អធិរាជនៃបារាំង

(ត្រូវបានបញ្ជូនបន្តពី អធិរាជបារាំង)

ព្រះចៅអធិរាជនៃបារាំង (ភាសាបារាំង: Empereur des Français) គឺជាងារព្រះរាជា និងមេដឹកនាំកំពូលនៃចក្រភពបារាំងទីមួយ និងទីពីរ

ព្រះចៅអធិរាជនៃបារាំង
អតីតរាជធិបតេយ្យ
Imperial
វរលញ្ឆកររាជាធិរាជ
អធិរាជដំបូង
ណាប៉ូលេអុងទី១

១៨ ឧសភា ១៨០៤ – ៦ មេសា ១៨១៤ ហើយម្តងទៀតពីខែមីនា ដល់មិថុនា ១៨១៥
ក្សត្រដំបូង ណាប៉ូលេអុងទី១
ក្សត្រចុងក្រោយ ណាប៉ូលេអុងទី៣
ទូលហៅ ព្រះចៅអធិរាជ
ព្រះរាជដំណាក់ ព្រះរាជវាំងធូលេរី, ប៉ារីស
រាជាធិបតេយ្យចាប់ផ្ដើម ១៨ ឧសភា ១៨០៤
២ ធ្នូ ១៨៥២
រាជាធិបតេយ្យបញ្ចប់ ២២ មិថុនា ១៨១៥
៤ កញ្ញា ១៨៧០
អ្នកមានសិទ្ធិស្នងរាជ្យបច្ចុប្បន្ន ហ្សង់-គ្រីស្តូហ្វ ណាប៉ូលេអុង

ប្រវត្តិលម្អិត

កែប្រែ
 
ណាប៉ូលេអុងទាំងបួនអង្គ

ងារនិងមុខតំណែងនេះត្រូវបានចាប់ប្រើឡើងដោយរាជវង្សបូណាប៉ារត៍នៅពេលដែលណាប៉ូលេអុងត្រូវបានព្រឹទ្ធសភាបារាំងប្រកាសជាចៅអធិរាជនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៨០៤ និងបានឡើងអភិសេកនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៨០៤ នៅឯវិហារនូត្រេ-ដាម ក្នុងទីក្រុងប៉ារីស[]

ងារនេះផងដែរចង់បញ្ជាក់ថា អធិរាជគឺគ្រប់គ្រងដឹកនាំ"ប្រជាជនបារាំង" (ប្រទេសជាតិ) មិនមែនគ្រប់គ្រងតែបារាំង (រដ្ឋ) នោះទេ។ "ព្រះចៅអធិរាជនៃបារាំង" មានលក្ខណៈខុសគ្នាពី "ព្រះមហាក្សត្របារាំង" ដោយដើមឡើយ ព្រះមហាក្សត្រគឺជាអ្នកដែលចាត់ទុកប្រទេសជាកម្មសិទ្ធិផ្ទាល់ខ្លួន (ពោលគឺគិតតែពីផលប្រយោជន៍បុគ្គល និងបុគ្គលដែលនៅជុំវិញខ្លួន មិនសូវជាគិតដល់ប្រជាពលរដ្ឋ)។ ដើម្បីឱ្យប្រជាជនជឿជាក់លើបាន ងារ"ព្រះចៅអធិរាជនៃបារាំង"ក៏ត្រូវបានប្រកាសជា រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ (អំណាចគឺត្រូវចែកគ្នាអនុម័ត មិនមែនស្ថិតនៅលើតែព្រះមហាក្សត្រតែមួយនោះទេ)។[] គោរម្យងារនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងចង់ការពារមុខមាត់ប្រទេសបារាំង ព្រោះនៅចុងទសវត្សឆ្នាំ១៧៩០ បារាំងគឺជារដ្ឋដែលពោរពេញទៅដោយភាពចលាចល មានសង្គ្រាមនិងជម្លោះទាំងក្នុងនិងក្រៅប្រទេស ហើយគោលបំណងមួយទៀតគឺចង់បញ្ជាក់ថា ក្រោយពីបដិវត្តន៍បារាំងបានបញ្ចប់ បារាំងគឺលែងប្រកាន់យកប្រព័ន្ធសក្តិភូមិតទៅទៀតឡើយ ហើយមកប្រកាន់រដ្ឋ-ជាតិតែមួយវិញ ដោយប្រជាជនមានសិទ្ធិស្មើៗគ្នា (នៅថ្ងៃទី១ ខែមករា ឆ្នាំ១៨០៥ សាធារណរដ្ឋបារាំងត្រូវបានប្តូរឈ្មោះមក ចក្រភពបារាំង)។[]

