រដ្ឋដើមនៃថៃ
មុនពេលទេសន្តរប្រវេសន៍ឆ្ពោះមកខាងត្បូងរបស់ពួកទៃពីយូនណានចាប់តាំងពីសតវត្សទី៤មក ទៀបកោះឥណ្ឌូចិនធ្លាប់មានប្រជាជនអូស្ត្រាល-មលនេសរួចទៅហើយ ប្រហែល ៣០០០០ មុ.ប. ដែលបានរីកសាយភាយទៅកាន់គ្រប់អនុតំបន់ទាំងឡាយ។ ពួកគេបានបន្សល់ទុកនូវស្លាកស្នាមវប្បធម៌ក្នុងតំបន់លើកដំបូង - ផ្វាប៊ិញ ជាឈ្មោះមួយដែលត្រូវបានដាក់ឱ្យឧហ្សាកម្ម និង និរន្តភាពវប្បធម៌នៃឧបករណ៍ធ្វើពីថ្ម និង វត្ថុបុរាណធ្វើពីថ្មសំប៉ែតៗ ដែលលេចឡើងនៅប្រហែល ១០០០០ មុ.ប. ក្នុងរូងភ្នំគុហា និងជំរកក្រំថ្ម ដែលបានពិពណ៌នាលើកដំបូងនៅ ផ្វាប៊ិញ ប្រទេសវៀតណាម ក្រោយមកទៀតក៏បានផ្ដល់ជាតឹកតាងនៅត្រ័ងកានូ ម៉ាឡេស៊ី សមុទ្រៈ ថៃ លាវ មីយ៉ាន់ម៉ា កម្ពុជា ហើយនិង យូនណាន ប្រទេសចិនភាគខាងត្បូងផងដែរ។[១][២]
ពួកក្រុមមននិងខ្មែរអូស្ត្រូអាស៊ី (ទក្សិណាស៊ី) ដែលមានដើមកំណើតនៅឥណ្ឌាភាគឦសានបានមកតាំងលំនៅយ៉ាងលើសលប់នៅដែនដីទំនាបដងទន្លេស្ទឹងអូរនៃឥណ្ឌូចិនតាំងពីប្រហែល ៥០០០ ឆ្នាំមុ.ប.។ ពួកអន្តោប្រវេសអូស្ត្រូណេស៊ីបានមកដល់ឆ្នេរភាគកណ្ដាលនៃវៀតណាមទំនើបនេះ ក្នុងរង្វង់ប្រហែល២៥០០មុ.ប.។[៣][៤][៥][៦][៧][៨]
សម្មតិកម្មពីរត្រួត ដ៏ចម្រូងចម្រាស លើកឡើងថាការមកដល់អន្តោប្រវេសន៍នៃពួកអ្នកតាំងលំនៅមកពីដងទន្លេយ៉ាងសេប្រហែល ៣០០០ មុ.ប. បានពាំនាំមកនូវបច្ចេកទេសដាំដុះស្រូវខ្សាយ និង ស្រូវពាជ្រានៅអាស៊ីអាគ្នេយ៍ដីគោក។[៩] ស្ថានីយ៍បានជៀងនៅថៃភាគឦសានថ្មីៗនេះចាត់ជាមណ្ឌលផលិតកម្មស្ពាន់និងសំរឹទ្ធដែលគេបានស្គាល់ដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍និងត្រូវបានចុះកាលបរិច្ឆេទប្រហែលជា២០០០ឆ្នាំ មុ.គ.។[១០]
កំណត់ត្រាដ៏ចាស់ជាងគេបំផុតនៃអង្គភាពនយោបាយដែលគេស្គាល់ចាស់ជាងគេបង្អស់នៅឥណ្ឌូចិនត្រូវបានសន្មតថាភ្វូណាន ដែលតាំងនៅកណ្ដាលដីសណ្ដមេគង្គ និង រួមផ្សំដោយទឹកដីនានានៅខាងក្នុងប្រទេសថៃសម័យសព្វថ្ងៃនេះ។[១១] វស្សប្បវត្តិចិនអះអាងនូវអត្ថិភាពរបស់ភ្វូណានថាមាននៅដើមសតវត្សទីមួយ គ.ស. ប៉ុន្តែឯកសារកម្មខាងបុរាណវិទ្យាបញ្ជាក់នូវប្រវត្តិតាំងទីលំនៅរបស់មនុស្សអូសបន្លាយតាំងពីសតវត្សទី៤ មុ.