រាជវង្សថាង
រាជវង្សថាង (ភាសាចិនៈ 唐朝; ភីនអ៊ីន Táng cháo; IPA: [tʰɑ̌ŋ tʂʰɑ̌ʊ]; ភាសាចិនកណ្ដាលៈ Dâng) ជាអតីតរាជវង្សមួយនៃប្រទេសចិន ដែលបន្តពី រាជវង្សសួយ និងបន្ដដោយ សម័យកាលរាជវង្សប្រាំ និងនគរដប់។ រាជវង្សនេះបង្កើតឡើងដោយគ្រួសារត្រកូលលី(李) ដែលបានដណ្ដើមកាន់កាប់អំនាចក្នុងពេលធ្លាក់ចុះ និងការដួលរលំនៃចក្រភពសួយ។ រាជវង្សនេះត្រូវបានបង្អាក់មួយរយៈពេលខ្លី នៅពេលដែលម្ចាស់ក្សត្រីអ៊ួ ស៊ឺធាន បានដណ្ដើមយករាជបល្ល័ង និងបានប្រកាសខ្លួនជារាជវង្សចូវទី២ (៨ តុលា ឆ្នាំ៦៩០ ដល់ ៣ មិនា ៧០៥) ហើយទ្រង់ក្លាយស្ដេចស្រីចិនតែមួយអង្គគត់ដែលបានឡើងគ្រងរាជ។
រាជវង្សថាង [唐] Error: {{Lang}}: unrecognized language tag: zh-han (help)
| |||||||||
---|---|---|---|---|---|---|---|---|---|
618–907 | |||||||||
ប្រទេសចិនសម័យរាជវង្សថាងអំឡុងឆ្នាំ ៧០០ | |||||||||
ស្ថានភាព | {{#if: | | | ||||||||
ធានី | ឆាងអាន (618–904) លួកយ៉ាង (684–705; 904–907) | ||||||||
ភាសាទូទៅ | ភាសាចិនកណ្ដាល | ||||||||
សាសនា | ព្រះពុទ្ធសាសនាចិន, តាវ, លទ្ធិខុងជឺ, សាសនាអ្នកស្រុកចិន | ||||||||
រដ្ឋាភិបាល | របបរាជានិយម | ||||||||
ព្រះរាជា | |||||||||
▪ 618–626 | Emperor Gaozu (first) | ||||||||
▪ 904–907 | ព្រះរាជាអាយ (last) | ||||||||
ប្រវត្តិសាស្រ្ត | |||||||||
June 18, 618 | |||||||||
▪ Usurpation of Wu Zetian | October 8, 690 – March 3, 705 | ||||||||
December 16, 755 – February 17, 763 | |||||||||
▪ Abdication to Later Liang | June 1, 907 | ||||||||
ក្រឡាផ្ទៃ | |||||||||
715 est.[១] | ៥៤០០០០០ គ.ម២ (២១០០០០០ ម៉ាយ ក.) | ||||||||
866 est. | ៣៧០០០០០ គ.ម២ (១៤០០០០០ ម៉ាយ ក.) | ||||||||
ប្រជាជន | |||||||||
▪ សតវត្សទី៧ | 50,000,000 | ||||||||
▪ សតវត្សទី៩ | 80,000,000 | ||||||||
រូបិយវត្ថុ | កាក់ចិន, ប្រាក់ចិន | ||||||||
| |||||||||
ឥឡូវជាផ្នែកនៃ |
ប្រវត្តិសាស្ត្រចិន | |||||||
---|---|---|---|---|---|---|---|
សម័យបុរាណ | |||||||
ថ្មរំលីង រ. ៨៥០០–រ. ២១០០ មគ. | |||||||
រាជវង្សសៀ រ.២១០០– រ.១៦០០ មគ. | |||||||
រាជវង្សសាង រ.១៦០០–រ.១០៤៦ មគ. | |||||||
រាជវង្សចូវ រ.១០៤៥–២៥៦ មគ. | |||||||
ចូវខាងលិច | |||||||
ចូវខាងកើត | |||||||
សម័យផ្ការីកនិងស្លឹកឈើជ្រុះ | |||||||
សម័យនគរចម្បាំង | |||||||
សម័យអធិរាជ | |||||||
រាជវង្សឈិន ២២១ មគ.–២០៦ មគ. | |||||||
រាជវង្សហាន ២០៦ មគ.–២២០ គស. | |||||||
ហានខាងលិច | |||||||
រាជវង្សថ្មី | |||||||
ហានខាងកើត | |||||||
នគរបី ២២០–២៨០ | |||||||
អ៊ួយ ស៊ូ និង អ៊ូ | |||||||
រាជវង្សជិន ២៦៥–៤២០ | |||||||
ជិនខាងលិច | នគរ១៦ ៣០៤–៤៣៩ | ||||||
ជិនខាងកើត | |||||||
រាជវង្សខាងត្បូងនិងខាងជើង ៤២០–៥៨៩ | |||||||
រាជវង្សសួយ ៥៨១–៦១៨ | |||||||
រាជវង្សថាង ៦១៨–៩០៧ | |||||||
( ចូវទី២ ៦៩០–៧០៥ ) | |||||||
រាជវង្ស៥ និង នគរ១០ ៩០៧–៩៦០ |
រាជវង្សលៀវ ៩០៧–១១២៥ | ||||||
រាជវង្សសុង ៩៦០–១២៧៩ |
|||||||
សុងខាងជើង | សៀខាងលិច | ||||||
សុងខាងត្បូង | ជិន | ||||||
រាជវង្សយាន ១២៧១–១៣៦៨ | |||||||
រាជវង្សមិង ១៣៦៨–១៦៤៤ | |||||||
រាជវង្សឈិង ១៦៤៤–១៩១១ | |||||||
សម័យទំនើប | |||||||
សាធារណរដ្ឋចិន ១៩១២–បច្ចុប្បន្ន | |||||||
សាធារណរដ្ឋប្រជាមានិត ចិន ១៩៤៩–បច្ចុប្បន្ន |
សាធារណរដ្ឋ ចិន (តៃវ៉ាន់) ១៩១២–បច្ចុប្បន្ន | ||||||
រាជវង្សថាង មានរាជធានីនៅឆាងអាន (បច្ចុប្បន្នក្រុងស៊ីអាន) ដែលនៅពេលនោះជាទីក្រុងដែលមានប្រជាជនច្រើនជាងគេនៅលើលោក ហើយជាទូទៅត្រូវបានគេចាក់ទុកជាចំនុចមួយដ៏ខ្ពង់ខ្ពស់នៃអារ្យធម៌ចិន ជាយុគមាសនៃវប្បធម៌ចំរុះពីគ្រប់តំបន់។ ទឹកដីនៃរាជវង្សថាងបានពីការធ្វីចំបាំងយោធានៃអ្នកដឹកនាំមុនៗ ដែលបានប្រគួតប្រជែងគ្នាតាំងពីរាជវង្សហាន ។ តាមរយៈការធ្វើជំរឿន២លើក នៅសតវត្សទី៧ និង ទី៨ កំណត់ត្រាបានប៉ានប្រមាណប្រជាជនគិតជាចំនួនគ្រួសារដែលបានចុះបញ្ជីមានប្រហែល ៥០លាននាក់។ ទោះបីជានៅពេលដែលរដ្ឋាភិបាលកណ្ដាលបានធ្លាក់ស្រុតចុះ និងមិនអាចចងក្រងនូវចំនួនប្រជាជនពីការធ្វើជំរឿងច្បាស់លាស់មួយនៅសតវត្សទី៩ យ៉ាងណាក៏ដោយ ក៏គេប៉ានស្មានថាចំនួនប្រជាជនបានកើនឡើងរហូតដល់ប្រហែល ៨០លាននាក់។ [២][៣][lower-alpha ១] ដោយសារមានប្រជាជនច្រើន រាជវង្សថាងអាចបង្កើនចំនួនកងទ័ព្ធរាប់សែននាក់ដើម្បីត្រួតត្រាតំបន់អាស៊ី និង ផ្លូវជំនួញរកកំរ៉ែតាមរយៈផ្លូវសូត្រ។ រដ្ឋ និងនគរជាច្រើនបានផ្ដល់សួយសារអាករដល់នគរថាង ខណៈពេលនោះនគរថាងបានកាន់កាប់ ត្រួតត្រាតំបន់ជាច្រើន ដែលគ្រប់គ្រងដោយប្រយោលក្រោមប្រព័ន្ធអាណាព្យាបាល។ ក្រៅពីអំនាចនយោបាយ នគរថាងបានប្រើប្រាស់ឥទ្ធិពលវប្បធម៌យ៉ាងខ្លាំងលើនគរជិតខាងរបស់ខ្លួនមានដូចជាកូរ៉េ ជប៉ុន និង វៀតណាម។
