នូ-កន (១៨៧៤-៨យប់ ថ្ងៃទី៨ កុម្ភៈ ១៩៤៧ អាយុ ៧៣ ឆ្នាំ) លោកជាកវីនិពន្ធដ៏ឆ្នើមរបស់ប្រទេសខ្មែរកាលជំនាន់អាណានិគមនិយមបារាំង លោកក៏ធ្លាប់ជាចៅហ្វាយខែត្រ មន្ត្រី និង តំណាងរាស្ត្រនៅសម័យនោះផងដែរ។ គោរម្យងាររបស់លោកគឺ ឧកញ៉ាវិបុលរាជសេនា នូ-កន

នូ កន
រូបថតរបស់លោកនូ-កន នៅ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
កើត១៨៧៤
ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ
ស្លាប់៨ កុម្ភៈ ១៩៤៧ ម៉ោង ២០ ល្ងាច ជន្មាយុ ៧៣ ឆ្នាំ
នៅគេហដ្ឋាន [[ខេត្ត កំពង់ចាម]]
អាជីពកវីនិពន្ធ ចៅហ្វាយខេត្ត ភូឈួយ ស្មៀន តំណាងរាស្ត្រ
សម័យកាលសម័យអាណានិគមបារាំង
នូ កន
តំណាងរាស្ត្រមណ្ឌលកោះសូទិន
ក្នុងការិយាល័យ
១៩៤៥–១៩៤៧
ព្រះមហាក្សត្រនរោត្តម សីហនុ
ឧកញ៉ាវិបុលរាជសេនាក្រសួងពាណិជ្ជការ
ក្នុងការិយាល័យ
១៩២៦–១៩៤៥
ព្រះមហាក្សត្រស៊ីសុវត្ថិ មុនីវង្ស, នរោត្តម សីហនុ
ឧកញ៉ាវិបុលរាជសេនាក្រសួងជើងទឹក
ក្នុងការិយាល័យ
១៨ តុលា ១៩២១ – ១៩២៦
ព្រះមហាក្សត្រស៊ីសុវត្ថិ
ចៅហ្វាយខែត្រកំពង់សៀម
ក្នុងការិយាល័យ
៣១ កក្កដា ១៩១៩ – ១៨ តុលា ១៩២១
ព្រះមហាក្សត្រស៊ីសុវត្ថិ
ចៅហ្វាយខែត្រកំពង់ធំ (កំពង់ស្វាយ)
ក្នុងការិយាល័យ
១៥ វិច្ឆិកា ១៩១៦ – ៣១ កក្កដា ១៩១៩
ព្រះមហាក្សត្រស៊ីសុវត្ថិ
ចៅហ្វាយខេត្តស្ទឹងត្រែង
ក្នុងការិយាល័យ
១១ វិច្ឆិកា ១៩០៩ – ១៥ វិច្ឆិកា ១៩១៦
ព្រះមហាក្សត្រស៊ីសុវត្ថិ
ចៅហ្វាយខេត្តពញាឮ
ក្នុងការិយាល័យ
១៦ មិថុនា ១៩០៩​​ – ១១ វិច្ឆិកា ១៩០៩
ព្រះមហាក្សត្រស៊ីសុវត្ថិ
ចៅហ្វាយខេត្តកំពង់សៀម
ក្នុងការិយាល័យ
​១៩០៣ – ១៦ មិថុនា ១៩០៩
ព្រះមហាក្សត្រនរោត្តម, ស៊ីសុវត្ថិ
ម៉ឺន​ភក្តី​អក្សរក្រសួង​សុរិយោដី ​និង ​ក្រសួង​រតនាគារ
ក្នុងការិយាល័យ
១៨៩៥–១៩០២
ព្រះមហាក្សត្រនរោត្តម
ស្មៀនចៅហ្វាយខេត្តទ្រាំង
ក្នុងការិយាល័យ
១៨៩១–១៨៩១
ព្រះមហាក្សត្រនរោត្តម
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
នូ កន

១៨៧៤
ឃុំអង្គតាសោម ស្រុកត្រាំកក់ ខែត្រតាកែវ បច្ចុប្បន្ន
ស្លាប់ម៉ោង ៨ យប់, ៨ កុម្ភៈ ១៩៤៧
គេហដ្ឋាន ខេត្តកំពង់ចាម
ឪពុកម្តាយ(s)អ៊ុក
នូ

