ជីវវិទ្យា ជាមុខវិជ្ជាវិទ្យាសាស្ត្រធម្មជាតិមួយដែលសិក្សាអំពីជីវិត[] វាជាមុខវិជ្ជាដ៏ធំមួយដែលរួមបញ្ចូលនូវមុខវិជ្ជារងជាច្រើន។ មានគោលការណ៍ចំនួនប្រាំដែលគេសន្មត់ថាជាមូលដ្ឋានគ្រឹះនៃជីវវិទ្យា៖[]

Escherichia coli Tree fern
Goliath beetle Gazelle
ជីវវិទ្យាទាក់ទងជាមួយការសិក្សាពីសារពាង្គកាយមានជីវិត (ទ្រនិចនាឡិកាពីលើខាងឆ្វេង) ឯ. ពោះវៀនធំ, បណ្ណង្គជាតិដើមឈើ, ចិង្ការា, កញ្ចុកបត្តសត្វហ៊្គោលីអាថ

មុខវិជ្ជារង​ទាំងឡាយត្រូវបានបែងចែកផ្អែកទៅលើប្រភេទជីវិត ប្រភេទសារពាង្គកាយ និងវិធីសាស្ត្រសិក្សា៖ គីមីជីវៈ សិក្សាពីធាតុបង្កគីមីនៃជីវិត ជីវៈម៉ូលេគុល សិក្សាពីទំនាក់ទំនងស៊ាំញាំក្នុងចំណោមម៉ូលេគុលដែលទ្រទ្រង់ជីវិត កោសិកាវិទ្យា សិក្សាមូលដ្ឋានគ្រឹះនៃជីវិត ឬពីកោសិកា សរីរវិទ្យាសិក្សាពីមុខងាររូបនិងគីមីនៃជាលិកា សរីរាង្គ និង ប្រព័ន្ធសរីរាង្គ អេកូឡូស៊ីសិក្សាពីអន្តរកម្មរបស់សារពាង្គកាយក្នុងបរិស្ថានដែលវារស់នៅ និងជីវវិវត្តន៍សិក្សាពីដំណើរការដែលធ្វើឲ្យមាននានាភាពនៃជីវិត។[]

ប្រវត្តិ

កែប្រែ

 
ដើមឈើនៃជីវិតរបស់ អឺនស្ត ហ៊ែខខេល (១៨៧៩)

ពាក្យ ជីវវិទ្យា (biology) គឺត្រូវបានក្លាយពីពាក្យក្រិកβίος, bios, "ជីវិត" និង ផ្នត់ចុង -λογία, -logia, "សិក្សាអំពី" ។[] ខ្មែរប្រែចេញពីពាក្យនេះ គឺមកពីពាក្យបាលីសំស្ក្រឹត ជីវ (រស់នៅ, ជីវិត) + វិទ្យា (ចំណេះ,សិក្សា) > ជីវវិទ្យា ដែលមានន័យថាចំណេះអំពីជីវិត ឬ ការសិក្សាពីជីវិត ។ វាលេចឡើងក្នុងភាសាអាល្លឺម៉ង (ជា biologie) ជាពេលដំណាលគ្នានៅឆ្នាំ១៧៩១ ហើយប្រហែលជាការផ្គុំពាក្យថ្មីនេះមកពីពាក្យដែលចាស់ជាងនេះគឺ amphibiology (ខ្មែរគឺ ថលជលជីវវិទ្យា) (មានន័យថាការសិក្សាអំពី amphibians (ពួកថលជលិកសត្វ) ដោយរំលុប amphi- (ទាំងសងខាង ឬ ទាំងពីរ ឬ ពីរ) នៅខាងដើម ។ ថ្វីបើជីវវិទ្យាក្នុងទម្រង់ទំនើបរបស់ខ្លួនគឺជាការអភិវឌ្ឍថ្មីៗប្រែប្រួល ក៏វិទ្យាសាស្ត្រមួយចំនួនទាក់ទងនឹងវា និង រួមបញ្ចូលក្នុងមុខវិជ្ជានេះវាធ្លាប់បានសិក្សាតាំងពីសម័យបុរាណរួចមកហើយ ។ ធម្មជាតិទស្សនវិជ្ជា គឺត្រូវបានសិក្សានៅពេលដើមដំបូងដូចគ្នានៅក្នុងអរិយធម៌ចំណាស់ៗ មេសូប៉ូតាមី អេហ៊្សីប ឧបទ្វីបឥណ្ឌា និង ចិន ។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ដើមកំណើតនៃជីវវិទ្យាទំនើប និង ការមកដល់របស់វាចំពោះការសិក្សាអំពីធម្មជាតិ គឺជាញឹកញយបំផុតត្រូវបានតាមដានត្រលប់ទៅក្រោយទៅកាន់ ក្រិកចំណាស់ វិញ ។[] ខណៈនោះ ការសិក្សាជាផ្លូវការនៃវិជ្ជាពេទ្យដែលចុះកាលបរិច្ឆេទត្រឡប់ទៅ អ៊ីប៉ូក្រាតទីស (Hippocrates) (រ.៤៦០ម.គ.-រ.៣៧០ម.គ.) គឺអារីស្តូត (៣៨៤ម.គ.-៣២២ម.គ.) ដែលជាអ្នកបានរួមចំណែកយ៉ាងសន្ធឹកសន្ធាប់បំផុតចំពោះការអភិវឌ្ឍនៃជីវវិទ្យា ។ សំខាន់ជាពិសេសគឺប្រវត្តិសត្វរបស់លោក និង ស្នាដៃដទៃទៀត ដែលជាកន្លែងដែលលោកបានបង្ហាញភាពល្អៀងនៃធម្មជាតិ និង ក្រោយមកទៀតស្នាដៃពិសោធបន្ថែមមួយចំនួន ដែលផ្ដោតលើសហេតុកម្មជីវសាស្ត្រ និង នានាភាពនៃជីវិត ។ អ្នកស្នងអារីស្តូត(Aristotle) នៅឯសាមាគមបញ្ញវន្ត គឺលោកធីអឺហ្វ្រែសថឹស (Theophrastus) បានសរសេរបន្តបន្ទាប់នូវសៀវភៅជាច្រើនអំពីរុក្ខសាស្ត្រ ដែលបន្សល់ទុកជាការរួមចំណែកដ៏សំខាន់បំផុត នៃអតីតកាលដ៏យូរលង់ចំពោះវិទ្យាសាស្ត្ររុក្ខជាតិជាច្រើន ទោះបីជាពេលនោះនៅក្នុងមជ្ឈិមសម័យក៏ដោយ ។

ពួកអ្នកប្រាជ្ញនៃពិភពឥស្លាមមជ្ឈិមសម័យ ដែលជាអ្នកបានសរសេរអំពីជីវវិទ្យារួមមាន អាល់-ចាហ៊ីស (al-Jahiz) (៧៨១-៨៦៩), អាល់-ឌីណាវ៉ារិ (Al-Dinawari) (៨២៨-៨៩៦) ជាអ្នកបានសរសេរអំពីរុក្ខសាស្ត្រ[] និង រ៉ាហ៊្សិស (Rhazes) (៨៦៥-៩២៥) ជាអ្នកបានសរសេរអំពីកាយវិភាគសាស្ត្រ និង សរីរវិទ្យា ។ វេជ្ជសាស្ត្រត្រូវបានសិក្សាយ៉ាងល្អពិសេស ដោយពួកអ្នកប្រាជ្ញឥស្លាមធ្វើការតាមបែបប្រពៃណីទស្សនវិទូក្រិក ដែលកាលណោះប្រវត្តិធម្មជាតិបានទាញយកយ៉ាងច្រើនតាមគំនិតរបស់អារីស្តូត ជាពិសេសក្នុងការលើកកំពស់នូវឋានុក្រមនៃជីវិតនឹងនរ ។

ជីវវិទ្យាបានចាប់ផ្ដើមអភិវឌ្ឍយ៉ាងលឿន និង លូតលាស់ ជាមួយការបន្សើរគួរឲ្យរំភើបនៃអតិសុខុមទស្សន៍របស់លោក អ័នតូនី វ៉ាន់ ឡេអឹនហ៊ុក (Antony van Leeuwenhoek) ។ ក្រោយមកទៀតវាបានធ្វើឲ្យពួកអ្នកប្រាជ្ញរកឃើញសុក្កាណូ (spermatozoa), វេត្រាណូ (bacteria), ជីរកបាណី (infusoria) ហើយ និង ភាពចម្លែក និង នានាភាពនៃជីវិតអតិសុខុមទស្សន៍ពិតៗ ។ ការស្រាវជ្រាវដោយលោក យ៉ាន ស្វាំម័រដាម (Jan Swammerdam) បានដឹកនាំទៅដល់ចំណាប់អារម្មណ៍ថ្មីនៅក្នុងបាណកវិទ្យា និង បានសាងនូវបច្ចេកទេសគ្រឹះនៃការវះកាត់ពិនិត្យ និង បណ្ដាក់ព៌ណ (staining) តាមរយៈអតិសុខុមទស្សន៍ ។[]

ការវិវត្តខាងអតិសុខុមទស្សន៍វិជ្ជា ក៏មានឥទ្ធិពលយ៉ាងជ្រៅលើគំនិតជីវសាស្ត្រខ្លួនឯងផងដែរ ។ នៅដើមសតវត្សទី ១៩ ជីវវិទូមួយចំនួនបានចង្អុលបង្ហាញភាពសំខាន់កណ្ដាលនៃកោសិកា ។ នៅក្នុងឆ្នាំ ១៨៣៨ និង ១៨៣៩ ស្លាយដិន (Schleiden) និង ស្វ័ន (Schwann) បានចាប់ផ្ដើមលើកឡើងនូវគំនិតយោបល់ជាច្រើនដែលថា (១) អង្គគ្រឹះនៃសារពាង្គកាយគឺកោសិកា និង (២) ថាកោសិកានីមួយៗមានគ្រប់លក្ខណៈទាំងអស់នៃជីវិត ទោះបីជាពួកគេប្រឆាំងនឹងគំនិតថា (៣) គ្រប់កោសិកាទាំងអស់មកពីចំណែកនៃកោសិកាដទៃៗក៏ដោយ ។ ដោយសារស្នាដៃរបស់លោក រ៉ូបឺត រីមែខ (Robert Remak) និង លោក រ៉ាដ់ដផ្វ វ៉ឺឆូវ (Rudolf Virchow) នៅទសវត្សឆ្នាំ ១៨៦០ ជីវវិទូភាគច្រើនបានទទួលយកគោលការណ៍ទាំង ៣ នូវអ្វីដែលគេស្គាល់ថាជាទ្រឹស្ដីកោសិកា[]

