រាជវង្សស៊ុយ
រាជវង្សស៊ុយ (ឆ្នាំគ.ស ៥៨១-៦១៨)
កែប្រែ“ក្រោយពីបានឆ្លងកាត់ការប្រយុទ្ធដណ្ដើមផែនដីគ្នាអស់រយៈពេលជាង ២៧០ ឆ្នាំ នៅទីបំផុតយ៉ាងចៀនបានស្ថាបនារាជវង្សស៊ុយ បង្រួបបង្រួមផែនដីឲ្យមានឯកភាពជាថ្មីម្ដងទៀត។ តែសន្ដិភាពមានមិនបានយូរប៉ុន្មាន ពេលស៊ុយយ៉ាងទី មានអ្នកបន្ដរាជបល្ល័ង្កក្រោយមកពេញទៅដោយការវង្វេងនឹងអំណាច បំផ្លាញទ្រព្យសម្បត្ដិក្នុងព្រះរាជឃ្លាំងអស់ខ្ទេចខ្ទី ប្រើធនធាននិងកម្លាំងការងារយ៉ាងខ្ជះខ្ជាយ បំផ្លាញគ្រឹះដែលបុព្វបុរសសម័យមុនបានបង្កើតឡើង ដុតភ្លើងសង្គ្រាមដណ្ដើមអំណាចគ្នាជាថ្មីទៀត”។
ចុងសម័យរាជវង្សជើងត្បូង ក្រោយពីបានឆ្លងកាត់ការបែងចែកអំណាចនិងច្បាំងគ្នាអស់រយៈពេលជាង ២៧០ ឆ្នាំមក ប្រជារាស្រ្ដរំពឹងចង់បានការបង្រួបបង្រួមជាតិឲ្យមានឯកភាព តែរាជវង្សប៉ើយចូវនាភាគខាងជើងនិងរាជវង្សឆឺននាភាគខាងត្បូងពុំមានសមត្ថភាពគ្រប់គ្រាន់។ លុះពេលយ៉ាងចៀនចូលកាន់អំណាចនយោបាយរបស់រាជវង្សប៉ើយចូវ ស្ថាបនារាជវង្សស៊ុយ ភារកិច្ចការបង្រួបបង្រួមផែនដីត្រូវធ្លាក់លើតយ៉ាងចៀនឬស៊ុយវ៉ើនទី។
លក្ខខណ្ឌការបង្រួបបង្រួមផែនដី
កែប្រែរាប់ចាប់តាំងពីសម័យរាជវង្សហានខាងកើតមក មានការភាសខ្លួនចូលមករស់នៅភូមិភាគកណ្ដាលរបស់ជនជាតិផ្សេងៗ មានដូចជា សុងនូ សៀនប៉ើយ ឆៀង ទី ជាដើម ជាពិសេសក្រោយពេលបដិវត្ដន៍ដ៏ធំមួយដែលឆ្ពោះទៅរកភាពជាជនជាតិហានក្នុងសម័យនគរវុយខាងជើង ក្នុងរជ្ជកាលស្ដេចសៀវវ៉ើនទី គួបផ្សំនឹងការផ្លាស់ប្ដូរផ្នែកវប្បធម៌ ភាសានិងការរស់នៅប្រចាំថ្ងៃ ក្នុងរយៈពេលដ៏យូរ ធ្វើឲ្យសភាពសង្គមទូទៅបានទទួលការរលាយបញ្ជូលគ្នាទៅរកភាពជាជនជាតិហាន មានការផ្លាស់អំណាចគ្នាជាញឹកញាប់ ទើបភាពខុសគ្នារវាងជនជាតិខាងជើងខាងត្បូងមានលក្ខណៈប្រហាក់ប្រហែលគ្នាច្រើន ដែលជាបច្ច័យសំខាន់មួយទៀតក្នុងការបង្រួបបង្រួមផែនដីរបស់រាជវង្សស៊ុយ។ ក្នុងសម័យរាជវង្សជិនខាងកើតនិងរាជវង្សជើងត្បូង ប្រជាជនពីភូមិភាគខាងជើងភាសខ្លួនមកភាគខាងត្បូងកាន់តែច្រើនឡើង បន្ថែមអត្រាកម្លាំងពលកម្ម និងវិទ្យាសាស្ត្របច្ចេកទេសក្នុងការផលិតចូលមកជាមួយគ្នា ដែលធ្វើឲ្យសេដ្ឋកិច្ចដែនដីចៀងណាន* (កាំងណាំ) អភិវឌ្ឍន៍យ៉ាងលឿន។ កាលពីមុនពានិជ្ជកម្មរវាងជនជាតិភាគខាងជើងនិងខាងត្បូងត្រូវរាជការរឹតត្បិតយ៉ាងតឹងរឹង តែក្នុងសម័យរាជវង្សជើងត្បូងការរីកចម្រើនផ្នែកសេដ្ឋកិច្ចបានបំផ្លាញការរឹតត្បិតនេះ គួបផ្សំនឹងសភាពការសង្គ្រាមមានរយៈពេលយូរ ចិត្ដរបស់ប្រជាជនម្នាក់ៗ ប្រាថ្នាការរួបរួមប្រទេស ដើម្បីបង្កើតជាសង្គមសន្ដិភាព។
រាជវង្សស៊ុយបង្រួបបង្រួមផែនដីជើងត្បូង
កែប្រែយ៉ាងចៀន ចាប់កំណើតក្នុងត្រកូលមន្ដ្រីជាន់ខ្ពស់ក្នុងរាជវង្សប៉ើយចូវ។ ធីតារបស់យ៉ាងចៀនបានក្លាយជាហងហៅក្នុងរាជសំណាក់សម័យចូវស្វៀនទី។ ឆ្នាំគ.ស ៥៨០ ចូវស្វៀនទីស្លាប់ ប្រគល់រាជបល្ល័ង្គឲ្យបុត្រាព្រះជន្ម ៨ វស្សាឡើងគ្រងរាជ្យជាចូវជិងទី ដោយមានយ៉ាងចៀនជាមហាសេនាបតីជួយមើលការខុសត្រូវ។ តែក្នុងឆ្នាំគ.ស ៥៨១ យ៉ាងចៀនសម្លាប់ចូវជិងទី តាំងខ្លួនជាស្ដេចស៊ុយវ៉ើនទី (៥៨១-៦០០) ស្ថាបនារាជវង្សស៊ុយ ដោយមានរាជធានីនៅក្រុងតាស៊ិង (ស៊ីអានបច្ចុប្បន្ន)។ ក្រោយមកធ្វើនយោបាយចងសម្ព័ន្ធជាមួយជនជាតិធូចៀខាងកើត (តឺក)។ ក្រោយមកចាត់កម្លាំងវាយចុះទៅភូមិភាគខាងត្បូង និងវាយដណ្ដើមរាជធានីចៀនខាំងរបស់រាជវង្សឆឺនបានក្នុងឆ្នាំគ.ស ៥៨៩ បញ្ចប់សង្គ្រាមបែងចែកដែនដីដែលមានរយៈពេលជាង ២៧០ ឆ្នាំ។
ក្រោយការបង្រួបបង្រួមផែនដីរបស់រាជវង្សស៊ុយ សភាពសង្គមដោយរួមបានទទួលការស្ដារឡើងវិញ មានការចម្រើនខាងផ្នែកផលិត កើតសន្ដិភាពមួយរយៈពេល។ ស៊ុយវ៉ើនទី បានធ្វើបដិវត្ដន៍ការគ្រប់គ្រងដំណាក់កាលធំមួយ ដោយបញ្ចូលតំបន់គ្រប់គ្រងរួមគ្នា កាត់បន្ថយអង្គការគ្រប់គ្រង រួមមជ្ឈមណ្ឌលអំណាចកណ្ដាល ហង់តេក្ដោបអំណាចដាច់ខាតផ្នែកយោធា ការគ្រប់គ្រងនិងសេដ្ឋកិច្ច ដោយមានមន្ដ្រីគ្រាន់តែជាជំនួយការគ្រប់គ្រង។ ទាំងអស់នេះដើម្បីការពារការដណ្ដើមអំណាចនិងការកាត់បន្ថយអំណាចថ្នាក់ក្រោម ដែលជាហេតុនៃការបែកបាក់នាពេលកន្លងមក។ ព្រមជាមួយគ្នានោះទ្រង់បានបង្កើតប្រព័ន្ធការប្រឡងចូលបម្រើរាជការ (ការប្រឡងចងួន) ដើម្បីជ្រើសរើសបុគ្គលពីខាងក្រៅដែលមានចំណេះដឹងចូលធ្វើការ និងបានជួយឲ្យកើតស្ថេរភាពក្នុងប្រព័ន្ធសង្គម បង្រួមអំណាចបានយ៉ាងល្អ។