ជីវប្រវត្តិ

កែប្រែ

លោកឧកញ៉ាបានកើតនៅឆ្នាំ ១៨៧៤ នៅឃុំអង្គតាសោម ស្រុកត្រាំកក់ ខែត្រតាកែវ។ មាតាលោកមានឈ្មោះថា នូ ជាជនជាតិខ្មែរដែលមានដើមកំណើតចិន, បិតានាម អ៊ុក ជាកសិករ។ ដល់អាយុបានប្រាំបួនឆ្នាំ លោកទៅរៀននៅវត្តអង្គត្នោត ឃុំ​ និង​ស្រុក​ដដែល​នៅក្នុង​សំណាក់​ចៅអធិការ​នាម អ៊ិន។ ក្រោយមកអាយុបាន ១៤ឆ្នាំ បួសជាសាមណេរបានមួយវស្សា។ ក្នុងដំណាក់កាលជីវិតចុងក្រោយលោកមានរោគចាស់ជរា លោកឧកញ៉ា ក៏បានទទួលមរណភាពនៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ១៩៤៧ វេលាម៉ោង ៨យប់ ជន្មាយុ ៧៣ឆ្នាំ នៅគេហដ្ឋាននាខេត្តកំពង់ចាម

ជីវភាពការងារ

កែប្រែ

ដំបូងឡើយកាលលោកឧកញ៉ាអាយុបាន ១៧ឆ្នាំ លោកបានចូលបំរើការជាស្មៀនចៅហ្វាយខេត្តទ្រាំង ដែន​ដី​កម្ពុជា​ក្រោម​សព្វថ្ងៃ។ មកដល់ឆ្នាំ១៨៩១ ចូលធ្វើកាតក្នុងក្រុមអាលក្សណ៍ ក្នុងវាំងបាន ៤ ឆ្នាំនា​រជ្ជកាល​ព្រះករុណា​នរោត្តម។ ក្រោយមក​ព្រះករុណា​បាន​ផ្លាស់​លោកឱ្យទៅ​ធ្វើការ​ក្រសួង​សុរិយោដី ​និង​ក្រសួង​រតនាគារ ពេល​នោះអ្នក​ឧកញ៉ា​ពិភក្តិ​ទិព្វ​រាជម៉ម បាន​តាំងងា​រលោក​ជា ម៉ឺន​ភក្តី​អក្សរ។ ក្រោយពីបានប្រឡងជាប់លេខ១ផ្នែកអក្សរសាស្រ្តនៅឆ្នាំ១៩០២ រាជការបារាំងចាត់ឱ្យលោកបន្តវិជ្ជាខាងច្បាប់នៅក្រុងប៉ារីស លុះត្រឡប់វិញ ឆ្នាំ​១៩០៣ ក៏ត្រូវបានតែងតាំងធើ្វជាចៅហ្វាយខែត្រ​កំពង់សៀម ​រយៈពេល ២ ​ខែ​បន្ថែម​តួនាទី​ជា​គ្រូ​បង្រៀន​ច្បាប់ និង ទំនៀម​ទំលាប់ខ្មែរ​នៅ​ក្នុង​សាលាខេត្ត​នេះ​ផង។ លោកក៏បានបន្តធ្វើជាចៅហ្វាយខែត្រជាបន្តបន្ទាប់ក្នុងឆ្នាំ១៩០៩​​ ខែមិថុនា ថ្ងៃ​ទី១៦ ចៅហ្វាយខេត្តពញាឮ, ១៩០៩ ខែវិច្ឆិកា ថ្ងៃទី១១ ជាចៅហ្វាយខេត្តស្ទឹងត្រែង, ១៩១៦ ខែវិច្ឆិកា ថ្ងៃទី១៥ ជាចៅហ្វាយខេត្តកំពង់ធំ (កំពង់ស្វាយ), ១៩១៩ ខែកក្កដា ថ្ងៃទី៣១ ជាចៅហ្វាយខេត្តកំពង់សៀម (កំពង់ចាម)។ ដោយបានកាន់តំណែងជាចៅហ្វាយខែត្រអស់ជាច្រើនឆ្នាំហើយនោះ លោកក៏បានចូលបំរើក្នុងក្រសួងជើងទឹកនៅឆ្នាំ១៩២១ ខែតុលា ថ្ងៃទី១៨ មានយសសក្ដិជាឧកញ៉ាវិបុលរាជសេនា តំណែងជាភូឈួយសេនាបតីក្រសួងជើងទឹក ថ្នាក់ឧត្តមមន្រ្តីលេខ២។ តមកទៀតក្នុងឆ្នាំ១៩២៦ មានយសសក្ដិដដែល ប៉ុន្តែជាភូឈួយក្រសួងពាណិជ្ជការវិញ។ អាជីពការងារចុងក្រោយរបស់លោកគឺពីឆ្នាំ១៩៤៥​-១៩៤៧ ជាតំណាងរាស្រ្តមណ្ឌលកោះសូទិន

ស្នាដៃអក្សរសាស្រ្ត

កែប្រែ

តាម​ពិត​លោក​នូ-កន​ បាន​ប្រើ​ពាក្យ​ប្រលោម​លោក​នេះ​ដោយ​មាន​ការ​បក​ប្រែ​ពី​ភាសា​បារាំង romance​ មាន​ន័យ​ថា​ជា​អត្ថបទ​ពាក្យ​រាយ​ខុស​ពី​ប្រភេទ​រឿងសាស្ត្រា​ល្បែង​ដែល​មាន​តំណែង​ជា​ពាក្យ​កាព្យ។

