នូ ហាច

ជីវប្រវត្តិសង្ខេប ស្នាដៃ និងប្រវត្តិការងាររបស់កវីនិពន្ធ នូ ហាច


ការ​សិក្សា​អប់រំកែប្រែ

កាលពីកុមារភាពលោកសិក្សានៅសាលាបឋមសិក្សាវត្តកំពង់ព្រះ ដែលមានគ្រូជាព្រះសង្ឃនៅសាលានេះ​ ហើយដែលលោកចេះអានសាស្រ្តាស្លឹករឹតយ៉ាងស្ទាត់ជំនាញ។ ឆ្នាំ១៩៣២ លោកបានប្រលងជាប់ ចូលរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ហើយលោកតស៊ូរៀនសូត្ររហូតបានទទួលសញ្ញាប័ត្ៀរកម្រិតមធ្យមសិក្សា

ប្រវត្តិការងារកែប្រែ

បន្តាប់ពីទទួលបានសញ្ញាបត្រ័នៅវិទ្យាល័យព្រះស៊ីសុវត្តិ លោកនូ​​ ហាច បានចេញទៅបំពេញការងារនៅ ខេត្តសៀមរាប ជាចៅក្រម។

  • ឆ្នាំ១៩៤៧ លោកបានធ្វើការជាអ្នកបោះពុម្ពផ្សាយឱ្យកាសែតកម្ពុជា ក្នុង ក្រសួងព័ត៌មាន
  • ឆ្នាំ១៩៤៨ លោកបានក្លាយជាលេខាផ្ទាល់របស់នាយករដ្ឋមន្រ្តី(យុត្តិវង្ស)។ បន្តាប់មក លោកបានវិលមកធ្វើការឱ្យក្រសួងព័ត៌មានវិញ មានឋានៈជា ប្រធាននាយកដ្ឋាន។
  • ឆ្នាំ១៩៥២ លោកបានផ្លាស់ទៅធ្វើការនៅក្រសួងការបរទេស ជាប្រធានផ្នែកកិច្ចការ នយោបាយ​ការ​បរទេស​(Director en Direction des Affaires Politiques)។ ក្នុងការងារថ្មីនេះលោកត្រូវបានតែងតាំងឱ្យទៅបំពេញបេសកកម្មផ្សេងៗនៅបរទេសដូចជា ទៅប្រទេស​សៀម និង យូហ្គោស្លាវីជាដើម។ ក្រោយមកដោយសារលោកមានស្នាដៃក្នុងការងាររាជរដ្ឋា​​ភិបាលប្រចាំ​នៅប្រទេសឥណ្ឌូនេស៊ី ប្រទេសវៀតណាម និងជាអ្នកតំណាងពិសេសប្រចាំ អង្គការសហប្រជាជាតិផងដែរ។
  • ឆ្នាំ១៩៥២ នាយករដ្ឋមន្រ្តី សម្តេចព្រះនរោត្តមសីហនុ បានតែងតាំងលោកនូ ហាច ជារដ្ឋលេខាធិការក្រសួងសាធារណការ និងគមនាគមន៍ ដោយព្រះរាជក្រិត្យលេខ២៥២។
  • ១៧ មករា ឆ្នាំ១៩៥៨ លោកបានចូលជាសមាជិកនៃសមាគមអ្នកនិពន្ធខ្មែរ (ទស្សនាវដ្តីអ្នកនិពន្ធខ្មែរ ឆ្នាំទី២ លេខ៣ ខែកុម្ភៈ ឆ្នាំ១៩៩៦ ទំព័រ១៣) (សមាគមអ្នកនិពន្ធខ្មែរកើតឡើងនៅឆ្នាំ ១៩៥៤ ដោយលោករឹម គីន)។

ស្នាដៃ​តែង​និពន្ធកែប្រែ

លោកនូ​ ហាច ត្រូវបានគេទទួលស្គាល់ជាពិសេសក្នុងស្នាដៃរឿងមនោសញ្ចេតនាដែល មានចំណងជើងថាផ្កាស្រពោន។ តែជារួមលោកមានស្នាដៃផ្សេងៗទៀតដូចជារឿងខ្លី កំណាព្យ (លោកសរសេរកំណាព្យជាកាព្យបែបបារាំង)។ល។ ហើយលោកជាអ្នកនិពន្ធ ដែលសរសេរ អោយទស្សនាវដ្តីរាត្រីថ្ងៃសៅរ៍ ទស្សនាវដ្តីនារី ទស្សនាវដ្តីរួមមិត្ត។ល។ ចំណងជើងអត្ថបទនានាដែលប្រមូលបានមាន៖

  1. រឿងផ្កាស្រពោន ឆ្នាំ ១៩៤៧, ១៩៤៨, ១៩៤៩
  2. រឿងមាលាដួងចិត្ត ឆ្នាំ១៩៧២
  3. រឿង ត្រួយជីវិត ឆ្នាំ១៩៧៣
  4. មធុរសជាតិ សិក្សាអត្ថបទ ដកស្រង់ពីទស្សនាវដ្តីនារីលេខ១0 ទំព័រ៣៥៣ ដល់ ៣៥៦ ខែតុលា ឆ្នាំ១៩៥១
  5. រឿងខ្លី កូនក្រក ផ្សាយដោយទស្សនាវដ្តីរួមមិត្តលេខ៨ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៥៣ ទំព័រ១៥ និង១៦។
  6. ដំណើរចេញទៅប្រទេសបារាំង កាព្យបែបបារាំង ផ្សាយដោយទស្សនាវដ្តីនារី លេខ១៥ ឆ្នាំ ១៩៥២។
  7. ខ្ទីង កាព្យបែបបារាំង ផ្សាយដោយទស្សនាវដ្តីនារីលេខ ១១ ខែវិច្ឆិកា ឆ្នាំ១៩៥១ ទំព័រ៣៩៦។
  8. រឿង នារីជាទីស្នេហា ឆ្នាំ១៩៥៣
  9. លាវ័ណ្យ និង រវិន្ទ ឆ្នាំ១៩៥៣ បោះពុម្ពភាគ១ ឆ្នាំ ១៩៥៥ បោះពុម្ពភាគ២
  10. ​ រឿងខ្លី ល្បាតគយក្នុងគ្រាមួយនៅទន្លេសាប ដកស្រង់ពីទស្សនាវដ្តីរាត្រីថ្ងៃសៅរ៍ លេខ ១0 ថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ១៩៥២ ទំព័រ២៩ ដល់៣១។
  11. ថូបែក កាព្យបែបបារាំង លោកនូ ហាចដកស្រង់ពីទស្សនាវដ្តីនារីលេខ១៣ ខែមករា ឆ្នាំ ១៩៥២ ទំព័រ១១។

ជីវិត​អាពាហ៍​ពិពាហ៍កែប្រែ

លោកនូ ហាច បានរៀបការជាមួយអ្នកស្រីតាន់ រ៉េម និងមានបុត្រចំនួន៨នាក់។ សព្វ ថ្ងៃកូនៗ របស់លោកមួយចំនួនរស់នៅសហរដ្ឋអាមេរិក និងអូស្រ្តាលី។ ចុងក្រោយ ខ្មែរក្រហម បានសំលាប់ លោកប្រហែលនៅឆ្នាំ១៩៧៥។

ឯកសារ​យោងកែប្រែ