ខណៈពេលនោះ វត្តិករសាស្ត្រ និង ការចែកចំណាត់ថ្នាក់បានក្លាយជាការផ្ដោតយកចិត្តទុកដាក់មួយ ក្នុងការសិក្សាប្រវត្តិធម្មជាតិ ។ លោក ខាល វ៉័ន លីនណេ () ឬការ៉ូលុស លីនណេអុស (Carolus Linnaeus) ជាឈ្មោះដែលពិភពលោកស្គាល់គាត់តាមឈ្មោះជាភាសាឡាតាំងបានបោះពុម្ពផ្សាយវត្តិករសាស្ត្រគ្រឹះសម្រាប់ពិភពធម្មជាតិនៅឆ្នាំ ១៧៣៥ (វិបរណាមដែលត្រូវបានប្រើប្រាស់តាំងពីពេលនោះមក) និង នៅទស្សវត្សឆ្នាំ ១៧៥០បានបញ្ចូល ឈ្មោះវិទ្យាសាស្ត្រ សម្រាប់ប្រភេទរបស់លោកទាំងអស់ ។[] ហ្សក-ល្វី ឡឺខ្លឹក, កុង ដឺ ប៊ូហ្វុង(Georges-Louis Leclerc, Comte de Buffon) បានចាត់ទុកថាប្រភេទមួយចំនួនជាចំណាត់ថ្នាក់ក្រុមសប្បនិមិត្ត និង ភាវៈរស់មួយចំនួនជាគូរងឥទ្ធិពលគ្នាទៅវិញទៅមកដោយផ្ដល់លទ្ធភាពនៃដើមកំណើតទូទៅ ។ ទោះបីជាលោកបានប្រឆាំងចំពោះការវិវត្តក៏ដោយ ក៏លោក ប៊ូហ្វុង () គឺជាតួអង្គគន្លឹះក្នុងប្រវត្តិនៃគំនិតវិវត្ត ស្នាដៃរបស់លោកបានជះឥទ្ធិពលលើទ្រឹស្ដីវិវត្តទាំងរបស់លោកឡាម៉ាក (Lamarck) និង លោកដាវីន (Darwin) ផងដែរ ។[១០]

គំនិតវិវត្តដ៏ខ្លាំងក្លាបានកកើតជាមួយស្នាដៃជាច្រើនរបស់លោក ហ្សង់-បាប់ទីស្តិ ឡាម៉ាក (Jean-Baptiste Lamarck) ។ យ៉ាងណាមិញ ធម្មជាតិវិទូជនជាតិអង់គ្លេសគឺលោក ឆាលស៍ ដាវីន (Charles Darwin) ដោយផ្សំវិធីជីវភូមិសាស្ត្ររបស់លោកហាំបល់ (Humboldt) ភូគព្ភវិទ្យាឯកសណ្ឋាននិយមរបស់លោកឡាយអឹល (Lyell) សំណេររបស់លោកថូមឹស ម៉័លថឹស (Thomas Malthus) ស្ដីពីកំណើនប្រជាជន និង ជំនាញការខាងរូបសព្ទផ្ទាល់របស់លោក ដែលបានបង្កើតទ្រឹស្ដីវិវត្តដ៏ជោគជ័យមួយទៀតផ្អែកទៅលើជម្រើសធម្មជាតិ ការពិចារណា និង ភស្តុតាងស្រដៀងគ្នាបាននាំឲ្យលោកវ៉័លលឹស (Wallace) ឈានទៅដល់ការសន្និដ្ឋានជាច្រើនដូចគ្នាដោយឯករាជ្យ ។[១១]

របកគំហើញនៃការតំណាងខាងរូបសាស្ត្រនៃតំណពូជបានចូលធ្លុងជាមួយនឹងគោលការណ៍វិវត្ត និង ពន្ធុវិទ្យាប្រជាជន ។ នៅទសវត្សឆ្នាំ ១៩៤០ និង ដើមទសវត្សឆ្នាំ ១៩៥០ ការពិសោធន៍ជាច្រើនបានបង្ហាញថា ជ.ស.ដ. (DNA) ជាសមាសភាពនៃវណ្ណាង្គ (ក្រូម៉ូសូម) ដែលបានផ្ទុកពន្ធុជាច្រើន ។ ការយកចិត្តទុកដាក់លើសារពាង្គកាយគំរូថ្មីដូចជា វិសាណូ និង វេត្រាណូ ស៊ីគ្នាជាមួយនឹងរបកគំហើញនៃរចនាសម្ព័ន្ធរាងដូចជណ្តើរវិលនៃជ.ស.ដ.(DNA) នៅឆ្នាំ ១៩៥៣ បានកត់សំគាល់ស្ពាននៃយុគ អណូពន្ធុវិទ្យា ។ ចាប់ពីទសវត្ស ១៩៥០ មកដល់ពេលបច្ចុប្បន្ន ជីវវិទ្យាត្រូវបានពង្រីកការត្រួតពិនិត្យអណូយ៉ាងទូលំទូលាយ ។ ក្រមពន្ធុត្រូវបានបំបែកដោយលោក ហា ហ្គោបិនដ៍ ខូរ៉ាណា (Har Gobind Khorana) រ៉ូបឺត ហូលី (Robert W. Holley) និង លោក ម៉ាស្ហឹល វ័ររ៉ិន ណារ៉ិនបឺក (Marshall Warren Nirenberg) បន្ទាប់ពី ជ.ស.ដ.(DNA)ត្រូវបានយល់ថាមានក្រុមក្រមាង្គ (ក្រមពន្ធុ) ។ ជាចុងក្រោយ គម្រោងបណ្ដុំពន្ធុមនុស្ស ត្រូវបានចាប់ផ្ដើមនៅឆ្នាំ ១៩៩០ ជាមួយគោលដៅនៃរាប់បណ្ដុំពន្ធុមនុស្សជាទូទៅ ។ គម្រោងនេះត្រូវបានសម្រេចជាសារវន្តនៅឆ្នាំ ២០០៣[១២] ជាមួយនឹងការវិភាគវែកញែកល្អិតល្អន់នៅតែនឹងបោះពុម្ពផ្សាយទេ ។ គម្រោងបណ្ដុំពន្ធុមនុស្ស(Human Genome Project) គឺជាជំហានទីមួយក្នុងកិច្ចប្រឹងប្រែងជាសកល ដើម្បីបញ្ចូលចំណេះដឹងដែលបានប្រមូលបាននៃជីវវិទ្យាក្នុងការកំណត់អត្ថន័យ អណូ មុខងារ នៃខ្លួនប្រាណមនុស្ស និង ខ្លួនប្រាណនៃភាវៈរស់ដទៃៗទៀត ។

មូលដ្ឋានគ្រឹះនៃជីវវិទ្យាទំនើប

កែប្រែ

ភាគច្រើននៃជីវវិទ្យាទំនើបត្រូវបានចូលរួមផ្សំក្នុងគោលការណ៍រួមប្រាំយ៉ាង៖ ទ្រឹស្ដីកោសិកា វិវត្តន៍ ពន្ធុវិទ្យា លំនឹងសទិសភាព និង ថាមពល ។[]

ទ្រឹស្ដីកោសិកា

កែប្រែ

 
កោសិកាក្នុងវប្បកម្ម ដាក់ពណ៌ឲ្យ ជាតិស្នែង (ក្រហម) និង ជ.ស.ដ. (បៃតង)

ទ្រឹស្ដីបទកោសិកា ថ្លែងថាកោសិកា គឺជាអង្គមូលដ្ឋានគ្រឹះនៃជីវិត ហើយថាគ្រប់អ្វីៗទាំងអស់ដែលមានជីវិតគឺត្រូវផ្សំគ្នាពីកោសិកាមួយ ឬ ច្រើនកោសិកា ឬ ផលលាក់កំបាំងនៃកោសិកាទាំងនោះ (ឧ. ពួកសំបក) ។ កោសិកាទាំងអស់កើនឡើងពីកោសិកាដ៏ទៃៗទៀតតាមរយៈចំណែកកោសិកា ។ នៅក្នុងសារពាង្គកាយពហុកោសិកា គ្រប់កោសិកាក្នុងខ្លួនរបស់សារពាង្គកាយនោះមានកំណើតបំផុតមកពីកោសិកាតែមួយនៅក្នុងស៊ុតដែលអំណោយផល ។ កោសិកាក៏ត្រូវបានចាត់ទុកផងដែរ ជាអង្គសំខាន់ក្នុងដំណើរការខាងរោគសាស្ត្រ ។[១៣] ដោយបន្ថែម បាតុភូតនៃលំហូរថាមពលកើតឡើងក្នុងកោសិកាជាច្រើន ក្នុងដំណាក់កាលដែលគឺជាផ្នែកមួយនៃមុខងារដែលគេស្គាល់ថាជាការរំលាយអាហារ ។ ជាចុងក្រោយ កោសិកាទាំងអស់មានពត៌មានតំណពូជ (ជ.ស.ដ.) ដែលត្រូវបានផ្ទេរពីកោសិកាទៅកោសិកាកំឡុងពេលចំណែកកោសិកា ។