រាជវង្សថាងជាសម័យកាលដែលមានការរីកលូតលាស់ខ្លាំង និងមានលំនឹងយ៉ាងរឹងមាំ លើកលែងតែក្នុងពេលនៃការបះបោលអាន លូសាន និង ការស្រុតចុះនៃអំនាចថ្នាក់កណ្ដាលនៅពាក់កណ្ដាលចុងក្រោយនៃរាជវង្សនេះ។ ដូចគ្នានឹងរាជវង្សសួយពីមុនដែរ រាជវង្សថាងបានរក្សាប្រព័ន្ធសេវារបស់រដ្ឋ ដោយបានជ្រើសតាំងមន្រ្តីមានចំណេះដឹងតាមរយៈការប្រលងដែលមានស្តង់ដារ និងតាមរយៈការស្នើឲចូលកាន់តំណែង។ បទបញ្ជារាជ្យការនេះបានរលាយបាត់ដោយសារមានការកើនឡើងនូវចំនួនមេទ័ពនៅតាមតំបន់ក្នុងសតវត្សទី៩ ដែលត្រូវបានគេហៅថាជាទួស៊ី (jiedushi) ។ ក្នុងសម័យរាជវង្សថាង វប្បធម៌ចិនបានរីកសាយភាយ និង បន្តកាន់តែរុងរឿងឡើង ដែលត្រូវបានគេចាត់ទុកជាសម័យការដ៏អស្ចារ្យនៃកំណាព្យចិន[៤]។ កវីល្បីល្បាញ២រូប លី ប៉ាយ (Li Bai) និង ទូ ហ៊្វូ (Du Fu) គឺស្ថិតក្នុងសម័យកាលនេះ ហើយក៏មានវិចិត្រករល្បីល្បាញជាច្រើនរូបផងដែរដូចជា ហាន ហ្កាន (Han Gan) ចាង សៀន (Zhang Xuan) និង ចូវ ហ្វាង (Zhou Fang) ។ អក្សរសាស្រ្តប្រវត្តិសាស្រ្តរីកចម្រើនយ៉ាងសម្បូរណ៍បែបដែលត្រូវបានចងក្រងដោយអ្នកប្រាជ្ញ រួមមានទាំងសព្វវចនាធិប្បាយ និង កិច្ចការភូមិសាស្រ្តផងដែរ។
មាននវានុវត្ដន៍គួរឲកត់សំគាល់ជាច្រើននៅសម័យនគរថាង រួមទាំងការលូតលាស់នៃការឆ្លាក់លើបន្ទះឈើ។ ព្រះពុទ្ធសាសនាមានឥទ្ធិពលខ្លាំងក្នុងវប្បធម៌ចិន ដែលពុទ្ធសាសនិកដើមកំនើតចិនមានចំនួនកាន់តែច្រើនឡើង។ ប៉ុន្តែក្រោយមកព្រះពុទ្ធសាសនាបានរងការបំពារបំពាន ដោយសារការធ្លាក់ចុះឥទ្ធិពលនៃរាជវង្សថាង។ ទោះបីជារាជវង្សនិងរដ្ឋាភិបាលកណ្ដាលបានស្រុតចុះនៅសតវត្សទី៩ ក៏ដោយ សិល្ប និង វប្បធម៌នៅតែបន្តរីកចម្រើន។ រដ្ឋាភិបាលកណ្ដាលដែលទន់ខ្សោយបានដកចេញស្ទើរតែទាំងស្រុង ពីការគ្រប់គ្រងសេដ្ឋកិច្ច ហេតុដូច្នេះសេដ្ឋកិច្ចប្រទេសនៅមានលំនឹង រីឯជំនួញជួញដូរវិញនៅតែបន្តលូតលាស់ដោយឥតឈប់ឈរ។
ប្រវត្តិសាស្រ្ត
កែប្រែការចាប់បដិសន្ធិ
កែប្រែនៅសម័យរាជវង្សសួយ គ្រួសារលីជាគ្រូសារមេទ័ពអភិជនទិសពាយ្យ[៥][៦]។ គ្រួសារលីបានប្រកាសស្នងត្រកូលពីឡាវស៊ី (ឈ្មោះផ្ទាល់ខ្លួន លី តាន ឬ លី អ៊ឺ) [៧]។ មេទ័ពនៃរាជវង្សហាន លី កាង[៨][៩] និង មេដឹកនាំ លៀងខាងលិច លី កាវ ក៏បានប្រកាសថាខ្លួនមានវង្សត្រូលពីបុព្វបុរសនៃព្រះរាជាមហាថាងផងដែរ។ មាតារបស់ព្រះរាជាយ៉ាង (គ្រងរាជពីឆ្នាំ៦០៤ ដល់ ៦១៧) នៃមហាសួយ និង ព្រះរាជាដែលបានបង្កើតនរគថាង គឺជាបងប្អូននឹងគ្នា ធ្វើឲព្រះរាជាទាំងពីរអង្គជាបងប្អូនជីដូនមួយដែលស្ថិតនៅក្នុងរាជវង្សពីរផ្សេងគ្នា[១០]។
រាជវង្សថាង (ឆ្នាំគ.ស ៦១៨-៩០៧)
កែប្រែ“ក្សត្រប្រៀបដូចទូក ចំណែកប្រជាជនគឺទឹក ទឹកអាចធ្វើឲ្យទូកអណ្ដែត និងលិចបានដូចគ្នា” ។
សម័យរាជវង្សថាងជាកំឡុងពេលមួយក្នុងប្រវត្ដិសាស្ដ្រចិនដែលមានសមត្ថភាពសំខាន់ជាងគេបំផុត ជាពិសេសបំផុត ក្នុងកំឡុងដើមសម័យកាល ទទួលជោគជ័យក្នុងការបង្កើតយុទ្ធសាស្ដ្រគ្រប់គ្រងដែលមានប្រសិទ្ធភាព និងស្ថេរភាពយ៉ាងពេញលេញក្នុងទូទាំងអាណាចក្រ។ ប្រទេសជាតិចម្រើនរុងរឿងលើគ្រប់ផ្នែក ទាំងផ្នែកសេដ្ឋកិច្ច សង្គម សិល្បៈ អក្សរសិល្ប៍ និងទំនាក់ទំនងអន្ដរាជាតិ បានទទួលការលើកតំកើងថាជាយុគមាសនៃរបបសក្ដិភូមិនិងជាយុគមាសនៃអក្សរសិល្ប៍។ អាណាចក្រធំទូលាយមានការគ្រប់គ្រងត្រឹមត្រូវ ជាប្រទេសអ្នកមាននិងប្រកបដោយអានុភាពបំផុតមួយក្នុងពិភពលោក អាចនិយាយបានថាជាសម័យរុងរឿងបំផុតរបស់ប្រទេសចិន។ ក្រៅពីនេះ ក៏ជាកំឡុងពេលតភ្ជាប់សំខាន់ចំពោះគំនិតជាតិនិយមរបស់ជនជាតិចិន ដោយកើតការរួបរួមគ្នានៃជនជាតិផ្សេងៗ ជាច្រើន រាប់ចាប់តាំងពីសម័យវុយជិន រាជវង្សជើងត្បូង រាជវង្សស៊ុយ រហូតដល់រាជវង្សថាង បានស្លបញ្ចូលវប្បធម៌ជនជាតិផ្សេងៗ ចូលគ្នាតែមួយ តាមរយៈទស្សនៈឯកភាពជាតិដ៏រឹងមាំជាបន្ដបន្ទាប់មកទៀត។