ស៊ុយវ៉ើនទីទ្រង់គោរពព្រះពុទ្ធសាសនា ចូលចិត្ដរស់នៅធម្មតាសន្សំសំចៃ រហូតក្នុងរជ្ជកាលព្រះអង្គមានហងហៅត្រឹមតែមួយព្រះអង្គ ខណៈដែលរជ្ជទាយាទយ៉ាងយ៉ុងបែរជាចិញ្ចឹមនាងស្អំ នាងរបាំច្រើនរាប់រយនាក់។ ឆ្នាំគ.ស ៦០០ ស៊ុយវ៉ើនទី ទ្រង់ទន្លាក់រជ្ជទាយាទយ៉ាងយ៉ុង តែងតាំងរាជបុត្របន្ទាប់ឈ្មោះយ៉ាងក្វាង ឡើងជំនួស។ យ៉ាងក្វាងរួមដៃជាមួយវីវ៉ើនស៊ូ ហើយយ៉ាងស៊ូរៀបចំផែនការដណ្ដើមរាជបល្ល័ង្ក។ ឆ្នាំគ.ស ៦០៤ ស៊ុយវ៉ើនទី សុគត់បែបទាន់ហន់ យ៉ាងក្វាងបន្ដរាជបល្ល័ង្ក មានព្រះនាមថាស៊ុយយ៉ាងទី។
យ៉ាងក្វាង ពេលឡើងគ្រងរាជ្យក៏វង្វេងតែនឹងអំណាច ក្អេងក្អាង ចាយវាយខ្ជះខ្ជាយ កេណ្ឌកម្លាំងប្រជាជនរាប់សែននាក់សង់រាជធានីមួយទៀតខាងកើតក្រុងលួយ៉ាង និងឧទ្យានខាងលិចដែលមានបរិវេណប្រមាណជាង ១០០ គីឡូម៉ែត្រ ជួសជុលមហាកំពែង លើកទ័ពវាយកូរ៉េ** បីដង មនុស្សស្លាប់រាប់មិនអស់។ ក្រៅពីនេះ បានជីកព្រែកតាវិនហឺ ដើម្បីទេសចរណ៍ទៅលេងចៀងណាន ខាតបង់ថវិកាជាតិចំនួនមហាសាល ប្រជារាស្ដ្រក្រីក្រលំបាក មានប្រជាជនគេចពីការកេណ្ឌទាហាននិងកម្លាំងពលកម្មកើនឡើងជារឿយៗ ក្លាយជាជនពនេចរ គ្មានទីជម្រកអាស្រ័យ។
**កូរ៉េក្នុងសម័យនោះត្រូវនឹងសម័យបីអាណាចក្រ (ឆ្នាំ ៥៧ មុនគ.ស - ឆ្នាំគ.ស ៦៦៨): អាណាចក្របុរាណទាំងបីរបស់កូរ៉េដែលប្រកបដោយ ខូគូរៀ ផែកចេ និងឈិលលឡា គ្រប់គ្រងដល់ឧបទ្វីបកូរ៉េនិងដែនដីមួយភាគធំក្នុងតំបន់ម៉ាន់ជូរីដែរ។
ផែនដីឆេះជាភ្លើង
កែប្រែឆ្នាំគ.ស ៦១១ យ៉ាងក្វាងជម្រុញការប្រមូលទ័ពនៅភូមិភាគឥសានដើម្បីវាយកូរ៉េ ធ្វើឲ្យប្រជាជនដែលក្រលំបាកតាំងពីដើមមកមិនពេញចិត្ដ ជាហេតុបង្កឲ្យកើតចលនាបះបោររបស់អ្នកស្រែកើតឡើង ដឹកនាំដោយវ៉ាំងប៉។ ក្រោយមកក៏មានចលនាបះបោរពីតំបន់ផ្សេងៗ ទៀត មិនដាច់រយៈ។ ឆ្នាំគ.ស ៦១៣ ខណៈដែលស៊ុយយ៉ាងទីលើកទ័ពទៅវាយកូរ៉េជាលើកទី ២ យ៉ាងស្វៀនកាន់ ដែលជាកូនក្មួយត្រកូលធំបង្កប់កងកម្លាំងគិតចង់ផ្ដួលរាជវង្សស៊ុយ ដោយមានមន្ដ្រីធំៗ ជាច្រើននាក់ទៀតចូលដៃជាមួយ។ ពេលស៊ុយយ៉ាងទីដឹងដំណឹង ក៏ប្រញាប់ថយទ័ពត្រឡប់មកវិញភ្លាម។ ការបង្ក្រាបលើកនេះមានមនុស្សត្រូវប្រហារជីវិតចំនួនជាច្រើន។
