ច្បាប់គូឡុំ

នៅក្នុងអេឡិចត្រូស្តាទិច ច្បាប់គូឡុំ កំណត់កំលាំងអន្តរកម្មអគ្គីសនីរវាងចំនុចបន្ទុកអគ្គីសនី២។ ច្បាប់នេះត្រូវគេដាក់ឈ្មោះតាមរូបវិទូបារាំងឈ្មោះ ស្សាល ដឺ គូឡុំ ដែលបានពោលច្បាប់នេះនៅឆ្នាំ១៧៨៥ [១] ហើយច្បាប់នេះក៏បានក្លាយជាគ្រឹះនៅក្នុងផ្នែកអេឡិចត្រូស្តាទិច។ ច្បាប់គូឡុំត្រូវបានចែងដូចតទៅ៖

អេឡិចត្រូម៉ាញ៉េទិច
VFPt Solenoid correct2.svg
អគ្គីសនី · ម៉ាញ៉េទិច
ទាំង២ករណី កំលាំង​សមាមាត្រ​នឹង​ផលគុណ​បន្ទុកអគ្គីសនី​និង​​ច្រាស់សមាមាត្រ​នឹង​ការ៉េ​​ចំងាយ​រវាង​បន្ទុកទាំង២
អាំងតង់ស៊ីតេកំលាំងអេឡិចត្រូស្តាទិចរវាងបន្ទុកអគ្គីសនី២​សមាមាត្រនឹង​ផលគុណ​បន្ទុកទាំង២​និង​ច្រាស់សមាមាត្រ​នឹងការ៉េចំងាយរវាងបន្ទុកទាំង២។ ទិសកំលាំង​គឺស្ថិត​នៅលើ​បន្ទាត់​កាត់តាម​បន្ទុកទាំង២។

ប្រវត្តិការកំណត់ច្បាប់គូឡុំកែប្រែ

ច្បាប់គូឡុំជាលទ្ធផលពីការពិសោធន៍។ ស្សាល ដឺ គូឡុំ បានចែងច្បាប់អន្តរកម្មអេឡិចត្រូស្តាទិច​នេះ​នៅឆ្នាំ១៧៨៥ បន្ទាប់ពីការវាស់ជាច្រើនលើក​ដោយប្រើ​ជញ្ជីងគូឡុំ​ដែលមានសមត្ថភាពវាស់វែងកំលាំងអន្តរកម្ម​ខ្សោយៗ។ ជញ្ជីងនេះប្រើគោលការណ៍លំនឹងកំលាំងរមួល ដោយគេអាចកំណត់​អាំងតង់ស៊ីកំលាំងច្រានគ្នាចេញ​ដោយវាស់មុំរមួល។ ចំពោះកំលាំងទាញគ្នាចូលវិញ គេអាចកំណត់អាំងតង់ស៊ីតេកំលាំង ដោយសិក្សាលើលំយោលរបស់ប្រព័ន្ធនេះ[១]

បន្ទុកអគ្គីសនីមួយ​ត្រូវបានដាក់នៅខាងចុងរបារដេកមួយ ដែលភ្ជាប់ទៅនឹងខ្សែឆ្នារឈរមួយ​ដែលគេស្គាល់លក្ខណៈរមួលពីមុន។ គោលការណ៍​វាស់គឺផ្អែក​លើការថ្លឹងអោយមានលំនឹង រវាងម៉ូម៉ង់គូកំលាំងរមួលរបស់ខ្សែ ជាមួយកំលាំងអន្តរកម្មរវាង​បន្ទុកមួយទៀតដែលនៅក្បែរបន្ទុកភ្ជាប់នឹងរបារ។[២].

កំលាំងគូឡុំកែប្រែ

កំលាំង   បង្កើតដោយបន្ទុកអគ្គីសនី   ដែលដាក់នៅចំនុចចុងវ៉ិចទ័រ   មានទំពើទៅលើបន្ទុក   ដែលដាក់នៅចំនុចចុងវ៉ិចទ័រ   អាចសរសេរ

  ,ដែល   គឺជាថេរសាកលដែលគេអោយឈ្មោះថា ថេរឌីអេឡិចត្រិច, ឬ ពែរមីទីវីតេសុញ្ញកាស។ ច្បាប់គូឡុំ​អាចអនុវត្តបាន​តែ​ក្នុងតំរុយដែលបន្ទុកទាំង២ស្ថិតនៅនឹងថ្កល់ទេ មិនអាចអនុវត្តលើបន្ទុកដែលមានចលនាបានទេ។

ថេរគូឡុំកែប្រែ

មេគុណសមាមាត្រដែលមាន​ក្នុងកន្សោមច្បាប់គូឡុំ ត្រូវបានគេដាក់ឈ្មោះថា ថេរគូឡុំ និងត្រូវកំណត់ដូចតទៅ៖

 .

ឯកសារយោងកែប្រែ

  1. ១,០ ១,១ Élie Lévy, Dictionnaire de Physique, Presses universitaires de France, Paris, 1988, page 193.
  2. J.-P. Pérez et al., Électromagnétisme. Fondements et applications, Masson, Paris, 1997, page 14