ការស្ថាបនារាជវង្សថាង
កែប្រែបឋមក្សត្រថាងកៅជូឬលីយួន ចាប់កំណើតក្នុងត្រកូលអ្នកធំចេញពីរាជវង្សខាងជើង មានទំនាក់ទំនងខ្សែស្រឡាយជាមួយបឋមក្សត្ររាជវង្សស៊ុយយ៉ាងជិតស្និទ្ធ។ រហូតដល់ចុងសម័យរាជវង្សស៊ុយ ផែនដីស្ថិតក្នុងស្ថានភាពច្របូកច្របល់ដោយសារក្រុមកងកម្លាំងផ្សេងៗ ដែលងើបបះបោរឡើង។ ឆ្នាំគ.ស ៦១៧ លីយួនដែលគ្រប់គ្រងដែនដីថៃយួន ធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ ដោយសារថៃយួនជាតំបន់យុទ្ធសាស្ដ្រសំខាន់ដែលក្រុមកងកម្លាំងផ្សេងៗ ចង់ដណ្ដើមយក។ ខណៈពេលជាមួយគ្នានោះដែរលីយួនបានជ្រាបដំណឹងថាស៊ុយយ៉ាងទីទ្រង់មិនទុកចិត្ដខ្លាចលីយួនក្បត់ ទើបលីយួនប្រកាសខ្លួនជានគរឯករាជ្យតែម្ដងទៅ។
ពេលនោះ កងកម្លាំងវ៉ាកាំង និងហឺប៉ិយ ចូលច្បាំងទល់នឹងកងទ័ពស៊ុយ ជាហេតុធ្វើឲ្យកម្លាំងការពារក្រុងឆាងអានចុះទន់ខ្សោយ។ លីយួនបានឱកាសល្អវាយដណ្ដើមយកក្រុងឆាងអានបាន។ ក្រោយមកតែងតាំងយ៉ាងយ៉ូវ ជាស្ដេចអាយ៉ង។ ឆ្នាំបន្ទាប់ទៀត ស៊ុយយ៉ាងទីត្រូវគេលួចធ្វើឃាតនៅក្រុងចៀងទូ ទើបលីយួនទម្លាក់យ៉ាងយ៉ូវ ប្រកាសខ្លួនជាស្ដេច ស្ថាបនារាជវង្សថាងដោយមានរាជធានីនៅក្រុងឆាងអាន ព្រមទាំងតែងតាំងបុត្រាច្បងឈ្មោះលីចៀនឆឺង ជារជ្ជទាយាទ លីស៊ឺមិន បុត្រាបន្ទាប់ជាឈិនវ៉ាំង និងលីយួនជី បុត្រាពៅជាឈីវ៉ាំង។
លីស៊ឺមីង បង្រួបបង្រួមផែនដី
កែប្រែក្រោយការស្ថាបនារាជវង្សថាង ផែនដីនៅស្ថិតក្រោមឥទ្ធិពលនៃកងកម្លាំងផ្សេងៗ មានជាអាទិ ភូមិភាគខាងលិចឆៀងខាងជើង មានសៀវជី ភូមិភាគខាងជើងមានលិវអ៊ូចូវ វ៉ាំងស៊ឺឆុង ស្ថាបនានគរចឺង នៅក្រុងលួយ៉ាង តូវចៀនតឺ តាំងខ្លួនជាសៀវ៉ាំង នៅហឺប៉ិយ (ភូមិភាគឥសានរបស់ចិន)។
ចុងឆ្នាំគ.ស ៦១៨ សៀវជីស្លាប់យ៉ាងទាន់ហន់ សៀយិនកៅ បុត្រាគ្រងអំណាចបន្ដ។ លីស៊ឺមិនឃើញឱកាសល្អបរទ័ពចូល ដណ្ដើមបានដែនដីភាគខាងលិចឆៀងខាងជើង។ ឆ្នាំគ.ស ៦១៩ ក្រុមកងកម្លាំងរបស់លីគុយ កើតការដណ្ដើមអំណាចគ្នា ទើបជាឱកាសឲ្យរាជវង្សថាងចូលគ្រប់គ្រងដែនដីហឺស៊ី។ ឆ្នាំគ.ស ៦២០ បោសសម្អាតក្រុមកងកម្លាំងរបស់លិវអ៊ូចូវ។ ចុងឆ្នាំនេះដែរ លីស៊ឺមិនលើកទ័ពធំវាយឡោមព័ទ្ធវ៉ាំងស៊ឺឆុងនៅលួយ៉ាង តូវចៀនតឺលើកទ័ពមកជួយ តែត្រូវលីស៊ឺមិនវាយរត់ទៅក្រោយវិញ តូវចៀនតឺត្រូវចាប់ខ្លួន ក្រោយមកស្លាប់នៅឆាងអាន។ វ៉ាំស៊ឺឆុងបានដំណឹងពីបរាជ័យរបស់តូវចៀនតឺក៏ព្រមចុះចាញ់រាជវង្សថាង។ ឆ្នាំគ.ស ៦២២ កងទ័ពថាងបោសសម្អាតកងកម្លាំងហឺប៉ិយដែលនៅសេសសល់។ ក្រោយមកកងកម្លាំងផ្សេងៗ ខ្លះព្រមស្វាមីភក្ដិ ខ្លះត្រូវបង្ក្រាបឲ្យរាបទាប។ ភារកិច្ចដំបូងក្នុងការបង្រួបង្រួមផែនដីទទួលបានជោគជ័យ ខណៈដែលសង្គ្រាមដណ្ដើមអំណាចក្នុងរាជសំណាក់ក៏ចាប់ផ្ដើមផ្ទុះឡើង។
ហេតុការណ៍ប្រែប្រួលនៅច្រកទ្វារស្វៀនអ៊ូ
កែប្រែលីស៊ឺមិនដែលដឹកនាំទ័ពទៅគ្រប់ទិសទីនៃផែនដី បានសាងគុណសម្បតិ្ដលេចធ្លោមួយ ជាទីច្រណែកនៃបងប្អូន គួបផ្សំនឹងក្នុងពេលនៃការបោសសម្អាតកងកម្លាំងតូចធំនោះគាត់បានបង្កើតកងកម្លាំងយោធា និងបានចិញ្ចឹមអ្នកមានសមត្ថភាពមកនៅក្បែរខ្លួនជាច្រើននាក់ មានជាអាទិ អ៊ីឆឺជិនតឺ លីជិង ហ្វាងស្វៀនលិង ជាដើម ដែលជាផលនៃការគម្រាបកំហែងដល់រជ្ជទាយាទលីចៀនឆឺង ជាហេតុធ្វើឲ្យរជ្ជទាយាទចៀនឆឺងរួមដៃជាមួយឈីវ៉ាំងលីយួនជីដើម្បីចាត់ការលីស៊ឺមិន។ បញ្ហាទំនាស់ខាងលើធ្វើឲ្យភាគីទាំងពីកាន់តែប្រឈមមុខដាក់គ្នាខ្លាំងឡើង។
រហូតដល់ឆ្នាំគ.ស ៦២៦ លីស៊ឺមីង ចាត់ការមុន ដោយក្រាបទូលរឿងរ៉ាវដល់ស្ដេចថាងកៅជូ ទើបថាងកៅជូហៅគ្រប់គ្នាចូលគាល់នាវេលាព្រឹកស្អែក។ ខណៈដែលក្បួនទ័ពរបស់លីចៀនឆឺងនិងលីយួនជីឆ្លងចូលទ្វារស្វៀនអ៊ូនោះ (ទ្វារជ័យទិសខាងជើងនៃរាជធានី) លីស៊ឺមិនក៏នាំកងកម្លាំងចូលប្រហាររជ្ជទាយាទ និងឈីវ៉ាំង។ ហេតុការណ៍នេះក្រោយមកបានទទួលការហៅថា ហេតុការណ៍ប្រែប្រួលនៅច្រកទ្វារស្វៀនអ៊ូ។
ក្រោយហេតុការណ៍ ថាងកៅជូតែងតាំងលីស៊ឺមីង ជារជ្ជទាយាទ។ ពីរខែក្រោយមកទៀតទ្រង់ដាក់រាជ្យសម្បត្ដិ ឲ្យលីស៊ឺមិនឡើងគ្រងរាជ្យបន្ដ ទ្រង់ព្រះនាមថា ថាងថៃចុង និងប្រកាសឲ្យក្លាយជាសករាជចឺនកួន (ឆ្នាំគ.ស ៦២៧-៦៤៩)។
សករាជចឺនកួន