គ. មកម្ល៉េះ។[១២] នគរលង្ខសុក្ខ និង តម្ព្រលិង្គ នៅលើទៀបកោះម៉ាឡេលេចឡើងក្នុងអត្ថបទចិននៅសតវត្សទីប្រាំ។ ក៏ដូចជាភ្វូណានដែរ នយោបាយង្គទាំងនេះមានលក្ខណៈជារាជាណាចក្រឥណ្ឌូបនីយកម្មពេញលេញស្រេចស្រាប់ទៅហើយ បន្ទាប់ពីប៉ុន្មានសតវត្សនៃការដោះដូរពាណិជ្ជកម្ម និង អន្តរកម្មសង្គមសេដ្ឋកិច្ចជាមួយឥណ្ឌា រាជាណាចក្រទាំងនោះបានទទួលយក និងបានផ្សារភ្ជាប់នូវធាតុនៃវប្បធម៌ សាសនា រដ្ឋសិល្បៈ(សិល្បៈដឹកនាំរដ្ឋ) រដ្ឋបាល អភិលេខន៍ អក្សរសិល្ប៍ និង ស្ថាបត្យកម្មបែបឥណ្ឌា។[១៣][១៤]
ក្សត្របុរៈមន ទ្វារវតីជាច្រើនក៏បានលេចធ្លោឡើងកំឡុងពាក់កណ្ដាលនៃសហស្សវត្សទីមួយនៅដងទន្លេចៅព្រះញាក្រោមនៃប្រទេសថៃភាគកណ្ដាលសម័យសព្វថ្ងៃនេះដែរ។[១៥] មិនដូចភ្វូណាន លង្ខសុក្ខ និង តម្ព្រលិង្គ ដែលត្រូវបានតាំងនៅមណ្ឌលនៃបណ្ដាញពាណិជ្ជកម្មអន្តរជាតិ ទ្វារវតីនៅដាច់ឆ្ងាយពីគេបើប្រៀបធៀបនឹងរាជាណាចក្រផ្សេងៗ។ ទោះបីជាដាច់ដោយឡែក វប្បធម៌មនទ្វារវតីដ៏ជឿនលឿនមានមូលដ្ឋានលើទំរង់លោកធាតុវិទ្យាបែបព្រហ្មញ្ញសាសនា។ រចនាបថសិល្បៈមានលក្ខណៈផ្ទាល់ខ្លួន ដូចជាម្កុដបំពង់ដាំត្បូងច្នៃពាក់ពីលើក្បាល...លក្ខណៈទឹកមុខ ជាពិសេសភ្នែក បានជះឥទ្ធិពលទៅលើរូបចំលាក់ថៃនាពេលសព្វថ្ងៃនេះ។[១៦]
ទ្រឹស្ដីរដ្ឋអន្តោគ្រាម (ជនជាតិដើម)
កែប្រែជួសអោយទ្រឹស្ដីទេសន្តប្រវេសន៍ពីចិនភាគខាងត្បូង អ្នកខ្លះ[នរណា?] បានពោលអះអាងនូវទ្រឹស្ដីពួករដ្ឋអន្តោគ្រាមមួយឡើង។ រដ្ឋអន្តោគ្រាមមួយចំនួនអាចស្រូបយកឥទ្ធិពលនយោបាយនិងវប្បធម៌បរទេស ហើយប្រឌិតនូវអត្តសញ្ញាណវប្បធម៌ដោយឡែកផ្ទាល់ខ្លួន។[១៧]
កាលពីមុន ការសិក្សាលើរដ្ឋដើមក្នុងប្រវត្តិសាស្ត្រថៃត្រូវបានកំណត់ព្រំដែនត្រឹមបុរេនិច្ឆ័យទាំងដើមកំណើតនិងអត្ថិភាពរបស់វាបណ្ដាលមកពីឥទ្ធិពលនៃវប្បធម៌ឥណ្ឌាតែមួយគត់។ ឥទ្ធិពលទាំងនេះត្រូវបានគេមើលឃើញជាការកត់សំគាល់បណ្ដាលមកពីពួករដ្ឋនៃប្រទេសថៃដំបូងៗក្លាយជារដ្ឋឯកភាពមួយជាមហាអំណាចទឹកដីគ្របដណ្ដប់លើផ្ទៃបរិវេណតំបន់នានានៃទៀបកោះឥណ្ឌូចិន។[១៨] បន្ថែមទៀតនោះ គំនិតនៃរដ្ឋឯកភាពមួយបានលាតសន្ធឹងដោយជំនឿថាពលរាស្ត្រទាំងឡាយមានដើមកំណើតពីមន។[១៩]
ទ្រឹស្ដីនេះមិនដឹងនូវការពិតថាពួកក្រុមអន្តោគ្រាម (ជនជាតិដើម) ធ្លាប់មានប្រព័ន្ធនយោបាយនិងវប្បធម៌ផ្ទាល់ខ្លួនរួចហើយនោះទេ ទោះបីជាច្រើន និង ដោយឡែកៗគ្នាក្ដី ដែលទាំងជាឯកត្តនិយម និង រីកចម្រើនប្រសើររួចហើយយ៉ាងណានោះទេ។[២០] ពួកជនជាតិដើមទាំងនោះបានទាក់ទង និង ដោះដូរគ្នារវាងក្រុមនឹងក្រុម ហើយក្រោយមកក៏បានបង្កើតនូវវប្បធម៌រួមមួយមុនពេលការមកដល់នៃឥទ្ធិពលឥណ្ឌាទៅទៀត។
