រឿងរាមកេរ្តិ៍

រឿងរាមកេរ្តិ៍ខ្មែរ
(ត្រូវបានបញ្ជូនបន្តពី រាមកេរ្ដិ៍បែបខ្មែរ)

រាម៉ាយណៈ (អង់គ្លេស: Reamkerថៃ: เรียมเกร์,Riêm kê,റീയംകെർ)ឥណ្ឌាមាន័យថាដំណើររបស់រាម ដែលជារឿងដើមរបស់ឥណ្ឌាដែលមានតែមួយកំណាត់ប៉ុណ្ណោះពីពាក់កណ្ដាលសាច់រឿងដល់បញ្ចប់[]

អង្គទ(នៅកណ្តាល-ឆ្វេង។),ក្រុងរាពណ៍(នៅកណ្តាល-ផ្នែកខាងស្តាំ។),ព្រះអគ្គមហេសីពីរនាក់នៃក្រុងរាពណ៍(នាង​មណ្ឌោលគីរី-នាងកាមអគ្នាគ),វត្តព្រះកែវមរកត.

រឿង​រាមកេរ្តិ៍ ខ្មែរមានន័យថា កិត្តិសព្ទ​របស់រាម ភាពល្បីរណ្ទឺរបស់រាម មានតែខ្សែរទី1ដល់ទី10 និងទី75ដល់80។ រាមកេរ្តិ៍ខ្មែរមានលំនាំតាមរឿងរាមាយនៈ របស់ឥណ្ឌា ប៉ុន្តែអ្នកនិពន្ធខ្មែរមានភាពប៉ិនប្រសប់ក្នុងការដាក់បញ្ចូលសាច់រឿងអោយមានស្ថានភាពស្របទៅនឹងរបត់សង្គមខ្មែរនាសម័យបុរាណ។ ខ្សែរវគ្គនៃរឿងរាមកេរ្តិ៍ខ្មែរ បានដាច់ក៏ដោយសារតែថែវប្រាសាទដែលបានឆ្លាក់រឿងនេះ ត្រូវបានបំភ្លេចបំផ្លាញក្នុងភ្លើងសង្គ្រាមជាច្រើនសារ។ ល្ខោនខោលដែលជាទម្រង់ល្ខោនមានតាំងពីសម័យអង្គរ ក៏បានលើកយករឿងរាមកេរ្តិ៍ខ្មែរមកលេងដែរ ដែលនេះជាភស្តុតាងយ៉ាងច្បាស់មួយដែលបង្ហាញថា រឿងរាមកេរ្តិ័ខ្មែរ មានអាយុកាលចាស់ជាង រឿងរាមកៀនថៃទៅទៀត។​[]

រឿងរាមកៀន ថៃមានន័យដូចខ្មែរ មានខ្សែរទី1រហូតដល់បញ្ចប់ ដោយនិពន្ធបន្ថែមដោយស្ដេចថៃផ្ទាល់រាមាទី1។ ថៃក៏បានលេងរឿងរាមកៀនរបស់ខ្លួន ក្នុងទម្រង់ល្ខោនខូន (ល្ខោនដែលមានទម្រង់ស្រដៀងនឹងល្ខោនខោលខ្មែរដែរ) គេដែរ។

ចំពោះតួអង្គព្រះរាមល្ខោនខោល ពលរដ្ឋខ្មែរធ្វើរូបខ្មុក តួអង្គព្រះរាមជាអវតាព្រះវិស្ណុះមានពណ៌ខៀវខ្ចីមានបបូរមាត់ក្រហមស្រាល