វិវត្តន៍

កែប្រែ
 
ជម្រើសធម្មជាតិនៃប្រជាជនដោយការដាក់ពណ៌ខ្មៅ ។

គំនិតដែលកំពុងតែរៀបចំជាស្នូលក្នុងជីវវិទ្យា គឺថាជីវិតផ្លាស់ប្ដូរ និង អភិវឌ្ឍតាមរយៈការវិវត្ត ហើយថាទម្រង់ជីវិតទាំងអស់ត្រូវបានដឹងថាមានដើមកំណើតទូទៅសាមញ្ញ ។ ដោយបានបញ្ចូលក្នុងសទ្ទានុក្រមវិទ្យាសាស្ត្រដោយ ហ្សង់-បាប់ទីសតឺ ដឺ ឡាម៉ាក (Jean-Baptiste de Lamarck) នៅឆ្នាំ១៨០៩ [១៤] ហើយវិវត្តន៍ត្រូវបានបង្កើតឡើងដោយ ឆាលឡិស ដាវីន (Charles Darwin) ហាបសិបឆ្នាំក្រោយមកទៀតក្លាយជាទ្រឹស្ដីស្ថិតស្ថេរមួយ នៅពេលដែលលោកបានធ្វើឲ្យច្បាស់ឡើងនូវកម្លាំងដែលកំពុងដំណើរការរបស់វា: ជម្រើសធម្មជាតិ[១៥][១៦] (អាល់ផ្វ្រេដ រូសសេល វលឡេនស៍ (Alfred Russel Wallace) ត្រូវបានគេទទួលស្គាល់តាមរបកគំហើញរួមគ្នា នៃគំនិតនេះពេលនោះលោកបានជួយស្រាវជ្រាវ និង ពិសោធន៍ជាមួយគំនិតនៃវិវត្តន៍ ។)[១៧] វិវត្តន៍ឥឡូវត្រូវបានប្រើដើម្បីពន្យល់ការផ្លាស់ប្ដូរដ៏ធំនៃជីវិត ដែលបានរកឃើញលើផែនដី ។

លោកដាវីនបានចេញទ្រឹស្ដីថាប្រភេទ និង ការបង្កាត់បានរីកចម្រើនតាមរយៈដំណើរការនៃជម្រើសធម្មជាតិ និង ជម្រើសសប្បនិមិត្តការបង្កាត់ជ្រើសរើស[១៨] សំណាត់ពន្ធុ ត្រូវបានក្រសោបជាយន្តការនៃការអភិវឌ្ឍន៍វិវត្តក្នុងសំយោគទំនើបនៃទ្រឹស្ដីបទនេះ ។[១៩]

ប្រវត្តិការវិវត្តនៃប្រភេទ ដែលក្នុងនោះពិពណ៌នាលក្ខណៈនៃប្រភេទផ្សេងៗ មកពីក្នុងនោះវាបានជាប់ពូជរួមគ្នាជាមួយទំនាក់ទំនង ពង្សាវលីទៅគ្រប់ប្រភេទផ្សេងៗដែលត្រូវបានគេស្គាល់ថាជាសាខាពន្ធុ របស់វា ។ មធ្យោបាយផ្សេងៗដ៏ទូលំទូលាយជាច្រើន សម្រាប់ជីវវិទ្យាបង្កើតពត៌មានអំពីសាខាពន្ធុ ។ ទាំងនេះរួមមានការប្រៀបធៀបនៃលទ្ធផលជ.ស.ដ.ដែលបានប្រព្រឹត្តិជាមួយអណូជីវវិទ្យាបណ្ដុំពន្ធុវិទ្យា និង ការប្រៀបធៀបនៃបាសាណីភូត ឬ កំណត់ត្រាផ្សេងនៃភាវៈរស់ចំណាស់ៗក្នុងបាសាណីភូតវិទ្យា[២០] ពួកអ្នកជីវវិទូរៀបចំ និង វិភាគទំនាក់ទំនងវិវត្ត តាមរយៈក្បួនវិធីសាស្ត្រផ្សេងៗ រួមមានសាខាពន្ធុវិទ្យា លក្ខណវិទ្យា និង មែកវិទ្យា ។ (ចំពោះការសង្ខេបនៃព្រឹត្តិការណ៍សំខាន់ៗក្នុងវិវត្តន៍ នៃជីវិតតាមដែលបានយល់ដឹងថ្មីៗដោយពួកអ្នកជីវវិទូ សូមមើល កាលប្បវត្តិវិវត្ត ។)

ទ្រឹស្ដីបទវិវត្តសន្មតថាគ្រប់សារពាង្គកាយទាំងអស់នៅលើផែនដី ទាំងមានជីវិត និង ផុតពូជ បានជាប់ខ្សែពីបុព្វបុរសទូទៅសាមញ្ញមួយ ឬ អាងពន្ធុនៃបុព្វបុរស ។ បុព្វបុរសនៃគ្រប់សារពាង្គកាយជាទូទៅ នៃចក្រវាឡចុងក្រោយនេះត្រូវបានគេជឿថាបានលេចរូបរាងឡើងប្រហែល៣.៥ដប់កោដិ (ទ្វេរលាន)ឆ្នាំកន្លងទៅហើយ[២១] ពួកអ្នកជីវវិទូជាទូទៅចាត់ទុកចក្រវាឡភាព និង សព្វដ្ឋភាពនៃក្រមពន្ធុជាភស្តុតាង ដែលអនុគ្រោះដល់ទ្រឹស្ដីនៃខ្សែស្រឡាយទូទៅក្នុងចក្រវាឡគ្រប់វេត្រាណូ បោរាណាណូ និង ពួកសុធញ្ញទាំងអស់ (សូមមើល: ដើមកំណើតនៃជីវិត) ។[២២]

ពន្ធុវិទ្យា

កែប្រែ

 
ក្រឡាពុនណេត ដែលរៀបរាប់ការប្រសព្វរវាងដើមសណ្ដែក បារាំងពីរ ដែលវិសទិសណ្ឌសម្រាប់ផ្កា ពណ៌ ស្វាយ (ខ) និង ពណ៌ស (ឃ)

ពន្ធុ[ប្រភព?]គឺជាអង្គសំខាន់ៗនៃទាយាទភាពក្នុងគ្រប់សារពាង្គកាយទាំងអស់ ។ ពន្ធុមួយគឺជាអង្គមួយនៃតំណពូជ ហើយស៊ីគ្នាទៅនឹងតំបន់មួយនៃជ.ស.ដ.[ប្រភព?] (ADN) ដែលជះឥទ្ធិពលទម្រង់ ឬក៏ មុខងារនៃសរីរាង្គមួយនៅក្នុងរបៀបជាក់លាក់ជាច្រើន ។ គ្រប់សារពាង្គកាយទាំងអស់ ចាប់ពីវេត្រាណូរហូតដល់ពួកសត្វ ចែករំលែកនូវយន្តម័យ(ឬយន្តការ)គ្រឹះដែលចម្លង និង បកប្រែជ.ស.ដ. (ADN) ទៅជា ពួកមូលជាតិ (ប្រូតេអ៊ីន) ។ កោសិកាជាច្រើន កត់ក្រមពន្ធុជ.ស.ដ. (ADN) ទៅជាកំណែជ.ស.ស. (ARN) មួយ នៃពន្ធុ និង អង្គស្ករនយស្តិ (រីបូសូម) មួយក្រោយមកបកប្រែ ជ.ស.ស. (ARN) ទៅជាមូលជាតិ (ប្រូតេអ៊ីន) មួយ បន្តដោយពួកជំនូរអាមីន (អាស៊ីតអាមីណូ)។ ក្រមបំណកប្រែ ពីក្រមាណូ ជ.ស.ស.(ARN)ទៅជាជំនូរអាមីន (អាស៊ីតអាមីន) គឺដូចគ្នាចំពោះសារពាង្គកាយភាគច្រើន ប៉ុន្តែផ្សេងគ្នាតិចតួចចំពោះភាគខ្លះ ។ ជាឧទាហរណ៍ លទ្ធផលនៃជ.ស.ដ.(ADN)ដែលសរសេរក្រមសម្រាប់ទីបជាតិ (អាំងសូលីន) ក្នុងមនុស្សជាច្រើនក៏សរសេរក្រមសម្រាប់ទីបធាតុ នៅពេលបានបញ្ចូលទៅក្នុងសារពាង្គកាយផ្សេងៗ ដូចជារុក្ខជាតិជាច្រើន ។[២៣][២៤]

ជ.ស.ដ.(ADN) កើតឡើងជាធម្មតាជាពួកវណ្ណាង្គ (ក្រូម៉ូសូម)ជាខ្សែបន្ទាត់នៅក្នុងសុធញ្ញ (អឺការីយ៉ូត) និង វណ្ណាង្គជារង្វង់មូលក្នុងពួកបុរេធញ្ញ (ប្រូការីយ៉ូត) ។ វណ្ណាង្គមួយគឺជារចនាសម្ព័ន្ធមួយដែលប្រកបដោយជ.ស.ដ. (ADN) និង ពួកហ៊ីស្តូន (histone) ។ ការកំណត់នៃពួកវណ្ណាង្គក្នុងកោសិកាមួយ និង ពត៌មានតំណពូជដទៃផ្សេងទៀតបានរកឃើញនៅក្នុង សូត្រគុលិកា (mitochondria) ខ្មហរិត (chloroplasts) ឬទីតាំងផ្សេងៗទៀតដែលគេស្គាល់ជាសំនុំថាបណ្ដុំពន្ធុរបស់វា ។ នៅក្នុងពួកសុធញ្ញ ជ.ស.ដ. (ADN)នៃបណ្ដុំពន្ធុត្រូវតាំងនៅក្នុងស្នូលកោសិកា រួមគ្នាជាមួយនឹងចំនួនជាច្រើនតូចៗក្នុង ពួកសូត្រគុលិកា (មីតូកុងទ្រី) និង ពួកខ្មហរិត (ក្លរ៉ូប្លាស) ។ នៅក្នុងពួកបុរេធញ្ញ ជ.ស.ដ. (ADN) ត្រូវបានចាប់យកក្នុងអង្គដែលមានរាងទៀងទាត់មួយនៅក្នុងកោសិកាបោ (ស៊ីតូប្លាស) ហៅថាស្នូលដូច (នុយក្លេអ៊ីត) ។[២៥] ពត៌មានពន្ធុក្នុងបណ្ដុំពន្ធុត្រូវចាប់បាននៅខាងក្នុងពួកពន្ធុ និង បង្គុំពេញលេញនៃពត៌មាននេះក្នុងសារពាង្គកាយមួយត្រូវបានគេហៅថាគំរូពន្ធុ (សែនណូទីប) ។[២៦]