ការរីកចម្រើននៃសុវណ៌ភូមិ (សៀម: អ៊ូថង, ចិន:ឈិនលិន[២១]) និងភ្វូណាន [២២] ពីសហគមន៍ទាំងនោះទៅដល់មជ្ឈមណ្ឌលតាមឆ្នេរសមុទ្រព្រោះតែមានអន្តរកម្មសេដ្ឋកិច្ច និង វប្បធម៌ជាមួយពួកអ្នកដើរសមុទ្រមកពីសមុទ្រចិនខាងត្បូង និង មហាសមុទ្រឥណ្ឌា។[២៣] ពួកគេបាននាំមកនូវទាំងបច្ចេកទេសថ្មីៗ និង បុរាណវត្ថុដល់កន្លែងតាំងទីលំនៅផ្សេងៗក្នុងអាស៊ីអាគ្នេយ៍។ ពួកគេជាកំលាំងចំបងដែលមានឥទ្ធិពលដល់ការរីកចំរើនលូតលាស់ក្រោយៗមកទៀតនៃបណ្ដាមណ្ឌលទីប្រជុំជនក្លាយទៅជារដ្ឋនានា។ ពួករដ្ឋទាំងនោះបានទាក់ទងជាមួយពួកអ្នកដើរសមុទ្រនៃអាស៊ីអាគ្នេយ៍ដែនសមុទ្រ និងបានប្រែក្លាយជាមណ្ឌលពាណិជ្ជកម្ម និង សកម្មភាពវប្បធម៌តាមឆ្នេរកំឡុងសតវត្សទី២ដល់ទី៦។ រួមគ្នាជាមួយនិងសុវណ៌ភូមិ និង ភ្វូណាន កំណត់ត្រាចិនបានវែកញែកនូវរដ្ឋមួយចំនួន ធុនស៊ុន ថានថាន ផានផាន[២៤] ហើយនិងរដ្ឋក្រោយមកទៀតដូចជា ឈីទូ (រក្តម្ឫត្តិក), ឡាងជៀឝ៊ូ (លង្ខសុក្ខ), ថូឡូប៉ូធី (ទ្វារវតី?) និង ឡូហ៊ូ។[២៥] កំណត់ត្រាទាំងនេះទាក់ទងគ្នាជាមួយវត្ថុរកឃើញខាងបុរាណវិទ្យាមួយចំនួន។ ចង្កៀងរ៉ូម កាក់ស្ពាន់នៃវិចទ័រៀស ផ្គាំអង្កាំក្បាច់ អង្កាំកាចាត្រូវបានរកឃើញនៅក្នុងតំបន់នេះ។[២៦] វត្ថុបុរាណទាំងនេះច្បាស់ជាជាប់ពាក់ព័ន្ធទៅនឹងការជួញដូរដែលភ្ជាប់គ្នារវាងលោកខាងកើតនិងខាងលិច។[២៧]
ចក្រភពសមុទ្រខាងត្បូង
កែប្រែក្បែរសតវត្សទី៦ ពួកអ្នកដើរសំពៅចេះប្រើប្រាស់ខ្យល់មូសុងជាទូទៅទៅហើយ និងបានចេញក្ដោងឆ្លងកាត់ច្រកមលក្កាដែលបានជួយពង្រួញការធ្វើដំណើរឱ្យខ្លីមកកាន់អាស៊ីខាងកើត។[២៨] ការណ៍នេះបាននាំឱ្យពួកអ្នកដើរសំពៅនៅឈូងសមុទ្រថៃចូលទៅក្នុងការប្រឈមមុខគ្នាដោយផ្ទាល់ជាមួយគូសត្រូវរបស់ពួកគេ គឺពួកអ្នកដើរសមុទ្រនៅសមុទ្រជ្វា ដែលកំពុងតែជួញដូរចេញទៅក្រៅកំពង់ផែសំខាន់ៗជាច្រើនរួចទៅហើយ។ ប្រហែលពេលនេះហើយ សារៈសំខាន់នៃសុវណ៌ភូមិកាន់តែតិចទៅៗ រីឯសារៈសំខាន់ទៀបកោះម៉ាឡេ និង ប្រជុំកោះឥណ្ឌូណេស៊ីបានសឱ្យឃើញនូវភាពរីកចម្រើន រួមគ្នាជាមួយនិងភាពសំខាន់នៃ“ចក្រភពសមុទ្រខាងត្បូង” ផង។ បណ្ដាញថ្មីនេះបានលាតសន្ធឹងកាន់តែឆ្ងាយទៅដល់ សមុទ្រៈ ជ្វា និង ស្រីលង្កា។ តំបន់នេះបានតាំងនៅចំណោមដែនដីនិងកោះ ហើយបានប្រែក្លាយជាមូលដ្ឋានពាណិជ្ជកម្មនិងសេដ្ឋកិច្ចសំរាប់ស្រីវិជ័យដែលជារដ្ឋតាមឆ្នេរសមុទ្រ។[២៩]
