នាងមេខលា
ប្រវត្តិត្បូងខៀវមោរា ទាក់ទងនិងធម្មបាលកុមារ ឬ ព្រះពិស្ណុះការណ៍ ដែលបានទទួលត្បូងកែវ ៧គ្រាប់ពីបុត្រទាំង៧របស់កបិលមហាព្រហ្ម ។ (ត្បូងមោរា) ជាត្បូងខៀវដែលមានមហិរិទ្ធអស្ចារ្យ ក្រោយពេលដែល " ព្រះរាម " បន់ស្រន់ទៅអារុកអារ័ក្សអ្នកតារក្សាព្រៃឲជួយតាមថែរក្សា " នាងសេដា " នៅក្នុងព្រៃ ដើម្បីជាការតបស្នងព្រះរាមបានឲត្បូងខៀវនោះទៅ ព្រះមុនីឥសីនៅទីនោះ ។ (តមក)
Moni Mekhala Dance | |
---|---|
របាំមណីមេខលា ដែលរាមសូរ្យមកដណ្ដើមត្បូងកែវមោរា |
រឿងកែវមណីមេខាលា
កែប្រែព្រះមុនីឥសី មានសិស្សពីនាក់ ឈ្មោះ " រាមសូរ្យ" ជាយក្សប្រុស និង " នាងមេខលា " ជាសិស្សប្អូន អ្នកទាំងពីរខំរៀនសីលវិជ្ជាប្រណាំងប្រជែងគ្នាខ្លាំងណាស់ ។ ថ្ងៃមួយលោកតាមុនីឥសី ក៏ចង់ល្បងវិជ្ជាសិស្សទាំងពីរមើលថា តើនរណាប៉ិនប្រសប់ជាងគ្នា ទើបលោកនិយាយទៅកាន់សិស្សថា "បើអ្នកណាមួយយកកែវមួយមានទឹក សន្សើមពេញមកឱ្យលោកគ្រូបានមុនគេ នោះអត្មាគ្រូនឹងឲត្បូងមោរា ដែលមានពន្លឺនិងមហិរិទ្ធអស្ចារ្យទៅសិស្សនោះ" ពាក្យថាមណី គឺប្រែមកថាពន្លឺចែងចាំង។ រាមសូរ្យក៏យកកែវមួយទៅត្រង់ទឹកសន្សើមដែលទើរនៅស្លឹកឈើនិងស្មៅផ្សេងៗ វាបានខំព្យាយាមធ្វើដូច្នេះជាច្រើនព្រឹក ប៉ុន្តែឥតបានលទ្ធផលល្អសោះ ចំណែកឯនាងមេខលា ដែលជាស្រីចេះគិតវែងឆ្ងាយក៏រើសយកបណ្ដូលឈើមួយយ៉ាងទន់ស្តោកៗ ហើយយកទៅដាក់ផ្តិលលើទឹកសន្សើមដែលដក់នៅលើស្លឹកឈើ នឹងនៅលើស្មៅ ទាល់តែដុំឈើនោះជក់ទឹកនៅពេញទាំងអស់ បន្ទាប់មកនាងមេខលា បានយកដុំឈើនោះទៅច្របាច់ទឹកដាក់ទៅក្នុងកែវ អាស្រ័យដោយហេតុដូច្នេះ នាងរកទឹកសន្សើមដាក់កែវបានពេញ ហើយក៏យកកែវទឹកសន្សើមនោះទៅជូនមហាមុនីឥសី ។ មហាមុនីឥសីក៏ប្រគល់ត្បូងមោរាទៅឱ្យនាងមេខលា ដោយប្រាប់ថា "ត្បូងកែវនេះមានគុណភាពខ្លាំងពូកែណាស់ អាចធ្វើឲយើងហោះហើរកាត់អាកាសពពក ទៅកាន់កន្លែងណាក៏បានទាំងអស់" ។ នាងមេខលា ក៏ទទួលយកកែវមោរានោះមក ហើយបានលើកគ្រវីកែវមោរានោះឡើងលើ ស្រាប់តែនាងមេខលាក៏ហោះវឹងទៅលើមេឃបាត់មួយរំពេច។ ចំណែកឯរាមសូរ្យអាស្រ័យដោយការព្យាយាមដ៏យូរ ក៏រកទឹកសន្សើមដាក់បានពេញកែវ ហើយយកទៅថ្វាយគ្រូរបស់ខ្លួន ។ មហាមុនីឥសី ពោលថា ៖ "ចៅឯង យករបស់នេះ មកយឺតយូរពេកហួសពេលគ្រូត្រូវការ ឥឡូវគ្រូបានឱ្យរតនៈវត្ថុនោះទៅនាងមេខលាទៅហើយ ។ កាលបើបានឮគ្រូថាដូច្នេះ រាមសូរ្យក៏កើតសេចក្ដីទោមនស្សពន់ពេកយំសោកបោកខ្លួននៅមុខគ្រូរបស់ខ្លួន ។ ដើម្បីលួងចិត្តសិស្សរបស់ខ្លួន មហាមុនីឥសីក៏ប្រាប់ថា ៖ "ចូរចៅកុំកើតទុក្ខខ្លាំងពេក ចាំតាឱ្យពន្លាក និង ពូថៅមួយ ពេលចៅគ្រវីពូថៅនេះអាចហោះហើរដូចនាងមេខលាបាន ។ នាងមេខលានេះ ចូលចិត្តហោះហើរលេងនៅលើអាកាសដើម្បីមុជទឹកភ្លៀងលេង រីឯរាមសូរ្យបានពូថៅមកកាន់នៅនឹងដៃហើយ វាក៏ហោះស្វែងរកនាងមេខលា ដើម្បីដណ្ដើមយកកែវមោរានោះ នៅពេលដែលយក្សនោះហោះសំដៅមករកនាង នាងក៏យល់ឃើញភ្លាមថា យក្សនេះប្រាកដជាមកមានបំណងចង់បានត្បូងកែវនេះជាក់ជាពុំខាន ទើបនាងលើកកែវគ្រវីឡើង ហោះទៅលើអាកាសវេហាយ៉ាងខ្ពស់ក្រៃលែង ។ រាមសូរ្យក៏បិទភ្នែករួច គ្រវែងអាវុធវាទៅ អាវុធនោះក៏ហោះយ៉ាងលឿនឮសូរសម្បើមក្រៃលែង ប៉ុន្តែមិនត្រូវនាងមេខលាទេ ដើម្បីបញ្ចប់ជម្លោះ "ព្រះឥន្ទ្រាធិរាជ" ក៏តែងតាំងអ្នកទាំងពីរជាទេវតាតំណាងឲផ្គរលាន់ ហើយប្រសិដ្ឋនាម នាងមេខលា ថា (នាងអរក្ខទេវី) ទេវតារក្សានៅលើផ្ទៃមហាសមុទ្រ ។
- ចាប់តាំងពីពេលនោះមកខ្មែរបុរាណតែងយល់ថារាល់ពេលដែលមានសម្លេងផ្គររន្ទះខ្លាំងៗខុសធម្មតាប្រាកដជាពពួកទេវៈឈ្លោះគ្នានៅលើអាកាស្សាហើយ។
- ក្រោយមកត្បូងកែវមោរា ថៃក្លាយជាពាក្យ ត្បូងកែវមនោរា ហើយបង្កើតរឿងឈ្មោះថា"នាងកែវមនោរា" ។
កំណត់
កែប្រែវិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: នាងមេខលា |