ចលនាបះបោររបស់អ្នកស្រែដែលប្រឆាំងនឹងទាហានស៊ុយ ខ្លះបែកទ័ព ខ្លះរួមក្រុមគ្នា ក្រុមដែលមានកម្លាំងរឹងមាំមាន ៣ ក្រុម ដូចជា កងកម្លាំងវ៉ាកាំង នៅហឺណាន (ភូមិភាគកណ្ដាល) ដឹកនាំដោយចៃយ៉ាំង និងលីមី ភូមិភាគខាងជើងមានកងកម្លាំងហឺប៉ិយ ដឹកនាំដោយតូវចៀនតឺ និងភូមិភាគខាងត្បូងមានកងកម្លាំងចៀងហួយ ដឹងនាំដោយទូហ៊្វូវ៉ើយ។
មុនការដួលរលំនៃរាជវង្សស៊ុយ បណ្ដាមន្ដ្រីភាគច្រើនគិតក្បត់កាន់អាវុធឡើងតាំងខ្លួនជាធំ ដែលសំខាន់មានដូចជា លួអ៊ី តាំងមូលដ្ឋាននៅចួច្វិន (ប៉េកាំងបច្ចុប្បន្ន) លៀងស៊ឺទូ ស្ថាបនានគរលៀងនៅសួហ្វាង (ម៉ុងកូលខាងក្នុង) លិវអ៊ូចូវ នៅម៉ាអ៊ី (ខេត្ដសានស៊ី) សៀជី នៅជិនឆឺង (ឡាន់ចូវខេត្ដកាន់ស៊ូ) លីគុយ ស្ថាបនានគរតាលៀងនៅអ៊ូវ៉ើយ លីយួន ស្ថាបនារាជវង្សថាងនៅកួនចុង សៀវសៀន តែងតាំងខ្លួនជាលៀងទីនៅប៉ាលិង (ក្រុងយ៉េវយ៉ាងខេត្ដហ៊ូណាន) សឺនហ្វាស៊ិង តែងតាំងខ្លួនជាលៀងវ៉ាំងនៅក្រុងអ៊ូស៊ិង ជាដើម។ ភាគីនីមួយៗ ចូលរួមចំណែកដណ្ដើមផែនដី ដោយយកលេសបង្ក្រាបកងកម្លាំងចលនាក្បត់។
កងកម្លាំងវ៉ាកាំង
កែប្រែក្នុងឆ្នាំគ.ស ៦១១ ចៃយ៉ាំងនាំកងកម្លាំងងើបបះបោរនៅវ៉ាកាំង (បច្ចុប្បន្ននៅខេត្ដហឺណាន)។ ក្រោយមកអ្នកក្លាហានមកពីសានទុងនិងហឺណាននាំគ្នាធ្វើដំណើរមករួមដៃជាមួយ។ អ្នកដែលសំខាន់នោះគឺ លីមី ដែលក្រោយមកមានឥទ្ធិពលក្នុងកងកម្លាំងវ៉ាកាំងយ៉ាងខ្លាំង។ ក្នុងឆ្នាំគ.ស ៦១៧ កងកម្លាំងវ៉ាកាំងវាយចូលលួយ៉ាង ចូលប្លន់ឃ្លាំងស្បៀងយកទៅចែកចាយប្រជារាស្ដ្រ ធ្វើឲ្យមានអ្នកមកចូលរួមកាន់តែច្រើនឡើង ក្លាយជាកងកម្លាំងដែលរឹងមាំជាងគេបំផុតនៅហឺណាន។ ក្នុងពេលជាមួយគ្នាដែរមូលដ្ឋានផ្ទៃក្នុង បែរជាកើតការបែកបាក់ លីមីដែលកើតចេញពីត្រកូលមន្ដ្រីជាន់ខ្ពស់ ក្រោយពេលចលនាក្បត់យ៉ាងសៀនកាន់ទទួលបរាជ័យ បានចូលរួមជាមួយកងកម្លាំងវ៉ាកាំង ផ្ដុំកម្លាំងខាងខ្លួន ក្រោយមកដណ្ដើមតំណែងជាមេដឹកនាំជាហេតុធ្វើឲ្យកងកម្លាំងវ៉ាកាំងធ្លាក់ចុះខ្សោយ។ លុះដល់ឆ្នាំគ.ស ៦១៨ ស៊ុយយ៉ាងទីស្លាប់នៅចៀងទូ។ លីមីផ្ដុំកម្លាំងស្វាមីភក្ដិយ៉ាងតុងពីរាជសំណាក់ស៊ុយ។ យ៉ាងតុងប្រគល់ឲ្យលីមីនាំកងកម្លាំងបង្ក្រាបវីវ៉ើនហួជី ថ្វីបើទទួលបានជ័យជម្នះតែកងកម្លាំងលីមីត្រូវខូចបង់យ៉ាងធ្ងន់ធ្ងរ។ ក្រោយមកត្រូវកងកម្លាំងរបស់វ៉ាំងស៊ឺវាយសង្គ្រប់បែកខ្ចាត់ខ្ចាយក្រោយការវាយលុកជាច្រើនដង។ លីមីគេចខ្លួនទៅស្វាមីភក្ដិជាមួយលីយួន ដែលស្ថាបនារាជវង្សថាងក្នុងដែនដីថៃយួន។ ចុងក្រោយបង្កើតចលនាយោធាក្បត់តែមិនបានសម្រេចត្រូវកាត់ទោសប្រហារជីវិត។
