ទុំទាវ

(ត្រូវបានបញ្ជូនបន្តពី រឿង ទុំទាវ)

​ទុំទាវ (អង់គ្លេស: Tum Teav) គឺជារឿងប្រលោមលោកសោកនាដកម្មបែបមនោសញ្ចេតនា ដែលនិពន្ធដោយភិក្ខុ ងួនសោម ដែលសរសេរអំពីស្នេហាប្រកាន់វណ្ណៈនា សម័យកាលលង្វែក ក្នុងគ.ស ១៥៧២ រជ្ជកាលព្រះបាទ បរមរាជាទី២ ។ ស្នាដៃនិពន្ធរបស់ ភិក្ខុ ងួនសោម ត្រូវបានព្រះបាទសុីសុវត្ថិ ដាក់បញ្ចូលជាស្នាដៃអក្សរសិល្ប៍ជាតិ ឆ្នាំ១៩២៨ ដែលរៀបជាពាក្យកាព្យ ១០៥០ ល្បះ ដោយស្មើនិង ១១៨ ទំព័រ ។ ស្នាដៃនិពន្ធរបស់លោក ត្រូវបានទទួលស្គាល់ដោយអ្នកនិពន្ធអន្តរជាតិ ប្រដូចទៅនិងរឿងប្រឡោមលោកដ៏ល្បីរបស់អុឺរ៉ុប គឺរឿង "រ៉ូមេអូ និង ជូលីអេត" (អង់គ្លេស: Romeo and Juliet) និង ប្រឡោមលោកដ៏ល្បីរបស់ចិន គឺរឿង (អង់គ្លេស: The Butterfly Lovers) (ចិន: 梁祝) ដែលមានតួអង្គឈ្មោះ "លាំងសុឺបុិ និង ជូអិញថាយ" (អង់គ្លេស: Liang Shanbo and Zhu Yingtai). រឿងទុំទាវ ត្រូវបានយកមកប្រែសម្រួលដោយលោក Frank Stewart ក្នុងឆ្នាំ 1942 ក្នុងសៀវភៅ In the Shadow of Angkor.[]

ទុំទាវ
ប្រភេទរឿងអក្សរសិល្ប៍ខ្មែរ
អ្នកនិពន្ធភិក្ខុ ងួនសោម
ប្រទេសកម្ពុជា
ភាសាខ្មែរ
ឆ្នាំបោះពុម្ព1915

ទុំទាវ ក្លាយជារឿងអក្សរសិល្ប៍ជាតិ បែបទំនេីប

កែប្រែ

ទុំទាវ គឺជារឿងប្រលោមលោកបែបទំនេីបដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានក្រុមអ្នកនិពន្ធ យកមកប្រែសម្រួលបោះពុម្ភផ្សាយជាបន្តបន្ទាប់ ក្នុងនោះមានលោកឧកញ៉ាវិបុលរាជសេនា នូ កន បានយកមកប្រែសម្រួលនិងតាក់តែងថ្មីជារឿង ទាវឯក ដែលប្ដូរជារជ្ជកាលគ្រងរាជរបស់ ព្រះបាទ រាមាជើងព្រៃ ឆ្នាំ (១៥៩៤-១៥៩៦) រឿងទាវឯកនេះដែរបានបោះពុម្ភចេញផ្សាយឆ្នាំ ១៩៤៩.[] រឿងទុំទាវ ត្រូវបានគេលើកមកបញ្ជូលក្នុងកម្មវិធីសិក្សា ក្នុងសម័យសង្គមរាស្ត្រនិយម ទស្សវតន៍ឆ្នាំ៦០ ដាក់ជាស្នាដៃអក្សរសាស្ត្រខ្មែរ ផ្នែកអត្ថបទពាក្យកាព្យនៃរឿង ដែលត្រូវបានលើកយកមកសូត្រជាបទកាព្យ ពាក្យ៧ ក្នុងនោះដែលត្រូវបានលោក គង់ហួត និង លោកចាវ សេង យកចុះផ្សាយដោយពុទ្ធកវិទ្យាល័យសីហនុរាជ ។[] រឿងទុំទាវ ត្រូវបានដាក់បញ្ចូលទៅក្នុងទម្រង់ល្ខោនយីកេផងដែរ ក្នុងឆ្នាំ ១៩៦៥ ក្របខណ្ឌនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រហូតដល់ឆ្នាំ១៩៦៩ រឿងទុំទាវ ក៏ត្រូវបានយកទៅចូលរួមសម្តែងក្នុងមហោស្រពអន្តរជាតិ ប្រទេសម៉ាឡេស៊ីផងដែរ, និងប្រទេសហ្វីលីពីន នាសម័យសាធារណរដ្ឋខ្មែរ ក្នុងឆ្នាំ ១៩៧០ ។[] []

