ចក្រភពបារាំងទីមួយ
ចក្រភពបារាំងទីមួយ ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋបារាំង (មុនឆ្នាំ១៨០៩) និង ចក្រភពបារាំង (ក្រោយឆ្នាំ១៨០៩) ឬអាចហៅបានទៀតថា ណាប៉ូលេអុងនិយមបារាំង គឺជាចក្រភពមួយដែលស្ថិតនៅក្រោមការដឹកនាំរបស់ណាប៉ូលេអុង បូណាប៉ារត៍។ វាជារដ្ឋដែលបានពង្រីកអនុត្តរភាពបារាំងទៅពាសពេញផ្ទៃទ្វីបអឺរ៉ុបស្ទើរទាំងមូលនៅដើមសតវត្សទី១៩។ ចក្រភពនេះបានបង្កើតឡើងដំបូងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៨០៤ និងបានដួលរលំទៅវិញនៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៨១៤ ហើយងើបឡើងសារជាថ្មីពីថ្ងៃទី២០ ខែមីនា ឆ្នាំ១៨១៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៨១៥។[៧]
១៨០៤–១៨១៤, ១៨១៥ | |
រាជធានី | ប៉ារីស |
ភាសាទូទៅ | ភាសាបារាំង |
សាសនា | រ៉ូម៉ាំងកាតូលិក (សាសនារដ្ឋ) |
រដ្ឋាភិបាល |
|
ព្រះអធិរាជ | |
▪ ១៨០៤–១៨១៤/១៨១៥ | ណាប៉ូលេអុងទី១ |
▪ ១៨១៥ | ណាប៉ូលេអុងទី២[៤] |
នីតិបញ្ញត្តិ | សភាជាតិ |
ព្រឹទ្ធសភាអភិរក្ស | |
សភានីតិប្បញ្ញត្តិ | |
សម័យកាលប្រវត្តិសាស្រ្ត | សង្គ្រាមបដិវត្តន៍បារាំង សង្គ្រាមណាប៉ូលេអូនិក |
១៨ ឧសភា ១៨០៤ | |
២ ធ្នូ ១៨០៤ | |
៧ កក្កដា ១៨០៧ | |
២៤ មិថុនា ១៨១២ | |
១១ កុម្ភៈ ១៨១៤ | |
២០ មីនា – ៧ កក្កដា ១៨១៥ | |
ក្រឡាផ្ទៃ | |
១៨១២[៥] | ២១០០០០០ គ.ម២ (៨១០០០០ ម៉ាយ ក.) |
ប្រជាជន | |
▪ ១៨១២ | ៩៦,៤៧២,០០០[៦] |
រូបិយវត្ថុ | ហ្រ្វង់បារាំង |
ទោះជាបារាំងបានបង្កើតចក្រភពអាណានិគមនៅឯក្រៅប្រទេសតាំងពីដើមសតវត្សទី១៧ មែន ប៉ុន្តែបារាំងដីគោកគឺនៅតែជារដ្ឋមួយស្ថិតនៅក្រោមរាជាធិបតេយ្យបួរបន និងជាសាធារណរដ្ឋមួយ (ក្រោយបដិវត្តន៍បារាំង)។ ប្រវត្តិវិទូបានសម្ដៅលើរបបណាប៉ូលេអុងថា ចក្រភពបារាំងទីមួយ ដើម្បីកុំឱ្យកើតមានការភាន់ច្រឡំជាមួយចក្រភពបារាំងទីពីរ (១៨៥២-១៨៧០) ដែលស្ថិតនៅក្រោមការដឹកនាំដោយក្មួយរបស់ណាប៉ូលេអុង ព្រះនាមណាប៉ូលេអុងទី៣។
នៅថ្ងៃទី១៨ ខែឧសាភា ឆ្នាំ១៨០៤ ណាប៉ូលេអុងត្រូវបានទទួលគោរមងារ្យជា "អធិរាជនៃបារាំង" (Empereur des Français) ដោយព្រឹទ្ធសភាបារាំង និងបានឡើងគ្រងរាជ្យនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៨០៤[៨] ដែលជាសញ្ញាបញ្ជាក់ពីទីបញ្ចប់នៃរបបសាធារណរដ្ឋបារាំងទីមួយ។ ទោះជាណាប៉ូលេអុងបានឡើងអភិសេកជាអធិរាជរួចក្តី