កែប្រែដើមសករាជចឺនកួន ប្រទេសជាតិស្ថិតក្នុងសភាពទ្រុឌទ្រោមដោយសារសង្គ្រាមក្នុងស្រុក។ ប្រជជនត្រូវដើរពនេចរគ្មានទីអាស្រ័យ។ ថាងថៃចុង បានទទួលមេរៀនពីការរលំរលាយនៃរាជវង្សស៊ុយ ដែលជាប្រភពនៃពាក្យថា “ក្សត្រប្រៀបដូចទូក ចំណែកប្រជាជនគឺទឹក ទឹកអាចធ្វើឲ្យទូកអណ្ដែត និងលិចបានដូចគ្នា”។ ទ្រង់ដឹងថា ការបឺតឈាមរាស្ដ្រ បើរាស្ដ្រមិនអាចទ្រាំបាន អ្នកដឹកនាំក៏ពុំអាចនៅស្ថិតស្ថេរបានដែរ។ ដូច្នេះហើយទើបទ្រង់យកចិត្ដទុកដាក់ក្នុងការគ្រប់គ្រងរាជការផែនដីយ៉ាងអស់ពីកម្លាំងកាយចិត្ដ។
ទ្រង់ធ្វើនយោបាយបើកចំហ កាត់បន្ថយការបង់ភាស៊ី កាត់បន្ថយការដាក់ទោសប្រភេទធ្ងន់ធ្ងរ តែផ្ដោតលើភាពត្រឹមត្រូវ យុត្ដិធម៌ច្រើនជាង ជំរុញអភិវឌ្ឍន៍កម្លាំងការផលិត បែងចែកដីធ្លីជូនប្រជារាស្ដ្រ ឲ្យរាស្ដ្រទទួលបានដីកសិកម្ម និងរស់នៅសុខសប្បាយ។
ក្នុងកំឡុងពេលខាងលើនេះ មានការតែងច្បាប់បន្ថែមច្រើនទៀត បើកការប្រឡងជ្រើសរើសមន្ដ្រីចូលបម្រើរាជការពីបុគ្គលទូទៅ មិនប្រកាន់មានក្រ មិនប្រកាន់តំណែងថ្នាក់ខ្ពស់ទាបដូចពីមុន ថែមទាំងមានការពិនិត្យតាមដានការធ្វើការងាររបស់បណ្ដាមន្ដ្រីតាមតំបន់នីមួយៗ យ៉ាងតឹងរឹង ជ្រើរើសមនុស្សឆ្លាតមានបញ្ញាមកបម្រើរាជការ ដកតំណែងមនុស្សអាក្រក់។ ក្រៅពីនេះ នៅមានការបើកទទួលស្ដាប់យោបល់ និងជំទាស់របស់មន្ដ្រីជុំវិញ ដើម្បីកែសម្រួលគុណវិបត្ដិក្នុងការគ្រប់គ្រងផែនដីបានយ៉ាងទាន់សភាពការណ៍ ទើបនៅជុំវិញពោរពេញទៅដោយមនុស្សមានបញ្ញាតាំងចិត្ដធ្វើការងារ ដូចជា ហ្វាងស្វៀនលិង វ៉ើយជិង វ៉ើនយៀនប៉ ជាដើម ដែលជាមូលហេតុសំខាន់ដែលធ្វើឲ្យសករាជចឺនកួនមានការគ្រប់គ្របប្រកបដោយតម្លាភាពនិងមានស្ថេរភាព។
ក្នុងផ្នែកប្រព័ន្ធការសិក្សា ថាងថៃចុងឲ្យតម្លៃលើការរួបរួមនិងរៀបចំតម្រាចំណេះដឹងវិជ្ជាការនិងតម្រាប្រវត្ដិសាស្ដ្រឲ្យមានបែបផែន ថែមទាំងបើកទូលាយក្នុងការគោរពនិងផ្សព្វផ្សាយទស្សនៈនៃសាសនាផ្សេងៗ ដូចជា ពុទ្ធសាសនា សាសនាតាវ យូ (លទ្ធិខុងជឺ) រួមទាំងសាសនាបូជាភ្លើងរបស់ចក្រភពពែក្យ សាសនាមេនី និងគ្រឹស្ដសាសនា។
ហេតុការណ៍ដែលសំខាន់ចំពោះការផ្សព្វផ្សាយសាសនា មានដូចជា ស្ដេចសង្ឃស្វៀនចាំង ឬព្រះសង្ឃថាងសាំចាំង (ខ្មែរយើងហៅលោកគ្រូថាងចេង) បានធ្វើដំណើរទៅប្រទេសឥណ្ឌាដ៏សែនឆ្ងាយ ដើម្បីអញ្ជើញព្រះត្រៃបិតកមកប្រែជាភាសាចិន និងផ្សព្វផ្សាយបន្ដ ធ្វើឲ្យពុទ្ធសាសនាក្នុងសម័យរាជវង្សថាងចម្រើនរុងរឿងដល់កំពូលនៃពេលក្រោយមកទៀត។
ក្រៅពីនេះ ថាងថៃចុងបានជ្រោមជ្រែងនិងរៀបចំបែបផែនប្រព័ន្ធសិក្សាអប់រំ មានការសាងសង់គ្រឹះស្ថានសិក្សាសម្រាប់បណ្ដាកូនចៅថ្នាក់ដឹកនាំ ហៅថា សំណាក់សិក្សាហុងវ៉ើនកួន បើកបង្រៀនមុខវិជ្ជាផ្សេងៗ ដើម្បីក្លាយជាមេដឹកនាំ ដូចជា មុខវិជ្ជាគ្រប់គ្រង ច្បាប់ អក្សរសាស្ដ្រ អក្សរសិល្ប៍ គណិតវិទ្យា ។ល។ ដើម្បីអប់រំបណ្ដុះបណ្ដាលបណ្ដាលកូនចៅដែលជាទាយាទខ្សែញាតិវង្ស មន្ដ្រី និងអ្នកលំដាប់ខ្ពស់ ថែមទាំងមានបង្កើតគ្រឹះស្ថានសិក្សាមុខវិជ្ជាផ្សេងៗ ទូទាំងរាជាណាចក្រ ទើបបណ្ដាថ្នាក់ដឹកនាំផ្សេងៗ ចូលចិត្ដបញ្ជូនកូនចៅឲ្យចូលមកសិក្សានៅរាជធានីឆាងអាន ធ្វើឲ្យក្នុងពេលនោះចិនក្លាយជាមជ្ឍមណ្ឌលសិក្សាស្រាវជ្រាវវិជ្ជាការផ្សេងៗ ក្នុងតំបន់ភូមិភាគនេះ។
ក្នុងរជ្ជកាលនេះ បានមានការបដិវត្ដន៍រចនាសម្ព័ន្ធគ្រប់គ្រង ដែលផ្ដោតការប្រមូលផ្ដុំអំណាចមករាជធានី ដើម្បីការពារការបះបោរពីសំណាក់កងកម្លាំងផ្សេងៗ ដូចដែលធ្លាប់កើតមានកន្លងមក មន្ដ្រីថ្នាក់តំបន់ពុំមានសិទ្ធបរពល ក្នុងស្ថានភាពសង្គ្រាម រាជធានីចេញបញ្ជាប្រមូលផ្ដុំទ័ពពីតំបន់ផ្សេងៗ រួចចាត់បញ្ជូនមេទ័ពទៅបញ្ជាការច្បាំង ក្រោយចប់សង្គ្រាម ទាហានត្រូវត្រឡប់ចូលអង្គភាព មេទ័ពត្រឡប់ចូលរាជសំណាក់។
ការពង្រីកអានុភាពនៃរាជាណាចក្រ ថាងថៃចុង បានដំណើរការទាំងផ្នែកយោធានិងការទូតទៅតំណាលគ្នា មានជាអាទិ ក្នុងឆ្នាំគ.ស ៦៣០ ទ័ពថាង ដឹកនាំដោយមេទ័ពលីជិងនិងលីជី បង្ក្រាបធូចៀខាងកើត ពង្រីកដែនដីឡើងទៅទិសខាងជើង (បច្ចុប្បន្នគឺម៉ុងកូលខាងក្នុង)។ ក្រោយមកធូចៀខាងកើតដួលរលំ។ ថាងថៃចុងដំណើរនយោបាយបើកទូលាយផ្ដល់ឥស្សរភាពឲ្យទៅជនជាតិភាគតិចក្នុងការរស់ មានជនជាតិធូចៀមួយចំនួនខ្លះភាសខ្លួនមកនៅឆាងអាន ហើយមានមិនតិចនាក់ទេដែលបានចូលបម្រើរាជការកងទ័ព រំលាយខ្លួនចូលជាមួយវប្បធម៌ភូមិភាគកណ្ដាល។