កងកម្លាំងហឺប៉ើយ
កែប្រែកងកម្លាំងហឺប៉ើយដឹកនាំដោយតូវចៀនតឺ ពីដើមចូលរួមចលនាបះបោរក្នុងក្រុមរបស់កៅស៊ឺតៅ។ ក្នុងឆ្នាំគ.ស ៦១១ ក្រោយមកពេលកៅស៊ឺតាស្លាប់ក្នុងសមរភូមិ តូវចៀនតឺក្លាយជាមេដឹកនាំជំនួស។ ក្នុងឆ្នាំគ.ស ៦១៧ វាយទ័ពស៊ុយបែកខ្ចាត់ខ្ចាយ មានកិត្ដិយសក្នុងសមរភូមិយ៉ាងខ្លាំង តែងតាំងខ្លួនជាឆាងឡឺវ៉ាំង គ្រប់គ្រងដែនដីហឺប៉ិយភាគខាងជើង មានស្ម័គ្របក្សពួកចូលរួមជាងមួយសែននាក់។ ក្រោយមកក្នុងឆ្នាំគ.ស ៦១៨ រាជវង្សស៊ុយរលំរលាយ ទើបស្ថាបនានគរសៀ តែងតាំងខ្លួនជាសៀវ៉ាំង មានរាជធានីនៅមិងចូវ (ស្រុកយ៉ុងភិងខេត្ដហឺប៉ិយ) រហូតដល់ឆ្នាំគ.ស ៦២១ ប្រយុទ្ធចាញ់លីស៊ឺមិន ត្រូវចាប់ធ្វើជាឈ្លើយសឹក និងស្លាប់នាពេលក្រោយមកទៀត។ ឆ្នាំបន្ទាប់មកទៀត លីស៊ឺមិនលើកទ័ពបង្ក្រាបលិវហឺយថាមេទ័ពកំពូលរបស់តូវចៀនតឺនិងកងកម្លាំងដែលសេសសល់រហូតទាល់តែអស់។
កងកម្លាំងចៀងហួយ
កែប្រែឆ្នាំគ.ស ៦១៣ ទូហ៊្វូវ៉ើយ និង ហ៊្វូកុងស៊ឺ ចាប់ផ្ដើមបង្កចលនាបះបោរនៅសានទុង។ ក្រោយមកបរទ័ពចុះទៅភូមិភាគខាងត្បូង គ្រប់គ្រងដែនដីទំនាបទន្លេហួយហឺ ភាគខាងកើតឆៀងខាងត្បូង។ ក្នុងឆ្នាំគ.ស ៦១៧ រាជសំណាក់ស៊ុយបានបញ្ជូនកងកម្លាំងទៅបង្រាប តែត្រូវវាយបកឲ្យថយទៅវិញ។ ពេលស៊ុយយ៉ាងទីស្លាប់ ទូហ៊្វូវ៉ើយចុះចាញ់យ៉ាងតុងខ្សែញាតិវង្សនៅលួយ៉ាង បានទទួលការផ្ដល់យសសក្ដិ ។ ក្រោយមកពេលរាជវង្សថាងរឹងមាំក៏ទៅស្វាមីភក្ដិជាមួយលីយួននៅឆាងអានក្នុងឆ្នាំគ.ស ៦២២ ។ ឆ្នាំបន្ទាប់មកទៀត ហ៊្វូកុងស៊ឺងើបបះបោរប្រឆាំងនឹងរាជវង្សថាង វាយគ្រប់គ្រងតំបន់ម្ដុំខេត្ដចៀងស៊ូនិងអាន់ហ៊ុយ តែចុងក្រោយត្រូវចាញ់វិញក្នុងឆ្នាំ ៦២៤។
អវសាននៃរាជវង្សស៊ុយ
