ព្រះបាទជ័យជេដ្ឋ (សំស្ក្រឹត:ជយជេ្យឞ្ឋ) (គ.ស ៧៦៩-៨៥៣) រជ្ជកាល (គ.ស ៧៩៤-៨៥៣) ថ្ងៃ ​៥​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំច​ ​ព.ស ​១៣៣៨ ត្រូវជា​ ​គ.ស ​៧៩៤ នាម៉ឺន​សព្វ​មុខមន្ដ្រី​ទាំងអស់​បាន​ចុះសម្រុង​គ្នា​សុខចិត្ដ​យល់ព្រម​ តែងតាំង​អភិសេក​វិជ័យកុមារ​ជា​ព្រះមហាក្សត្រ។​ ​កាលនោះ​ព្រះ​អង្គ​បាន​អាយុ​២៥​វស្សា​ ​ព្រះ​អង្គ​មាន​ព្រះរាជ​បរម​នាម​ ​ព្រះបាទ​សម្ដេច​ ព្រះ​ស្រីជ័យជេដ្ឋ​នឫទ្ធិរាជា​រាមាធិបតី​បរម​បព៌ត​ ​ព្រះបាទ​ជ័យ​ជេដ្ឋ​ជា​មហាក្សត្រ​ទី​១៣។​ ព្រះបាទ​ស្រី​ជ័យជេដ្ឋ​សោយរាជសម្បត្ដិ​ប្រទេស​កម្ពុជា​បាន ​៦០ ​ឆ្នាំ ព្រះ​អង្គ​ចូល​ទីវង្គត​នៅ​ឆ្នាំរការ​ ​ក្នុង​ព្រះ​ជន្ម​ ៨៤​ វស្សា។​

ជ័យជេដ្ឋ
ព្រះបាទ
រជ្ជកាលគ.ស ៧៩៤-៨៥៣
រាជ្យមុនព្រះបាទធនញ្ជ័យគោរពរាជ្យ រឺ ព្រះបាទបទុមសូរ្យវង្ស (ពង្សាវតារវត្តកោកកាក)
រាជ្យបន្តព្រះបាទជេដ្ឋាជ័យ
ស្វាមី/មហេសីព្រះនាងភគវត្តី
បុត្រជេដ្ឋាជ័យ ព្រះនាងតារាវត្តី
ព្រះនាមពេញ
​ព្រះបាទ​សម្ដេច​ព្រះ​ស្រីជ័យជេដ្ឋ​នឫទ្ធិរាជា​រាមាធិបតី​បរម​បព៌ត​​
សន្តតិវង្សព្រះទេវង្សអស្ចារ្យ
បិតាព្រះបាទបទុមសូរ្យវង្ស (ពង្សាវតារវត្តកោកកាក) រឺ ព្រះបាទធនញ្ជ័យគោរពរាជ្យ
មាតាព្រះនាងគន្ធមាលី
ប្រសូតគ.ស ៧៦៩
មហានគរ
សុគតគ.ស ៨៥៣
មហានគរ នគរគោកធ្លក