បណ្ដារដ្ឋតាមឆ្នេរសមុទ្រដំបូងៗបានបន្តលូតលាស់បែបរូបវន្ត និងរីកសាយភាយចូលដល់ដីគោក ដែលជាទីដែលខ្លួនបានពើបប្រសព្វជាមួយវប្បធម៌ចំរុះជាច្រើន ដែលបានឆ្លងកាត់រួចទៅហើយនូវដំណើរនៃការរីកចំរើនខាងប្រវត្តិសាស្ត្រនិងវប្បធម៌ផ្ទាល់របស់ខ្លួន។ អំណាចសាយភាយរបស់រដ្ឋទាំងនោះបានលាតសន្ធឹងទូទាំងដែនដីខាងក្នុងនៃអាងទន្លេចៅព្រះញា។ មានភស្តុតាងបញ្ជាក់ថា “ចក្រភពសមុទ្រខាងត្បូង” បានសញ្ជ័យបានដីគោកបានម្ដង។ តម្ព្រលិង្គបានចូលលុកលុយល្វោ រឺ នគរទ្វារវតីក្នុងឆ្នាំ៩០៣។ សេចក្ដីយោងទៅនឹងព្រះមហាក្សត្រនៃហរិភុញ្ជយ ព្រះបាទបាការាជ (ដ្រាបាកា) ព្រះបាទឧជជិតចក្រវរ្តិន៑ និង ជវករាជនៃតម្ព្រលិង្គ ត្រូវបានវែកញែកក្នុងតំរាទាំងនេះ។ តាមរយៈពង្សាវតារសុងពិពណ៌នាថា សានផ្វឝ៊ឺ (ស្រីវិជ័យ) បានបញ្ជូនសួយសារទៅកាន់រាជវាំងចិនដោយព្រះរាជបញ្ជានៃព្រះបាទឆេលីវូយ៉េនៅឆ្នាំ៩៦១។ បេសកទូតបានរាយការណ៍នូវឈ្មោះនគររបស់ខ្លួនថាស្ឆៀនឡគួ។
សេដ្ឋកិច្ច
កែប្រែសារៈសំខាន់នៃបច្ចេកទេសថ្មីៗនិងការលូតលាស់នៃរដ្ឋទៃយដើមបានជះឥទ្ធិពលដល់កសិផល។ ក្របីត្រូវបានដាក់បញ្ចូលជាសត្វពាហនៈទទួលបន្ទុកជំនួសគោអំពែ។[៣០] វិធីនេះសក្ដិសមយ៉ាងល្អសម្រាប់ការដាំដុះស្រូវ។ ផលស្រូវបានកើនឡើងនិងបានក្លាយជាមូលដ្ឋាននៃសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍសង្គម។ ប្រជារាស្ត្រអាចបង្កើតប្រព័ន្ធសេដ្ឋកិច្ចផ្ទាល់ខ្លួនផ្អែកលើស្រូវរហូតដល់ពួកគេទទួលបានអំណាចសេដ្ឋកិច្ចនិងនយោបាយទូទាំងបណ្ដារដ្ឋផ្សេងៗក្នុងតំបន់នេះ។
ទោះបីជាការជួញដូរអន្តរជាតិតាមរយៈច្រកមលក្កាបានទទួលអំណោយផលតាំងពីសតវត្សទី៦ក៏ពិតមែនក្ដី ក៏ប៉ុន្តែផ្លូវគោកឆ្លងប្រទេសពីទីប្រជុំជនឆ្នេរនានានៅមីយ៉ាន់ម៉ាភាគខាងត្បូងទៅដល់ក្រុងកំពង់ផែនៃថៃភាគកណ្ដាលត្រូវបានគេអនុគ្រោះឱ្យរហូតដល់ដើមសម័យរតនកោសិន្ទ្រ៍។ រួមគ្នាជាមួយពាណិជ្ជកម្មស្រូវអង្ករ សុខោទ័យ អយុធ្យា និងរតនកោសិន្ទ្រ៍បានក្លាយជាផ្លូវឆ្លងកាត់ទៀបកោះស្របគ្នាជាមួយនិងច្រកមលក្កា។
ប្រជា
កែប្រែផ្នែកនេះមិនបានបញ្ជាក់អំពីប្រភព ឬឯកសារយោងទេ។ សូមចូលរួមជួយក្នុងអត្ថបទនេះ ដោយរក-បញ្ជាក់អំពីប្រភព-ឯកសារយោងដែលគួរទុកចិត្តបាន។ ខ្លឹមសារគ្មានប្រភពអាចនឹងត្រូវ ជជែក ហើយនិងដកចេញ ។ (សីហា ២០១៣) |