វីរៈភាព នៃមនោសញ្ចេតនា

កែប្រែ

ទុំទាវ គឺជារឿងប្រឡោមលោក ដ៏សំខានមួយដែលត្រូវបានដាក់បញ្ចូលក្នុងស្នាដៃអក្សរសាស្ត្រ នៃអត្ថបទកំណាព្យបែបមនោសញ្ចេតនា នៃបែបផែនបុរាណរបស់ខ្មែរ ដែលជាអត្ថបទកំណាព្យមួយប្រភេទ ដែលត្រូវបានគេស្គាល់ និង ស្រលាញ់បំផុត ដែលបញ្ចូលពីអត្តចរិតនៃតួអង្គនីមួយៗ និង វីរៈភាពរបស់តួអង្គ ដែលទាមទាររកសិទ្ធសេរីភាព និង ភាពយុត្តិធម៌ ដែលត្រូវបានចាត់ទុក ជារឿងអក្សរសិល្ប៍ខ្មែរ ដែលជាអត្ថបទដ៏ល្អបំផុត ដូចទៅនិង អត្ថបទប្រឡោមលោក របស់ពួកប៉ែកខាងលិច "Romantic Epic".[] ទុំទាវគឺជាប្រឡោមលោកស្នេហាមួយ ដែលល្បីល្បាញទូទៅនៅក្នុងប្រទេសកម្ពុជា រឿងទុំទាវគឺជារឿងដែលមានលក្ខណៈប្លែកពីរឿងឯទៀតនៅក្នុងរឿងអក្សរសាស្ត្រខ្មែរ ពីព្រោះសាច់រឿង មានបញ្ចាក់ពីទីកន្លែងពិត ឈ្មោះពិត និងសម័យកាលពិតផងដែរ ដែលរឿងមួយនេះត្រូវបានគេលើកយកមកសិក្សាផ្នែកអក្សរសាស្ត្រកំនាព្យ ជាញឹកញាប់ ដែលនិយាយពីតួអង្គនេនទុំ គង់នៅវត្តវិហារធំ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលតួអង្គ ដែលជាភិក្ខុនេះ ចេះស្មូត សូត្របាលីសាស្ត្រាបុរាណ ដ៏មានទឹកដមដ៏ពិរោះ ខ្ទរខ្ទារ ទៅដល់អ្នកស្រុក ត្បូងឃ្មុំ និងត្រូវបានគ្រួសារនាងទាវ និមន្តអញ្ជើញមកស្មូតដល់ក្នុងផ្ទះ ហើយភិក្ខុទុំ ក៏ចាប់ចិត្តលួចស្រលាញ់នាងទាវ ដើម្បីស្នេហានេះ ភិក្ខុទុំ បានលួចលាចាកសិក្ខាបទ ពីព្រះសង្ឃ ហើយស្កាត់មកជួបនាងទាវ ស្នេហារបស់ពួកគេត្រូវបានបំបែកដោយម្ដាយកំណាចរបស់ទាវដែលមានឈ្មោះថា យាយផាន់ ដែលប្រកាន់វណ្ណៈនៃជនថ្នាក់ទាប ដោយសំលឹងមើលជាបុណស័ក្ដនិងទ្រព្យសម្បត្តិ ហើយពួកគេក៏ត្រូវបំបែកជាច្រើនលើក និងចុងក្រោយត្រូវបានព្រះមហាក្សត្រកាត់សេចក្ដី ឲ្យអ្នកទាំងពីររៀបការនិងគ្នា ដោយសេចក្ដីចង់ផ្ចាញ់ឈ្នះរបស់ តួអង្គអរជូន បានសម្លាប់ទុំ ហើយភក្ដីស្នេហ៍ របស់នាងទាវ បូជាចំពោះស្នេហាពួកគេដោយការធ្វើអត្តឃាតផងដែរ ។ ដោយសារតែអត្ថបទកំណាព្យនៃរឿងនេះ បញ្ចូលនៅចម្រៀងរៀបរាប់គ្រប់បែបយ៉ាងនៃសកម្មភាពរបស់តួងអង្គ ដែលវាមានលក្ខណៈជារឿងពិសេសមួយបែបប្រទេស និងត្រូវបានដាក់បញ្ចូលក្នុងស្នាដៃអក្សរសាស្ត្រខ្មែរ ។[]

