ចតុកោណ
ចតុកោណជាពហុកោណដែលមានជ្រុង៤ឬគែមចំនួន៤ និងមានកំពូលចំនួន៤ផងដែរ។ ផលបូកមុំក្នុងទាំងបួនចូលគ្នាមានតំលៃស្មើនឹង៣៦០ ០ ។ ចតុកោណធម្មតាអាចជាចុកោណប៉ោង ឬ ចតុកោណផត។
ចតុកោណប៉ោង
កែប្រែ- ចតុកោណព្នាយ៖ មានជ្រុងស្របគ្នាយ៉ាងហោច១គូ។
- ចតុកោណព្នាយសមបាត៖ មានជ្រុងស្របគ្នាពីរ និងជ្រុងពីរទៀតមានរង្វាស់ស្មើគ្នា។
- ប្រលេឡូក្រាម៖ គូនៃជ្រុងឈមគ្នាជាជ្រុងស្របគ្នា។
- ចតុកោណខ្លែង៖ ចតុកោណមានរាងដូចខ្លែង។
- ចតុកោណស្មើ៖ មានជ្រុងទាំងបួនស្មើគ្នា។
- ចតុកោណកែង៖ មានមុំទាំងបួនជាមុំកែង។
- ការ៉េ៖ មានជ្រុងទាំងបួនស្មើគ្នា និង មុំទាំងបួនជាមុំកែង។
- ចតុកោណចារឹកក្នុងរង្វង់៖ ជាចតុកោណដែលកំពូលនិមួយៗរបស់វាស្ថិតនៅលើរង្វង់តែមួយ។
មែកធាងចតុកោណ
កែប្រែរូបភាពខាងក្រោមបង្ហាញពីមែកធាងនៃចតុកោណ
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |