ភ្នំឈើកាច់
២៩ ខែធ្នូ ២០២៤ ភ្នំឈើកាច់
ភ្នំឈើកាច់ | ||
---|---|---|
ប្រវត្តិ | ||
នាមពេញ | ភ្នំឈើកាច់ | |
ផ្ទៃដី | ? ហិចតា | |
ក្រឡាផ្ទៃ | បណ្ដោយ : ? ម៉ែត្រ × ទទឹង : ? ម៉ែត្រ | |
កម្ពស់ | ? ម៉ែត្រ | |
ទីតាំងស្ថិតនៅ | ភូមិមាត់ព្រៃ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង កម្ពុជា | |
កម្មសិទ្ធរបស់ |
ភ្នំឈើកាច់ គឺជាភ្នំមួយស្ថិតក្នុង ភូមិមាត់ព្រៃ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ មានចម្ងាយ ៧៨គ.ម ពីទីក្រុងភ្នំពេញ និង មានចម្ងាយ ៤៥គ.ម ពី ក្រុងព្រៃវែង បត់ឆ្វេងដៃត្រង់ផ្សារកំពង់សឹងចូលចម្ងាយប្រហែល ៧គ.ម។ រមណីយដ្ឋាន បាភ្នំមានភ្នំ ៤ នៅផ្ដុំគ្នា គឺ ភ្នំសំពៅ ភ្នំស្អាង ភ្នំធំ និង ភ្នំបញ្ជរ។ បាភ្នំ ជារាជធានីចាស់ឈ្មោះថា នគរភ្នំ គឺស្ថិតនៅក្បែរភ្នំទាំងឡាយក្នុង ស្រុកបាភ្នំ ដែលបច្ចុប្បន្ននៅបន្សល់ស្លាក់ស្នាមខ្លះៗ ប៉ុណ្ណោះដូចជា ប្រាសាទបុរាណមួយឈ្មោះថា ប្រាសាទច័ន្ទ ស្ថិតនៅចំពីមុខវត្តវិហារគុកក្បែរជើងភ្នំសំពៅក្នុងឃុំជើងភ្នំ។ មានចំងាយពីផ្លូវជាតិលេខ១ ប្រមាណ១,៥គម ពីឃុំកំពង់សឹងតាមផ្លូវលំក្រហម។ ភ្នំឈើកាច់ ជាទីតាំងប្រវត្តិសាស្រ្តមួយនៃ នគរគោកធ្លក និងមានប្រវត្តិរឿងជាប្រពៃណីខែ្មរជាច្រើនផង។ ក្នុងប្រវត្តិរឿងទុំទាវភ្នំឈើកាច់ជាកន្លែងដែលនេនទុំបានសាងផ្នូសនៅទីនេះ។
ផ្លូវចូលទៅកាន់ភ្នំឈើកាច់
កែប្រែតាមផ្លូវជាតិ១ មកដល់ផ្សារឈើកាច់ បត់ឆ្វេងតាមផ្លូវក្រាលកៅស៊ូមកកើតត្រង់ មាន២ផ្លូវគឺ÷
- ចក្រតាមផ្លូវចូលតាមភ្នំតូច
- ចក្រតាមផ្លូវចូលតាមភ្នំឈើកាច់(ផ្លូវបេតុង)ប្រវែង
កម្មវិធីឡើងអ្នកតា មេសរ
កែប្រែឆ្នាំ២០១៩
កែប្រែ- នៅលើកំពូលភ្នំឈើកាច់ មានពិធីដារលោកតាមេសរ ជារៀងរាល់ឆ្នាំ នៅក្នុងឆ្នាំនេះកម្មវិធីគឺប្រព្រឹត្តទៅមានរយៈពេល ៣ថ្ងៃគឺ
- ថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩
- ថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៩
- ថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៩