ព្យែរ វ៉ារីញ៉ុង
ព្យែរ វ៉ារីញ៉ុង (Pierre Varignon) កើតនៅកាអង់នៅឆ្នាំ១៦៥៤ និងមរណភាពនៅប៉ារីសនៅថ្ងៃទី២៣ ធ្នូ ១៧២២។ គាត់ជាគណិតវិទូបារាំង។
ជីវប្រវត្តិ
កែប្រែដោយមានឪពុករបស់លោកជាស្ថាបត្យករ ព្យែរ វ៉ារីញ៉ុងបានក្លាយជាអ្នកធរណីមាត្រដ៏ល្បីនៅសម័យនោះ។ គាត់បានរៀនពីទេវាវិទ្យានិងទស្សនវិជ្ជានៅសាលាមួយនៅកាអង់ រហូតដល់ពេលមួយគាត់បានអានសៀវភៅរបស់អឺគ្លីដនិងរើនេ ដេកាត ទើបគាត់ចាប់ផ្ដើមមានចំនាប់អារម្មណ៍ជាមួយគណិតវិទ្យា។ គាត់បានធ្វើដំនើរទៅប៉ារីសនៅឆ្នាំ១៦៨៦ និងបានក្លាយជាប្រធានគណិតវិទ្យានៅ collège Mazarin។ នៅខែវិច្ឆិកា ១៦៨៨ គាត់បានក្លាយជាសមាជិករបស់ Académie royale des sciences (រាជបណ្ឌិតសភាវិទ្យាសាស្ត្រ)។ គាត់បានជាប់ឆ្នោតទៅបណ្ឌិតសភាប៊ែរឡាំងនៅឆ្នាំ១៧១៣ និងទៅ [Royal Society]នៅឆ្នាំ១៧១៨។ ស្នាដៃរបស់គាត់ភាគច្រើនត្រូវបានបោះផ្សាយនៅប៉ារីសនៅឆ្នាំ១៧២៥ រយៈពេល៣ឆ្នាំក្រោយមរណភាពរបស់គាត់។
វ៉ារីញ៉ុង ជាមិត្តរបស់ ញូតុន ឡែបនីស និង គ្រួសារប៊ែរនុយយី។
ស្នាដៃក្នុងគណិតវិទ្យា
កែប្រែគាត់បានបង្កើតទ្រឹស្ដីបទវ៉ារីញ៉ុង ដែលបង្ហាញថារូបដែលបានពីការភ្ជាប់ចំនុចកណ្ដាលរបស់ជ្រុងចតុកោណមួយជាប្រលេឡូក្រាម។ ទ្រឹស្ដីនេះគ្រាន់តែជាវិបាកនៃទ្រឹស្ដីបទតាលែសប៉ុណ្ណោះ។
ស្នាដៃក្នុងរូបវិទ្យា
កែប្រែនៅឆ្នាំ១៦៨៨ គាត់បានស្រាយបញ្ជាក់ពីវិធានបំបែកកុំប៉ូសង់នៃកំលាំង។
គាត់ជាអ្នកអោយនិយមន័យល្បឿននិងសំទុះ។ នៅថ្ងៃទី៥ កក្កដា ១៦៩៨ គាត់បានផ្ដល់នូវសញ្ញាណល្បឿនខណៈថាជាល្បឿននៅត្រង់ខណៈនីមួយៗ និងបន្ទាង់មកនៅថ្ងៃទី២០ មករា ១៧០០ គាត់បានអោយនិយមន័យសំទុះ ដោយប្រើការគណនាឌីផេរ៉ង់ស្យែលរបស់ឡែបនីស។ គាត់បានស្រាយបញ្ជាក់ថាកេអាចទាញរកសំទុះដោយធ្វើដេរីវេល្បឿនខណៈ។
នៅឆ្នាំ១៦៩៩ គាត់បានអនុវត្តន៍គណិតវិទ្យាវិភាគក្នុងការសិក្សា លំហូរសន្ទនីយ៍និងនាឡិកាទឹក។ នៅឆ្នាំ១៧០២ គាត់បានអនុវត្តគណិតវិទ្យាវិភាគក្នុងការសិក្សនាឡិកាដើរដោយរ៉ឺស័រ។
សៀវភៅ
កែប្រែ- Theses Mathematicae De Viribus Machinarum បោះពុម្ភឆ្នាំ១៦៨៧
- Projet d'une nouvelle mécanique (គំរោងនៃមេកានិចថ្មី) បោះពុម្ភឆ្នាំ១៦៨៧
- Nouvelles conjectures sur la pesanteur បោះពុម្ភឆ្នាំ១៦៩០
- Éclaircissements sur l'analyse des infiniment petits et sur le calcul exponentiel des Bernouilli បោះពុម្ភឆ្នាំ១៧២៥
- Traité du mouvement et de la mesure des eaux coulantes et jaillissantes. Avec un traité préliminaire du Mouvement en général បោះពុម្ភឆ្នាំ១៧២៥
- Eléments de mathématiques (ធាតុក្នុងគណិតវិទ្យា) បោះពុម្ភឆ្នាំ១៧៣១