ព្រះរាជវង្ស

កែប្រែ

ក្នុង​ឆ្នាំច​ ​ចុល្លសករាជ ១៩២​ ​ជាមួយនឹង​ព្រះ​នាងភគវត្តី ​(ពង្សាវតា​របស់​សម្ដេច​វាំង​ជួន​ ​មិន​បាន​បញ្ជាក់​អំពី​ឈ្មោះ​មហេសី​ស្ដេច​អង្គ​នេះ​ទេ) ព្រះ​អង្គ​បាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ជេដ្ឋាជ័យកុមារ​ព្រះ​ នាង​ភគវត្ដី​ ​(បើ​តាម​ពង្សាវតារ​វត្ដ​ទឹកវិល​ក្នុងស្រុក​ស្អាង​ខេត្ដ​កណ្ដាល​ ​ត្រូវជា​ប្អូនបង្កើត​របស់​ព្រះបាទ​ជ័យជេដ្ឋ)។​ ​មិនតែប៉ុណ្ណោះ​ ​ជាមួយនឹង​ព្រះ​នាង​ភគវត្ដី​ដដែល​ ​ព្រះ​អង្គ​មាន​បុត្រី​មួយ​ព្រះ​អង្គ​ទៀត​ព្រះ​នាមតារាវត្តី។​ ​ក្នុង​រាជ​ស្ដេច​អង្គ​នេះ​ព្រឹត្ដិការណ៍​ដែល​គេ​អាចកត់​សំគាល់​បាន​នោះ​ ​គឺ​ដំណើរ​ទស្សនកិច្ច​យ៉ាង​យូរ​បស់​ព្រះ​អង្គ​ដែល​ដើរ​មើល​ត្រួតត្រា​ទឹកដី​ ខណ្ឌ​សីមា​ ​អស់​ពេល​មួយ​ឆ្នាំ​ ៥​ខែ​ ​កាលនោះ​ក្នុង​ឱកាស​ដែល​ព្រះ​អង្គ​គ្មាន​វត្ដ​មាននៅ​រាជធានី​មហានគរ​ ​ព្រះ​អង្គ​បាន​ផ្ទុកផ្ដាក់​កិច្ចការ​នគរ​ឲ្យ​សម្ដេច​ចៅហ៊្វាទឡ្ហៈ ​(ជា​ រដ្ឋមន្ដ្រី​ទី​១) និង​នាម៉ឺន ​៤ ​នាក់​កាន់កាប់​ជំនួស​ ​ក្រៅពី​នេះ​ ​គេ​ពុំ​ឃើញ​មាន​ព្រឹត្ដិការណ៍​អ្វី​ជា​សំខាន់​គួរ​ឲ្យ​ចាប់អារម្មណ៍​ឡើយ។​

ព្រះរាជបុត្រ ​របស់​ព្រះ​អង្គ​ ​ព្រះ​ជេដ្ឋាជ័យ​កុមារ​ ​ត្រូវ​ឡើង​សោយរាជ្យ​បន្ដ​ ​ហើយ​ពិធី​អភិសេក​បាន​ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃ​ ៩កើត ខែបុស្ស​ ​ឆ្នាំរកា​ ​ព.ស​ ១៣៩៧ ត្រូវជា​គ.ស ​៨៥៣​ ​ដោយ​មាន​ព្រះរាជ​បរម​នាម​ព្រះបាទ​សម្ដេច​​បរម​ជេដ្ឋាជ័យ​រាជាធិបតី ​កាលនោះ​ព្រះ​អង្គ​ទើបតែ​បាន​ព្រះ​ជន្ម​២៤​វស្សា។​ ​ព្រះ​អង្គជា​ព្រះមហាក្សត្រ​ទី​១៤ ​(ក្នុង​បញ្ហា​ឈ្មោះ​ ​ដើម​កំណើត​សែស្រឡាយ​ ​ថ្ងៃ​ខែ​ឆ្នាំ​កើត​ស្ដេច​ទាំង​អស់នេះ​ ​គេ​មានការ​ពិចារណា​យ៉ាងច្រើន​ក្នុង​ការ​រៀបចំ​កំណត់​ឲ្យ​បាន​ត្រឹមត្រូវ​ ​ពីព្រោះ​ពង្សាវតារ​ ​និង​ឯកសារ​ផ្សេងៗ​ ​បាន​កត់ត្រា​ខុស​អំពី​គ្នា​ទាំងអស់​ ​មាន​ជា​អាទិ​ ​ដូច​ពង្សាវតារ​កោកកាក​ ​ក្នុងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ​បាន​សរសេរ​ថា​ ​ព្រះ​ស្រី​ជ័យជេដ្ឋ​ ​ព្រះ​ជេដ្ឋាជ័យ​ ​ព្រមទាំង​ព្រះ​ធនញ្ជ័យ​គោរពរាជ្យ​ ​សុទ្ធតែ​ត្រូវជា​បងប្អូន​បង្កើត​ ​និង​ត្រូវជា​កូន​របស់​ព្រះបាទ​បទុមសូរ្យវង្ស)។

ឯកសារយោង

កែប្រែ
មុនដោយ
បទុមសូរ្យវង្ស (កោកកាក)
រឺ ធនញ្ជ័យគោរពរាជ្យ
មហានគរ តដោយ
ជេដ្ឋាជ័យ