ញ៉ុក ថែម

អ្នកនិពន្ធខ្មែរ

លោក ញ៉ុក ថែម កើតនៅថ្ងៃទី ២១ខែ មិថុនា ឆ្នាំ ១៩០៣ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ បិតាលោក ឈ្មោះ ញុំ ចំណែកឯមាតា ឈ្មោះ ហៀក ជាជាតិខ្មែរ ហើយជាកសិករនៅភូមិអូតាគី ឃុំជ្រៃស្រុក ខេត្តបាត់ដំបង។ គាត់មានប្អូនប្រុសម្នាក់នាម ញ៉ុក ញាំ (brother)។

ញ៉ុក ថែម

រូបភាព
ជីវប្រវត្តិសង្ខេប
នាម​ពេញ ញ៉ុក ថែម
រហស្សនាម
សញ្ជាតិ  កម្ពុជា
អាជីព
  • កវីនិពន្ធ
ជំនាញ និពន្ធ
ស្នាដៃ កុលាបប៉ៃលិន
ថ្ងៃខែឆ្នាំកំណើត (1903-06-22) 22 មិថុនា 1903 (អាយុ 121) គិតមកដល់បច្ចុប្បន្ន
ថ្ងៃទទួលមរណភាព
ទទួលមរណភាពដោយសារ
ស្រុកកំណើត ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង
ឪពុក
ម្តាយ
ភរិយា ​ងួន ណៃ​ស៊ីម
បុត្រ
មានកូន​ប្រុស​ ៧​ នាក់ និង កូនស្រី​ ៤​ នាក់

កុមារភាព និងការសិក្សា

កែប្រែ

កាលពីកុមារភាព គឺក្នុងឆ្នាំ១៩១៣ លោកបានទៅរៀននៅវត្តពោធិវង្ស ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកបានសិក្សាអក្សរជាតិ ក្នុងសំណាក់លោកគ្រូអាចារ្យសន ហើយ​បាន​សិក្សា​ធម៌វិន័យ ក្នុងសំណាក់លោកគ្រូសូត្រ អ៊ីវ ទូច នៅវត្តពោធិវង្ស

នៅឆ្នាំ ១៩១៨ លោកមានបព្វជ្ជា (បួស) ជា​សាមណេរ ។ ក្នុងឋានៈជាសាមណេរនេះ លោក​បាន​សិក្សា​ធម៌វិន័យ និង​ភាសា​បាលី ក្នុងសំណាក់លោកគ្រូអាចារ្យផ្សេងៗ នៅ​ខេត្ត​បាត់ដំបង ។ លោក​​ក៏​បាន​ទៅ​សិក្សា​នៅ​បរទេសដែរ គឺ​ក្នុង​ឆ្នាំ ១៩១៩ លោក​បាន​បន្ត​វិជ្ជា​នៅ​ក្រុង​បាងកក ប្រទេសថៃ ។ លោក​បាន​ជាប់​សសញ្ញាប័ត្រធម្មសិក្សា​ជាន់​ត្រី នៅកំឡុងឆ្នាំ ១៩២១ និងជាប់សញ្ញាប័ត្រធម្មសិក្សាជាន់ទោ ក្នុង​ឆ្នាំ ១៩២៣ ។ នៅឆ្នាំ ១៩២៤ លោកបាន​ឧបសម្ប័ទ​ជាភិក្ខុ ហើយនៅក្នុងឆ្នាំដដែល​នេះ លោក​បាន​ជាប់​សញ្ញាប័ត្រ​បរិយត្តិ​ភាសា​បាលី ទីមហា ៣ ប្រយោគ ។ ពីរ​ឆ្នាំក្រោយមក គឺឆ្នាំ ១៩២៦ លោក​បាន​ជាប់ ទីមហា ៤ ប្រយោគ ហើយ​​ពីរ​ឆ្នាំតមកទៀត(១៩២៨) លោក​ជាប់ទីមហា ៥ ប្រយោគ និង​ជាទី​បញ្ចប់ លោកបានជាប់ទីមហា ៦ ប្រយោគ នៅក្នុងឆ្នាំ១៩២៩ ។ សូម​បញ្ជាក់​ថា នៅ​ប្រទេស​ថៃ ការសិក្សា​ភាសា​បាលី មាន​សរុប​ទាំង​អស់​ ៩ ប្រយោគ (ជាន់ ឬ កម្រិត) ដែល​ប្រយោគ​ទី ៩ ជា​ប្រយោគ​ខ្ពស់​បំផុត (ថ្នាក់​បណ្ឌិត) ។ លោកបាន លា​ចាក​សិក្ខាបទ​មក​ជា​គ្រហស្ថ នៅឆ្នាំ ១៩៣៦ ។