វិភាគអក្សរសិល្ប៍

កែប្រែ

នៅក្នុងទិដ្ឋភាពសង្គមកម្ពុជា នាសម័យកាលលង្វែក គេតែងតែមានទស្សនៈនៃការ ទុកដាក់កូនចៅរើសគូស្រករ តាមចិត្តគំនិតរបស់ឪពុកម្ដាយ ដែលជាអ្នករៀបចំ និងធ្វើការសម្រេច ជំនួសនៃការផ្សំផ្គុំគូស្នេហ៍កូនរបស់ខ្លួនគ្រប់ៗរូប ។ ដោយសារតែមានផ្នត់គំនិតដូចខាងលើនេះហើយ ទើបមានទស្សនៈមួយលើកឡើងថា "នំមិនធំជាងនាឡ" ដែលមានន័យថា នំដែលធ្វើធំយ៉ាងណាក៍ត្រូវដាក់នៅលើរវាស់ខ្នាតឧបករណ៍នៃការដាក់នំ ដែលនំតំណាងឲ្យតួអង្គកូន រីឯនាឡ ជាឧបករណ៍សម្រាប់ដាក់នំ ដែលតំណាងឲ្យតួអង្គម្ដាយ ដូចនេះកូនត្រូវស្ដាប់បង្គាប់ម្ដាយ ។ ដោយសារតែអត្ថបទ ទុំទាវ ឆ្លុះបញ្ចាំងពីអត្តចរិតតួអង្គ ក្នុងការទាមទារសិទ្ធសេរីភាព ក្នុងការជ្រើសរើសមនុស្សដោយខ្លួនស្រលាញ់ ដោយគ្មានការបង្ខិតបង្ខំ បែបនេះហើយទើបរឿង ទុំទាវ ត្រូវបានក្រុមអ្នកនិពន្ធជាច្រើនលើកជាស្នាដៃអក្សរសិល្ប៍ថ្នាក់ជាតិ ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតនៅក្នុងសង្គម ។ [] []

នំមិនធំជាងនាឡិ

កែប្រែ
  • ទាវមកដល់ហើយចូលកូនស្ដាប់ សូរសព្ទយោបល់ អើយ!និន្ទាមក គេថាទាវខ្ពស់ អើយ!កប់ពពក ម្ដេចធ្លាក់មកជ្រក អើយជន្លេនដី ។
  • ទាវអើយ! ម៉ែខ្មាសគេហួសហេតុ ចូលកូនសង្កេត អើយ!ឱ្យវែងខ្លី ម៉ែសូមឱ្យកូន អើយ!ផ្លាសចិត្តថ្មី ចោលអាអប្រិយអើយ!ទុរយសទុំ ។
  • ម៉ែអើយ! កូនសូមអង្វរចិត្ត សូមម៉ែអាណិត អើយ!ដល់ចិត្តខ្ញុំ ម្ចាស់ជីវិតកូនអើយ!គឺបងទុំ បើបែកគូខ្ញុំអើយ!ស៊ូមរណា ។
  • ត្រូវតែកាត់ចិត្តចោលអាទុំ ព្រោះជីវិតកូន អើយ!ខ្ពស់ថ្លៃថ្លា

ម៉ែលើកឱ្យងួន អើយ!ពិតអស្ចារ្យ សម្បត្តិទ្រព្យធានអើយ! រកផ្ទឹមគ្មាន ។

  • ពាក្យពេចន៍អ្នកម៉ែ សុទ្ធតែផ្ដេសផ្ដាស ម្ដេចប្រែក្រឡាស អើយ!ចិត្តសាមាន្យ មកបំបែកកូន អើយ!ដូចតិរិច្ឆាន ចង់បានរៀបការ ការខ្លួនឯងទៅ ។
  • នែ!កូនអប្រិយ កូនឈាមថោក កូនចិត្តស្មោគគ្រោក អើយ!កូនឈាមខ្មៅ គ្មានពូជគ្មាមេ អើយ!បាប្រដៅ សែនខ្លៅគិតថា "នំធំជាងនាឡ"

