សត្វហត្ថិលិង្គ

សត្វហត្ថិលិង្គ នៅក្នុងគម្ពីរត្រៃវេទ មានរៀបរាប់ពីសត្វបក្សីមួយមានឌធំសម្បើម មានរូបស្រដៀងដំរីដុះភ្លុកនិងប្រមោយ មានស្លាបដ៏ធំវែង មានក្រញ៉ាំជើងធំៗ អាចចាប់ម្រឹគធំៗជាអាហារ រស់នៅក្នុព្រៃហិមពាន្ត ។ ក្នុងទំនៀមទម្លាប់ ខ្មែរបុរាណសត្វហត្ថិលិង្គនេះ គេច្រើនតែងជាបុស្បុកក្នុងព្រះរាជពិធីដង្ហែព្រះសពព្រះមហាក្សត្រ ឬសពព្រះគ្រូចៅអធិការវត្ត។

សត្វហត្ថិលិង្គ

នាមសព្ទ

កែប្រែ

សត្វបក្សីមួយប្រភេទ មាឌធំសម្បើម មានរូបសណ្ឋានស្រដៀងនឹងដំរី មានចំពុះ មានក្រញាំជើងធំមាំ មានចំអេងស្លាបធំវែង អាចឆាបឆក់សត្វធំៗ មានម្រឹគជាដើម យកធ្វើជាចំណីរបស់វាបាន មានកំណើតនិងលំនៅនាទ្រូងព្រៃហិមពាន្ត វាតែងហើរចេញមករកឆាបឆក់ចំណីឯប្រទេសជិតៗ ព្រៃហិមពាន្តមួយដងមួយកាល; មានរឿងតំណាលថា សត្វហត្ថិលិង្គនេះឯងវាបានឆាបឆក់ព្រះនាងទេវីជាព្រះអគ្គមហេសីនៃព្រះបាទ បរន្តបៈ វានាំយកព្រះនាងទៅដាក់លើប្រគាបឈើ ព្រះនាងទេវីក៏ប្រសូតព្រះរាជបុត្រ គឺឧទេនកុមារ ដែលតមកបានសោយរាជ្យតសន្តតិវង្សពីព្រះវរបិតា មានព្រះកិត្តិនាមថា ព្រះបាទឧទេន ទ្រង់ជ្រាបមន្តវិជ្ជាខាងការហៅដំរីព្រៃ មានល្បីក្នុងផ្ទៃរឿងនិទានជាប់ មានជាប្រពៃណីឲ្យព្រះមហាក្សត្រិយ៍ពុទ្ធសាសនិក យកព្រះបរមនាមនោះមកតាំងជាឋានន្តរគឺងារនៃពួកមន្ត្រីដែលមានមុខងារនាទីជាអ្នករក្សាដំរីព្រះរាជទ្រព្យ ក្នុងរជ្ជកាលសម័យបុរាណ មានពាក្យថា ឧទេនៗ មានភក្តីឧទេន, ជំនិតឧទេន, ឧទេនស្នេហាជាដើម។ ឃើញថា ក្នុងសម័យព្រេងនាយនោះមានមហាបក្សីហត្ថិលិង្គនេះពិតមែន( ប្រើជា ហត្ថីលិង្គ ឲ្យមានសំឡេងវែងតាមការស្រួលមាត់ហៅក៏បាន ) ។[]

ឯកសារយោង

កែប្រែ

កំណត់

កែប្រែ
  1. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2023-07-22. Retrieved 2023-07-22.

មើលផងដែរ

កែប្រែ