សោមា

ម្ចាស់ក្សត្រីដំបូងនៃនគរភ្នំ
(ត្រូវបានបញ្ជូនបន្តពី នាងនាគ)

កុរុងសោមាលីវយីនាងនាគ (ប្រ.ដើមសតវត្សទី១-ប្រ.ចុងសតវត្សទី១) រជ្ជកាល (ប្រ.ពាក់កណ្ដាលសតវត្សទី១-៥២ នៃគ.ស) ជាអ្នកគ្រប់គ្រងនគរភ្វូណាន និងជាក្សត្រទីមួយនៃគោកធ្លក (សោយរាជ្យ រ.សតវត្សទី១)។ ព្រះនាងក៏ជាមេដឹកនាំស្រីទីមួយនៃប្រទេសកម្ពុជាដែរ។ ព្រះនាងជាព្រះមហេសីនៃកុរុងកៅណ្ឌិន្យទី១

ព្រះមូម៉ានាងនាគ ជាព្រះនៃស្ត្រី
កុរុង
រជ្ជកាលប្រ.ពាក់កណ្ដាលសតវត្សទី១(ឬឆ្នាំ៦៨)-៥២ នៃ គ.ស
រាជ្យមុនកុរុងមូម៉ា
រាជ្យបន្តកុរុងកៅណ្ឌិន្យទី១
ស្វាមី/មហេសីកៅណ្ឌិន្យទី១
សន្តតិវង្សមូម៉ាវង្ស
បិតាមិនស្គាល់
ប្រសូតប្រហែលដើមសតវត្សទី១
នគរភ្វូណាន រឺ នគរគោកធ្លក រឺ សក្កទ្វីប
សុគតប្រហែលចុងសតវត្សទី១
នគរភ្វូណាន

ព្រះនាម

កែប្រែ

បើតាមឈ្មោះ មូម៉ា មានន័យថា កូនព្រះចន្ទ រឺ លោកខែ។ ក្នុងអត្ថន័យនៃឈ្មោះវាហាក់ដូចជា ចង់បញ្ជាក់ពីខ្សែស្រឡាយរវាង ព្រះអាទិត្យ និង ព្រះចន្ទ។

ពង្សាវតារ

កែប្រែ

ព្រេងនិទានក្នុងសិលាចារឹក

កែប្រែ

បើតាមសិលាចារឹកនៅមីសឺន (កម្ពុជាក្រោម) ដែលគេបានសិក្សាកំណត់ថា ចារឆ្លាក់នៅក្នុងព.ស. ៦៥៨ ព្រះ​មហា​ក្សត្រ​ខ្មែរ​ទី១ ​មាន​ព្រះ​នាមថា កៅ​ណ្ឌិន្យ។ សិលាចារឹកនោះ បានបញ្ជាក់ថាព្រះអង្គ បានទទួល​លំពែង​មួយ​ជា​ចំណង​ដៃ​ពី​ព្រាហ្មណ៍ អឝ្វតថាមន សម្រាប់​យក​ទៅ​ចោល​ផ្សង កំណត់​ទឹក​ដី ដែលត្រូវរៀបចំនគរ។ លំពែងនោះបានធ្លាក់ចំនគរគោក​ធ្លក ឬ​ស្រុក​ខ្មែរ​សព្វ​ថ្ងៃ​នេះ​។ បន្ទាប់​មក ព្រះ​កៅ​ណ្ឌិន្យ ត្រូវ​បាន​រៀបអភិសេកជាមួយនិង ព្រះនាងសោមា ដែលត្រូវជាបុត្រីរបស់ស្ដេចភុជង្គនាគ

រឿងនិទាន

កែប្រែ

ទឹក​ដី​នៅ​តាម​ដង​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម ហើយ​និង​ក្នុង​ដែន​ដី​សណ្ដ​នៃ​ទន្លេ​នេះ បាន​ត្រូវ​ពួក​ខ្មែរ​មួយ​ក្រុម​ដែល​មាន​ជំនឿ​ទៅ​លើ​សត្វ​នាគ ឬ​ដែល​ជឿ​ថា បុព្វបុរស​ដូនតា​របស់​ខ្លួន មាន​អម្បូរ​មក​ពី​ពូជ​នាគ រស់​នៅ​តាំង​ពី​យូរ​លង់​មក​ហើយ។ ឯកសារ​ចិនរបស់លោក ខាងថាយ ដែល​បាន​មក​ទស្សនា​នគរភ្វូណាននៅ​ពាក់​កណ្ដាល​សតវត្ស​ទី​៣​នៃ​គ្រិស្ដសករាជ បាន​រៀប​រាប់​ថា ប្រហែល​ជា​ក្នុង​ឆ្នាំ​៥០​នៃ​គ្រិស្ដសករាជ មាន​ជនជាតិ​ឥណ្ឌា ជា​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ ហ៊ុនធៀន បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌា តាម​កោះ​ខាង​ត្បូង​មក​អាណាចក្រភ្វូណាន។ ហេតុ​ដែល​បណ្ដាល​អោយ​ព្រាហ្មណ៍ ហ៊ុនធៀន ធ្វើ​ដំណើរ​មក​កាន់​នគរភ្វូណាននេះ ព្រោះ​យប់​មួយ​កុរុងហ៊ុនធៀន បាន​យល់​សប្ដិ​ឃើញ​ថា ទេវតា​ដែល​បី​បាច់​ថែ​រក្សា​ព្រះអង្គ បាន​ធ្វើ​អំណោយ​ធ្នូ​ទិព្វ​មួយ​ដល់​ព្រះអង្គ ហើយ​បញ្ជា​អោយ​ព្រះអង្គ​ឡើង​ជិះ​សំពៅ​ដ៏​ធំ​មួយ។ លោកខាងថាយ បន្ត​ថា លុះ​ព្រឹក​ឡើង ព្រះអង្គ​ក៏​ធ្វើ​ដំណើរ​ទៅ​កាន់​ទេវស្ថាន ដើម្បី​ធ្វើ​សក្ការៈបូជា ស្រាប់​តែ​បាន​ឃើញ​ធ្នូ​ទិព្វ​នោះ​ដូច​សុបិន​មែន។ ដោយ​សុបិន​ឆុត​ដូច្នេះ ព្រះអង្គ​ក៏​ធ្វើ​ដំណើរ​តាម​សមុទ្រ ទៅ​កាន់​អាណាចក្រភ្វូណានតាម​ការ​ណែនាំ​របស់​ទេវតា​ក្នុង​ការ​យល់​សប្ដិ​នោះ។