កែប្រែឆ្នាំគ.ស ៦១៧ កងកម្លាំងវ៉ាកាំងវាយចូលតំបន់ខាងកើតរាជធានីលួយ៉ាង។ ខណៈពេលនោះ ស៊ុយយ៉ាងទីស្ដេចប្រពាសចៀងណាននៅសល់ត្រឹមកងកម្លាំងរបស់យ៉ាងតុង ដែលជាញាតិវង្សចាំការពាររាជធានីលួយ៉ាង។ ស៊ុយយ៉ាងទីហៅប្រមូលកម្លាំងទ័ពរបស់វ៉ាំងស៊ឺឆុង ដែលប្រចាំនៅចៀងទូ មកជួយការពាររាជធានីលួយ៉ាង តែត្រូវកងកម្លាំងវ៉ាកាំងវាយរត់ខ្ចាត់ខ្ចាយ។ រាជសំណាក់ស៊ុយត្រូវកម្លាំងចលនាបះបោរចូលវាយលុករហូតបាត់បង់តំបន់ជុំវិញ។ លីយួនដែលនៅការពារក្រុងថៃយួននៅសានស៊ីក៏ឆ្លៀតឱកាសវាយចូលឆាងអាន តែងតាំងខ្លួនជាធំក្នុងដែនដីថៃយួន។
ក្នុងពេលនោះ វីវ៉ើនហួជី រួមដៃជាមួយស៊ឺម៉ាតឺខាន់ មេអង្គរក្សស្ដេចនិងកងអង្គរក្សងើបបះបោរបង្កចលាចលនៅក្រុងចៀងទូ (ក្រុងយ៉ាំងចូវខេត្តចៀងស៊ូ) ប្រហារស៊ុយយ៉ាងទី ក្នុងឆ្នាំគ.ស ៦១៨ ។ លីយួន ពេលបានដំណឹងក៏តែងតាំងខ្លួនឡើងធ្វើជាស្ដេច ស្ថាបនារាជវង្សថាង បណ្ដាមេទ័ពដែលមានទ័ពក្នុងដៃនាំគ្នាប្រកាសឯករាជ្យ។ សូម្បីវ៉ាំងស៊ឺឆុងដែលសុខចិត្ដលើកឲ្យយ៉ាងតុងនៅលួយ៉ាងឡើងធ្វើជាហង់តេ តែក្រោយមកមិនយូរក៏លើកទ័ពវាយចូលលួយ៉ាងដណ្ដើមមូលដ្ឋានទ័ពរបស់ខ្លួន។ ផែនដីក្លាយជាទីលានប្រយុទ្ធដណ្ដើមអំណាចគ្នាម្ដងទៀត។ ក្រោយមក ក្រុមចលនាក្បត់និងកងកម្លាំងដែលតាំងខ្លួនជាធំត្រូវកងទ័ពរាជវង្សថាងកម្ចាត់ជាបន្ដបន្ទាប់ ទើបរាជវង្សថាងអាចបង្រួបបង្រួមផែនដីឲ្យមានឯកភាពបន្ដពីរាជវង្សស៊ុយបាន។
ក្រោយការស្ថាបនារាជវង្សស៊ុយ មជ្ឍមណ្ឌលអំណាចនៅភាគខាងជើង សភាពសេដ្ឋកិច្ចនៃភូមិភាគខាងជើងថ្វីបើរីកចម្រើនលឿន ស្បៀងអាហារសម្រាប់ចិញ្ចឹមប្រជាជនក្នុងរាជធានីនៅត្រូវពឹងលើការដឹកជញ្ជូនពីខេត្ដចៀងហួយ ដោយសារការដឹកជញ្ជូនផ្លូវគោកមានការលំបាក ថែមទាំងពុំអាចទ្រាំទ្រសភាពការរីកចម្រើនរបស់ទីក្រុងបាន ដូច្នេះ ការជីកព្រែកដើម្បីដឹកជញ្ជូនផ្លូវទឹក មានភាពចំាបាច់ខ្លាំងចំពោះសភាពសេដ្ឋកិច្ចនិងសង្គមនាពេលនោះ ហើយថែមទាំងជាការពង្រឹងបន្ថែមនៅតំបន់ភាគឥសាននិងដែនដីភាគខាងត្បូងផងដែរ។
រាជសំណាក់ស៊ុយបានចំណាយទ្រព្យសម្បត្ដិនិងកម្លាំងប្រជារាស្ដ្រមហាសាលដើម្បីជីកព្រែកតាយុនហឺ ដែលមានទំហំបណ្ដោយសរុបជាង ២ ៥០០ គីឡូម៉ែត្រ ចាប់ផ្ដើមសង់តាំងពីឆ្នាំគ.