ការងារ

កែប្រែ

ពេល​លោក​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ លោក​ក៏​បាន​ធ្វើការ​នៅ​ទី​នោះ​ដែរ ។ លោក​ធ្វើ​ជា​គ្រូបង្រៀន​ភាសា​បាលី នៅ​ទីក្រុង​បាងកក ចាប់​ពី​គ.ស.១៩២៧ ទៅ​ទល់​នឹង គ.ស.១៩៣០ ទើប​ត្រឡប់​មក​កាន់​ទីក្រុង​ភ្នំពេញ​វិញ ដោយ​ចូល​ធ្វើ​ជា​សមាជិក​គណៈកម្មាការ​ប្រព្រះត្រៃបិដក នៅ​ពុទ្ធសាសនបណ្ឌិត្យ ។ នៅ​ឆ្នាំ ១៩៣៨ លោក​ធ្វើការ​នៅ​ព្រះរាជបណ្ណាល័យកម្ពុជា មាន​មុខងារ​ជា​អ្នកចាត់ចែង​ បោះពុម្ព​ផ្សាយ​សៀវភៅ​ផ្សេងៗ និងទស្សនាវដ្ដីកម្ពុជសុរិយា។ នៅ​ឆ្នាំ​បន្ទាប់​មក(១៩៣៩) លោក​បាន​ធ្វើជា​តំណាង​សម្ដេចព្រះនរោត្ដមសុធារស និង​ជា​អធិបតី​ពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ ជាមួយ​តំណាង​ផ្សេងៗ​ទៀត លោក​បាន​​ទៅ​រៀបចំ​កម្មវិធី​សិក្សា និង​ពិធី​សម្ពោធន៍​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ក្រុង​ហ្លួងព្រះបាង និង​ក្រុង​វៀងច័ន្ទ នា​ប្រទេស​លាវ ។ ឆ្នាំ ១៩៤២ លោក​បាន​ទៅ​សម្ពោធ​មន្ទីរ​សាសនបណ្ឌិត្យ​ខេត្តឃ្លាំង ប្រទេស​វៀតណាម​ភាគ​ខាង​ត្បូង និងឆ្នាំ ១៩៤៣ លោក​ជា​តំណាង​រៀបចំ​កម្មវិធី​សិក្សា​ សម្រាប់​ពុទ្ធសាសនបណ្ឌិត្យ នៅ​ខេត្ត​ប៉ាក់សេ​ ប្រទេសលាវ ។

លោកញ៉ុក ថែម បាន​ធ្វើជា​សាស្ត្រាចារ្យ​ខ្មែរ​នៅ​ថ្នាក់​ទី ៥ នៃសាលាគរុវិជ្ជានៅ​ឆ្នាំ ១៩៤៥ ។ នៅ​ឆ្នាំ ១៩៤៦ លោក​ធ្វើការ​នៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ព្រមទាំង​ជា​សាស្ត្រាចារ្យ​ នៅ​វិទ្យាល័យស៊ីសុវត្ថិទៀត​ផង ។ ប៉ុន្តែ​នៅ​ឆ្នាំ ១៩៥០ លោក​លា​ឈប់​ពី​ពុទ្ធសាសនបណ្ឌិត្យ​ ចូល​មក​បម្រើ​ក្រសួងសិក្សាធិការជាតិ ក្រោយ​ពេល​ដែល​បារាំង​ផ្ទេរ​វិទ្យាល័យស៊ីសុវត្ថិ មក​ជា​សម្បត្តិ​ជាតិ ​ហើយ​លោក​ធ្វើជា​សាស្ត្រាចារ្យ ជាប់​សន្យា​រហូត​មក ។ ប្រាំមួយ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ ១៩៥៦ លោក​សុំ​ផ្លាស់​ទៅ​ធ្វើ​ជា​សាស្ត្រាចារ្យ​ខ្មែរ នៅ​វិទ្យាល័យមុនីវង្ស នា​ក្រុងបាត់ដំបង ។ ប៉ុន្តែ​ក្នុង​ឆ្នាំ ១៩៥៨ លោក​បាន​ផ្លាស់​ទៅ​ធ្វើការ​នៅ​វិទ្យាស្ថានជាតិគរុកោសល្យ នា​ក្រុង​ភ្នំពេញ​វិញ​ ក្នុង​ឋានៈ​ជា​សាស្ត្រាចារ្យ​ផង និង​អ្នកស្រាវជ្រាវ​ឯកសារ​អក្សរសាស្ត្រ​ខ្មែរ នៅ​វិទ្យាស្ថាន​នោះ​ផង ។ លោក​ជា​សាស្ត្រាចារ្យ​ខ្មែរ​ នៅ​សាលាភូមិន្ទរដ្ឋបាល

ស្នាដៃ

កែប្រែ

កាលលោកទៅសិក្សា និងធ្វើការនៅប្រទេសថៃ លោកបាននិពន្ធសៀវភៅជាភាសាថៃ ឬបាលីថៃ។ ស្នាដៃទាំងនោះ មានជាអាទិ៖ នមោកថា នានាជាតក វណ្ណនា ធម្មនិទ្ទេសភាគ១ ទេវតាភាសិត និងពុទ្ធភាសិត។

ក្រៅពីនេះ លោកមានស្នាដៃជាភាសាខ្មែរយ៉ាងច្រើនដូចជា៖