គោរម្យងារថ្មីថ្មោងនេះចង់បង្ហាញថា ការឡើងអភិសេករបស់ណាប៉ូលេអុងមិនមែនមានបំណងស្តាររបបរាជាធិបតេយ្យឡើងវិញនោះទេ ប៉ុន្តែជាការបង្កើតប្រព័ន្ធនយោបាយថ្មីគឺ ចក្រភពបារាំង។ រជ្ជកាលព្រះចៅណាប៉ូលេអុងទី១ ត្រូវបានបន្តរហូតដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៨១៥ នៅពេលដែលព្រះអង្គចាញ់សង្គ្រាមនៅឯវ៉ាត់ធឺលូ រួចក៏ត្រូវគេនិរទេសទ្រង់ទៅកោះសង់ហេឡេណា រហូតដល់ថ្ងៃសង្គតរបស់ព្រះអង្គគឺនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៨២១។ បន្ទាប់ពីរជ្ជកាលទីមួយរបស់ណាប៉ូលេអុងទី១ ត្រូវបានបញ្ចប់ រាជវង្សបួរបន (វង្សព្រះមហាក្សត្រដើម) ក៏បានឡើងកាន់អំណាចលើបារាំងម្តងទៀតក្នុងឆ្នាំ១៨១៤។ ចំណែកឯព្រះអង្គត្រូវបានគេធ្វើនិរទេសទៅកោះអ៊ែលបា ប៉ុន្តែណាប៉ូលេអុងបានរត់ភៀសខ្លួនរួចហើយក៏សម្រេចត្រឡប់មកដណ្តើមអំណាចនៅប្រទេសបារាំងវិញដោយទ្រង់បានដឹកនាំបារាំងអស់មួយរយៈពេលខ្លី (១១១ ថ្ងៃ) មុនពេលព្រះអង្គត្រូវក្រុមសម្ព័ន្ធមិត្តអឺរ៉ុបយកឈ្នះលើម្តងទៀត ហើយគេបាននិរទេសព្រះអង្គជាចុងក្រោយទៅកោះសង់ហេឡេណា។

ក្មួយប្រុសរបស់ណាប៉ូលេអុងព្រះនាម ល្វីស-ណាប៉ូលេអុង បូណាប៉ារត៍ បានរំលាយរដ្ឋសភាបារាំងដោយជោគជ័យនៅក្នុងឆ្នាំ១៩៥១ ហើយសាធារណរដ្ឋបារាំងទីពីរក៏ប្រែមកជាចក្រភពបារាំងម្តងទៀតបន្ទាប់ពីប្រជាមតិស្តារចក្រភពឡើងវិញបានប្រព្រឹត្តិទៅនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៨៥១។ ប្រធានាធិបតីល្វីស-ណាប៉ូលេអុង បូណាប៉ារត៍ដែលប្រជាជនបារាំងបានបោះឆ្នោតឱ្យ ក៏ក្លាយជាព្រះចៅអធិរាជនៃបារាំងជាផ្លូវការដោយមានព្រះនាមថា ណាប៉ូលេអុងទី៣។ រជ្ជកាលណាប៉ូលេអុងទី៣ បានបន្តរហូតដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ១៨៧០ បន្ទាប់ពីព្រះអង្គបានត្រូវទ័ពព្រុសចាប់ព្រះកាយនៅឯសមរភូមិសេដង់ក្នុងសង្គ្រាមបារាំង-ព្រុស។ ល្វីស-ណាប៉ូលេអុងក៏ត្រូវបានគេនិរទេសទៅចក្រភពអង់គ្លេសរហូតដល់ថ្ងៃមរណៈគឺនៅថ្ងៃទី៩ ខែមករា ឆ្នាំ១៨៧៣។