ស ៥៨៧ ប្រើពេលជាង ៣០ ឆ្នាំ ដោយពឹងលើផ្លូវធម្មជាតិនៃស្ទឹងអូរដែលមានស្រាប់ ភ្ជាប់នឹងព្រែកជីកដោយកម្លាំងមនុស្សភ្ជាប់ដែនដីភាគខាងជើងខាងត្បូងជាមួយគ្នា ដោយទុកតំបន់រាជធានីលួយ៉ាងជាមជ្ឍមណ្ឌលកណ្ដាល ភាគខាងជើងចាប់ផ្ដើមពីស្រុកចួច្វិន (បច្ចុប្បន្នជាផ្នែកមួយនៃក្រុងប៉េកាំង) រហូតដក់ចុងបំផុតភាគខាងត្បូងត្រង់ស្រុកអ៊ីហាំង (ក្រុងហំាងចូវខេត្ដចឺចៀង) ដោយបែងជា ៤ ផ្នែក ដូចជា ព្រែកជីកថុងជី ព្រែកជីកហាន ព្រែកជីកយ៉ុងជី និងព្រែជីកចៀងណាន ជាព្រែកជីកដែលជីកដោយកម្លាំងមនុស្សដែលវែងជាងគេបំផុតនៅសម័យនោះ។
ព្រែកជីកថុងជី ចាប់ផ្ដើមពីឧទ្យានខាងលិចរាជធានីលួយ៉ាង ចូលទៅក្នុងទន្លេហួងហូ ពីទន្លេហួងហូ កាត់អូរឆ្ពោះទៅទន្លេហួយហឺ ដែលហូរកាត់សាន់យ៉ាង (បច្ចុប្បន្នគឺហួយអានក្នុងខេត្ដចៀងស៊ូ) ពីទីនេះភ្ជាប់បន្ដទៅព្រែកជីកហានដែលជាព្រែកជីបុរាណនៅសម័យឈុនឈិវ ភ្ជាប់ទន្លេហួយហឺនឹងទន្លេឆាងចៀងនៅក្រុងចៀងទូ (បច្ចុប្បន្នគឺក្រុងយ៉ាងចូវខេត្ដចៀងស៊ូ) ពីលួយ៉ាងដល់ចៀងទូសរុបប្រវែងជាង ១ ០០០ គីឡូម៉ែត្រ ពីភាគខាងត្បូងនៃទន្លេឆាងចៀង (ឬយ៉ង់សេ) ភ្ជាប់នឹងទន្លេចៀងណានអមបឹងថៃហ៊ូលាតសន្ធឹងដល់ក្រុងអ៊ីហាំង (ហាំងចូវ) ប្រវែងជាង ៥០០ ម៉ែត្រ ចំណែកភាគខាងជើងជាព្រែកជីយ៉ុងជី ចាប់ពីឃ្លាំងស្បៀងនៅសួខូវជិតក្រុងលួយ៉ាង ឡើងទៅជើងឆ្ពោះទៅចួច្វិន (ប៉េកាំង) ប្រវែង ១ ០០០ គីឡូវម៉ែត្រ។
ព្រែកជីតាយ៉ុនហឺ ចាត់ទុកជាស្នាដៃវិស្វកម្មដ៏ធំមួយក្នុងលោក មានអាយុជាងពាន់ឆ្នាំ បានបង្ហាញពីបញ្ញានិងការបង្កើតថ្មីរបស់មនុស្សនៅសម័យបុរាណ និងបានសាងគុណសម្បត្ដិយ៉ាងសំខាន់ចំពោះការរីកចម្រើនរុងរឿងផ្នែកសេដ្ឋកិច្ចរបស់សង្គមសម័យក្រោយមកទៀត។
สุย 隋
| |||||||||||
---|---|---|---|---|---|---|---|---|---|---|---|
พ.ศ. 1132–พ.ศ. 1161 | |||||||||||
ราชวงศ์สุย ประมาณปี ค.ศ. 609 (สีน้ำตาลแดง) | |||||||||||
ស្ថានភាព | {{#if: | |จักรวรรดิ | ||||||||||
ធានី | ฉางอาน (ค.ศ. 581 – ค.ศ. 605) ลกเอี๋ยง (ค.ศ. 605 – ค.ศ. 614) | ||||||||||
ភាសាទូទៅ | ภาษาจีนยุคกลาง | ||||||||||
សាសនា | พุทธ, ลัทธิเต๋า, ลัทธิขงจื๊อ, ศาสนาพื้นบ้านจีน | ||||||||||
រដ្ឋាភិបាល | สมบูรณาญาสิทธิราชย์ | ||||||||||
จักรพรรดิ | |||||||||||