លំនឹងសទិសភាព

កែប្រែ

 
អធោវរក លាក់កំបាំងនូវ វ.ន.រ. ដែលដឹកនាំក្រពេញសេម្ហៈទៅលាក់វ.ន.ស.ជ. ។ ជាលំដាប់ វ.ន.ស.ជ. ដឹកនាំ ក្រសោមជិតវក្កំទៅលាក់ ស្តេរ៉ូលដូចស្រោបស្ករមធុរ ដូចជា តចមជ្ជៈ ។ ស.ស.ស. ក្រោយមកបានកាត់ បន្ថយអត្រានៃកំបាំងដោយ អធោវរក និង ក្រពេញសេម្ហៈ ភ្លាមនោះចំនួនសមល្មមនៃស.ស.ស. ត្រូវបានពន្លែង ។[២៧]

លំនឹងសទិសភាព គឺជាសមត្ថភាពនៃប្រព័ន្ធចំហមួយដើម្បីបន្ទៀងទាត់បរិស្ថានខាង ក្នុងរបស់ខ្លួនដើម្បីថែរក្សាលក្ខ័ណ្ឌនឹងនរដោយមធ្យោបាយខ្លះនៃការសម្របសម្រួលពហុថាមវន្តសមតាគ្រប់គ្រងដោយយន្តកម្មទៀងទាត់មួយចំនួនដែលប្រទាក់ទងគ្នា ។ គ្រប់ភាវៈរស់មានជីវិតទាំងអស់ មិនថាតែ ឯកកោសិកាពហុកោសិកា បង្ហាញឲ្យឃើញនូវលំនឹងសទិសភាព ។[២៨]

ដើម្បីថែរក្សាថាមវន្តសមតា និង បន្តមុខងារខ្លះឲ្យមានប្រសិទ្ធភាព ប្រព័ន្ធមួយត្រូវតែលុប និង ឆ្លើយតបទៅនឹងវិបរិតជាច្រើន ។ បន្ទាប់ពីការរកឃើញនៃវិបរិតមួយ ប្រព័ន្ធជីវវិទ្យាមួយឆ្លើយតបជាធម្មតាតាមរយៈតំនបអវិជ្ជមាន ។ នេះមានន័យថាលក្ខ័ណ្ឌដែលកំពុងតែបំនឹងតាមរយៈការកាត់បន្ថយ ឬ ការបង្កើននូវសកម្មភាពនៃសរីរាង្គឬប្រព័ន្ធមួយ ។ ឧទាហរណ៍មួយគឺជាការលែងនៃ មធុរធាតុ (glucagon)នៅពេលដែលកម្រិតស្ករមួយចំនួនទាបពេក ។

ថាមពល

កែប្រែ

[[ឯកសា|thumb|240px|left|ទិដ្ឋភាពជាមូលដ្ឋានគ្រឹះនៃ ថាមពល និង ជីវិតមនុស្ស ។]] ការរស់រាននៃភាវៈរស់មួយពឹងផ្អែកលើចំណូលបន្តនៃថាមពល ។ ប្រតិកម្មរសាយនៈ (គីមី)ដែលទទួលខុសត្រូវលើរចនាសម្ព័ន្ធ និង មុខងាររបស់វាត្រូវបានប្រគុំដើម្បីទាញយក ថាមពល ពីសារធាតុមួយចំនួនដែលដើរតួជាអាហាររបស់វា និង ប្រែរូបដើម្បីទៅជួយបង្កើតកោសិកាថ្មីៗ និង ទ្រទ្រង់កោសិកាទាំងនោះ ។ នៅក្នងដំណើរការនេះ ពួកអណូនៃក្រុមសារធាតុរសាយនៈ (គីមី) ដែលបង្កបង្កើតអាហារដើរតួពីរយ៉ាង ទីមួយ អាហារទាំងនោះប្រកបដោយថាមពល ដែលអាចត្រូវប្រែខ្លួនសម្រាប់ប្រតិកម្មរសាយនៈជាច្រើន ទីពីរ អាហារទាំងនោះចម្រើននូវរចនាសម្ព័ន្ធអណូថ្មីៗ ដែលបានបង្កើតឡើងនូវពួកជីវាណូ ។

សារពាង្គកាយជាច្រើនដែលទទួលខុសត្រូវចំពោះការបញ្ចូលនៃថាមពលទៅក្នុងនិវេសនប្រព័ន្ធមួយត្រូវបានគេស្គាល់ថាជាពួកអ្នកផលិត ឬ ពួកស្វ័យជីព ។ ស្ទើរតែទាំងអស់នៃសារពាង្គកាយទាំងនេះទាញថាមពលពីព្រះអាទិត្យតាំងពីដើមរៀងមក ។[២៩] ពួករុក្ខជាតិ និង ពួករស្មីជីពដ៏ទៃទៀតប្រើថាមពលពន្លឺថ្ងៃឆ្លងកាត់ដំណើរការមួយ ដែលគេស្គាល់ថារស្មីសំយោគដើម្បីប្រែវត្ថុធាតុកម្រទៅជាពួកអណូសរីរាង្គ ដូចជា ជ.ត.រ. (ATP) ដែលចំណងរបស់សារធាតុនោះអាចត្រូវបែកខ្ញែកដើម្បីពន្លែងថាមពល ។[៣០] និវេសនប្រព័ន្ធ (បរិស្ថានប្រព័ន្ធ) ភាគតិចមួយ យ៉ាងណាក៏ដោយ ពឹងផ្អែកទាំងស្រុងលើថាមពលដែលបានទាញយកដោយពួក រសាយនជីពមកពីមេតាន ស្ពាន់ធ័រផ្គុំ ឬក៏ពួកប្រភពថាមពលគ្មានពន្លឺ[៣១]

ភាគខ្លះនៃថាមពលដែលចាប់បានត្រូវបានប្រើដើម្បីផលិតជីវៈដុលដើម្បីទ្រទ្រង់ជីវិត និង ផ្ដល់ថាមពលដើម្បីការលូតលាស់ និង ការអភិវឌ្ឍ ។ ភាគច្រើននៃថាមពលទាំងអស់នេះត្រូវបានបាត់បង់តាមកំដៅ និង អណូកាកសំណល់ជាច្រើន ។ ដំណើរការដ៏សំខាន់បំផុតសម្រាប់ការផ្ទេរថាមពលបានជាប់គាំង នៅក្នុងសារធាតុរសាយនៈជាច្រើនទៅជាថាមពលមានប្រយោជន៍ ដើម្បីទ្រទ្រង់ជីវិតគឺការរំលាយអាហារ[៣២] និង ដំណកដង្ហើមកោសិកា[៣៣]

ការស្រាវជ្រាវ

កែប្រែ

រចនាសម្ព័ន្ធ

កែប្រែ
 
គំនូរបំព្រួញនៃកោសិកាសត្វគំរូដែលបរិយាយសរីរាណូ និង រចនាសម្ព័ន្ធផ្សេងៗ ។

អណូជីវវិទ្យា គឺជាការសិក្សាអំពីជីវវិទ្យានៅកម្រិតអណូ ។[៣៤] មុខវិជ្ជានេះស៊ីគ្នាជាមួយនឹងវិស័យផ្សេងៗនៃជីវវិទ្យា ជាពិសេសជាមួយពន្ធុវិទ្យា និង ជីវរសាយនវិទ្យា ។ អណូជីវវិទ្យាផ្ដោតជាពិសេសខ្លួនឯងជាមួយការយល់ដឹងនូវអន្តរកម្មរវាងប្រព័ន្ធផ្សេងៗនៃកោសិកាមួយ រួមមានភាពប្រទាក់ទងនៃជ.ស.ដ. (ADN) ជ.ស.ស. (ARN) និង សំយោគមូលជាតិ (ប្រូតេអ៊ីន) និង ការរៀនរបៀបដែលអន្តរកម្មទាំងនេះត្រូវបានបន្ទៀងទាត់ ។

កោសិកាជីវវិទ្យា សិក្សាគុណភាពខាងសរីរសាស្ត្រ និង រចនាសម្ព័ន្ធនៃពួកកោសិកា រួមមានការប្រព្រឹត្ត អន្តរកម្ម និង បរិស្ថាន របស់ពួកវា ។ នេះគឺត្រូវប្រព្រឹត្តទៅទាំងពីរ កម្រិតអណូ និង អតិសុខុមទស្សន៍ សម្រាប់សារពាង្គកាយកោសិកាតែមួយដូចជាវេត្រាណូ ដូចគ្នាដែរ ពួកកោសិកាពិសេសនៅក្នុងសារពាង្គកាយពហុកោសិកាដូចជាពួកមនុស្ស ។ ការយល់ដឹងរចនាសម្ព័ន្ធ និង មុខងារនៃពួកកោសិកាជាមូលដ្ឋានគ្រឹះចំពោះវិទ្យាសាស្ត្រជីវវិទ្យាទាំងអស់ ។ ភាពស្រដៀងគ្នា និង ផ្សេងគ្នារវាងគំរូកោសិកាមួយចំនួនគឺជាប់ទាក់ទងពិសេសទៅនឹងជីវវិទ្យាអណូ ។

កាយវិភាគសាស្ត្រ ពិចារណានូវទម្រង់ជាច្រើននៃរចនាសម្ព័ន្ធតាមអតិសុខុមទស្សន៍ដូចជា សរីរាង្គច្រើន និង ប្រព័ន្ធសរីរាង្គមួយចំនួន ។[៣៥]