ចាប់តាំងពីមរណភាពរបស់បុត្រតែមួយគត់របស់ណាប៉ូលេអុងទី៣ ព្រះនាមល្វីស ណាប៉ូលេអុងក្នុងឆ្នាំ១៨៧៩ មក មានសមាជិកមួយចំនួននៃរាជវង្សបូណាប៉ារត៍បានចេញអះអាងទាមទារថាពួកគេជាបុគ្គលមានសិទ្ធិស្នងរាជ្យសម្បត្តិដ៏សមស្រប។ បច្ចុប្បន្ននេះ សាល, អង្គក្សត្រណាប៉ូលេអុង គឺជាប្រមុខនៃរាជវង្សបូណាប៉ារត៍តាំងពីថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៩៧។

បញ្ជីព្រះចៅអធិរាជនៃបារាំង

កែប្រែ

ចក្រភពបារាំងទីមួយ

កែប្រែ
ព្រះនាម ព្រះ​ឆាយា​ល័ក្ខណ៍ ព្រះជន្មាយុ សោយរាជ្យ បញ្ចប់រាជ្យ វង្ស
ណាប៉ូលេអុងទី១   ១៥ សីហា ១៧៦៩ – ៥ ឧសភា ១៨២១ (៥១ ព្រះវស្សា) ១៨ ឧសភា ១៨០៤ ១១ មីនា ១៨១៤  
បូណាប៉ារត៍

មួយរយថ្ងៃ

កែប្រែ

ពេលដែលណាប៉ូលេអុងបានរត់គេចចេញពីកោះអ៊ែលបាហើយមកដឹកនាំបារាំងជាលើកទីពីរ។

ព្រះនាម ព្រះ​ឆាយា​ល័ក្ខណ៍ ព្រះជន្មាយុ សោយរាជ្យ បញ្ចប់រាជ្យ វង្ស
ណាប៉ូលេអុងទី១   ១៥ សីហា ១៧៦៩ – ៥ ឧសភា ១៨២១ (៥១ ព្រះវស្សា) ២០ មីនា ១៨១៥ ២២ មិថុនា ១៨១៥  
បូណាប៉ារត៍
ណាប៉ូលេអុងទី២
[]
  ២០ មីនា ១៨១១ – ២២ កក្កដា ១៨៣២ (២១ ព្រះវស្សា) ២២ មិថុនា ១៨១៥ ៧ កក្កដា ១៨១៥  
បូណាប៉ារត៍

ចក្រភពបារាំងទីពីរ

កែប្រែ
ព្រះនាម ព្រះ​ឆាយា​ល័ក្ខណ៍ ព្រះជន្មាយុ សោយរាជ្យ បញ្ចប់រាជ្យ វង្ស
ណាប៉ូលេអុងទី៣   ២០ មេសា ១៨០៨ – ៩ មករា ១៨៧៣ (៦៤ ព្រះវស្សា) ២ ធ្នូ ១៨៥២ ៤ កញ្ញា ១៨៧០  
បូណាប៉ារត៍

មើលផងដែរ

កែប្រែ

ឯកសារយោង

កែប្រែ
  1. Thierry, Lentz. "The Proclamation of Empire by the Sénat Conservateur". napoleon.org. Fondation Napoléon. Retrieved 15 August 2014.
  2. Philip Dwyer, Citizen Emperor: Napoleon in Power (2013) p 129
  3. "Decree upon the Term, French Republic". www.napoleon-series.org.
  4. ពីថ្ងៃទី២២ ខែមិថុនា រហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩១៥, អ្នកនិយមបូណាប៉ារត៍បានចាត់ទុកណាប៉ូលេអុងទី២ ជាបុគ្គលដ៏សមស្របបំផុតសម្រាប់រាជបល្ល័ង្ក បន្ទាប់ពីព្រះបិតាទ្រង់បានប្រទានរាជ្យឱ្យ។ ក៏ប៉ុន្តែ រជ្ជកាលរបស់អង្គក្សត្រដ៏វ័យក្មេងម្នាក់នេះគ្រាន់តែជាការប្រឌិតឡើងតែប៉ុណ្ណោះ ព្រោះថាព្រះអង្គបានគង់នៅឯប្រទេសអូទ្រីសជាមួយព្រះមាតាទ្រង់ឯណោះ ខណៈដែលគេបានប្រកាសទ្រង់ជាអធិរាជថ្មី។ ស្តេចល្វីសទី១៨ ក៏បានឡើងសោយរាជ្យសារជាព្រះមហាក្សត្របារាំងជាថ្មីនៅថ្ងៃទី៧ ខែកក្កដា។