អាហារខ្មែរ
អាហារខ្មែរ (អង់គ្លេស: Khmer Food) គឺជាអាហារដែលទទួលទាន ដោយប្រជាជាតិខ្មែរ ដែលមានដើមកំណើត ៣០០ឆ្នាំ មុនគ.សករាជ ដោយផ្អែកលើកំណត់ត្រាសិលាចារឹករបស់កម្ពុជា ដែលពិព៌ណនា អំពីស្ដេចសោយរាជដំបូងបង្អស់របស់កម្ពុជា ដែលមានឈ្មោះថា "ស្វ័យកម្ពុ" ដូចនេះហើយដើមកំណើតអហារខ្មែរត្រូវចាប់រាប់ពីវត្តមាននៃស្ដេចដំបូងបង្អស់របស់កម្ពុជា ។[១] អហារខ្មែរ ដែលមានដើមកំណើត មុនគ.សករាជ បានធ្វើការវិវឌ្ឈន៍ឱ្យទៅជាការសម្គាល់ឈ្មោះនៃអាហារទាំងនោះ ដែលត្រូវបានហៅសម្គាល់ថា "មុខម្ហូបខ្មែរ" (Khmer Cuisine) ដែលត្រូវបានបង្កើតឡើងក្នុងអំឡុងស.វទី១ ឬ ស.វទី២ តាមរយៈការផ្ដល់នូវជីវៈចំរុះត្រីទឹកសាបច្រើនជាងរាប់មុឺនប្រភេទ ចេញពីប្រភព នៃ បឹងទន្លេសាប និង ទន្លេមេគង្គ ដែលហូរកាត់កម្ពុជា ក្នុងប្រវែង 443km ដែលបង្កើតបានជាវប្បធម៌មុខម្ហូបដ៏សម្បូរបែប ។[២]
អាហារខ្មែរ | ||||
Cambodian Foods cuisine | ||||
ដើមកំណើតអាហារ | ៣០០ ឆ្នាំមុន គ.សករាជ | |||
គ្រឿងទេសរកឃើញ | ស.វទី១ ឬ ស.វទី២ (1st or 2nd century) | |||
កំណើតមុខម្ហូប | សម័យកាល អាណាចក្រនគរភ្នំ | |||
អហារប្រចាំថ្ងៃ | ការចំអិនបាយ | |||
ប្រភេទអាហារ | ច្រើនជាង ១សែនប្រភេទ |
អាហារខ្មែរមាន ៣កម្រិត
កែប្រែKhmer food has 3 levels
អាហារខ្មែរ មានភាពចម្រុះនៃមុខម្ហូប ដែលផ្សារភ្ជាប់ទៅនិងវប្បធម៌របស់ប្រទេសកម្ពុជា មុខម្ហូបនីមួយៗ មានរបៀបចំអិនទៅតាមបរិក្ខារផ្សេងៗគ្នា បច្ចេកទេសដាំស្លរបស់កម្ពុជា ដោយផ្តោតសំខាន់ទៅលើគ្រឿងផ្សំស្រស់ៗ ដែលមានស្រាប់ អាហារខ្មែរចែកចេញជា ៣កម្រិត ទី១ អហារប្រណិត (Luxury food), ទី២ អាហារមង្គលការ (Wedding food), ទី៣ អហារទូទៅ (General food) អាហារទាំង ៣កម្រិត បែងចែករនៅរស់និយមខុសៗគ្នា ទាំងគុនភាព និង តម្លៃ ។[៣]
អាហារប្រណិត
កែប្រែLuxury food
អហារប្រណិត (Luxury food) អហារដែលមានគ្រឿងបរិក្ខាច្រើន មាននូវសាច់ស្រស់ៗ ផ្សំដោយគ្រឿងទេសល្អៗ មាននូវសិល្បះតែងលម្អចាន ភាពល្អឥតខ្ចោះ នៃការតុបតែងរចនា និង រស់ជាតិ ក្លាយជាអាហារដែលមានតម្លៃថ្លៃ រួមជាមួយ និង ចុងភៅចំណានដែលមានកម្រិតយល់ដឹងខ្ពស់អំពីម្ហូបអាហារ ។ អហារប្រណិត ដែលត្រូវបានចាត់ចូលជាកម្រិតអាហារសម្រាប់ពួកវណ្ណៈអភិជន និង ក្រុមញាតិវង្សព្រះមហាក្សត្រ ។[៤]
អាហារមង្គលការ
កែប្រែWedding food
អាហារមង្គលការ គឺសំដៅលើការរៀបចំទទួលទាននៅម្ហូបអាហារ ក្នុងពិធីមង្គលការខ្មែរ ដែលមុខម្ហូបនីមួយៗត្រូវបានសំរិតសំរាំង និង ជ្រើសរើសជាពិសេស ទៅតាមធនធានរបស់ម្ចាស់កម្មវិធីផងដែរ ។ មុខម្ហូបមង្គលការជាដំបូង ត្រូវបានចាប់ផ្ដើមដោយគ្រឿងក្លែម 8មុខ ដែលមានដូចជា៖ ផាកលូវត្រចៀកជ្រូក ប្រហិតបំពង គាវបំពង សាច់ប៉ាត់តេ មាន់អប់ គ្រាប់ស្វាយចន្ទី ជ្រក់ស្ពៃ ប្រហិតត្រីចៀន ឬ ផ្សេងពីនេះតាមធនធាននៃម្ចាស់កម្មពិធី មុខម្ហូបបន្ទាប់ ឆាសសៃកែង ញ៉ាំ ឬ ភ្លា ត្រីចំហុយ ស៊ុបឆ្នាំងភ្លើង ទាខ្វៃ មាន់ខ្វៃ ឬ ជ្រូកខ្វៃ បាយឆា បាយស និង បង្អែមជាចុងក្រោយ យ៉ាងណាមិញ មុខម្ហូបមង្គលការ មានលក្ខណៈខុសគ្នា ទៅតាមចំណូលចិត្ត និង ធនធានដែលម្ចាស់កម្មពិធីមាន អាហារមង្គលការ ត្រូវបានចាត់ចូលជាអាហារ វប្បធម៌របស់កម្ពុជាផងដែរ ព្រោះអាហារទាំងនេះត្រូវបានចាត់ចែងទៅតាមភាពគួរសម រវាងម្ចាស់កម្មពិធី និង ភ្ញៀវកិត្តិយស ដែលបានចូលរួមនេះបានសបញ្ចាក់ពីសេចក្ដីថ្លៃថ្នូរក្នុងសង្គមកម្ពុជាផងដែរ ។[៥]
