ខែមករា
ខែមករា គឺជា ខែទីមួយនៃខែទាំង១២ ហើយ ថ្ងៃទី១ គឺជាថ្ងៃចូល ឆ្នាំសាកល ដែលប្រព្រឹត្តិទៅលើសកលលោកទាំងមូល ដែលខែនេះគឺស្ថិតនៅខាងក្រោយ ខែធ្នូ និង មុន ខែកុម្ភៈ។ ខែនេះមាន៣១ថ្ងៃ និងថ្ងៃទី១ គេហៅថា ថៃ្ង ចូលឆ្នាំសាកល ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាក៏មាន ពិធីបុណ្យចូលឆ្នាំខែ្មរមួយផ្សេងទៀតផងដែរ គឺ នៅ ក្នុង ខែមេសា ក៏ព្រោះមកពីប្រជាជន កម្ពុជា ប្រមាណជាង ៨០ភាគរយ គឺជាកសិករ ដែលពឹងផ្អែកលើ វិស័យកសិកម្ម ហើយនៅក្នុង ខែមករា នេះគឺ ខែដែលប្រជាជន មមាញឹកក្នុងការដាំដុះ និងប្រមូលផងនានា ដូចជាស្រូវផ្សេងៗ ហេតុនេះហើយទើបប្រជាជនសម្រេច ជ្រើសយកខែមេសា ជាវេលាថ្ងៃបុណ្យចូលឆ្នាំខែ្មរ យើង ។ រីឯនៅ អឌ្ឍគោលខាងជើង ជាខែដែលត្រជាក់ជាងគេ ហើយនិង នៅអឌ្ឍគោលខាងត្បូង ក៏ជាខែក្តៅជាងគេដែរ។
នៅចន្ទគតិ ខែនេះធ្លាក់នៅរវាងខែ បុស្ស និងខែ មាយ ។
នៅប្រទេសកម្ពុជា នៅខែនេះគឺរំលឹកដល់ ថ្ងៃជ័យជំនះ ថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩ ជាថ្ងៃដែល របបខ្មែរក្រហម បានត្រូវបានវិនាសរលាយសាបសូន្យទៅ និងជា ថ្ងៃប្រវត្តិសាស្រ្តជាតិផងដែរ។
ថ្ងៃបុណ្យ និង ព្រឹត្តិការណ៍
កែប្រែ- ចូលឆ្នាំសកល – មួយ មករា
- ថ្ងៃឯករាជជាតិនៅប្រទេសហៃទី – មួយ មករា
- Handsel Monday ក្នុង ប្រទេសស្កុតឡែន និងភាគខាងជើង ប្រទេសអង់គ្លេស – ថ្ងៃច័ន្ទដំបូង
- ថ្ងៃបុណ្យសិទ្ធបុរស in ប្រទេសអាមេរិក – ប្រាំមួយ មករា
- ថ្ងៃបុណ្យណូអែលនៅប្រទេសរូស៊ី និងប្រទេសយ៉ូការរានី, also known as Svyat Vechir – ប្រាំមួយ មករា
- Coptic ថ្ងៃបុណសាសនានៅព្រះវិហារប្រទេសរុស៊ី Christmas – ប្រាំពីរ មករា
- បុណព្រះនង្គ័លថ្ងៃអាទិត្យ នៅក្នុងប្រទេសស្កុតឡែន និងប្រទេសអង់គ្លេសខាងជើង – ថ្ងៃអាទិត្យបន្ទាប់ពី ថ្ងៃទីប្រាំពីរ ខែមករា
- ថ្ងៃបុណ្យគំរប់អាយុ (成人の日 Seijin no hi ) ក្នុង ប្រទេសជប៉ុន – ថ្ងៃច័ន្ទទីពីរ
- ថ្ងៃជំនះនៃការជួញដូរមនុស្សជាតិ នៅប្រទេសសហរដ្ឋអាមេរិក – ដប់មួយ មករា
- ថ្ងៃបុណ្យលោកម៉ាទីនឡូកធឺឃីង នៅប្រទេសសហរដ្ឋអាមេរិក – ថ្ងៃច័ន្ទទីបី
- ថ្ងៃបុណ្យប្រទេសអូស្រ្តាលី នៅប្រទេសអូស្រ្តាលី – ម្ពៃប្រាំមួយ មករា
- សាធារណរដ្ឋ នៅប្រទេសឥណ្ឌា – ម្ពៃប្រាំមួយ មករា
- Makara Sankranthi (Festival of Harvest) in India – January 15
- Auckland Anniversary in Auckland, New Zealand – Monday closest to January 29
- Burns night in Scotland – January 25
- The uniting of Moldavia and Wallachia under the same ruler in 1859, Romania – January 24