▪ ค.ศ. 581 – ค.ศ. 604 | จักรพรรดิสุยเหวินตี้ | ||||||||||
▪ ค.ศ. 604 – ค.ศ. 618 | จักรพรรดิสุยหยางตี้ | ||||||||||
▪ ค.ศ. 618 | จักรพรรดิสุยกง | ||||||||||
อัครมหาเสนาบดี | |||||||||||
ប្រវត្តិសាស្រ្ត | |||||||||||
▪ Established | 4 มีนาคม พ.ศ. 1132 | ||||||||||
▪ Disestablished | 23 พฤษภาคม พ.ศ. 1161 | ||||||||||
ក្រឡាផ្ទៃ | |||||||||||
ค.ศ. 612 (ประมาณการ) | ៤១០០០០០ គ.ម២ (១៦០០០០០ ម៉ាយ ក.) | ||||||||||
ប្រជាជន | |||||||||||
▪ ค.ศ. 609 | 66,019,956ទំព័រគំរូ:Cref | ||||||||||
រូបិយវត្ថុ | เหรียญจีน | ||||||||||
|
ប្រវត្តិសាស្ត្រចិន | |||||||
---|---|---|---|---|---|---|---|
សម័យបុរាណ | |||||||
ថ្មរំលីង រ. ៨៥០០–រ. ២១០០ មគ. | |||||||
រាជវង្សសៀ រ.២១០០– រ.១៦០០ មគ. | |||||||
រាជវង្សសាង រ.១៦០០–រ.១០៤៦ មគ. | |||||||
រាជវង្សចូវ រ.១០៤៥–២៥៦ មគ. | |||||||
ចូវខាងលិច | |||||||
ចូវខាងកើត | |||||||
សម័យផ្ការីកនិងស្លឹកឈើជ្រុះ | |||||||
សម័យនគរចម្បាំង | |||||||
សម័យអធិរាជ | |||||||
រាជវង្សឈិន ២២១ មគ.–២០៦ មគ. | |||||||
រាជវង្សហាន ២០៦ មគ.–២២០ គស. | |||||||
ហានខាងលិច | |||||||
រាជវង្សថ្មី | |||||||
ហានខាងកើត | |||||||
នគរបី ២២០–២៨០ | |||||||
អ៊ួយ ស៊ូ និង អ៊ូ | |||||||
រាជវង្សជិន ២៦៥–៤២០ | |||||||
ជិនខាងលិច | នគរ១៦ ៣០៤–៤៣៩ | ||||||
ជិនខាងកើត | |||||||
រាជវង្សខាងត្បូងនិងខាងជើង ៤២០–៥៨៩ | |||||||
រាជវង្សសួយ ៥៨១–៦១៨ | |||||||
រាជវង្សថាង ៦១៨–៩០៧ | |||||||
( ចូវទី២ ៦៩០–៧០៥ ) | |||||||
រាជវង្ស៥ និង នគរ១០ ៩០៧–៩៦០ |
រាជវង្សលៀវ ៩០៧–១១២៥ | ||||||
រាជវង្សសុង ៩៦០–១២៧៩ |
|||||||
សុងខាងជើង | សៀខាងលិច | ||||||
សុងខាងត្បូង | ជិន | ||||||
រាជវង្សយាន ១២៧១–១៣៦៨ | |||||||
រាជវង្សមិង ១៣៦៨–១៦៤៤ | |||||||
រាជវង្សឈិង ១៦៤៤–១៩១១ | |||||||
សម័យទំនើប | |||||||
សាធារណរដ្ឋចិន ១៩១២–បច្ចុប្បន្ន | |||||||
សាធារណរដ្ឋប្រជាមានិត ចិន ១៩៤៩–បច្ចុប្បន្ន |
សាធារណរដ្ឋ ចិន (តៃវ៉ាន់) ១៩១២–បច្ចុប្បន្ន | ||||||