នាងសីតា
នាងសីតា (អង់គ្លេស ៖ Sitaសៀម ៖ นางสีดา) គឺជាតួអង្គមួយនៅក្នុងរឿងរាមកេរ្តិ៍។ នៅក្នុងដំណាលរឿង នាងសីតាបានកើតចេញពីអាចម៍បំណះដី នៅពេលដែលព្រះបាទជនក នៃនគរមិថិលា បានប្រារព្ធពិធីច្រត់ព្រះនង្គ័ល។ ក្រោយមកនាងសីតាបានរៀបអភិសេកជាមួយព្រះរាម ដែលជាតួអង្គដ៏សំខាន់នៅក្នុងរឿងរាមកេរ្តិ៍។ [១]នាងសីតា ជាតួអង្គតំណាងឲ្យស្ត្រីគ្រប់លក្ខណ៍ និង គោរពពាក្យសច្ចៈជានិច្ច ។ វគ្គមួយនៅក្នុងរឿងរាមកេរ្តិ៍បានបង្ហាញអំពីអត្តចរិតរបស់នាងសីតានេះ។ នាងសីតាបានសច្ចាថា នឹងមិនវិលទៅជួបព្រះរាមជាដាច់ខាត លុះត្រាតែព្រះរាមសុគត។ ដោយសារតែមូលហេតុនេះ ព្រះរាមបានធ្វើពុតជាចូលទីវង្គត់ ដើម្បីបញ្ឆោតនាងសីតាឲ្យវិលមកជួបព្រះរាមវិញ។ ពេលដឹងដំណឹងថាព្រះរាមចូលទីវង្គត់ នាងសីតាក៏ត្រឡប់មកនគរវិញ ហើយបានយំខ្សឹកខ្សួលនៅចំពោះកោដ្ឋដាក់ព្រះសពរបស់ព្រះរាមរហូតដល់បាត់បង់ស្មារតី។ លុះបានលឺសំឡេងយំខ្សឹកខ្សួលរបស់នាងសីតា ព្រះរាមក៏ចេញពីកោដ្ឋមកត្រកងបីនាងសីតា។ ក៏ប៉ុន្តែនៅពេលនាងសីតាបានដឹងថាព្រះរាមមិនទាន់ចូលទីវង្គត់ នាងស្ទុះចេញពីព្រះរាម ហើយបានចោទប្រកាន់ និង មើលងាយព្រះរាមថាជាមនុស្សបោកប្រាស់ និង មិនគោរពសច្ចភាព។ រួចហើយនាងសីតាក៏រត់គេចចេញពីវាលមេរុដែលគេប្រារព្ធពិធីសពក្លែងក្លាយរបស់ព្រះរាមនោះ។ ព្រះរាមបានបញ្ជាព្រះអនុជ និង ពលសេនា តាមចាប់នាងសីតាមកវិញ តែមិនបានសម្រេចដោយសារតែនាងសីតាបាននឹកដល់នាងគង្ហីង មកជួយការពារនាង។ នាងគង្ហីងបាននាំនាងសីតាទៅឋានភុជង្គនាគបាត់ទៅ។ [២][៣]
ព្រះនាងសីតា | |
---|---|
![]() ព្រះនាងសីតា សិល្បៈឥណ្ឌាតំបន់ខាងត្បូង. | |
Devanagari | सीता |
Sanskrit Transliteration | Sītā |
Affiliation | អវតារព្រះនាងលក្ម្សី |
Consort | ព្រះរាម |
Texts | រឿងរាមកេរ្តិ៍ |
Region | ព្រហ្មញ្ញសាសនា វេទៈ សាសនា ហិណ្ឌូសាសនា |
សម្គាល់៖ ឯកសារខ្លះបានសរសេរឈ្មោះ «នាងសីតា» ជា «នាងសិតា» តែពាក្យដែលត្រឹមត្រូវនោះគឺ «នាងសីតា» ដោយសារតែវចនានុក្រមសម្តេចសង្ឃរាជជួន ណាត បានកំណត់អត្ថន័យច្បាស់លាស់ហើយ។[៤]
កំណត់កែប្រែ
វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: នាងសីតា |
- ↑ "Srimad Bhagavatam Canto 9 Chapter 10 Verse 2" Bhaktivedanta Vedabase A Treasure of Spiritual Knowledge
- ↑ Sutherland, Sally J. "Sita and Draupadi, Aggressive Behavior and Female Role-Models in the Sanskrit Epics" (PDF) University of California, Berkeley ដកស្រង់នៅថ្ងៃ 1 August 2012
- ↑ Swami Parmeshwaranand (2001-01-01) Encyclopaedic Dictionaries of Puranas Sarup & Sons pp. 1210–1220 ISBN 978-81-7625-226-3 ដកស្រង់នៅថ្ងៃ 31 July 2012
- ↑ Gopal, Madan (1990) K.S. Gautam (ed.) India through the ages Publication Division, Ministry of Information and Broadcasting, Government of India p. 78