថិតនៅភ្នំ1500 ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់
  • ល្បាយកំរោញ: មានចម្ងាយប្រមាណ ៥៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៥៥ ដល់ភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ រួចបត់ចូលតាមផ្លូវគ្រួសក្រហមចម្ងាយ៧៥០ម៉ែត្រ
  • បឹងព្រះពន្លៃ: តំបន់នេះគឺជាតំបន់ដែរមានហ្វូងសត្វកុករាបពាន់ក្បាល ដែរអ្នកទេសចរអាចទស្សនាបានដែរស្ថិត នៅបឹងព្រះពន្លៃ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់
  • ភ្នំទំព័រ: មានកម្ពស់១៥៥១ ម៉ែត្រជាភ្នំខ្ពស់ជាងគេលំដាប់ទី៣នៅកម្ពុជាបន្ទាប់ពីភ្នំឱរ៉ាល់ និងភ្នំសំកុសស្ថិតនៅភូមិទំព័រ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ (អ្នកស្រុកមួយចំនួនហៅថាភ្នំសំព័រ)

សេដ្ឋកិច្ច

កែប្រែ

តំណភ្ជាប់ខាងក្រៅ

កែប្រែ
  1. "General Population Census of Cambodia 2008 - Provisional population totals" (PDF). National Institute of Statistics, Ministry of Planning. 3 September 2008.
  2. ក្រសួងផែនការ វិជ្ជាស្ថានសិ្ថតិ :ជំរឿនទូទៅនូវប្រជារា្រស្តកម្ពុជា ឆ្នាំ១៩៩៨