គ្រោងសៀវភៅ

កែប្រែ
 
TUM TEAV: A Translation and Analysis of a Cambodian Literary Classic, George Chigas (2005)

ទុំទាវ គឺជារឿងរ៉ាវស្នេហាសោកសៅរបស់ព្រះសង្ឃដែលមានទេពកោសល្យឈ្មោះទុំនិងក្មេងស្រីជំទង់ស្រស់ស្អាតម្នាក់ឈ្មោះទាវ ដែលមានភាពល្បីល្បាញទូទាំងប្រទេសកម្ពុជាចាប់តាំងពីពាក់កណ្តាលសតវត្សរ៍ទី១៩ ។ រឿងរ៉ាវត្រូវបានគេនិយាយជាលក្ខណៈអក្សរសាស្ត្រ អក្សរសិល្ប៍ និងតាមរយៈល្ខោនយីកេ និងខ្សែភាពយន្ត រឿងមួយនេះដែរជាការបកប្រែរបស់អ្នកនិពន្ធនៃព្រះតេជគុណ បុទុមថេរៈ ងួនសោម ។ ដែលវាក៏ពិនិត្យមើលភាពចម្រូងចម្រាស លើការនិពន្ធកំណាព្យ និងការបកស្រាយរបស់អ្នកនិពន្ធ និងអ្នកសំដែង ដែលទាក់ទងផ្នែកអក្សរសាស្ត្រទាក់ទងនឹងព្រះពុទ្ធសាសនា និងក្រមសីលធម៌ប្រពៃណី ការរំលោភអំណាចទៅលើប្រជាជាតិនៃយុត្តិធម៌ ។[១០] [១១]

មើលផងដែរ

កែប្រែ
  • រឿងទាវឯក ឆ្នាំ1972
  • រឿងទុំទាវ ឆ្នាំ2003 ដឹកនាំដោយលោក ហ្វៃសំអាង
  • ទុំទាវ បទ នំធំជាងនាឡ DVD ឆ្នាំ 2000 ផលិតកម្មរស្មីហង្សមាស

ឯកសារយោង

កែប្រែ
  1. Frank Stewart (1942) In the Shadow of Angkor, Publisher: Honolulu University of Hawaii Press, p. 220 ISBN: 0824828496
  2. Vipulrājasenā (Nū Kan) (1949) Rẏaṅ Dāv Ek, Volume 1, Publisher: Bhnaṃ beñ : Roṅ Bumb Khemaraṭṭh, the University of Michigan
  3. Kong Huot, Chau Séng (1969) Tum-Teav: adapté du poème cambodgien Issue 7 of Séries culture et civilisation khmères, location: Université bouddhique Preah Sihanouk Raj Publisher: the University of Wisconsin - Madison p.90
  4. Khmer-renaissance chapter-seven Yeike Ta Ki (1965-1970), www.yosothor.org
  5. R Govid (1967) Vacanānukram bāky thmī, Publisher: Paṇṇāgā ʺmūṭaerṇ,the University of Michigan p.493
  6. Russell A. Judkins, (1988) First International Scholars Conference on Cambodia: Selected Papers, Publisher: Anthropology Department, State University of New York at Geneseo p.73 ISBN: 0961791519
  7. Franklin E. Huffman, Im Proum (1988) Cambodian Literary Reader and Glossary, Publisher: SEAP Publications, Cornell University Press p.494 ISBN: 0877275238
  8. Library of Congress. National Library Service for the Blind and Physically Handicapped. (1984) Bücher Auf Deutsch, Publisher: Washington : National Library Service for the Blind and Physically Handicapped, The Library of Congress, OCLC Number: 10947201
  9. Hoc Dy Khing (1997) Aperçu général sur la littérature khmère, Publisher: L'Harmattan Paris France p.205 ISBN: 2738451403
  10. George Vessarios Chigas (2000) A Draft Translation of the Story of Tum Teav by Preah Botumthera Som, Volume 2, Publisher: Cornell University of New York
  11. George Chigas (2005) Tum Teav: A Translation and Analysis of a Cambodian Literary Classic, Issue 8 of Documentation series, Publisher: Documentation Center of Cambodia p.252 ISBN: 9995060019