សុងចាន់កាន់ពូឬព្រះចៅស្រងតាសាន់ខាំប៉ូ នៃនគរធូហ្វាន (ទីបេបច្ចុប្បន្ន) ដែលរួបរួមបណ្ដានគរភាគខាងលិចឆៀងខាងត្បូងបាននោះ មានកម្លាំងខ្លាំងក្លាឡើង បានចាត់បញ្ជូនរាជទូតមកស្ដីដណ្ដឹងបុត្រីស្ដេចថាងថៃចុងជាច្រើនដង។ នៅទីបំផុតឆ្នាំគ.ស ៦៤១ ថាងថៃចុងសម្រេចបញ្ជូនបុត្រីវ៉ើនឆឺង ដែលពោរពេញទៅដោយចំណេះដឹងសមត្ថភាពផ្នែកសិល្បៈធ្វើដំណើរទៅជាទូតមេត្រីភាពនាលើកនេះ។ អង្គម្ចាស់ស្រីវ៉ើនឆឺងបាននាំយកសិល្បៈចំណេះវិជ្ជាការផ្សេងៗ របស់ចិន មានជាអាទិ អក្សរសាស្ដ្រ តន្ដ្រី កសិកម្ម តម្បាញ ការធ្វើក្រដាសនិងទឹកខ្មៅ ។ល។ ទៅផ្សព្វផ្សាយក្នុងទឹកដីដ៏សែនឆ្ងាយនេះ ទើបនគរធូហ្វាននិងរាជវង្សថាងរក្សាមេត្រីភាពល្អនឹងគ្នាជារហូតមក (ថ្វីបើក្រោយមកនគរធូហ្វានកើតទំនាស់នឹងរាជសំណាក់ថាងក្នុងរជ្ជកាលក្រោយៗ តែអង្គម្ចាស់ស្រីវ៉ើនឆឺងនៅតែទទួលបានការគោរពលើកតំកើងយ៉ាងខ្ពស់ពីបណ្ដាជនជាតិទីបេរហូតដល់បច្ចុប្បន្ន)។
ទោះជាយ៉ាងណាក៏ដោយ ចុងរជ្ជកាលស្ដេចថាងថៃចុង កើតបញ្ហាសំខាន់មួយគឺ ការជ្រើសរើសរជ្ជទាយាទដែលសមស្រប ដោយសារក្នងឆ្នាំគ.ស ៦៤៣ រជ្ជទាយាទលីឆឺងឆៀន ជាមួយវុយវ៉ាំងលីថៃ ដណ្ដើមអំណាចគ្នា។ ពេលថាងថៃចុងដឹងរឿងក៏បញ្ជាឲ្យទម្លាក់រជ្ជទាយាទនិងវុយវ៉ាំងទជារាស្ដ្រសាមញ្ញ តែងតាំងលីជឺ បុត្រាអង្គទីប្រាំបួនឡើងជារជ្ជទាយាទជំនួស។ ក្រោយមកក្នុងឆ្នាំគ.ស ៦៤៩ ថាងថៃចុងសុគត់ ទើបលីជឺឡើងសោយរាជ្យបន្ដ ទ្រង់មានព្រះនាមថា ថាងកៅចុង។
អ៊ូ ម៉ីនាង (អ៊ូ ជឺធៀន) Umei Neang (UJ Tian) --- ចក្រព័ត្ដិនីមួយអង្គគត់នៃផែនដី (ឆ្នាំគ.ស ៦២៤-៧០៥)
កែប្រែអ៊ូចឺធៀនឬប៊ូឆេកធៀន ជាហងហៅរបស់ស្ដេចថាងកៅចុងលីជឺ មានឈ្មោះថា “ចៅ” បិតាជាអ្នកជំនួញឈើ។ ចុងសម័យរាជវង្សស៊ុយបានមានការទាក់ទងជាមួយលីយួន។ ក្រោយមកពេលលីយួនស្ថាបនារាជវង្សថាង ក៏តាមមកតាំងទីលំនៅនៅរាជធានីឆាងអាន ចូលបម្រើរាជការនាពេលក្រោយមក។
ពេល អ៊ូ ម៉ីនាង (អ៊ូ ជឺធៀន) Umei Neang (UJ Tian)អាយុបាន ១៤ ឆ្នាំ ត្រូវហៅចូលវាំងក្លាយជាស្អំវ័យជំទង់ក្នុងរជ្ជកាលស្ដេចថាងថៃចុងលីស៊ឺមិន។ ពេលថាងថៃចុងសុគត់ ទើបត្រូវចេញសាងផ្នួសជាដូនជីតាមបូរាណរាជប្រពៃណី។
ក្រោយពេលថាងកៅចុងលីជឺគ្រងរាជ្យក៏ទទួល អ៊ូ ម៉ីនាង (អ៊ូ ជឺធៀន) Umei Neang (UJ Tian)ចូលមកក្នុងវំាង ដោយមានការជួយគាំទ្រពីវ៉ាំងហងហៅដែលកំពុងមានទំនាស់ជាមួយស្នំសៀវ និងភាគីនីមួយៗ ចាំទម្លាក់កំហុសដាក់គ្នា។ ក្រោយមកក្នុងឆ្នាំគ.ស ៦៥៥ ថាងកៅចុងគិតចង់ទម្លាក់វ៉ាំងហងហៅ និងតែងតាំងប៊ូឆេកធៀនឡើងជំនួស តែសេនាបតីចាស់ ឆាងស៊ុនអ៊ូជី និងឈូស៊ុយលៀង បង្ហាញជំហរបដិសេធ។ ចំណែកលីអ៊ីហ្វូ និងស៊ីជិងចុង បង្ហាញជំហរយល់ស្រប។ ក្រោយមកពេលថាងកៅចុងទម្លាក់វ៉ាំងហងហៅ តែងតាំងប៊ូឆេកធៀនឡើងជាហងហៅជំនួស ឆាងស៊ុនអ៊ូទី ឈូស៊ុយលៀងនិងក្រុមដែលជំទាស់ត្រូវបានដកតំណែងម្ដងមួយៗ អ្នកខ្លះត្រូវរងគំនាបឲ្យធ្វើអត្ថឃាត។ ចំណែកវ៉ាំងហងហៅនិងស្នំសៀវក៏មិនអាចរួចផុតពីជតាកម្មដែរ។ ក្រោយមក ថាងកៅចុងរាងកាយចុះខ្សោយ ធ្លាក់ខ្លួនឈឺដោយជំងឺគ្របដណ្ដប់ មិនអាចមើលការងាររាជកិច្ចបាន ប៊ូហងហៅចូលជួយបម្រើរាជការផែនដី ទើបចាប់ផ្ដើមក្ដោបអំណាចក្នុងរាជសំណាក់។ ចុងក្រោយអាចក្ដោបអំណាចបានទាំងស្រុង។
ឆ្នាំគ.ស ៦៨៣ ថាងកៅចុងលីជឺសុគត់ រជ្ជទាយាទ លីសៀន បុត្រាអង្គទីបីរបស់ប៊ូហងហៅឡើងគ្រងរាជ្យបន្ដ ព្រះនាមថា ថាងចុងចុង។ ឆ្នាំក្រោយមក ប៊ូឆេកធៀនទន្លាក់ថាងចុងចុងហើយតាំងជាលូលិងវ៉ាំង។ ក្រោយមកតែងតាំងលីតាន់ រាជបុត្រអង្គទីបួនឡើងគ្រងរាជ្យជំនួស ព្រះនាមថា ថាងរុយចុង តែមិនយូរប៉ុន្មានក៏ត្រូវទម្លាក់ពីរាជបល្ល័ង្កដូចគ្នា។
ក្នុងកំឡុងពេលនោះ ក្រុមញាតិវង្សត្រកូលលីនិងមន្ដ្រីចាស់ៗ ដែលចេញមកប្រឆាំងនឹងអំណាចរបស់ត្រកូលប៊ូសុទ្ធតែត្រូវកម្ចាត់យ៉ាងសាហាវ។ មូលដ្ឋានអំណាចរបស់ក្រុមត្រកូលលីត្រូវធ្លាក់ដុនដាបជាខ្លាំង។ រហូតដល់ឆ្នាំគ.ស ៦៩០ ប៊ូឆេកធៀនប្រកាសប្ដូររាជវង្សថាងជារាជវង្សចូវ ឬក្នុងប្រវត្ដិសាស្ដ្រចិនហៅថា រាជវង្សអ៊ូចូវ មានរាជធានីនៅលួយ៉ាង តាំងខ្លួនជាចក្រព័ត្ដិនី កាន់អំណាចកំពូល ដោយវ័យ ៦៧ ឆ្នាំ ជាចក្រព័ត្ដិនីអង្គដំបូងនិងមានតែមួយអង្គគត់ក្នុងប្រវត្ដិសាស្ដ្រចិន។
ថ្វីបើថាការកាប់សម្លាប់សត្រូវផ្នែកនយោបាយទ្រង់ទ្រាយទំ បណ្ដាលឲ្យកើតបរិយាកាសប្រទេសនាពេលនោះពោរពេញទៅដោយភាពភ័យខ្លាច តែជាទូទៅ សភាពសេដ្ឋកិច្ចនិងសង្គមនៅមានការរីកចម្រើនរុងរឿង។ ប៊ូឆេកធៀនបានកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងតំបន់ ការប្រឡងជ្រើលរើសមន្ដ្រីរាជការស៊ីវិលនិងយោធាឲ្យមានប្រសិទ្ធិភាពកាន់តែប្រសើរឡើង ថែមទាំងមានការបណ្ដុះបណ្ដាលបុគ្គលដែលមានសមត្ថភាពជាច្រើននាក់ ដែលជះឥទ្ធិពលទៅដល់រជ្ជកាលស្ដេចថាងស្វៀនចុងនាពេលក្រោយមក ពោរពេញទៅដោយសេនាអាមាត្យដែលពោរពេញទៅដោយចំណេះនិងសមត្ថភាពសម្រាប់ជួយបម្រើរាជការ។