  • ១. ទាវឯក ពាក្យកាព្យសរសេរជាបទពាក្យ៨ ១៩២៣ ជាប់លេខ១ខាងអក្សរសាស្រ្ត ​បោះពុម្ពឆ្នាំ​១៩៤២ សរសេរ​ជា​កំណាព្យ​បទ​ពាក្យ​៨ ជាប្រភេទសាស្ត្រាល្បែង។
  • ២. ពិម្ពានិព្វាន (ពាក្យកាព្យ) ជា​ប្រភេទ​សាស្ត្រា​ល្បែង​សរសេរ​នៅ​ឆ្នាំ១៩២៣។
  • ៣. សាមកុក បក​ប្រែ​ពី​ភាសា​ថៃ ១៩៣៣ បាន​១០ភាគហើយ​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​ជា​បន្ត​បន្ទាប់​នៅ​ទស្សនាវដ្តី​កម្ពុជ​សុរិយា​តាំង​ពី​ឆ្នាំ១៩៤៨ ​រហូត​ដល់ ​ឆ្នាំ​១៩៧៤ ជា​ពេល​ដែល​ទស្សនាវដ្តី​មាន​ជីវិត។
  • ៤. អ៊ីណាវ កំណាព្យ សាស្ត្រាល្បែង
  • ៥. តុងឈិន ប្រលោមលោកពាក្យរាយ ឆ្នាំ១៩៤៧ ជា​ស្នា​ដៃ​ដំបូង​គេ​បង្អស់​របស់​លោក​ដែល​បាន​សរសេរ​ក្នុង​សម័យ​ដែល​ប្រលោម​លោក​បាន​កើត​ឡើង។
  • ៦. សមុទ្ទជេដ្ឋា មិន​ទាន់​បាន​បោះ​ពុម្ព​ផ្សាយ។
  • ៧. មហាសុបស្សីតាបស មិន​ទាន់​បាន​បោះ​ពុម្ព​ផ្សាយ។
  • ៨. អ៊ីណាវ​ សរសេរ​ជា​ពាក្យ​រាយ​ មិន​ទាន់​បាន​បោះ​ពុម្ព​ផ្សាយ។
  • ៩. លួងឆាន​ភក្តី​ សរសេរ​ជា​ពាក្យ​រាយ​ មិន​ទាន់​បាន​បោះ​ពុម្ព​ផ្សាយ។

សំរង់កាព្យសាស្ត្រាល្បែងរឿងទាវឯក៖

         .....ស្រី​​ប្រុស​​ខ្លះ​​ក្រាស់​​កាម​​ប្រលោក       គិត​​តែ​​ស្ម័គ្រ​​ជាក់​​ដល់​​វល់​​ចិន្តា​
         នឹក​​ឃើញ​​រឿង​​ក្នុង​​ខ្លួន​​មាន​​សង្សារ           ពី​​កាល​​ណា​​និរាស​​ប្រាស​​ទីទៃ​ ។
         ខ្លះ​​ក៏​​ប្រាស​​ទាំង​​រស់​​ខ្លះ​​ប្រាស​​ស្លាប់​           លុះ​​មក​​ស្ដាប់​​ស័ព្ទ​​សូត្រ​​កើត​​រីង​រៃ
         នឹក​​ដល់​​ដើម​​កំសត់​​មិត្ត​​មូល​​មៃ              ឆ្អែត​​ហឫ​ទ័យ​​ន័យ​​នឹក​​ស្រក់​​ទឹក​​នេត្រ។
         ខ្លះ​​អា​ល័យ​​អាឡោះ​​ស្រណោះ​​ផ្សេង​          ដោយ​​សំឡេង​​អន្លង់​​តឹង​​សម្ភេទ​
         ដូច​ជា​​ដើម​​ក្នុង​​ព្រៃ​​ឆ្ងាយ​​ទូរេត​               ពេល​​រិសុ​យេត​​សាយណ្ហ​​ទន់​​ត្រជាក់​ ។
         ខ្លះ​​ពោះ​ម៉ាយ​​ស្ដាយ​​មិត្ត​​គិត​​ខ្មោច​​នាង​         ឯ​​មេ​ម៉ាយ​​ស្ដាយ​​រាង​​រូប​​ខ្មោច​​អ្នក​
         តា​​​អាណោច​​ខ្មោច​​យាយ​​រាយ​មាយ​​ភ្ញាក់​        យាយ​​ញញាក់​​នឹក​​ខ្លោច​​ដល់​​ខ្មោច​​តា ​។

ឯកសារយោង​

កែប្រែ
  • សៀវភៅ ជីវប្រវត្តិ អ្នកនិពន្ធខ្មែរ,​ អ្នកនិពន្ធ លោកជ័យ ចាប ឆ្នាំ១៩៨៨
  • សៀវភៅ អ្នកនិពន្ធខ្មែរដែលមានឈ្មោះល្បី,​ លោកលី ធាមតេង ឆ្នាំ១៩៧២