ព្រះអង្គមន្ទាពិសី ព្រះអង្គត្រូវជាព្រះមហេសីព្រះបាទស្រីសុរិយោពណ៌ទី១។ ព្រះជន្មាយុ ២៣ឆ្នាំ ព្រះស្រីសុរិយោពណ៌ ទ្រង់បានយកព្រះអង្គមន្ទាពិសី ជាព្រះរាជអនុជផ្សេងមាតា លើកឡើងជាព្រះអគ្គមហេសី ទ្រង់ព្រះនាមជាសម្ដេចព្រះភគវតី មន្ទាពិសី ព្រះសិរីចក្រពត្តិ ហើយព្រះអង្គឲ្យប្រជុំសាមលរាជ សាងព្រះមេរុ ធ្វើបុណ្យព្រះបរមសព ព្រះវររាជបិតា។ ក្នុងឆ្នាំម្សាញ់ បញ្ចស័ក ព​.ស ១៨៤៩, គ.ស ១៣០៥, ម.ស ១២២៧, ច.ស ៦៧១ ព្រះអគ្គមហេសី សម្ភពព្រះរាជបុត្រាមួយព្រះអង្គ ទ្រង់ព្រះនាម ព្រះនិព្វានចក្រ (សាស្ត្រាខ្លះថា និព្វានបាទ សាស្ត្រាខ្លះទៀតថា និព្វានបទ)។ ឆ្នាំរការ ឯកស័ក ព.ស ១៨៥៣, គ.ស ១៣០៩, ម.ស ១២៣១, ច.ស ៦៧១ ព្រះអគ្គមហេសី សម្ភពព្រះរាជបុត្រាមួយព្រះអង្គទៀត ទ្រង់ព្រះនាមព្រះសុទ្ធានរាជា។ លុះព្រះរាជបុត្រទាំងពីរព្រះអង្គ ចំរើនព្រះជន្មធំឡើងនោះ ព្រះបរមនិព្វានចក្រ ជាព្រះរាជបុត្រច្បងមានព្រះរាជបុត្រាមួយព្រះអង្គទ្រង់ព្រះនាម ព្រះស្រីសុគន្ធចក្រ។ ឯព្រះសុទ្ធានរាជា មានព្រះរាជបុត្រា ពីរព្រះអង្គ មួយព្រះអង្គទ្រង់ព្រះនាម ព្រះលំពង់រាជា មួយព្រះអង្គទៀត ទ្រង់ព្រះនាមព្រះសុរិយោទ័យ

មន្ទាពិសី
ព្រះអង្គ
រជ្ជកាលគ.ស ១២៥២-១៣៤០ រឺ គ.ស ១២៧៥-១៣៤០
រាជ្យមុនមង្គលក្សត្រី
រាជ្យបន្តមិនស្គាល់
ស្វាមី/មហេសីស្រីសុរិយោពណ៌ទី១
បុត្រព្រះនិព្វានបាទ ព្រះសុទ្ធាន
ព្រះនាមពេញ
​​ សម្ដេចព្រះភគវតី មន្ទាពិសី ព្រះសិរីចក្រពត្តិ
វង្សអង្គជ័យ
សន្តតិវង្សព្រះទេវង្សអស្ចារ្យ
បិតាព្រះបាទរាជឱង្ការ
ប្រសូតមហានគរ
សុគតមហានគរ

ឯកសារយោង

កែប្រែ
  • ឯកសារមហាបុរសខ្មែរ
មុនដោយ
មង្គលក្សត្រី
មហានគរ តដោយ
មិនស្គាល់