ហើយព្រះរាមថៃមានពណ៌ខៀវចាស់និងមានបបូរមាត់ក្រហមឌិត។​

ព្រះរាមបែបឥណ្ឌាមានទម្រង់ពណ៌ខៀវ។​

រឿងរាមកេរ្តិ៍ ព្រះបាទទស្សរថ សោយរាជ្យនៅ

នគរ តៈថៈសិលា ថៃក្រឡៃទៅជានគរអយុធ្យា

ព្រះរាម មានឈ្មោះថា ព្រះពិស្ណុការ ដែលជាឈ្មោះប្រសិដ្ឋនាមដោយកូនស្រីទាំង៧របស់អទិទេពព្រហ្មព្រះរាម ត្រូវបាននាងកោសកល្យាណត្រូវជាមហេសីព្រះបាទទស្សរថ យកមកធ្វើជាកូនដែលមានព្រះបរមនាមថាព្រះរាម ត្បូងនិលខ្មៅកើតជាស្វាខ្មៅ ឈ្មោះនិលភ័ក្រ អ្នកនាំសារព្រះរាម ថៃក្រឡៃទៅជានិលផាត ថ្លើមថ្មពណ៌សកើតជាហនុមាន ហនុមានច្រឡំថាព្រះរាមជាឪពុករបស់ខ្លួន ព្រះរាមចង្អុលទៅព្រះអាទិត្យ ហនុមានហោះទៅព្រះអាទិត្យក្រឡេកឆេះសល់តែរោមមួយសរសៃដោយក្ដីអណិតក៏ជប់ឲរស់ឡើងវិញ ហើយបានស្ដោះកូនព្រះអាទិត្យ៧ដួងឲហនុមានលេបទើបហនុមានរិទ្ធខ្លាំងពូកែ ។

នាងកៃកេសីស្នំទី១របស់ព្រះបាទទស្សរថ បោកឲនាង សមុទ្រទេវីស្នំទី២ ហូបបាយរបស់នាងកោសកល្យាណ ដែលជាបាយ ៣ចំនែករបស់ព្រះឥន្ទជប់ទៅឲនាងទាំង ៣ ដែលសុំកូនពីទ្រង់

នាងកោសកល្យាណ កូនចិញ្ចឹមព្រះរាម

នាងកៃកេសី កូនឈ្មោះ ភិរុទ

នាងសមុទ្រទេវី កូនទី១ព្រះលក្សណ៍ និង សុត្រុត

នាងសីដា កូនរបស់ ព្រះបាទជន្មក៏ នៅនគរ មិថិលា

ពាលី ស្ដេចយក្សក្បាលស្វា គ្រប់គ្រងពលយក្សអសុរៈនៅនគរ បាតាល់ ថៃក្រឡៃថា នគរខាន់ខិនបុរី

សុគ្រីព ប្អូន ពាលី

អង្គត់ កូនរបស់ពាលី និងនាងមណ្ឌលគិរី

នាងស្វាហាយ ប្អូនស្រីពាលី

គោឧសភារាជ យាន្តជំនិះព្រះសីវៈ ដែលហនុមានទៅយកទឹកមូដ្ឋ

ជតាយុ ស្ដេចគ្រុឌ យាន្តជំនិះ ព្រះវិស្ណុះ ដែលតាមជួយ ព្រះរាម គ្រប់ពេលវេលា និង អតីតកាល ជាក្មេងធម្មបាលកុមារ

ក្រុងរាពណ៍ យក្សក្បាល ១០ ដៃ ២០ សោយរាជ្យនៅនគរលង្កា

ឥន្រ្ទជិត កូនក្រុងរាពណ៍ និង នាងមណ្ឌលគីរីដែលត្រូវ ក្រុងរាពណ៍ ដណ្ដើមពី ពាលី

រាមសូរ្យ យក្ស ដែលខឹងនិងរារាំងដំណើរព្រះរាម ដែលបានឲត្បូងមោរា ទៅឥសីគ្រូ ហើយត្បូងបានទៅនាងមេខលា ថៃហៅថា នាងកែវមនោរា ។

Admin និងលើកយកតួអង្គ ទាំងអស់មកពេលក្រោយ ។

រឿងរាមកេរ្តិ៍ នាងសីតា ឥណ្ឌា ខ្មែរហៅនាងសីដា

ជាកូនព្រះបាទជន្មក៏ នៅនគរមិថិលា នាងមានសម្រស់ដាច់គេនៅនគរមិថិលា និងមានរូបសម្បត្តិស្អាតដូចស្រីសួគ៌ ព្រះបាទជន្មក៏ ចង់រើសស្វាមីមកឲនាង ដោយចេញរាជសាររាល់អ្នកណាដែលអាចលើកដងធ្នូរដែលកើតចេញពីការកូរសមុទ្រទឹកដោះបាន ទ្រង់និងលើកកូនឲអ្នកនោះ ពេលនោះមានការចូលរួមពីគ្រប់ទិសទី ទាំងទេវៈ ក្រុមយក្សជាច្រើន ក្រុងខរ ក្រុងរាពណ៍ ព្រះឥន្ទ្រាធិរាជ សុទ្ធតែចង់បានរូបនាងតែគ្មានអ្នកណាម្នាក់លើកដងធ្នូរនោះរួចនោះទេ សូម្បីតែព្រះរាមដែលមកលើកក្រោយគេ ទ្រង់បាននឹកឃើញ

ត្បូងបុក្ដា ត្បូងពណ៌ស្វាយដែលទទួលបានពីកូនទាំង៧របស់អទិទេពព្រហ្ម ទ្រង់បានដាក់វាចូលទៅក្នុងដងធ្នូរ ពេលនោះទ្រង់បានលើករួច ហើយទទួលបាននាងសីដាសមដូចបំណង ហើយជាពេលដែលទទួលបានការច្រណែនគ្រប់អ្នកទាំងពួង មកដល់តាមផ្លូវនៃព្រំដែននគរក្រុងខរៈ បានជួបនិងយក្សឈ្មោះ ពិរាធ ថៃហៅថាភិរាជ ឃើញនាងសីដាស្អាតក៏ចាប់នាងទៅ ក៏កើតចម្បាំងជាមួយព្រះរាម និង ព្រះលក្សណ៍ អ្នកទាំងពីរក៏សម្លាប់យក្សនោះទៅ

ក្រោយមកពួកគេបានជួបនិងយក្ស សូរបន់ខា ដែលជាប្អូនស្រីក្រុងរាពណ៍ កាឡាខ្លួនជាស្រីស្អាតមកស្រលាញ់ ព្រះរាម និង ព្រះលក្សណ៍ ដោយព្រះលក្សណ៍ សុើបដឹងថានាងជាយក្ស ក៏ខឹងខ្លាំងចាប់នាងមកកោរសក់ សូរបន់ខា យំរហូតលឺដល់

ក្រុងខរៈ ផ្អើលដល់ក្រុងខរដែលជាប្អូនក្រុងរាពណ៍ក៏នាំកូននិងពលសេនាចេញច្បាំងនិងព្រះរាម រួចក៏ត្រូវព្រួញសីលដែលកើតពីការកូសមុទ្រទឹកដោះ ដែលព្រះរាមលើករួច យកមកបាញ់ ក្រុងខរ និងពលសេនាស្លាប់អស់ទៅ ដំណឹងស្លាប់ប្អូនលឺមកដល់ក្រុងរាពណ៍ ក៏សម្រេចចិត្តរៀបគម្រោងទៅចាប់នាងសីដា ដោយឲបរិវារខ្លួនឈ្មោះមហារី ក្រឡាខ្លួនជាប្រឺសដើម្បីបញ្ឆោតឲព្រះរាមនិង ព្រះលក្សណ៍៏ចេញទៅបរបាញ់ដើម្បីយកស្បែកធ្វើផាហ៊ុំឲនាងសីដា ក្រោយពេលអ្នកទាំងពីរទៅផុត ក្រុងរាពណ៍ ក៏ចាប់យកនាងសីដាទៅ តែត្រូវរារាំងដោយស្ដេចគ្រុឌដែលជាយាន្តជំនិះរបស់ព្រះវិស្ណុះ ដែលថៃក្រឡៃថាស្ដេចកុកស ពេលនោះក្រុងរាពណ៌ ក៏ដោះជញ្ជៀននាងសីដាសូត្រមន្តគាថា គប់ជញ្ជៀននាងសីដាត្រូវស្លាប ជតាយុ ធ្លាក់ចុះមកហើយក៏នាំនាងសីដាហោះទៅនគរលង្កាបាត់ទៅ ចំនែកជតាយុចាំរៀបរាប់ហេតុការណ៍ឲព្រះរាម និង ព្រះលក្សណ៍ បានដឹង....។