លទ្ធផលនៃចលនា និង ទេសន្តរប្រវេសន៍ ប្រជាជនបានជះឥទ្ធិពលយ៉ាងពិតប្រាកដដល់ប្រពៃណីវប្បធម៌ និងរបៀបរស់នៅដែលគេបានមើលឃើញក្នុងចំណោមប្រជារាស្ត្រដែលកើនឡើងក្នុងរាជអាណាចក្រទៃយ។ ដូច្នោះហើយ ពួកទៃយ / សម / ស្យាម / សៀម គឺជាពួកអន្តោគ្រាមផ្សេងៗគ្នា បុព្វម៉ាឡេយូ មន ខ្មែរ ចាម្ប៍ ក៏ដូចជាពួកអន្តោប្រវេសន៍ពីឥណ្ឌាដែរ។ លើសពីនោះ ប្រជាជនក៏មានពួកប្រជាជនឆ្នេរ ពួកអ្នកដើរសំពៅខ្លះ ចិន និងក្រុមជនភាគតិចដទៃទៀតជាច្រើន។ លក្ខណៈសំខាន់នេះគឺ “ភាពដោយឡែកជាច្រើន” នៃពួកទៃយ។
សង្គមនិងវប្បធម៌ទៃយគ្របដណ្ដប់តំបន់មួយកាន់តែធំទូលាយជាងត្រូវបានគ្រប់គ្រងដោយរដ្ឋ។ ពួកទៃសំដៅយកប្រជុំនៃក្រុមជនជាតិនៃចិនខាងត្បូងនិងអាស៊ីអាគ្នេយ៍ ដែលលាតសន្ធឹងពីហៃណានដល់ឥណ្ឌាខាងកើត និង ពីស៊ីឆួនខាងត្បូងដល់ប្រទេសថៃ ដែលនិយាយពួកភាសាទៃ និងមានប្រពៃណីទំនៀមទំលាប់និងពិធីបុណ្យស្រដៀងគ្នារួមគ្នា រួមមានសង្ក្រាន។ ទោះបីជាមិនធ្លាប់ជាប្រទេសជាតិ-រដ្ឋឯកភាពរបស់ខ្លួនមួយ តែពួកជនទាំងនោះក៏ចែករំលែក រឺក៏មានគំនិតស្រពិចស្រពិលបែបប្រវត្តិសាស្ត្រនៃ ប្រជាជាតិ សៀម មួយដែរ បានក្លាយទៅជាឝាន រឺ អសមនៅកន្លែងខ្លះ និង ភាគច្រើនបានបញ្ជាក់អត្តសញ្ញាណខ្លួនឯងជា ទៃ។ បញ្ជីពន្យល់បន្ថែមទៀតបានប្រើជាភាសាទៃយសម្រាប់តែបច្ចេកពាក្យនេះតែប៉ុណ្ណោះ។ សម្រាប់ជាឧទាហរណ៍ ក្រុមជនជាតិនិងភាសាទាំង២៩ ត្រូវបានបញ្ជាក់ថាជា "ទៃ" ក្នុងកំណែភាសាទៃយនៅសាធារណរដ្ឋប្រជាមានិតចិនតែមួយ។ ពួកទៃរួមមាន:
- ពួកលាវនៃលាវនិងថៃឦសាន
- ពួកទៃយខាងជើង (លាននា រឺ ទៃយយ្វន រឺ យួន) នៃថៃ
- ពួកទៃយនៃទៃយ (ទៃណយ រឺ ទៃតូច)
- ពួកឝាន (ទៃយហ្ញៃ រឺ ទៃធំ)នៃភូមា
- ពួកជ័ងនៃចិន
- ពួកបូអីនៃចិន
- ទៃយលឺអនៃលាវនិងចិន (ក៏ហៅ តៃ ដែរ)
- ពួកនុងនៃចិន លាវ ទៃយ វៀតណាម
- ពួកទៃខ្មៅ (ទៃតាំ) នៃលាវ និង វៀតណាម
- ពួកទៃក្រហម (ទៃតែង)
- ពួកទៃស (ទៃខាវ)
- ពួកទៃតាំនៃវៀតណាមខាងជើងសព្វថ្ងៃនេះ
- ពួកកុលសម្ព័ន្ធផ្សេងៗនៅយូនណាន ប្រទេសចិន។
សង្គម
កែប្រែសង្គមទៃយដើម ការបែងចែកជាមូលដ្ឋានគឺនៅរវាងអ្នកគ្រប់គ្រង និង អ្នកដែលត្រូវបានគេគ្រប់គ្រង។ កំឡុងសម័យកំពុងលូតលាស់ មានការផ្លាស់ប្ដូរដល់ឫសគល់ក្នុងប្រព័ន្ធនយោបាយដែនដី។ ប្រព័ន្ធដើមនៃដែនមេកន្ទ្រាញត្រូវបានដឹកនាំដោយមេកន្ទ្រាញត្រូវបានផ្លាស់ប្ដូរទៅជាប្រព័ន្ធទេវរាជ្យផ្អែកលើទំរង់បែបឥណ្ឌា។[៣១] ព្រះមហាក្សត្រនិងអភិជនាធិបតេយ្យខត្តិយវង្សរួមគ្នាជាមួយអភិជនភាពការិយាធិបតេយ្យបានកាន់កាប់សេដ្ឋកិច្ចនិងអំណាចពេញដៃ។ បន្ទាប់មកគឺវណ្ណៈជាន់ខ្ពស់ប្រកបដោយពួករដ្ឋបុរស និងពួកមន្ត្រីជាន់ខ្ពស់ដែលពិនិត្យមើលលើការអនុវត្តនៃរដ្ឋនិងរាជកិច្ច។ មានពួកអ្នកដឹកនាំសង្គមជាច្រើនដែលបានធ្វើការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទជាមួយអាណាប្រជានុរាស្ត្រ។
ខាងក្រោមស្រទាប់ទាំងនេះគឺជាប្រជាករ ភាគច្រើនមួយភាគធំនៃពួកគេអាចជាពួកអ្នកជា រឺ ពួកទាស (ខ្ញុំ រឺ អ្នកងារ)។ ខាងក្នុងប្រព័ន្ធឋានានុក្រមនេះ ម្នាក់ៗមានឋានៈស្រេចស្រាប់ដែលមានទំនួលខុសត្រូវនិងសិទ្ធិដាច់ស្រឡះគ្នាពីពួកជនថ្នាក់ខាងលើនិងថ្នាក់ខាងក្រោមគេម្នាក់ៗ។ ប្រជារាស្ត្រសាមញ្ញមានច្រើនក្រុម។ រាល់ពួកអ្នកជាគឺជាអតិថិជន រឺ អ្នកបំរើនៃបុគ្គលណាម្នាក់នៅក្នុងស្រទាប់វណ្ណៈលើៗ គ្រាដែលពួកទាសទាំងឡាយគឺជាទ្រព្យនៃជនរឺក៏គ្រួសារឥស្សរជនណាមួយ។[៣២] ភាគច្រើនណាស់នៃពួកអ្នកជាគឺជាពួកអ្នកស្រែចំការ ពួកអ្នកនៅទីប្រជុំជន និង ពួកឈ្មួញផុលផុសជាលទ្ធផលនៃរដ្ឋតាំងនៅទាំងលើផ្លូវពាណិជ្ជកម្មក្នុងដីទ្វីបនិងតាមការដើរសមុទ្រ។ ការពិត នោះជាមណ្ឌលមួយក្នុងចំណោមមណ្ឌលពាណិជ្ជកម្មសំខាន់បំផុតនៅអាស៊ីអាគ្នេយ៍ដែលអាចមើលឃើញយ៉ាងច្បាស់ពីភស្តុតាងបុរាណវត្ថុជាច្រើនដែលបានរកឃើញ។
សាសនា
កែប្រែតាមការរីកចំរើននៃបណ្ដារដ្ឋទៃយដើមទាំងនេះ បន្តិចម្ដងៗ ក៏បានប្រែក្រឡះខ្លួនប្រកាន់យកវប្បធម៌បែបពុទ្ធសាសនាជំនួសអោយវប្បធម៌បែបគ្រូហ្មនិយមវិញ។ ពុទ្ធសាសនាបានប្រែក្លាយជាជំនឿស្នូលនៃសង្គមទៃយដើម ដោយភ្ជាប់ និងបង្រួបបង្រួមរបៀបរបបនិងជំនឿផ្សេងៗដែលត្រូវបានគេរកឃើញនៅក្នុងតំបន់នេះ ហើយក៏បានដើរតួជាផ្នែកមួយក្នុងការកំណត់ទំរង់នៃប្រព័ន្ធនយោបាយមួយនេះផងដែរ។ ជំនឿពុទ្ធសាសនាត្រូវបានទទួលស្គាល់ដោយរដ្ឋនិងប្រជារាស្ត្រ។ ពុទ្ធសាសនាបានដើរតួជាផ្នែកសំខាន់មួយក្នុងកិច្ចការក្រុមវណ្ណៈកាន់អំណាច ដែលវាត្រូវបានគេទទួលស្គាល់ក្នុងសង្គមទៃយដើមថា ព្រះមហាក្សត្រមិនមែនត្រឹមតែជាមេសាសនាព្រះពុទ្ធនោះទេតែក៏ជាធម្មិករាជដែរ ករណីយកិច្ចរបស់ទ្រង់ត្រូវផ្សព្វផ្សាយជំនឿតាមមាគ៌ាត្រឹមត្រូវក៏ដូចជាការត្រួតត្រានិងបង្ក្រាបសង្កត់សង្កិនពួកជនទាំងឡាយដោយការធ្វើសង្គ្រាមផងដែរ។[៣៣]