ពន្ធុវិទ្យា គឺជាវិទ្យាសាស្ត្រនៃពន្ធុច្រើន តំណពូជ និង បម្រែបម្រួលនៃក្រុមសារពាង្គកាយ[៣៦][៣៧] ពួកពន្ធុសរសេរក្រមពត៌មានចាំបាច់ដើម្បីការសំយោគពួកមូលជាតិ (ប្រូតេអ៊ីន) ដែលក្នុងពេលនោះដើរតួនាទីដ៏ធំក្នុងការបញ្ចេញឥទ្ធិពលលើ (ទោះបីជា នៅក្នុងឧទាហរណ៍ជាច្រើនក៏ដោយ ក៏មិនមែនជាការប៉ាន់ប្រមាណទាំងស្រុងនោះទេ) គំរូទិដ្ឋភាពចុងក្រោយនៃសារពាង្គកាយ ។ នៅក្នុងការស្រាវជ្រាវទំនើប ពន្ធុវិទ្យាផ្ដល់ជាឧបករណ៍សំខាន់ នៅក្នុងការអង្កតនៃមុខងារនៃពន្ធុជាពិសេស ឬក៏ការវិភាគនៃអន្តរកម្មពន្ធុខ្លះដែរ ។ នៅខាងក្នុងសារពាង្គកាយជាច្រើន ពត៌មានពន្ធុត្រូវបានដឹកនាំទៅក្នុងពួកវណ្ណាង្គ (ក្រូម៉ូសូម) ដែលវាត្រូវបានតំណាងក្នុងរចនាសម្ព័ន្ធរសាយនៈនៃពួកអណូជ.ស.ដ. (ADN) ផ្សេងៗ ។

អភិវឌ្ឍនជីវវិទ្យា សិក្សាដំណើរការក្នុងសារពាង្គកាយជាច្រើនដែលធំធាត់ និង រីកចម្រើន ។ ការបង្កកំណើតនៅក្នុងភ្រូណាវិទ្យា អភិវឌ្ឍនជីវវិទ្យាទំនើបសិក្សាការគ្រប់គ្រងពន្ធុនៃការលូតលាស់កោសិកា បន្សេងកម្ម និង កំណរូបរាង (morphogenesis) ដែលគឺជាដំណើរការដែលផ្ដល់នូវកំណើនឆ្ពោះទៅមុខពួកជាលិកា ពួកសរីរៈ និង កាយវិភាគសាស្ត្រសារពាង្គកាយគំរូជាច្រើនផ្ដល់ដល់អភិវឌ្ឍនជីវវិទ្យារួមមានដង្កូវមូល ឃែនណហ៊ែបឌីទីស អេឡេហ្កង់ស៍ (Caenorhabditis elegans) [៣៨] រុយផ្លែឈើដ្រូសូភីលឡា មេឡាណូហ្កាស្តឺរ (Drosophila melanogaster)[៣៩] ត្រីឆ្នូត ដានីអូ រ៉ឺរ្យ៉ូ (Danio rerio) [៤០] កណ្ដុរ មុស មុសស្គូលុស (Mus musculus)[៤១] និង តិណជាតិ អារ៉ាប់ប៊ីដូផស៊ីស ថាលីអាណា (Arabidopsis thaliana)[៤២][៤៣] (សារពាង្គកាយគំរូមួយគឺជាប្រភេទមួយដែលត្រូវបានសិក្សាយ៉ាងសន្ធឹកសន្ធាប់ ដើម្បីឲ្យយល់ បាតុភូតជីវវិទ្យាប្លែកៗ ជាមួយនឹងការរំពឹងថារបកគំហើញជាច្រើនបានបង្កើតក្នុងសារពាង្គកាយនោះ ដែលផ្ដល់ការយល់ច្បាស់លាស់ទៅក្នុងទង្វើមួយចំនួននៃសារពាង្គកាយដ៏ទៃៗទៀត ។)[៤៤]

សរីរវិទ្យា

កែប្រែ

សរីរវិទ្យាសិក្សាដំណើរការយន្តកម្ម សរីរវិទ្យា និង ជីវរសាយនសាស្ត្រនៃភាវៈរស់ទាំងឡាយដោយការប្រឹងប្រែង ដើម្បីស្វែងយល់របៀបដែលរចនាសម្ព័ន្ធទាំងអស់ដើរទាំងមូល ។ និក្ខេបបទនៃរចនាសម្ព័ន្ធដើរតួជាចំណុចកណ្ដាលនៃជីវវិទ្យា ។ ការសិក្សាខាងសរីរវិទ្យាជាច្រើនត្រូវបានបែងចែកជាប្រពៃណីទៅជាសរីរវិទ្យារុក្ខជាតិ និង សរីរវិទ្យាសត្វ ប៉ុន្តែគោលការជាច្រើននៃសរីរវិទ្យាគឺជាសកល គ្មានបញ្ហាអ្វីពិសេសដែលសារពាង្គកាយត្រូវបានកំពុងតែសិក្សាទេ ។ ជាឧទាហរណ៍ អ្វីទៅដែលត្រូវរៀនអំពីសរីរវិទ្យានៃកោសិកាមេ ជាច្រើនក៏អាចដាក់បញ្ចូលទៅក្នុងកោសិកាមនុស្ស ។ វិស័យនៃសរីរវិទ្យាសត្វបានពន្លាតឧបករណ៍ និង វិធីសាស្ត្រជាច្រើននៃសរីរវិទ្យាមនុស្សចំពោះប្រភេទមិនមែនមនុស្ស ។ សរីរវិទ្យារុក្ខជាតិខ្ចីបច្ចេកទេសជាច្រើនពីវិស័យស្រាវជ្រាវទាំងពីរ ។

សរីរវិទ្យាសិក្សាសម្រាប់ឧទាហរណ៍យ៉ាងម៉េច ដែលប្រព័ន្ធប្រសាទ ស៊ាំ អន្តោមញ្ច័ន ដកដង្ហើម របត់ឈាម ដើរតួ និង ធ្វើអន្តរកម្ម ។ ការសិក្សានៃប្រព័ន្ធទាំងនេះបានចែករំលែក ជាមួយក្បួនតម្រាខ្លះដែលបានតម្រង់ទិសដៅខាងវេជ្ជសាស្ត្រ ដូចជា ប្រសាទវិទ្យា និង ស៊ាំវិទ្យា

វិវត្តន

កែប្រែ

ការស្រាវជ្រាវខាងវិវត្តន៍ត្រូវបានផ្ដោតជាមួយដើមកំណើត និង ខ្សែស្រឡាយនៃប្រភេទ ដូចគ្នាដែរនឹងបំលាស់ប្ដូរពួកវាលើពេលវេលា និង រួមបញ្ចូលពួកអ្នកវិទ្យាសាស្ត្រ មកពីអន្តេវាសិកជាច្រើនដែលតម្រង់ទិសដោយវត្តិករសាស្ត្រ ។ ជាឧទាហរណ៍ វាជាទូទៅពាក់ព័ន្ធនឹងពួកអ្នកវិទ្យាសាស្ត្រ ដែលជាអ្នកមានការហ្វឹកហាត់ពិសេសខាងសារពាង្គកាយប្លែកៗដូចជា ថនិកវិទ្យា បក្សីវិទ្យា រុក្ខសាស្ត្រឧរង្គវិទ្យា ក៏ប៉ុន្តែប្រើប្រាស់សារពាង្គកាយទាំងនោះជាប្រព័ន្ធដើម្បីឆ្លើយតបសំនួរ ជាទូទៅអំពីវិវត្តន៍ ។

ជីវវិទ្យាវិវត្តន៍គឺជាផ្នែកៗពឹងផ្អែកលើបាសាណីភូតវិទ្យា ដែលក្នុងនោះប្រើប្រាស់កំណត់ត្រាបាសាណីភូត ដើម្បីឆ្លើយសំនួរជាច្រើនអំពីគំរូ និង សង្វាក់នៃវិវត្តន៍[៤៥] និង ក៏ជាផ្នែកៗលើការអភិវឌ្ឍនៅ ក្នុងវិស័យមួយចំនួនដូចជាពន្ធុវិទ្យាប្រជាជន[៤៦] និង ទ្រឹស្ដីវិវត្តន៍ ។ នៅទសវត្សឆ្នាំ១៩៨០ អភិវឌ្ឍនជីវវិទ្យា បានបញ្ចូលឡើងវិញជីវវិទ្យាវិវត្តន៍បន្ទាប់ ពីការដកចេញពីដំបូងរបស់ខ្លួនពីសំយោគទំនើបតាមរយៈការសិក្សានៃវិវត្តនាភិវឌ្ឍនជីវវិទ្យា[៤៧] វិស័យដែលទាក់ទងជារឿយៗបានចាត់ទុកថាជាផ្នែកនៃវិវត្តនជីវវិទ្យា គឺ សាខាពន្ធុវិទ្យា ប្រព័ន្ធវិទ្យា និង វត្តិករសាស្ត្រ

ប្រព័ន្ធវិទ្យា

កែប្រែ
 វេត្រាណូបោរាណាណូសុធញ្ញខ្មទឹកបក្ខឧណ្ឌាវរណៈកោសិកាភក្សាកៈពួកវេត្រាណូសទិសវេត្រាណូសទិស-កោសិកាភក្សាកៈប្លង់តូកពកនិលវេត្រាណូបុរេវេត្រាណូពួកឆេតរមួលក្រាមវិជ្ជមានវេត្រាណូវេត្រាណូសរសៃឆ្មារបៃតងអគ្គីឌីកត្យូមឧណ្ឌបុរេឧណ្ឌធញ្ញ សមោចនាមេតាណូធញ្ញពួកមេតាណូវេត្រាណូមេតាណូថវិកាពួកលោណស្នេហាវិការប្រាណក្នុងផ្សិតផ្អួរស្អិតសត្វផ្សិតរុក្ខជាតិលោមប្រាណកសាប្រាណកេសេកាប្បអតិសុខុមពីជសាខាទ្វេកាប្ប
ដើមឈើសាខាពន្ធុមួយនៃវត្ថុមានជីវិតទាំងឡាយ ដែលបានពឹងផ្អែកលើទិន្នន័យពន្ធុជ.ស.ស.អ. កំពុងតែបង្ហាញនូវរំញែកនៃវិស័យបី ពួកវេត្រាណូ បោរាណាណូ និង ពួកសុធញ្ញដែលបានពណ៌នាដំបូងឡើយដោយ លោកខាល វ៉ូអិស (Carl Woese) ។ ដើមឈើបានសាងសង់ជាមួយពន្ធុផ្សេងៗដែលស្រដៀងគ្នាជាទូទៅ ទោះបីជាពួកវាអាចនឹងដាក់ជាក្រុមសាខាដើមផ្សេងគ្នាមែនទែន ដោយអាចសន្មតបានថាព្រោះតែការវិវត្តជ.ស.ស.អ. (ARNr)យ៉ាងលឿន ។ ទំនាក់ទំនងទៀងទាត់នៃវិស័យទាំងបីគឺកំពុងនៅតែត្រូវបានជជែកពិភាក្សា ។