រឿងរាមកេរ្តិ៍ ក្រោយពេលស្ដេចគ្រុឌ ជតាយុ ប្រាប់ដំណឹងដល់ព្រះរាម និង ព្រះលក្សណ៍ ហើយជតាយុ ដែលជាគ្រុឌចំណាស់ដែលមានអាយុរាប់ពាន់ឆ្នាំ ក៏រលត់សង្ខារទៅ ។

ស្ដេចគ្រុឌ ជតាយុ ជាយាន្តជំនិះព្រះវិស្ណះ ជាអ្នក

តាមជួយព្រះរាមនៅវ័យក្មេង ក្នុងការផ្ដល់សេរីសួស្ដី៣ ប្រការ នៅដើមសូត្រកប្បាស ខ្មែរហៅដើមគរ ពលរដ្ឋមួយចំនួនធំយកនិទានពីថៃវិញ ថាដើមត្នោត ។

ព្រះព្រហ្មដាក់សង្ខាររបស់ខ្លួនក្នុងការកាត់ភ្នាល់ក្បាល របស់ខ្លួនដោយចង់ផ្ចាញ់ធម្មបាលកុមារ ឬ ព្រះរាម ដែលមានកំណើតពីអវតាព្រះវិស្ណុះ

ព្រះសីវៈអស់សង្ខារក្នុងការផ្នាល់ឲ្យសភាវៈកេទុសុី ។

ព្រះរាម និង ព្រះលក្សណ៍ បានអស់កម្លាំងសំរាកនៅក្រោមដើមស្វាយមួយ រំពេចនោះ ថ្លើមថ្មពណ៌សដែលនៅក្នុងថង់យាម ព្រះរាមបានរីកមាឌ ហើយកើតជាស្វាស មួយក្បាល វាបើកភ្នែកដំបូងឃើញព្រះរាមមុនគេ ក៏យល់ថា ព្រះរាមជាឪពុករបស់ខ្លួនហើយតាមព្រះរាមជាប់ស្អិតមិនរបេះនោះទេ ដោយភាពធុញទ្រាន់ព្រះរាមក៏ចង្អុលទៅព្រះអាទិត្យហើយពោលថានោះទើបឪពុកឯង រំពេចនោះស្វាសក៏ហោះសម្ដៅទៅព្រះអាទិត្យ ព្រះអាទិត្យក្រឡេកឆេះសល់តែរោមមួយសរសៃ ដោយក្ដីអណិតព្រះអាទិតក៏ជប់ឲស្វាសនោះរស់ឡើងវិញ ហើយបានស្ដោះកូនព្រះអាទិត្យ៧ដួងឲស្វាសនោះលេប ទើបស្វានោះមានរិទ្ធខ្លងពូកែ និងបញ្ជូនស្វាសនោះមកជួបនិងព្រះរាមវិញ ដោយសារស្វាសនោះមានចង្ការបាក់ព្រះរាមក៏ឲឈ្មោះថា ហនុមាន ហើយថៃនិទានផ្សេងពីនេះ ។ ដោយល្ខោនខោលខ្មែរ ហនុមាន ប្រើទម្រង់គ្រឿងស ថៃក្រឡៃ ទម្រង់គ្រឿងល្ខោនខោល ហនុមាន មានលាយពណ៌ក្រហម និង ពណ៌លឿង។

