សញ្ជកអជ៌ុន (អានថា: អជុន) រជ្ជកាល (ត្រិភុវនាទិត្យវម៌្ម) លោកត្រូវជាសេនាជំនិត (សញ្ជក) ម្នាក់ក្នុងចំណោមសញ្ជកទាំងបួនដែលដង្ហែការពារតាមព្រះរាជបុត្រព្រះបានជយវម៌្មទី៨ ឝ្រីឥន្ទ្រកុមារ។ តាម​សិលាចារឹក​​បន្ទាយឆ្មារ​អោយដឹងថា ឝ្រីឥន្ទ្រ​កុមារ​ជា​ព្រះរាជបុត្រ​ឆ្នើម និង​សំណព្វ​ព្រះទ័យ​របស់​ព្រះបាទ​ជយវម៌្ម​ទី​៨ បាន​ជំនួយ​ពី​សញ្ជក (​សេនា​) ៤​ រូប​គឺ ១-​អ​ជ៌ុន, ២-​ទេវ, ៣-វទ្ធន, ៤-ឝ្រីធរ និង​ទាហាន​ជាច្រើន​ទៀត​បាន​ច្បាំង​នឹង​រា​ហ៊ូ​ដែល​ជា​ប្រផ្នូល​និមិត្ត នៃ​ជន​អាក្រក់ និង​បំបះបំបោរ​ខ្មែរ សៀម​នៅ​ចង្វាត​លវ​បុរី (​សព្វថ្ងៃ​នៅ​ប្រទេស​សៀម ខាងលិច​ក្រុង​បាងកក​)។ រា​ហ៊ូបាន​យា​យី​ព្រះជន្ម​ព្រះ​ឝ្រីឥន្ទ្រកុមារជា​ខ្លាំង តែ​ត្រូវ​ព្រះអង្គ​និង​សញ្ជក​បង្ក្រាបបាន។ សិលាចារឹក​វិមានអាកាស​នៅ​ខេត្ត​សៀមរាប និង​ប្រវត្តិ​ប្រាសាទបន្ទាយឆ្មារ​ស្រាវជ្រាវ​ដោយ​អ្នកប្រាជ្ញ​បារាំង​បញ្ជាក់ថា ព្រះ​រាជបុត្រឝ្រីឥន្ទ្រ​កុមារ សេនា​ជំនិត និង​ពល​យោធា​ទទួល​ទិស​ខាងលិច នៃ​ព្រះ​នគរ​បាន​បង្ក្រាប​រាបទាប​នូវ​ពួកប្រជា​អាណា​គ្រាម និង​ទ័ព​នៃ​មន្ត្រី​អាក្រក់​នៅ​ខេត្ត​លវបុរី សព្វថ្ងៃ​ស្ថិត​នៅក្នុ​ប្រទេ​សសៀម