ពេលដល់ឆ្នាំគ.ស ៧០៥ ខណៈដែលព្រះនាងប៊ូឆេកធៀនអាយុ ៨២ ឆ្នាំ ធ្លាក់ខ្លួនឈឺដោយជរាភាព ក្រុមសេនាបតីដែលដឹកនាំដោយចាងចៀនជឺ ក៏រួមដៃគ្នាបង្កចលាចល ដោយបង្ខំឲ្យប៊ូឆេកធៀនផ្ទេររាជសម្បត្ដិទៅឲ្យបុត្ររបស់ព្រះអង្គ ថាងចុងចុងលីសៀន ថែមទាំងសើរើយករាជវង្សថាងត្រឡប់មកវិញ។ ក្រោយហេតុការណ៍នោះមិនយូរប៉ុន្មាន ប៊ូឆេកធៀនក៏សុគត់។
ព្រះអាទិត្យបញ្ចេញរស្មី
កែប្រែក្រោយរជ្ជកាលរបស់ អ៊ូ ម៉ីនាង (អ៊ូ ជឺធៀន) Umei Neang (UJ Tian) សភាពនយោបាយក្នុងរាជ្យសំណាក់ច្របូកច្របល់ ដោយសារថាងចុងចុងទន់ខ្សោយពេក។ អំណាចទាំងមូលធ្លាក់ក្នុងដៃរបស់វ៉ើយហងហៅ ដែលគិតចង់ធ្វើធំដូចប៊ូឆេកធៀន។ វ៉ើយហងហៅរកហេតុលេសដើម្បីប្រហាររជ្ជទាយាទ។ ក្រោយមកក្នុងឆ្នាំគ.ស ៧០១ ដាក់ថ្នាំពុលសម្លាប់ថាំងចុងចុង បុត្រាអង្គទីបីរបស់ថាងរុយចុង ព្រះនាមលីចុងជី ក្រោមការជ្រោមជ្រែងរបស់អង្គម្ចាស់ស្រីថៃភិង នាំកងកម្លាំងចូលរាជវាំងប្រហារវ៉ើយហងហៅនិងបក្សពួក។ ក្រោយមកអង្គម្ចាស់ស្រីថៃភិងគាំទ្រឲ្យថាងរុយភិងឡើងគ្រងរាជ្យ តែតាំងលីឡុងជីជារជ្ជទាយាទ តែអង្គម្ចាស់ស្រីថៃភិងព្យាយាមក្ដោមអំណាចដាច់ខាត តែកើតទំនាស់ជាមួយរជ្ជទាយាទលីឡុងជី។ ឆ្នាំគ.ស ៧១២ ថាងរុយចុងផ្ទេររាជបល្ល័ង្កឲ្យទៅបុត្រាខ្លួន។ លីឡុងជីពេលបានឡើងគ្រងរាជ្យទ្រង់ព្រះនាមថា ថាងស្វៀនចុង។ ការងារដំបូងដែលព្រះអង្គត្រូវធ្វើគឺបោសសម្អាតកងកម្លាំងរបស់អង្គម្ចាស់ស្រីថៃភិង នាំសន្ដិសុខជូនប្រទេសជាតិម្ដងទៀត។
“ការខូចខាតធ្ងន់ធ្ងរដែលបណ្ដាលពីអំពើក្បត់លើកនេះ ជាហេតុធ្វើឲ្យយុគមាសរបស់រាជវង្សថាងរលត់ភ្លឹបភ្លាម និងពុំអាចត្រឡប់មកឲ្យដូចការគ្រាមុនបានទៀតឡើយ”។
ព្រះអាទិត្យអស្ដងគត់ពេលថ្ងៃត្រង់
កែប្រែដើមរជ្ជកាលស្ដេចថាងស្វៀនចុងគ្រប់គ្រងប្រទេសយ៉ាងយកចិត្ដទុកដាក់ ជុំវិញពោរពេញទៅដោយមន្ដ្រីដែលមានចំណេះដឹងនិងសមត្ថភាពជាច្រើននាក់ មានការបដិវត្ដន៍ការគ្រប់គ្រងជាទ្រង់ទ្រាយធំ កាត់បន្ថយការចំណាយខ្ជះខ្ជាយដែលធ្លាប់មានក្នុងរជ្ជកាលមុន កាត់បន្ថយទំហំក្រុមការងាររាជការដែលធំឥតប្រយោជន៍ បោសសម្អាតមន្ដ្រីពុករលួយដែលកើតពីការទិញដូរតំណែង រៀបចំនិងរួបរួមស្នាដៃវណ្ណកម្មអក្សរសិល្ប៍និងវិជ្ជាការផ្សេងៗ ប្រទេសជាតិចម្រើនរុងរឿងដល់កម្រិតកំពូល។
តែនៅចុងរជ្ជកាល ដោយសារប្រទេសសន្ដិភាពរយៈពេលយូរ ថាងស្វៀនចុងទម្លាក់ដៃពីភារកិច្ចរបស់ខ្លួនបន្ដិចម្ដងៗ ។ ឆ្នាំគ.ស ៧៤៤ ចាប់តាំងពីទទួលយ៉ាងវីហួនមកធ្វើជាស្នំគុយហ្វឺយក្បែរកាយ ក៏វង្វេងនឹងការសេពសុខនាដំណាក់កាលចុងក្រោយនៃជីវិត បោះបង់ភារកិច្ចគ្រប់គ្រងរាជការផែនដី រហូតផ្ដល់ឱកាសឲ្យសេនាបតីលិលិនហ្វូ ចូលក្ដោបអំណាច ស្វែងរកអំណាចផ្ទាល់ខ្លួន ចាំកៀបសង្កត់មន្ដ្រីនិងមេទ័ពដែលមានគុណសម្បត្ដិ កាត់បន្ថយកងកម្លាំងអំណាចកណ្ដាលដែលពុំមែនជាបក្សពួករបស់ខ្លួន ផ្ដល់ការឧបត្ថម្ភគាំទ្រលើមេទ័ពជាយដែនដែលមកពីក្រុមជនជាតិខាងក្រៅ។ ដោយសារក្នុងកំឡុងពេលខាងលើកើតស្ថានការណ៍តានតឹងតាមព្រំដែនជាមួយទីបេ ធូចៀ កូរ៉េ និងណានចៅភាគខាងត្បូង កម្លាំងទាហានស៊ីឈ្នួលដែលត្រូវប្រចាំនៅតាមព្រំដែនមានចំនួនកើនឡើង ទើបមេទ័ពតាមព្រំដែនក្ដោបអំណាចដាច់ខាតខាងយោធាបាន។
ក្រោយពេលលីលិនហ៊្វូស្លាប់ យ៉ាងកួចុង ញាតិច្បងរបស់ស្នំយ៉ាងគុយហ្វឺយបានឡើងជាសេនាបតីជំនួស តែបែរជាសាហាវលើសដើម ដោយក្ដោបអំណាចធំ ពុករលួយ អំពើពុករលួយរបស់ពួកមន្ដ្រីធ្វើឲ្យប្រព័ន្ធការរៀបចំដីស្រែនិងការកេណ្ឌទាហានដួលរលំ កម្លាំងទាហានចុះខ្សោយជាលំដាប់។ ក្នុងកំឡុងពេលខាងលើ កើតទំនាស់ដណ្ដើមអំណាចរវាងយ៉ាងកួចុងសេនាបតីថ្មីជាមួយអាន់លូសាន់ មេទ័ពជាដែនភាគខាងកើតឆៀងខាងជើង ជាហេតុធ្វើឲ្យអាន់លូសាន់រកលេសលើកទ័ពចូលរាជធានីឆាងអាន។
ថាងស្វៀនចុងនិងយ៉ាងគុយហ្វឺយភាសខ្លួនមកភាគខាងត្បូង នៅតាមផ្លូវបណ្ដាមេទ័ពដែលចងគំនុំនាំគ្នាចាប់ខ្លួនយ៉ាងកួចុងសម្លាប់ចោល។ ក្រោយមកបង្ខំឲ្យថាងស្វៀនចុងប្រហារយ៉ាងគុយហ្វឺយ។ ក្រោយមកបរទ័ពបន្ដទៅដល់សេឆួន ក្នុងពេលជាមួយគ្នា រជ្ជទាយាទលីហឺង គេចខ្លួនទៅដល់លិងអ៊ូ (ចប្ចុប្បន្នក្នុងខេត្ដនិងសៀ) ក៏បានទទួលការជ្រោមជ្រែងឲ្យឡើងគ្រងរាជ្យបន្ដ ទ្រង់ព្រះនាមថា ថាងស៊ូចុង។