ព្រឹត្តិការណ៍ពហុប្រភេទកម្មបង្កើតដើមឈើមួយ ដែលបានធ្វើរចនាសម្ព័ន្ធប្រព័ន្ធនៃទំនាក់ទំនងរវាងប្រភេទ ។ តួនាទីនៃប្រព័ន្ធវិទ្យាគឺដើម្បីសិក្សាទំនាក់ទំនងទាំងនេះ និង ដោយហេតុថាភាពផ្សេងគ្នា និង ភាពស្រដៀងៗគ្នារវាងប្រភេទ និង ពួកក្រុមនៃប្រភេទ ។[៤៨] យ៉ាងណាក៏ដោយ ប្រព័ន្ធវិទ្យាគឺជាវិស័យដ៏សកម្មមួយ នៃការស្រាវជ្រាវយូរមុនគំនិតវិវត្តន៍ធម្មតាទូទៅ ។[៤៩] ចំណែកថ្នាក់ វត្តិករសាស្ត្រ និង នាមវលីនៃសារពាង្គកាយជីវវិទ្យាត្រូវបានចាត់ការត្រួតពិនិត្យដោយក្រមនាមវលីសត្វវិទ្យាអន្តរជាតិ ក្រមនាមវលីរុក្ខសាស្ត្រអន្តរជាតិ និង ក្រមនាមវលីវេត្រាណូអន្តរជាតិសម្រាប់សត្វ រុក្ខជាតិ និង វេត្រាណូ រៀងគ្នា ។ ចំណែកថ្នាក់នៃវីសាណូ ពួកវីសាណូ ពួកវីសាណូធាតុ ពួកមូលជាតាណូឆ្លង (prion) និង ពួកភ្នាក់ងារមេរោគរងផ្សេងៗទៀត ដែលបង្ហាញចរិកលក្ខណៈជីវសាស្ត្រត្រូវបានតាក់តែងដោយក្រមចំណែកថ្នាក់ និង នាមវលីវីសាណូអន្តរជាតិ[៥០][៥១][៥២][៥៣] ក៏ប៉ុន្តែ ប្រព័ន្ធចំណែកថ្នាក់មេរោគផ្សេងៗជាច្រើនធ្វើឲ្យកើតមានឡើង ។

តាមប្រពៃណី ភាវៈរស់ជាច្រើនត្រូវបានចែកទៅជាប្រាំរជ្ជៈ : ម៉ូណេរ៉ា ប្រូទីស្តា ផ្វាំងជី ផ្លានទែ អេនីម៉លលៀ[៥៤]

យ៉ាងណាមិញ ពួកអ្នកវិទ្យាសាស្ត្រមួយចំនួន ឥឡូវចាត់ទុកថាប្រព័ន្ធប្រាំរជ្ជៈហួសសម័យហើយ ។ ប្រព័ន្ធចំណែកថ្នាក់ឆ្លាស់ទំនើបជាទូទៅចាប់ផ្ដើមជាមួយ ប្រព័ន្ធបីវិស័យ : អាខឃែ (ដើមឡើយ បុរាណវេត្រាណូ) បាក់តេរៀ (ដើមឡើយ សុវេត្រាណូ) អឺការីយ៉ូតតា (រួមមាន ពួកបឋមត្ថិកសត្វ ពួកផ្សិត ពួករុក្ខជាតិ និង ពួកសត្វ)[៥៥] វិស័យទាំងនេះឆ្លុះបញ្ចាំងថាតើពួកកោសិកាមានស្នូល ឬមិនមាន ដូចគ្នាដែរភាពផ្សេងគ្នាជាច្រើននៅក្នុងសមាសភាពរសាយនៈ នៃផ្ទៃខាងក្រៅជាច្រើននៃកោសិកា ។[៥៥]

បន្ថែមទៀត រជ្ជៈនីមួយៗប្រើការលែងកើត ដោយភ្ជាប់ឡើងវិញរហូតដល់ប្រភេទនីមួយៗត្រូវបានចែកថ្នាក់ឲ្យញែកដាច់ពីគ្នា ។ លំដាប់នេះគឺ: វិស័យ; រជ្ជៈ; សាខា; ថ្នាក់; លំដាប់; អំបូរ; ពួក; ប្រភេទ

ក៏មានបន្តគ្នានៃពួកបញ្ញើប្រាណអន្តោរកោសិកាដែល ជិតមានជីវិត [៥៦] ចំណែកនៃសកម្មភាពរំលាយអាហារ មានន័យថាពួកអ្នកវិទ្យាសាស្ត្រមួយចំនួនមិនបានចាត់ថ្នាក់ ឲ្យប្រាកដប្រជានូវរចនាសម្ព័ន្ធទាំងនេះថាមានជីវិត ពីព្រោះតែកង្វះខាតនៃមុខងារគ្រឹះហោចណាស់មួយឬច្រើនជាងនេះរបស់ពួកវា ដែលឲ្យនិយមន័យថាជីវិត ។ ពួកវាត្រូវបានចាត់ថ្នាក់ជា ពួកវីសាណូ ពួកវីសាណូធាតុ ពួកអង្គឆ្លងមូលជាតិពួករណប

ឈ្មោះវិទ្យាសាស្ត្រនៃសារពាង្គកាយមួយគឺត្រូវបង្កើតឡើង ពីពួក និង ប្រភេទរបស់វា ។ ជាឧទាហរណ៍ មនុស្សត្រូវបាបចុះបញ្ជីជា ពួកអូម៉ូសាព្យាង (Homo sapiens) ។ Homo គឺជាពួក និង sapiens ប្រភេទ ។ នៅពេលសរសេរឈ្មោះវិទ្យាសាស្ត្រនៃសារពាង្គកាយមួយ វាគឺជាអសាធារណនាមត្រូវសរសេរអក្សរធំទីមួយជាពួក និង ដាក់ប្រភេទទាំងអស់ជាអក្សរតូចឬទាប ។ ដោយបន្ថែមទៀត ពាក្យទាំងស្រុងអាចនឹងសរសេរជាអក្សរទ្រេតឬគូសបន្ទាត់ពីក្រោម ។[៥៧][៥៨]

ប្រព័ន្ធចំណែកថ្នាក់ដែលត្រួតលើគ្នាគេហៅថា វត្តិករសាស្ត្រលីនែអ៊ែន (Linnaean)។ វារួមបញ្ចូលឋានៈ និង នាមវលីទ្វិនាម ។ របៀបដែលពួកសារពាង្គកាយត្រូវបានដាក់ឈ្មោះគឺត្រូវបានគេគ្រប់គ្រងដោយ កិច្ចព្រមព្រៀងអន្តរជាតិដូចជា ក្រមនាមវលីរុក្ខសាស្ត្រអន្តរជាតិ (ក.ន.រ.អ. ឬ ICBN) ក្រមនាមវលីសត្វវិទ្យាអន្តរជាតិ (ក.ន.ស.អ. ឬ ICZN) និង ក្រមនាមវលីវេត្រាណូអន្តរជាតិ (ក.ន.វ.អ. ឬ ICNB) ។

ពង្រាងដែលបញ្ចូលគ្នាមួយ គឺជីវក្រម គឺត្រូវបានបោះពុម្ពផ្សាយនៅឆ្នាំ១៩៩៧ ជាការប៉ុនប៉ងមួយដើម្បីធ្វើបរិមាណីយកម្មនាមវលីនៅ ក្នុងស្ថាប័នទាំងបីនេះ ប៉ុន្តែមានទៅហើយដែលត្រូវបានគេរើសយកជាផ្លូវការ ។ [៥៩] ពង្រាងជីវក្រមបានទទួលការយកចិត្តទុកដាក់តិចតួចចាប់ពីឆ្នាំ១៩៩៧ ការបរិច្ឆេទ១មករា,២០០០ ប្រតិបត្តិកម្មគ្រោងការដើមដំបូងរបស់វា បានកន្លងផុតទៅដោយមិនបានកត់សម្គាល់ ។ យ៉ាងណាក៏ដោយ ក្រដាសឆ្នាំ២០០៤មួយ ព្រួយបារម្ភពួកនិលវេត្រាណូ ដែលជួយគាំទ្រការទទួលយកនូវជីវក្រមមួយនៅពេលអនាគត និង ជំហានស្ដីទី ដែលក្នុងនោះជាការកាត់បន្ថយនូវភាពផ្សេងគ្នារវាងក្រមទាំងនោះ ។[៦០] ក្រមចំណែកថ្នាក់ និង នាមវលីវីសាណូអន្តរជាតិ (ក.ច.ន.វ.អ. ឬ ICVCN) នៅសល់ខាងក្រៅជីវក្រម ។

បរិស្ថានវិទ្យា

កែប្រែ
 
សហជីវិតទៅវិញទៅមករវាងត្រីត្លុកនៃ ពពួកអំភ្វីព្រីអន (Amphiprion)ដែលអាស្រ័យ នៅចំណោមពួកហត្ថាការ នៃពួកវាយាង្គជាសមុទ្រតំបន់និវត្តន៍ ។ ត្រីដែនទឹកការពារវាយាង្គជាពីត្រីស៊ីវាយាង្គជា និង ត្រឡប់មកវិញហត្ថាការទិច នៃពួកវាយាង្គជាការពារពួកត្រីត្លុក ពីពួកសត្វរំពាវាវិញ