រឿងរាមកេរ្តិ៍ ដំណើរទៅជួយនាងសីដា

ក្រោយពេល ព្រះរាម និង ព្រះលក្សណ៌ ព្រមទាំងហនុមាន ស្គាល់គ្នាពួកទ្រង់ក៏បន្តដំណើរទៅមុខទៀត ហើយសម្រាកនៅក្បែរអូរមួយ ព្រះលក្សណ៌ក៏ចុះទៅស្រង់ទឹកអូរនោះ ហើយបានលឺសម្លេងយំសោក របស់ សុគ្រីព ដែលជាប្អូនរបស់ពាលី ដែលត្រូវបានពាលីបណ្ដេញចេញពីនគរបាតាល់ ព្រះលក្សណ៌បានសួរនាំសុគ្រីពហើយនាំ សុគ្រីពមកជួបព្រះរាម ដោយក្ដីគុំគួន ការសន្យាបានកើតឡើង បើព្រះរាមអាចសម្លាប់ ពាលីបាន ទូលបង្គំសុខចិត្តថ្វាយទ័ពស្វា 5ម៉ឺននាក់ ដល់ទ្រង់ដើម្បីទៅរំដោះនាងសីដា សុគ្រីពនាំ ព្រះរាមនិង ព្រះលក្សណ៌ទៅជួបនិង ពាលលី សុគ្រីព កកើតចម្បាំងជាមួយពាលី ដោយក្ដីច្រឡំ ព្រះរាមមិនអាចថ្លែងស សម្លាប់ពាលីបាន ព្រះលក្សណ៌បានប្រាប់ឲសុគ្រីពផ្អាកប្រយុទ្ធមួយភ្លេតសិន ហើយយកកម្រង់ផ្ការពាក់ដើម្បីសម្គាល់សុគ្រីព ព្រះរាមក៏បានថ្លែងសសម្លាប់ ពាលីបាន ព្រះឥន្ទឃើញដូចនេះមានភាពសប្បាយចិត្តក៏ត្រាសបង្គាប់ឲព្រះវាយោគ៌ ឥណ្ឌាហៅព្រះវាយោគ៌ ថៃហៅវ៉ាយុ ឲបក់ធាតុស្វាពាលីទៅចាប់កំណើតថ្មី ក្រោយចប់កិច្ចការ សុគ្រីពមិនអាចរកទ័ពស្វាទាំង 5ម៉ឺុននាក់ បានភ្លាមៗ ព្រះរាមខ្ញាល់គម្រាមថ្លែងសកើតជាភ្លើងដុតឆេះនគរបាតាល់ សុគ្រីព សុំពន្យាពេលដោយឲហនុមាន មានវ័យធំ សុគ្រីពឲហនុមានក្រឡាខ្លួនតូចចូលក្នុងថង់ក្រណាត់ ហើយយកទៅជួបនិងមហាជម្ពូរាជដែលជាគ្រូ ដើម្បីជប់ឲហនុមានឲមានវ័យធំ ក្រោយមកហនុមានក៏មានវ័យធំហើយជួបនិងព្រះរាមក៏បន្តដំណើរឆ្ពោះទៅកោះលង្កាបន្ត ដែលហែរហមដោយទ័ពស្វាចំនួន 5មុឺន ដែលមានមេទ័ពឈ្មោះ រុក្ខរៈពានរ ពួកគេបានទៅដល់ឆ្នេរសមុទ្រ តែមិនអាចឆ្លងសមុទ្រទៅបាន ទើបឲហនុមានហោះទៅក្រុងលង្កាមុន ហនុមានបន្លំខ្លួនជាមេទ័ពក្រុងរាពណ៌ ឈ្មោះ ទស្សកណ្ឌ ហើយសចូលក្នុងក្រុងលង្កាសុើបដឹងពីការលាក់ទុកនាងសីដានៅសួនអសោក រួចចូលជួបនាងសីដារៀបរាប់ហេតុការណ៍ទាំងពួង តែនាងនៅតែមិនជឿហនុមានក៏យកជញ្ជៀនដែល ក្រុងរាពណ៌គប់ស្ដេចគ្រុឌ ទើបនាងសីដាជឿហនុមាន តែហនុមានមិនអាចយកនាងចេញបានភ្លាមក៏ អុកឡុកក្រុងលង្កា ក្រុងរាពណ៌ខឹងខ្លាំង បញ្ជាឲកូនរបស់ខ្លួនទៅចាប់ ហនុមាន ។ ឥន្ទ្រជិត បានថ្លែងសជា នាគរាជ រំព័ទ ចាប់ហនុមានបាន និងវាយដំសួរនាំហនុមាន ហនុមានប្រាប់ពីរដំណើរមករំដោះនាងសីដា ដោយមិនមានការភ័យខ្លាច ឥន្ទ្រជិតយកឧបករណ៍ផ្សេងៗមកស្លាប់ហនុមាន តែហនុមានមិនស្លាប់ ឥន្ទ្រជិតទាល់ប្រាជ្ញាក៏ទូលថ្វាយក្រុងរាពណ៌ ក្រុងរាពណ៌ឲគេយកក្រណាត់ជ្រលក់ប្រេងមករុំហនុមាន ហនុមានក្រឡាខ្លួនកាន់តែធំ ក្រុងរាពណ៌ប្រើក្រណាត់រំកាន់តែធំរួចដុត ហនុមានបង្រួមខ្លួនតូចវិញ ក្រណាត់ធ្លាក់មកឆេះក្រុងលង្កា ហនុមាន ប្រើកន្ទុយដែលជាប់ក្រណាត់ដុតឆេះពេញក្រុងលង្កា ។