ព្រះសង្ឃបានចូលរួមក្នុងកិច្ចការសាសនាដែលកាន់តែពាក់ព័ន្ធទៅនឹងសេចក្ដីត្រូវការនៃគ្រហស្ថ។ ព្រះសង្ឃបានបង្រៀនប្រជារាស្ត្រពីរបៀបអាន និង សរសេរ ក៏ដូចជាការផ្ដល់នូវមេរៀនផ្ដោតលើលទ្ធិពុទ្ធនិយម។ គ្រានោះដែរ ពួកព្រាហ្មណ៍មានទំនាក់ទំនងដោយផ្ទាល់ជាមួយក្សត្រិយវង្សតាមរយៈកិច្ចពិធីរបស់ខ្លួន រីឯពួកឫសីតាបស និងពួកស្មូមយាចកបានអាស្រ័យនៅក្នុងព្រៃជ្រៅ យ៉ាងណាមិញក្រុមខ្លះក៏ទទួលបានការសោយសុខខុសៗគ្នាព្រោះតែឥទ្ធិពលរបស់ខ្លួនទៅលើពួកអ្នកមានអំណាចនយោបាយ។
ការរីកចម្រើននៃពុទ្ធសាសនាកំឡុងសម័យរដ្ឋទៃយដំបូងបង្កើតបាននូវមូលដ្ឋានគ្រឹះសម្រាប់សង្គមនិងរដ្ឋបែបពុទ្ធនិយមក្នុងតំបន់នេះហើយក៏ផ្ដល់ឱ្យនូវមូលដ្ឋានគ្រឹះប្រវត្តិសាស្ត្រ និងដើមកំណើតសម្រាប់ការចម្រើនព្រះរាជអាណាចក្រទៃយនៅពេលក្រោយៗមកទៀត។
សូមមើលផងដែរ
កែប្រែឯកសារយោង
កែប្រែ- ↑ Marwick, B. (2013). "Multiple Optima in Hoabinhian flaked stone artifact palaeoeconomics and palaeoecology at two archaeological sites in Northwest Thailand". Journal of Anthropological Archaeology 32 (4): 553–564. DOI:10.1016/j.jaa.2013.08.004.
- ↑ (1 December 2015)"The oldest Hoabinhian technocomplex in Asia (43.5 ka) at Xiaodong rockshelter, Yunnan Province, southwest China". Quaternary International 400: 166–174. DOI:10.1016/j.quaint.2015.09.080. Retrieved on 10 February 2018.
- ↑ Tarling, Nicholas (1999). The Cambridge History of Southeast Asia, Volume One, Part One. Cambridge University Press. ល.ស.ប.អ. 978-0-521-66369-4. https://books.google.com/?id=0b-6wpalR40C&pg=PA102&lpg=PA102&dq=%5B%5BNeolithic+Revolution%7Cagricultural+expansion%5D%5D+Southeast+asia#v=onepage&q=%5B%5BNeolithic%20Revolution%7Cagricultural%20expansion%5D%5D%20Southeast%20asia&f=false។ បានយកមក 3 January 2017.
- ↑ Sidwell, Paul; Blench, Roger (2011). "The Austroasiatic Urheimat: the Southeastern Riverine Hypothesis". ជា Enfield, N.J.. Dynamics of Human Diversity. Canberra: Pacific Linguistics. pp. 317–345. ល.ស.ប.អ. 9780858836389. http://rogerblench.info/Archaeology/SE%20Asia/SR09/Sidwell%20Blench%20offprint.pdf.