ខាងកងកម្លាំងក្បត់ពេលទទួលបានជ័យជម្នះ ក៏ចូលប្លន់ទ្រព្យសម្បត្ដិប្រជារាស្ដ្រ។ ឆ្នាំគ.ស ៧៥៧ កើតការបែកបាក់ផ្ទៃក្នុង អាន់លូសាន់ត្រូវឈិងស៊ីបុត្រាប្រហារជីវិត។ កងទ័ពថាងបានឱកាសផ្ដុំកម្លាំងវាយយករាជធានីឆាងអាននិងលួយ៉ាងមកវិញ។ តែក្នុងឆ្នាំគ.ស ៧៥៨ ស៊ឺស៊ឺមិងមេទ័ពចាស់របស់អាន់លូសាន់បង្កចលាចលម្ដងទៀត នៅក្រុងហ្វាន់យ៉ាង (ប៉េកាំង) ប្រហារអាន់ឈិងស៊ី។ ក្រោយមកវាយដណ្ដើមយកក្រុងលួយ៉ាងបានម្ដងទៀត។ ឆ្នាំគ.ស ៧៦១ ក្នុងពេលលើកទ័ពវាយឆាងអានត្រូវឆៅអ៊ី បុត្រារបស់ខ្លួនប្រហារដូចគ្នា ជាហេតុធ្វើឲ្យកងកម្លាំងចលាចល ទ័ពថាងបានឱកាលរួមជាមួយកងកម្លាំងរបស់ជនជាតិហ៊ុយហឺ វាយបកវិញ ឆៅអីបរាជ័យធ្វើអត្ដឃាត។ ហេតុការណ៍ក្បត់អាន់លូសាន់និងលីស៊ឺមិង ចាប់ពីឆ្នាំគ.ស ៧៥៥-៧៦៣ ត្រូវបានបង្ក្រាបរាបទាប។
ការខូចខាតធ្ងន់ធ្ងរដែលបណ្ដាលពីអំពើក្បត់លើកនេះ ជាហេតុធ្វើឲ្យយុគមាសរបស់រាជវង្សថាងរលត់ភ្លឹបភ្លាម និងពុំអាចត្រឡប់មកឲ្យដូចការគ្រាមុនបានទៀតឡើយ។
កំឡុងពេលចុះខ្សោយរបស់រាជវង្សថាង
កែប្រែក្នុងកំឡុងកើតចលនាក្បត់អាន់លូសាន់ សភាពសេដ្ឋកិច្ចនិងសង្គមក្នុងតំបន់ទីក្រុងដែលពួកចលនាក្បត់អាន់លូសាន់ចូលប្លន់បានទទួលរងការខូចខាតធំធេង។ កងទ័ពថាងត្រូវកោះហៅទៅផ្ដុំនៅមជ្ឈមណ្ឌលអំណាចកណ្ដាលអស់ចំនួនជាច្រើន។ ប៉មការពារតំបន់ជាយដែនទទេស្អាត ជាហេតុធ្វើឲ្យអាណាចក្រខាងក្រៅ មានជាអាទិ ធូហ្វានឬទីបេភាគខាងលិច និងអាណាចក្រណានចៅនាភាគខាងត្បូងបំបែកខ្លួនជាឯករាជ្យ ថែមទាំងបានរុករានចូលមកម្ដងម្កាល។ ក្នុងកំឡុងចុងសម័យនៃចលនាក្បត់ក្នុងឆ្នាំគ.ស ៧៦២ កើតហេតុប្រែប្រួលក្នុងរាជសំណាក់ថាងដោយខាន់ធីលីហ៊្វូកួ ប្រហារចាងហងហៅ ថាងស៊ូចុងស្លាប់ ទើបខាន់ធីលីហ្វូកួលើករជ្ជទាយាទលីវីឡើងគ្រងរាជ្យ ទ្រង់ព្រះនាមថា តៃចុង។
ក្រោយការកើតចលនាក្បត់អាន់លូសាន់ រចនាសម្ព័ន្ធគ្រប់គ្រងដ៏រឹងមាំរបស់អាណាចក្រត្រូវបានទង្គោះរង្គើយ៉ាងខ្លាំង។ បណ្ដាមេទ័ពការពារជាយដែននាំគ្នាសន្សំកម្លាំងរបស់ខ្លួន។ ថ្វីបើថាមានឈ្មោះក្រោមបង្គាប់រាជសំណាក់ តែមិនរៀបចំប្រមូលភាស៊ីចូលមជ្ឈមណ្ឌលកណ្ដាល ថែមទាំងបន្ដតំណែងមេទ័ពតាមខ្សែស្រឡាយ មិនព្រមទទួលយកការតែងតាំងពីមជ្ឈមណ្ឌលកណ្ដាលទៀតផង។ ព្រំដែនអំណាចពីមជ្ឈមណ្ឌលកណ្ដាលរួមតូច សល់ត្រឹមដែនដីតំបន់សេឆួន សានស៊ីនិងសាន់ស៊ី សភាពស្រុកទេសធ្លាក់ទ្រុឌទ្រោម ខាងក្រៅកើតសង្គ្រាមប្រឆាំងគ្នារវាងមេទ័ព ខាងក្នុងកើតការដណ្ដើមអំណាចគ្នាក្នុងរាជសំណាក់។
សម័យខាន់ធីគ្រប់គ្រងប្រទេស
កែប្រែដើមសម័យរាជវង្សថាង បរិមាណខាន់ធីមិនមានច្រើនប៉ុន្មានទេ ស្ថានភាពសង្គមនៅអន់ថយ មិនមានសិទ្ធិពាក់ព័ន្ធនឹងផ្នែកយោធា។ តែពេលដល់រជ្ជកាលស្ដេចថាងស្វៀនចុង បរិមាណខាន់ធីកើនឡើងខ្លាំង ដោយមេដឹកនាំខាន់ធីកៅលីស៊ឺ បានទទួលការទុកព្រះទ័យយ៉ាងខ្ពស់។ កំឡុងចុងរជ្ជកាលស្ដេចថាងស្វៀនចុងបោះបង់រាជកិច្ច របាយការណ៍ថ្វាយព្រះរាជាទំាងឡាយ សុទ្ធតែត្រូវឆ្លងកាត់កៅលីស៊ឺជាមុន ថែមទាំងមានអំណាចចាត់ចែងសម្រេចចិត្ដដាច់ខាតក្រៅភ្នែកត្រចៀតព្រះរាជា។ ខាន់ធីផ្សេងៗ ទៀតបានចូលកាន់តំណែងសំខាន់ៗ ដូចជាការចេញត្រួតកម្លាំងទាហាននិងជារាជទូត អ្នកតំណាងព្រះរាជា ។ល។ ពេលដល់រជ្ជកាលស្ដេចថាងស៊ូចុង ខាន់ធីលីហ៊្វូកួ ដែលគាំទ្រព្រះអង្គឡើងគ្រងរាជបល្ល័ង្កក្នុងពេលព្រះអង្គគេចខ្លួនពីចលនាក្បត់អាន់លូសាន់ក៏កាន់តែបានទទួលការទុកព្រះទ័យ រហូតអាចក្ដោបអំណាចបញ្ជាការទាហានអង្គរក្សក្នុងរាជធានីទាំងអស់។
ក្រោយរជ្ជកាលស្ដេចថាងតៃចុង (ឆ្នាំគ.ស ៧៦២-៧៧៩) ខាន់ធីមានតួនាទីជាតំណាងព្រះរាជាចេញត្រួតកម្លាំងយោធា ប្រកាសរាជឱង្ការ ត្រួតពិនិត្យរបាយការណ៍ថ្វាយព្រះរាជា គ្រប់គ្រងបណ្ដាញព័ត៌មាននិងស៊ើបរាជការសម្ងាត់ និងអង្គរក្សប្រចាំវាំងទាំងអស់ ថែមទាំងអាចតែងតាំងផ្លាស់មន្ដ្រីទាហានប្រចាំតំបន់ មានឥទ្ធិពលស្មើមេឃ ទើបអំណាចក្នុងរាជសំណាក់ត្រូវធ្លាក់ក្នុងដៃរបស់ពួកខាន់ធី ក្សត្ររាជវង្សថាងក្នុងរជ្ជកាលបន្ដបន្ទាប់ អង្គខ្លះត្រូវស្លាប់ដោយស្នាដៃខាន់ធី និងអង្គខ្លះឡើងគ្រងរាជ្យដោយស្នាដៃរបស់ខាន់ធី។