ហនុមានចេញមកប្រាប់ដំណឹងដល់ព្រះរាមវិញ ព្រះរាមត្រេកអរណាស់ក៏តែងតាំងហនុមានជា កំផែងពេជ្រ ។ ព្រះរាមឲហនុមានទៅសុំជំនួយពីមហាជម្ពូរាជ ដើម្បីឆ្លងមហាសមុទ្រ ហនុមានតំកើងរឹកពេលទៅជួប មហាជម្ពូរាជ មហាជម្ពូរាជខឹងក៏ចាប់ហនុមានដាក់គុគ ហនុមានព្រមចូលគុគ ក្រោយមកហនុមាន ហោះនាំទាំងបល័ង្កដែលជម្ពូរាជដែលកំពុងផ្ទុំមកជួបព្រះរាម ព្រះរាមខ្លាចជម្ពុរាជ ភ្ញាក់ដឹងខ្លួនខឹង ក៏ចាត់ឲព្រះលក្សណ៌ទៅទូលព្រះវាយោគ៌ (ខ្យល់) សុំឲព្រះឥន្ទជួយ ព្រះឥន្ទបានយាងមកនិង ជប់ឲព្រះរាម ក្លាយជាព្រះវិស្ណុះ ហើយរៀបរាប់ពីអវតាមនុស្សដែលជាព្រះរាមទៅជម្ពូរាជដឹង ជម្ពូរាជយល់ព្រមជួយនិងបង្ហាត់ឲហនុមានចេះពន្លីចារណ៍លើដុំថ្មបោះទៅសមុទ្រឲអណ្ដែតរដើម្បីធ្វើជាស្ពានទៅយកនាងសីដា ។

៚(ស្ពានព្រះរាមមានប្រវែងជាង 80 គីឡូម៉ែតពីឆ្នេរឥណ្ឌា ដល់ឆ្នេរសេរីលង្កា ដែលរកឃើញនៅឆ្នាំ 2007 ស្ពាននេះមានឈ្មោះថា Ram setu)៚៚៚

នៅពេលដែលកំពុងដំណើរការលើកថ្មនោះ ហនុមានបានប្រទះនឹងទេពមច្ឆា ក៏កើតក្ដីប្រតិព័ទ្ធរវាងគ្នា។បន្ទប់មកហនុមានក៏បានលានាងទេពមច្ឆាដើម្បីបន្តសាងសង់ស្ពានបន្ត។ចំណារក្រោយមក នាងទេពមច្ឆាបានប្រសូត្របុត្រមួយដែលមានមុខនិងខ្លួនស្វា កន្ទុយត្រី មានឈ្មោះថា មច្ឆានុព។ លុះពេលមួយដែរហនុមាន បានប្រទះនឹង មច្ឆានុព ពុំយល់សេចក្ដីថាជាសាច់ឈាមខ្លួន ក៏បានប្រយុទ្ធគ្នាមួយគ្រា រហូតដល់មច្ឆានុពទប់ទល់លេងបាន ក៏បានរត់ទៅជួបម្ដាយ។ គ្រានោះហើយទើបហនុមានជ្រាបច្បាស់ថា មច្ឆានុពជាកូនខ្លួន ក៏កើតក្ដីអាឡោះអាលៃជាពន់ពេក។

កំណត់

កែប្រែ

តួអង្គសំខាន់ក្នុងរឿងរាមកេរ្តិ៍

កែប្រែ