អាហារទូទៅ
កែប្រែGeneral food
អាហារទូទៅ របស់កម្ពុជាគឺសំដៅលើអាហារដែលប្រជាជនកម្ពុជា បរិភោគជាប្រចាំថ្ងៃ នោះគឺការចំអិនបាយ ដែលមានប្រភពមកពីការផលិតស្រូវអង្ករ ចេញពីការធ្វើស្រែបង្ករបង្កើនទិន្នផលស្រូវ យ៉ាងហើចណាស់ការបរិភោគស្រូវអង្ករនៅកម្ពុជា កើតមានតាំងពី ២០០០ ឆ្នាំ មុន មកម៉្លេះ ។ នៅក្នុងសង្គមកម្ពុជា អាហារទូទៅ បែកចែកជា ៣ប្រភេទ៖ ប្រភេទទី១ អាហារប្រពៃណី គឺជាអាហារ ដែលមានប្រវត្តិយូអង្វែងប្រជាជននិយមធ្វើវាបរិភោគ ក្នុងកម្មវិធីផ្សេងៗ អហារទាំងនេះ ប្រជាជនពេញនិយម ធ្វើវាបរិភោគទូទាំងប្រទេសផងដែរ ។ អហារទី២ អាហារសម្រន់ ជាអាហារដែលប្រជាជនចូលចិត្តយកមកបរិភោគលេង ក្រៅពីរបបអាហារបីពេល អហារទី៣ គឺជាអាហារបរទេស ដែលមានលំហូរចូលពីប្រទេសដ៏ទៃ ទាំងពិធីចំអិន ទាំងការរចនា ទាំងរស់ជាតិ សុទ្ធតែមានលក្ខណៈខុសប្លែកពីអាហារនៅកម្ពុជា ។[៦] [៧]
អាហារប្រពៃណីខ្មែរ
កែប្រែKhmer traditional food
ដូនតាខ្មែរបានបង្កើតអាហារប្រពៃណីជាច្រើននៅក្នុងក្របខ័ណ្ឌវប្បធម៌ខ្មែរ សម្រាប់បន្សល់ទុកជាមរតកដល់កូនចៅជំនាន់ក្រោយ រីឯវិធីនៃការរៀបចំម្ហូបក្នុងស្រុកគឺមានលក្ខណៈជាធម្មតា និង មានភាពសាមញ្ញ ហើយអាហារដែលចម្អិនជាមួយគ្រឿងផ្សំក្នុងស្រុកត្រូវបានគេចាត់ទុកជាអាហារបែបសហគមន៍ប្រចាំតំបន់ (Local Food) ផងដែរ ។
ឯកសារយោង
កែប្រែ- ↑ Phanindra Nath Bose (1927) The Hindu Colony of Cambodia, Publisher: Theosophical Publishing House, Original from the University of Michigan p.410
- ↑ Sari Edelstein (2011) Food, Cuisine, and Cultural Competency for Culinary, Hospitality, and Nutrition Professionals, Publisher: Jones & Bartlett Learning p.610 ISBN: 0763759651, 9780763759650
- ↑ Ghillie Basan (2007) The Food and Cooking of Cambodia: Over 60 Authentic Classic Recipes from an Undiscovered Cuisine, Shown Step by Step in Over 300 Stunning Photographs, Publisher: Southwater p.96 ISBN: 184476351X, 9781844763511
- ↑ Rasmi Sobbhana Norodom (1960) L'Art de la cuisine cambodgienne | The Culinary Art of Cambodia, Edition: Facsimile of the original edition, courtesy of H.R.H. Sisowath Tesso, Publisher: United States Information Service, Phnom Penh p.245
- ↑ Diane M. Spivey (1999) The Peppers, Cracklings, and Knots of Wool Cookbook: The Global Migration of African Cuisine, Publisher: State University of New York Press p.422 ISBN: 0791443752, 9780791443750
- ↑ Harry J. Nesbitt (1997) Rice Production in Cambodia, Contributor: Cambodia-IRRI-Australia Project, Publisher: Int. Rice Res. Inst., p.112 ISBN: 9712201007, 9789712201004
- ↑ Catharina Y.W. Ang, Keshun Liu, Yao-Wen Huang (1999) Asian Foods: Science and Technology, Publisher: CRC Press, LLC is an American publishing group that specializes in producing technical books p.546 ISBN: 1566767369, 9781566767361