បរិស្ថានវិទ្យាសិក្សារបាយ និង ភាពសំបូរបែបនៃពួកភាវៈរស់ និង អន្តរកម្មរវាងពួកសារពាង្គកាយ និង បរិស្ថានរបស់ពួកវា ។ [៦១] ទីលំនៅនៃសារពាង្គកាយមួយអាចត្រូវគេពិពណ៌នាជា កត្តាអជីវិតតាមតំបន់ដូចជាអាកាសធាតុ និង បរិស្ថានវិទ្យា បន្ថែមទៅពួកសារពាង្គកាយដ៏ទៃ និង កត្តាជីវិតដែលចែករំលែកបរិស្ថានរបស់វា ។[៦២] ហេតុផលមួយដែលប្រព័ន្ធជីវសាស្ត្រជាច្រើនអាចពិបាក នឹងសិក្សាគឺដូច្នេះថា អន្តរកម្មផ្សេងៗគ្នាច្រើនមែនទែនមួយចំនួន ជាមួយពួកសារពាង្គកាយដ៏ទៃទៀត និង បរិស្ថានគឺអាចមានលទ្ធភាពទៅរួច សម្បីតែលើទំហំដ៏តូចបំផុតក៏ដោយ ។ វេត្រាណូអតិសុខុមទស្សន៍មួយឆ្លើយតបទៅ នឹងបន្ទេរស្ករនៃតំបន់កំពុងតបតទៅ កាន់បរិស្ថានរបស់វាជាច្រើនដូចតោមួយក្បាល ដែលឆ្លើយតបទៅនឹងបរិស្ថានរបស់វានៅពេលវាស្វែងរកចំណីនៅវាលស្មោង (savanna) អាហ៊្វ្រិក ។ សម្រាប់ប្រភេទចំៗណាមួយ ឥរិយាបថជាច្រើនអាចមានសហប្រត្តិបត្តិការ ការឈ្លានពាន បញ្ញើប្រាណ ឬ មានសហជីវិត ។ រូបធាតុជាច្រើនប្រែកាន់តែស្មុគស្មាញ នៅពេលពីរឬប្រភេទផ្សេងទៀតធ្វើអន្តរកម្មនៅក្នុងបរិស្ថានប្រព័ន្ធមួយ ។ ការសិក្សានៃគំរូនេះគឺនៅខាងក្នុងវិស័យបរិស្ថានវិទ្យា ។

ប្រព័ន្ធបរិស្ថានវិទ្យាត្រូវបានគេសិក្សានៅក្នុងកម្រិតផ្សេងជាច្រើន ពីមួយៗ និង ប្រជាភិវឌ្ឍន៍ច្រើនទៅបរិស្ថានប្រព័ន្ធច្រើន និង ជីវមណ្ឌល ។ ពាក្យ ជីវវិទ្យាប្រជាភិវឌ្ឍន៍ គឺត្រូវបានប្រើជារឿយៗដោយផ្លាស់ប្ដូរគ្នាទៅវិញទៅមកជាមួយបរិស្ថានវិទ្យាប្រជាភិវឌ្ឍន៍ ទោះបីជា ជីវវិទ្យាប្រជាភិវឌ្ឍន៍ គឺកាន់តែប្រើជាញឹកញយនៅពេលដែលសិក្សាពួកជំងឺ ពួកវីសាណូ និង ពួកអតិសុខុមប្រាណ គ្រានោះដែរ បរិស្ថានវិទ្យាប្រជាភិវឌ្ឍន៍ក៏កាន់តែសាមញ្ញទូទៅដែរ នៅពេលសិក្សាពួករុក្ខជាតិ និង ពួកសត្វ ។ តាមគេសន្និដ្ឋាន បរិស្ថានវិទ្យាគឺជាវិទ្យាសាស្ត្រមួយប្រើប្រាស់ លើក្បួនជាច្រើនមួយចំនួន ។

ឥរិយាវិទ្យា សិក្សាពីឥរិយាបថសត្វ (ជាពិសេសនោះអំពីពួកសត្វសង្គមដូចជាពួកវានរសត្វ និង ពួក កានីឌែ) និង ជួនកាលត្រូវគេចាត់ចូលសាខាមួយនៃសត្វវិទ្យា ។ ពួកអ្នកឥរិយាវិទូព្រួយបារម្ភជាពិសេសជាមួយវិវត្តន៍នៃឥរិយាបថ និង ការយល់ដឹងនៃឥរិយាបថក្នុងចំណែកនៃទ្រឹស្ដីនៃជម្រើសធម្មជាតិ ។ នៅក្នុងហេតុផលមួយ ឥរិយាវិទូសម័យថ្មីដំបូងគេ លោក ឆាឡិស ដាវីន សៀវភៅរបស់លោក វិញ្ញត្តិនៃអាវេគជាមនុស្ស និង សត្វ បានជះឥទ្ធិពលដល់ពួកអ្នកឥរិយាវិទូជាច្រើនមកដល់ ។[៦៣]

ជីវភូមិវិទ្យា សិក្សាពីរបាយនៃទំហំពួកសារពាង្គកាយលើផែនដី[៦៤] ដោយផ្ដោតលើប្រធានបទជាច្រើនដូចជារចិតវិវត្តន៍លាត បំលាស់ប្ដូរអាកាសធាតុ ការបែកខ្ញែក បំលាស់ទី និង មែកវិទ្យា

មែកធាងនៃជីវវិទ្យា

កែប្រែ

ទាំងនេះគឺជាសាខាសំខាន់ៗនៃជីវវិទ្យា:[៦៥][៦៦]

ផ្ដោតជាមួយរចនាសម្ព័ន្ធអណូនៃក្រុមមហាណូជីវសាស្ត្រ

  • សត្វវិទ្យា — ការសិក្សាអំពីពួកសត្វ រួមមានចំណែកថ្នាក់ សរីរវិទ្យា

ការរីកចំរើន និង ឥរិយាបថ (សូមមើលផងដែរ បាណកវិទ្យា ឥរិយាវិទ្យា ឧរង្គវិទ្យា មច្ឆវិទ្យា ថនិកវិទ្យា និង បក្សីវិទ្យា)

  • សរីរវិទ្យា — ការសិក្សាអំពីមុខងារនៃសារពាង្គកាយមានជីវិត និង សរីរាង្គ និង ភាគខ្លះៗនៃសារពាង្គកាយមានជីវិត
  • សាគរលេខន៍ — ការសិក្សាអំពីមហាសមុទ្រ រួមមានជីវិត បរិស្ថាន ភូមិសាស្ត្រ ធាតុអាកាស មហាសមុទ្រ និង ទិដ្ឋភាពដ៏ទៃទៀតដែលជះឥទ្ធិពលដល់មហាសមុទ្រ
  • សីតុជីវវិទ្យា — សិក្សាអំពីឥទ្ធិពលទាបជាងសីតុណ្ហភាពចូលចិត្តជាងជាធម្មតាលើភាវៈរស់ ។
  • អដ្ឋបាទិកវិទ្យា — ការសិក្សាអំពីពួកអដ្ឋបាទិកសត្វ
  • អតិសុខុមជីវវិទ្យា — ការសិក្សាអំពីពួកសារពាង្គអតិសុខុមទស្សន៍ (ពួកអតិសុខុមសារពាង្គកាយ) និង អន្តរកម្មរបស់ពួកវាជាមួយនឹងភាវៈរស់ដ៏ទៃផ្សេងៗ
  • អាកាសជីវវិទ្យា — សិក្សាអំពីពួកចុណ្ណភាគសរីរាង្គបង្ហើរ
  • ឥរិយាវិទ្យា — ការសិក្សាអំពីឥរិយាបថសត្វ
  • ឧរង្គវិទ្យា — ការសិក្សាអំពីពួកល្មូន និង ពួកថលជលិកសត្វ
  • ឱសថវិទ្យា — ការសិក្សា និង ការប្រតិបត្តិអនុវត្តនៃការរៀបចំ ប្រើប្រាស់ និង ឥទ្ធិពលនៃថ្នាំ និង ឱសថសំយោគ
  • សទ្ទានុក្រមបច្ចេកសព្ទអង់គ្លេស-ខ្មែរ