មក​ដល់​នគរភ្វូណាន កុរុងហ៊ុនធៀន បាន​ពើប​ប្រយុទ្ធ​ជាមួយ​រាជិនី​នៃ​រដ្ឋ​នេះ ដែលលោកកាំងថៃ ថា​មាន​ព្រះនាម​ថា ព្រះនាងលាវយ៉េក។ ព្រះនាងលាវយ៉េក ដែល​បាន​នាំ​កំលាំង​ទ័ព​មក​វាយ​លុក​លើ​សំពៅ​កុរុងហ៊ុនធៀនមុន។ ដោយ​ឫទ្ធានុភាព​ធ្នូ​ទិព្វ ព្រះអង្គ​ក៏​ទទួល​បាន​ជ័យ​ជម្នះ​លើ​ព្រះនាង លាវយ៉េក ដែល​ជា​ម្ចាស់​ស្រុក ដោយ​ព្រះអង្គ​បាន​បាញ់​សំពៅ​របស់​ព្រះនាង​អោយ​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង។ ដោយ​ឃើញ​កុរុងហ៊ុនធៀន មាន​ឫទ្ធិ​ខ្លាំង​ពូកែ​ដូច្នោះ ព្រះនាង លាវយ៉េក ក៏​ព្រម​ចាញ់​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​បាន​រៀប​អភិសេក​ព្រះនាង​ជាអគ្គមហេសី តាំង​ពី​ពេល​នោះ​មក។

ការ​បង្កើត​រាជវង្ស​ដំបូង

កែប្រែ

អ្នក​ស្នងរាជ្យ​ត​ពី​កុរុងហ៊ុនធៀន គឺ​ជា​កូន​ចៅ​របស់​ព្រះអង្គ ក្នុង​នោះ​មាន​កុរុងហ៊ុនផានហួង ដែល​ជា​ព្រះរាជា​មួយ​អង្គ​ខ្លាំង​ពូកែ មាន​កលល្បិច​ក្នុង​ការ​ធ្វើ​សង្គ្រាម​ពង្រឹង​អំណាច​កណ្ដាល ហើយ​វាយ​ពង្រីក​អាណាចក្រ​អោយ​ធំ​ទូលាយ។ ស្ដេច​អង្គ​នេះ​សោយ​ទិវង្គត​ក្នុង​ព្រះជន្ម ៩០​ព្រះវស្សា នៅ​ដើម​សតវត្ស​ទី​៣​នៃ​គ្រិស្ដសករាជ។ ព្រះរាជបុត្រ​របស់​ព្រះអង្គ​ដែល​អ្នក​និពន្ធ​ចិន ថា​មាន​ព្រះនាម ផានផាន ត្រូវ​ជ្រើស​តាំង​អោយ​ឡើង​ស្នងរាជ្យ​បន្ត​ពី​ព្រះអង្គ។ ប៉ុន្តែ ព្រះរាជា​អង្គ​ថ្មី​នេះ បាន​ប្រគល់​កិច្ចការ​រដ្ឋ​ទាំងអស់​ទៅ​អោយ​មេ​ទ័ព​ម្នាក់​ឈ្មោះ ឝ្រីមារញ មើល​កិច្ចការ​ជំនួស។ ព្រះអង្គ​សោយរាជ្យ​បាន​តែ​បី​ឆ្នាំ​ក៏​សុគត​ទៅ។ ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី ក៏​ជ្រើស​មេ​ទ័ព ឝ្រីមារញ អោយ​ឡើង​សោយរាជ្យ។

រាជពង្សាវលី

កែប្រែ
  • លីវយី និង ហ៊ុនទៀន មានបុត្រ មិនស្គាល់?
    • អាចជាព្រះនត្តា រឺ ព្រះរាជបុត្រស្នងតពីព្រះរាជបុត្រផ្សេងទៀត ហ៊ុនផានហួង រឺ អាច ជា ផានហួងហ៊ុន រឺ ផានហួងវម៌្ម សោយរាជ្យបន្ត ប្រហែលចុះពីហ៊ុនទៀន ពីររជ្ជកាល រឺ មួយរជ្ជកាល

ឯកសារយោង

កែប្រែ
  • ឯកសារចិន
  • ប្រវត្តិសាស្ត្រខ្មែរ ដោយលោកស្រី ត្រឹង ងារ
  • ប្រវត្តិសាស្ត្រខ្មែរដោយបណ្ឌិតរស់ ចន្ទ្រាបុត្រ


មុនដោយ
សោម
កុរុងភ្វូណាន រឺ វ្យាធបុរ តដោយ
កុរុងកៅណ្ឌិន្យទី១