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ

កែប្រែ

សូម​រំលឹក​ថា ព្រឹត្តិការណ៍​អាក្រក់ ១​ទៀត គឺ​ខណៈ​ព្រះជយវធ៌ន​យាង​ត្រលប់​មក​នគរ​ពី​នគរ​ចាម្ប៉ា​ចំណុះ​នោះ មេទ័ព​ម្នាក់​នៅ​នគរ​ចាម្ប៉ា​បាន​ដឹកនាំ​ទ័ព​បះបោរ រួច​រំដោះ​យក​នគរ​ពីក្រោម​ចំណុះ​មហានគរ​ខ្មែរ​ហើយ តាំងខ្លួន​ជា​ស្តេច​ក្នុងនាម​ថាព្រះបាទ​ជយឥន្ទ្រវម៌នទី​៤ ដែល​ជា​ស្តេចចង​សម្ព័ន្ធមេត្រី​នឹង​នគរ​អណ្ណា​ម​ដែល​ថា​មិន​ឈ្លានពាន​គ្នា។ បន្ទាប់​មក​ស្តេច​នេះ​លោភលន់​ហើយ​ដឹកនាំ​ទ័ព​មក​វាយបក និង​ត្រួតត្រា​មហានគរ​ខ្មែរ​ដោយ ធ្វើ​គត់​ព្រះបាទត្រិភុវនាទិត្យវម៌្ម និង​សំលាប់​ប្រជារាស្ត្រ​សំលាប់ទ័ព​ខ្មែរ​ប្លន់​យក​ទ្រព្យសម្បត្តិ​រួច​នាំយក​ទៅ​នគរ​ខ្លួន។ ក្នុងពេលនោះ​ព្រះ​ជយវធ៌ន និង​ជា​មេទ័ព ពល​សេនា​ដ៏​មាន​សេចក្តី​អង់អាច រួម​ទាំង​ព្រះរាជបុត្រ​ទ្រង់​ព្រះនាមឝ្រីឥន្ទ្រ​កុមារ​ផងបាន​ប្រយុទ្ធ​នឹង​ទ័ព​នៃ​ស្តេច​នគរ​ចាម្ប៉ា​នោះ​រហូត​បាន​ឈ្នះ និង​ដេញ​ខ្ចាត់ខ្ចាយហើយ​ដាក់ នគរ​ចាម្ប៉ា​ចំណុះ​ជាថ្មី​វិញ តែ​ព្រះរាជបុត្រ​ឝ្រីន្ទ្រ​កុមារ​ទ្រង់​សុគត។ ក្រោយ​ចំបាំង​បង្ហូរ​ឈាម​នោះ​ព្រះអង្គជយវធ៌ន​ត្រូវបាន​ឡើង​គ្រង​រាជសម្បត្តិ​ជា​មហា​វីរក្សត្រ​ក្នុង​នាម​ថាវ្រះបាទ​ជយវម៌្មទី​៨ (១១៨១-១២១៩)។ ទ្រង់សព្វ​ហឫទ័យ​សោមនស្ស​នឹង​ព្រះរាជកិច្ច​នគរ ប្រជារាស្ត្រ ពល​សេនា មន្ត្រី​ក្រុម​ការ​និង​ព្រះរាជវង្សានុវង្ស ហើយ​កសាង​សមិទ្ធិផល​យ៉ាងច្រើន​លើសលុប​ក្នុង​មហានគរ​រហូតដល់​ដែន​សាមន្តរដ្ឋ។ ប៉ុន្តែ​ទ្រង់​នៅតែមានវិប្ប​យោគ​ជា​ទំងន់អំពី​ការបាត់បង់​សមាជិកគ្រួសារ​ពីររូប គឺ​ព្រះរាជបុត្រ​ឝ្រីឥន្ទ្រ​កុមារ និង​បន្ទាប់មក​ព្រះរាជ​អគ្គមហេសី​ជយរាជទេវី​សោយ​ទិវង្គត​ដោយ​រោគា។ ផុត​ពី​វេលា​កាន់ទុក្ខ​នេះ ដោយសារ​មាន​សំណើ​ពី​ព្រះរាជវង្សានុវង្ស នាម៉ឺន​សព្វ​មុខមន្ត្រី និង​ប្រជារាស្ត្រ​ទ្រង់​បាន​អភិសេក​អគ្គមហេសី​ថ្មី គឺ​ព្រះ​នាងឥន្ទ្រទេវីទី២ជា​ព្រះរាជ​ជេដ្ឋានៃ​ព្រះ​នាង​ជយរាជ​ទេវី។ ព្រះបាទ​ជយវម៌្ម​ទី​៨ និង​ព្រះ​អគ្គមហេសី​ឥន្ទ្រ​ទេវី​បាន​ដឹកនាំ​ព្រះ​នគរ​បាន​រីកចំរើន​ល្បីល្បាញ​ដល់​កំពូល។ ក្នុងចំណោម​សមិទ្ធិផល​សន្ធឹកសន្ធាប់​គ្រប់ទិសទី​ទ្រង់​ក៏​ចាត់​អោយ​កសាង​ប្រាសាទ​បន្ទាយឆ្មារ​ ១ ​ដែរ សំរាប់​ឧទ្ទិស​ចំពោះ​វីរភាព ឬ​ជា​ចំណង​ព្រហស្ថ​កិត្តិយស​ថ្វាយ​ចំពោះ​ព្រះរាជបុតឝ្រី​ន្ទ្រ​កុមារ និង​សញ្ជក (​សេនា​ជំនិត​) ៤ ​រូបពល​សេនា​ទាំងអស់​ដែល​បូជាជីវិត​ក្នុង​ការបង្ក្រាប​ការបះបោរ​នៃ​ជន​ក្បត់ និង​ចំបាំង​នឹង​នគរ​ចាម។ នៅ​ជញ្ជាំង​ខាង​មុខ​នៃ​ប្រាសាទ​បន្ទាយឆ្មារ​មាន​រូបចំលាក់​ស្តីពី​សកម្មភាព​បញ្ជា​ទ័ព​របស់​ព្រះបាទ​ជយវម៌្មទី​៨ និង​សមរភូមិ​ប្រយុទ្ធ​នៃ​កងទ័ពជើងទឹក​ខ្មែរ​ច្បាំង​នឹង​ទ័ព​ចាម។ ចំបាំង​នោះ​ជាញ​ជ័យតែ​ស្លាប់​ពល​សេនា​យ៉ាងច្រើន។​