- ↑ "THE AUSTRONESIAN SETTLEMENT OF MANILAND SOUTHEAST ASIA" (PDF). Sealang. Retrieved 10 ខែកុម្ភៈ 2018.
- ↑ (19 August 2014)"Reconstructing Austronesian population history in Island Southeast Asia". Nature Communications 5: 4689. DOI:10.1038/ncomms5689. Retrieved on 2 January 2017.
- ↑ "Austronesian Southeast Asia: An outline of contemporary issues". Omnivoyage. Archived from the original on 25 ខែកញ្ញា 2016. Retrieved 2 ខែមករា 2017.
- ↑ "Origins of Ethnolinguistic Identity in Southeast Asia" (PDF). Roger Blench. Retrieved 10 ខែកុម្ភៈ 2018.
- ↑ Charles Higham. "Hunter-Gatherers in Southeast Asia: From Prehistory to the Present". Digitalcommons. Retrieved 10 ខែកុម្ភៈ 2018.
- ↑ (10 December 2011)"The Origins of the Bronze Age of Southeast Asia". Journal of World Prehistory 24 (4): 227–274. DOI:10.1007/s10963-011-9054-6. Retrieved on 10 February 2018.
- ↑ "THE VIRTUAL MUSEUM OF KHMER ART - History of Funan - The Liang Shu account from Chinese Empirical Records". Wintermeier collection. Retrieved 10 ខែកុម្ភៈ 2018.
- ↑ "State-Formation of Southeast Asia and the Regional Integration - "thalassocratic" state - Base of Power is in the control of a strategic points such as strait, bay, river mouth etc. river mouth etc" (PDF). Keio University. Retrieved 10 ខែកុម្ភៈ 2018.
- ↑ National Library of Australia. Asia's French Connection : George Coedes and the Coedes Collection Archived 21 October 2011 at the វេយប៊ែខ ម៉ាស៊ីន.
- ↑ "Urban Morphology of Commercial Port Cities and Shophouses in Southeast Asia". Sciencedirect. Retrieved 10 ខែកុម្ភៈ 2018.
- ↑ "Dvaravati ANCIENT KINGDOM, ASIA". Encyclopeadia Britannica. Retrieved 10 ខែកុម្ភៈ 2018.
- ↑ "The Mon-Dvaravati Tradition of Early North-Central Thailand". The Metropolitan Museum of Art. Retrieved 10 ខែកុម្ភៈ 2018.
- ↑ O.W. Wolters, History, Culture, and Region in Southeast Asian Perspectives (Singapore, 1982), pp.4–8, 9–12.
- ↑ Justin Van Leur, Indonesian Trade and Society : Essays in Asian Social and Economic History (The Hague, 1955).
- ↑ George Coedes, Bulletin de la commission archeologique de l’Indochine (1911).
- ↑ Srisakra Vallibhotama, Southeast Asia in the 9th the 14th centuries (Singapore 1986), pp.229–238.
- ↑ Jean Boisselier, The recent discovery at NakornPathom.
- ↑ George Coedes, Indianized States, p.22.
- ↑ Paul Wheatle, The Golden Khersonese 1966, p.24.
- ↑ Wang Gung wu, “The Nanhai Trade; a Study of the Early History of Chinese Trade in the South China Sea” JMBRAS, p.54.
- ↑ O.W. Wolters, “Chen-Li-Fu, A State on the Gulf of Siam at the beginning of the 13th century” JSS XLVIII, Pt.II (November 1960), pp.1–35.
- ↑ George Coedes, “The Excavations at Pong Tuk and their importance for the history of Siam” JSS, 21, 3 (1928), pp.195–209.
- ↑ Paul Wheatle, The Golden Khersonese 1966, p.15, note 2, p.288.
- ↑ O.W. Wolters, Early Indonesian Commerce, pp.154–155.
- ↑ Friedrich Hirth and W.W. Rockhill (translators), CHAU-JU-KUA: His work on the Chinese and Arab Trade in the twelfth and thirteenth Centuries, entitled chu-fan-chi (Cheng-Wen Publishing Company, 1967), pp.31–32.
- ↑ An Outline History of China, (Foreign Language Press, Peking, 1958).
- ↑ Pelliot, “Le Fou-nan”, pp.265–266.
- ↑ Skinner, Chinese society in Thailand, p.96.
- ↑ E. Sarkisyanz, Buddhist Backgrounds of the Burmese Revolution, (The Hague/Martinus Nijhof, 1965) pp.33–67.