សម័យខាន់ធីគ្រប់គ្រងប្រទេសនេះ បាននាំឲ្យសង្គមកើតហនិភ័យ ដោយសារខាន់ធីមិនបានមានមូលដ្នានអំណាចតាមរយៈមន្ដ្រីដូចពីមុន។ ដៃជើងដែលរងចំាធ្វើការឲ្យពួកខាន់ធីគឺក្រុមពួកឈ្មួញនិងអន្ធពាលប្រចាំតំបន់។ សភាពសង្គមច្របូកច្របល់ ម្នាក់ៗ ប្រជែងដណ្ដើមគ្នាដើម្បីបាននូវទ្រព្យសម្បត្តិនិងអំណាចផ្ទាល់ខ្លួន។ ក្សត្រ និងមន្ដ្រីដែលមិនព្រមនៅក្រោមការបង្គាប់បញ្ជារបស់ក្រុមខាន់ធីបានត្រឹមតែបៀមទុក្ខ ដូច្នេះហើយទើបបានជាកើតចលនាបះបោរប្រឆាំងជាបន្ដបន្ទាប់។
ខ្យល់ដង្ហើមនៃការបះបោរចុងក្រោយ
កែប្រែក្រោយចលនាក្បត់អាន់លូសាន់ សេដ្ឋកិច្ចសង្គមខូចខាតយ៉ាងធ្ងន់ធ្ងរ មានប្រជារាស្ដ្របាត់បង់ទ្រព្យសម្បត្ដិនិងដីធ្លីចំនួនច្រើនណាស់ គួបផ្សំនឹងការពុករលួយកេងប្រវ័ញ្ចពីសំណាក់មន្ដ្រីរាជការ ធ្វើឲ្យប្រព័ន្ធការគ្រប់គ្រងដួលរលំ ប្រជាជនមិនអាចរស់នៅបានសុខសាន្ដ ចុងក្រោយត្រូវងើបបះបោរ។
ចាប់ផ្ដើមពីឆ្នាំគ.ស ៨៧៥ ក្រុមមេឈ្មួញអំបិលធឿនវ៉ាំងសៀនជឺ ងើបបះបោរប្រឆាំងរាជការ។ ក្រោយមកចលនាក្បត់ហួងឆៅ ងើបបះបោរគាំទ្របន្ថែម។ ក្រោយមកវ៉ាំងសៀនជឺស្លាប់ក្នុងពេលប្រយុទ្ធ ទើបហួងឆៅក្លាយជាមេដឹកនាំបន្ដ ដោយវាយបានដែនដីភាគខាងត្បូងស្ទើរតែទាំងអស់។ ក្រោយមកបានសំដៅទៅភូមិភាគខាងកើតយ៉ាងលឿន។ ចលនាក្បត់ហួងឆៅត្រដាងស្លាបឡើងទៅភូមិភាគខាងជើង វាយយកឆាងអាន ស្ថាបនានគរតាឈី។ ក្នុងឆ្នាំគ.ស ៨៨០ បង្ខំឲ្យថាងស៊ីចុង (៨៧៣-៨៨៧) គេចខ្លួនទៅតំបន់សេឆួន។ ក្រោយមក ថ្វីបើចលនាក្បត់ហួងឆៅត្រូវបានបង្ក្រាបរាបទាប តែលើកនេះ រាជសំណាក់បានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ មិនអាចងើបខ្លួនបានទៀតឡើយ គឺរងចាំតែថ្ងៃរលាយសាបសូន្យដោយសន្សឹមៗ។
អ្នកដែលមានគុណសម្បតិ្ដក្នុងការបង្ក្រាបចលនាក្បត់ហួងឆៅគឺ ជូឆ្វៀនចុង ឈ្មោះដើមជូវ៉ើន ធ្លាប់ជាមេទ័ពក្រោមបញ្ជារបស់ហួងឆៅ តែក្រោយមកបានងាកមកស្វាមីភក្ដិជាមួយរាជវង្សថាង បានទទួលតែងតាំងឲ្យធ្វើជារងមេបញ្ជាការបង្រ្កាបចលនាក្បត់នៅតំបន់ហឺតុង និងបានទទួលព្រះរាជទាននាមថាឆ្វៀនចុង (ប្រែថាស្មោះត្រង់ភក្ដី) ឆ្នាំបន្ទាប់មកបានឡើងតំណែងជាមេទ័ពការពារដែនដីក្រុមស្វៀនអ៊ូ។ លុះដល់ឆ្នាំគ.ស ៨៨៤ ជូឆ្វៀនចុងរួមដៃជាមួយលីខឺយ៉ុង ជនជាតិសាថួ វាយបង្ក្រាបកងកម្លាំងរបស់ហួងឆៅ។ ក្រោយហេតុការណ៍ កងកម្លាំងដែលដឹកនាំដោយ ជូឆ្វៀនចុង លីខឺយ៉ុងនិងលីម៉ៅចឺន ចាត់ទុកជាកងកម្លាំងដែលមានអំណាចខ្លាំងបំផុតក្នុងពេលនោះ។
ចលនាក្បត់ហួងឆៅត្រូវបានបង្ក្រាបរាបទាបអស់ តែការដណ្ដើមអំណាចគ្នាក្នុងរាជសំណាក់នៅមិនទាន់ចប់នៅឡើយ ទាំងដែលការពិតទៅអំណាចក្នុងរាជសំណាក់នៅសល់តែសំបកក្រៅ។ ក្រោយពេលថាងចៅចុង (៨៨៨-៩០៥) ឡើងគ្រងរាជ្យ ក៏រួមដៃជាមួយក្រុមសេនាបតីឈុយយិន ដើម្បីកម្ចាត់អំណាចខាន់ធីក្នុងវាំង ទើបណាត់ជាមួយជូឆ្វៀនចុងឲ្យធ្វើជាកម្លាំងជំនួយពីខាងក្រៅ។ ឆ្នាំគ.ស ៩០៣ ក្រោយពេលជូឆ្វៀនចុងវាយកងកម្លាំងរបស់លីម៉ៅចឺនដែលគាំទ្រខាងខាន់ធីរាបទាបអស់ហើយ ក៏បរទ័ពវាយចូលឆាងអាន បោសសម្អាតកាប់សម្លាប់ខាន់ធីក្នុងវាំងអស់មួយចំនួនធំ ជាទីអវសាននៃសម័យខាន់ធីគ្រប់គ្រងប្រទេស។
ជូឆ្វៀនចុងបានទទួលការផ្ដល់គុណសម្បត្ដិដោយសារជួយកម្ចាត់ពួកខាន់ធី ឲ្យឡើងជាលៀងវ៉ាំង ក្ដោបអំណាចគ្រប់គ្រងផែនដីយ៉ាងដាច់ខាតតែម្នាក់ឯង។ តែក្នុងឆ្នាំគ.ស ៩០៤ ជូឆ្វៀនចុងប្រហារសេនាបតីឈុយយិននិងថាងចៅចុង តែងតាំងថាងអៃទី ព្រះជន្ម ១៣ វស្សាឡើងជាហង់តេអាយ៉ង។
ក្រោមកក្នុងឆ្នាំគ.ស ៩០៧ ជូឆ្វៀនចុងទម្លាក់ថាងអៃទី តាំងខ្លួនជាធំ ស្ថាបនានគរលៀងឡើង ដោយមានរាជធានីនៅក្រុងយេនចូវ (ក្រុងខៃហ្វឺងបច្ចុប្បន្ន) ទើបរាជវង្សថាងដល់កាលអវសាន។
សំគាល់
កែប្រែ- ↑ ក្នុងអំឡុងសម័យកាលរាជវង្សថាង ប្រជាជនពិភពលោកបានកើនពីប្រហែល ១៩០លាននាក់ ទៅ ប្រមាណ ២៤០លាននាក់ ក៏កើន៥០លាន់នាក់។ សូមមើល ប្រជាសាស្រ្តនៅមជ្ឈិមសម័យ។
ឯកសារយោង
កែប្រែ- ↑ (December 2006)"East-West Orientation of Historical Empires". Journal of world-systems research 12 (2): 219–229. ISSN 1076-156X. Retrieved on August 12, 2010.
- ↑ Du 1998, p. 37.
- ↑ Fairbank & Goldman 2006, p. 106.
- ↑ Yu 1998, pp. 73–87.
- ↑ Ebrey, Walthall & Palais 2006, pp. 90–91.
- ↑ Adshead 2004, pp. 40–41.
- ↑ Latourette 1934, p. 191.
- ↑ Drompp 2005, p. 126.
- ↑ Mair & Steinhardt & Goldin 2005, p. 376.
- ↑ Ebrey, Walthall & Palais 2006, p. 91.