សូមមើលផងដែរ

កែប្រែ

កំណត់សំគាល់ និង ឯកសារយោង

កែប្រែ
  1. Based on definition from Aquarena Wetlands Project glossary of terms.
  2. ២,០ ២,១ Avila, Vernon L. (1995). Biology: Investigating life on earth. Boston: Jones and Bartlett. pp. 11–18. ល.ស.ប.អ. 0-86720-942-9. 
  3. "Life Science, Weber State Museum of Natural Science". Archived from the original on 2013-07-27. Retrieved 2011-08-26. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  4. "Who coined the term biology?", .info.com. Retrived 2012-10-01.
  5. Magner, A History of the Life Sciences
  6. Fahd, Toufic. "{{{title}}}"., in Morelon, Régis; Rashed, Roshdi (1996). សព្វវចនាធិប្បាយប្រវត្តិវិទ្យាសាស្ត្រអារ៉ាប់. 3. រូតឡិដច៍. ល.ស.ប.អ. 0415124107 
  7. Magner, A History of the Life Sciences, pp 133–144
  8. Sapp, Genesis, chapter 7; Coleman, Biology in the Nineteenth Century, chapters 2
  9. Mayr, The Growth of Biological Thought, chapter 4
  10. Mayr, The Growth of Biological Thought, chapter 7
  11. Mayr, The Growth of Biological Thought, chapter 10: "Darwin's evidence for evolution and common descent"; and chapter 11: "The causation of evolution: natural selection"; Larson, Evolution, chapter 3
  12. Noble, Ivan (2003-04-14). "BBC NEWS". BBC News. http://news.bbc.co.uk/1/hi/sci/tech/2940601.stm។ បានយកមក 2006-07-22. 
  13. Mazzarello, P (1999). "A unifying concept: the history of cell theory". Nature Cell Biology 1 (1): E13–E15. DOI:10.1038/8964.
  14. Packard, Alpheus Spring (1901). Lamarck, the founder of Evolution: his life and work with translations of his writings on organic evolution. New York: Longmans, Green.. ល.ស.ប.អ. 0405125623. 
  15. The Complete Works of Darwin Online - Biography. darwin-online.org.uk. Retrieved on 2006-12-15
    Dobzhansky 1973
  16. As Darwinian scholar Joseph Carroll of the University of Missouri–St. Louis puts it in his introduction to a modern reprint of Darwin's work: "The Origin of Species has special claims on our attention. It is one of the two or three most significant works of all time—one of those works that fundamentally and permanently alter our vision of the world....It is argued with a singularly rigorous consistency but it is also eloquent, imaginatively evocative, and rhetorically compelling." Carroll, Joseph, រៀ. (2003). On the origin of species by means of natural selection. Peterborough, Ontario: Broadview. p. 15. ល.ស.ប.អ. 1551113376. 
  17. Shermer p. 149.
  18. Darwin, Charles (1859). On the Origin of Species, 1st, John Murray
  19. ស៊ីមផ៍សុន, ចច ហ្គេយឡដ (1967). The Meaning of Evolution (Second រ.រ.). Yale University Press. ល.ស.ប.អ. 0300009526. 
  20. "Phylogeny on bio-medicine.org". Archived from the original on 2013-10-04. Retrieved 2011-08-26. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  21. De Duve, Christian (2002). Life Evolving: Molecules, Mind, and Meaning. New York: Oxford University Press. p. 44. ល.ស.ប.អ. 0195156056. 
  22. Futuyma, DJ (2005). Evolution. Sinauer Associates. ល.ស.ប.អ. 978-0878931873. ម.ប.គ.ល. 57638368 62621622 57311264 57638368 62621622. 
  23. From SemBiosys, A New Kind Of Insulin INSIDE WALL STREET By Gene G. Marcial(AUGUST 13, 2007)
  24. http://www.i-sis.org.uk/gmSaffloweHumanPro-Insulin.php
  25. Thanbichler M, Wang S, Shapiro L (2005). "The bacterial nucleoid: a highly organized and dynamic structure". J Cell Biochem 96 (3): 506–21. DOI:10.1002/jcb.20519.
  26. "Genotype definition - Medical Dictionary definitions". Archived from the original on 2013-09-21. Retrieved 2011-08-26.
  27. Raven, PH; Johnson, GB. Biology, Fifth Edition, Boston: Hill Companies, Inc. 1999. page 1058.
  28. Kelvin Rodolfo, Explanation of Homeostasis on scientificamerican.com. Retrieved Oct. 16, 2009.
  29. D.A. Bryant & N.-U. Frigaard (November 2006). "Prokaryotic photosynthesis and phototrophy illuminated". Trends Microbiol 14 (11): 488–96. DOI:10.1016/j.tim.2006.09.001.
  30. Smith, A. L. (1997). Oxford dictionary of biochemistry and molecular biology. Oxford [Oxfordshire]: Oxford University Press. pp. 508. ល.ស.ប.អ. 0-19-854768-4. "Photosynthesis - the synthesis by organisms of organic chemical compounds, esp. carbohydrates, from carbon dioxide using energy obtained from light rather than the oxidation of chemical compounds." 
  31. Katrina Edwards. Microbiology of a Sediment Pond and the Underlying Young, Cold, Hydrologically Active Ridge Flank. Woods Hole Oceanographic Institution.
  32. Campbell, Neil A. and Reece Jane B (2001). "6". Biology. Benjamin Cummings. ល.ស.ប.អ. 978-0805366242. ម.ប.គ.ល. 48195194 53439122 55707478 64759228 79136407 47521441 48195194 53439122 55707478 64759228 79136407. 
  33. Bartsch/Colvard, The Living Environment. (2009) New York State Prentice Hall Regents Review. Retrieved Oct. 16, 2009.
  34. Molecular Biology - Definition from biology-online.org
  35. "Anatomy of the Human Body". 20th edition. 1918. Henry Gray.
  36. Anthony J. F. Griffiths .... (2000). "Genetics and the Organism: Introduction". ជា Griffiths, William M.; Miller, Jeffrey H.; Suzuki, David T. 9et al. An Introduction to Genetic Analysis (7th រ.រ.). New York: W. H. Freeman. ល.ស.ប.អ. 0-7167-3520-2. http://www.ncbi.nlm.nih.gov/books/bv.fcgi?rid=iga.section.60. 
  37. Hartl D, Jones E (2005)
  38. Brenner, S. (May 1974). "The Genetics of Caenorhabditis elegans" (PDF). ពន្ធុវិទ្យា 77 (1): 71–94. Retrieved on 2011-08-26.
  39. James H. Sang (2001-06-23). "Drosophila melanogaster: The Fruit Fly". In Eric C. R. Reeve (ed.). Encyclopedia of genetics. USA: Fitzroy Dearborn Publishers, I. p. 157. Retrieved 2009-07-01. {{cite encyclopedia}}: Cite has empty unknown parameter: |coauthors= (help)
  40. (1996). "Large scale genetics in a small vertebrate, the zebrafish". Int. J. Dev. Biol. 40 (1): 221–7.
  41. Keller G (2005). "Embryonic stem cell differentiation: emergence of a new era in biology and medicine". Genes Dev. 19 (10): 1129–55. DOI:10.1101/gad.1303605.
  42. Rensink WA, Buell CR (2004). "Arabidopsis to rice. Applying knowledge from a weed to enhance our understanding of a crop species". Plant Physiol. 135 (2): 622–9. DOI:10.1104/pp.104.040170.
  43. Coelho SM, Peters AF, Charrier B, et al (2007). "Complex life cycles of multicellular eukaryotes: new approaches based on the use of model organisms". Gene 406 (1-2): 152–70. DOI:10.1016/j.gene.2007.07.025.
  44. Fields S, Johnston M (Mar 2005). "Cell biology. Whither model organism research?". Science 307 (5717): 1885–6. DOI:10.1126/science.1108872.
  45. Jablonski D (1999). "The future of the fossil record". Science 284 (5423): 2114–16. DOI:10.1126/science.284.5423.2114.
  46. ចនអេក ហ្គីលឡិសស្ពី Population Genetics: A Concise Guide, Johns Hopkins Press, 1998. ISBN 0-8018-5755-4.
  47. Vassiliki Betta Smocovitis Unifiying Biology: the evolutionary synthesis and evolutionary biology ISBN 0-691-03343-9.
  48. Neill, Campbell (១៩៩៦). Biology; Fourth edition. ក្រុមហ៊ុនបោះពុម្ពបេនចាមីន/ឃ្យូមីងស៍. p. ២១ (សទ្ទានុក្រម). ល.ស.ប.អ. 0-8053-1940-9. 
  49. Douglas, Futuyma (1998). Evolutionary Biology; Third edition. ពួកសហការីស៊ីណូអឺរ. p. 88. ល.ស.ប.អ. 0-87893-189-9. 
  50. ICTV Virus Taxonomy 2009
  51. "80.001 Popsiviroidae - ICTVdB Index of Viruses." (Website.) U.S. National Institutes of Health website. Retrieved on 2009-10-28.
  52. "90. Prions - ICTVdB Index of Viruses." (Website.) U.S. National Institutes of Health website. Retrieved on 2009-10-28.
  53. "81. Satellites - ICTVdB Index of Viruses." (Website.) U.S. National Institutes of Health website. Retrieved on 2009-10-28.
  54. ម៉ាហ៊្គូលីស, អ៊ែល; Schwartz, KV (1997). Five Kingdoms: An Illustrated Guide to the Phyla of Life on Earth (3rd រ.រ.). WH Freeman & Co. ល.ស.ប.អ. 978-0716731832. ម.ប.គ.ល. 237138975 223623098 237138975. 
  55. ៥៥,០ ៥៥,១ Woese C, Kandler O, Wheelis M (1990). "Towards a natural system of organisms: proposal for the domains Archaea, Bacteria, and Eukarya". Proc Natl Acad Sci USA 87 (12): 4576–9. DOI:10.1073/pnas.87.12.4576. Retrieved on 2011-08-26.
  56. Rybicki EP (1990). "The classification of organisms at the edge of life, or problems with virus systematics". S Aft J Sci 86: 182–186.
  57. Heather Silyn-Roberts (2000). Writing for Science and Engineering: Papers, Presentation. Oxford: Butterworth-Heinemann. pp. 198. ល.ស.ប.អ. 0750646365. http://books.google.com/?id=hVUU7Gq8QskC&lpg=PA198&dq=species%20epithet%20capitalize&pg=PA198#v=onepage&q=species%20epithet%20capitalize. 
  58. "Recommendation 60F". ក្រមនាមវលីរុក្ខសាស្ត្រអន្តរជាតិ, Vienna Code. 2006. pp. 60F.1.
  59. John McNeill (1996-11-04). "The BioCode: Integrated biological nomenclature for the 21st century?". Proceedings of a Mini-Symposium on Biological Nomenclature in the 21st Century. 
  60. Ahoren Oren (2004). "A proposal for further integration of the cyanobacteria under the Bacteriological Code". Int. J. Syst. Evol. Microbiol. 54 (Pt 5): 1895–1902. DOI:10.1099/ijs.0.03008-0.
  61. Begon, M.; Townsend, C. R., Harper, J. L. (2006). Ecology: From individuals to ecosystems. (4th ed.). Blackwell. ល.ស.ប.អ. 1405111178. 
  62. Habitats of the world. New York: Marshall Cavendish. 2004. pp. 238. ល.ស.ប.អ. 978-0-7614-7523-1. http://books.google.com/?id=U-_mlcy8rGgC&pg=PA238. 
  63. Black, J (Jun 2002). "Darwin in the world of emotions" (Free full text). Journal of the Royal Society of Medicine 95 (6): 311–3. ISSN 0141-0768. DOI:10.1258/jrsm.95.6.311. Retrieved on 2011-08-26.
  64. Wiley, 1981
  65. Branches of Biology on biology-online.org
  66. Biology on bellaonline.com

អំនានបន្ថែម

កែប្រែ

តំណភ្ជាប់ក្រៅ

កែប្រែ
 
វិគីនានុក្រមខ្មែរ
វិគីនានុក្រមខ្មែរមានអត្ថន័យពាក្យ ​អំពី:
តំណភ្ជាប់ទនានុប្បវត្តិ