តែចក្រភពរបស់ព្រះអង្គនៅតែរក្សាឈ្មោះថា "សាធារណរដ្ឋបារាំង" រហូតដល់ឆ្នាំ១៨០៩។ អាណាចក្របារាំងបានទទួលជ័យជម្នះយោធាជាច្រើនលើកច្រើនសារនៅលើទ្វីបអឺរ៉ុបដូចជ័យជម្នះក្នុងសង្គ្រាមសម្ព័ន្ធភាពទីបីប្រឆាំងនឹងអូទ្រីស ព្រុស រុស្ស៊ី ចក្រភពអង់គ្លេស និងប្រជាជាតិជាច្រើនទៀត ពិសេសក្នុងសមរភូមិអូស្ទ័រលីតស៍នៃឆ្នាំ១៨០៥។[៩] អំណាចនិងឥទ្ធិពលបារាំងបានបន្តរាលដាលម្តងទៀតនៅក្នុងសង្គ្រាមសម្ព័ន្ធភាពទីបួនក្នុងសមរភូមិជេណា-អោស្តេដត៍ នៃឆ្នាំ១៨០៦ និងសមរភូមិហ្វ្រៃឡង់ក្នុងឆ្នាំ១៨០៧[១០] មុនពេលត្រូវរងនូវបរាជ័យដ៏ធំក្នុងសមរភូមិវ៉ាធឺលូនៃឆ្នាំ១៨១៥។
ជម្លោះតៗគ្នាទាំងនេះត្រូវបានគេស្គាល់ថា សង្គ្រាមណាប៉ូលេអូនិក ជាសង្គ្រាមដែលនាំឱ្យបារាំងអាចពង្រីកឥទ្ធិពលនិងទឹកដីរបស់ខ្លួនពីភាគខាងលិចនៃទ្វីបអឺរ៉ុបចូលទៅក្នុងដែនដីប៉ូឡូញ។ មកដល់ឆ្នាំ១៨១២ ចក្រភពបារាំងមាននាយកដ្ឋានរហូតទៅដល់១៣០ និងបានពង្រីកទីតាំងយោធានៅគ្រប់តំបន់ទូទាំងទ្វីបអឺរ៉ុបរួមមានតំបន់ក្នុងបណ្តាប្រទេសអាល្លឺម៉ង់, អ៊ីតាលី, អេស្ប៉ាញនិងឌុចឈីនៃក្រុហវ៉ាសូរី (ប្រទេសប៉ូឡូញ) ហើយបានចាត់ទុកព្រុសនិងចក្រភពអូទ្រីសជាសម្ព័ន្ធមិត្តតូចតាច។[១១] ជ័យជំនះទាំងអស់នេះបាននាំចេញនូវមនោគមវិជ្ជាជាច្រើននៃបដិវត្តន៍បារាំងនៅទូទាំងទ្វីបអឺរ៉ុប៖ សេចក្តីណែនាំកូដ (Code) ណាប៉ូឡេអុងនៅទ្វីបអឺរ៉ុបបានបង្កើនសមភាពផ្លូវច្បាប់ បង្កើតនូវប្រព័ន្ធចៅក្រមនិងការលែងលះគឺមានភាពស្របច្បាប់មិនដូចមុន កម្រៃជើងសារនិងយុត្តិធម៌seigneurialត្រូវបានលុបបំបាត់ ទាំងអស់នេះធ្វើឱ្យជីវភាពអ្នកនៅអឺរ៉ុបប្រៀបបានទៅនឹងជីវភាពអ្នកអភិជនលើកលែងតែនៅតំបន់ប្រទេសប៉ូឡូញ។[១២] ភាបរាជ័យរបស់បារាំងនៅឆ្នាំ ១៨១៤ (ហើយបរាជ័យម្តងទៀតនៅឆ្នាំ១៨១៥) បានសម្គាល់នូវការដួលរលំនៃចក្រភពបារាំង។
ប្រភពដើម
កែប្រែក្នុងឆ្នាំ ១៧៩៩, ណាប៉ូឡេអុងបូណាប៉ាតបានជួបជាមួយលោកEmmanuel Joseph Sieyès-ដែលជាមនុស្សម្នាក់ក្នុងចំណោមអភិបាលប្រាំរូបដែលកំពុងចាប់ផ្តើមបង្កើតតំណែងនាយកប្រតិបត្តិនៃរដ្ឋាភិបាលបារាំង-គាត់ជាអ្នកកំពុងស្វែងរកមនុស្សដែលគាំទ្រការធ្វើរដ្ឋប្រហារដើម្បីផ្តួលរលំរដ្ឋធម្មនុញ្ញឆ្នាំទី៣។ ផែនការក្នុងការធ្វើរដ្ឋប្រហារនេះបានចូលរួមដោយប្អូនប្រុសរបស់ណាប៉ូឡេអុងគឺលោកLucien, ក្រោយមកក្លាយប្រធានក្រុមប្រឹក្សាភិបាលកាន់ ៥០០ អាសនៈ, រួមទាំងលោក Roger Ducos, ដែលមានតំណែងជាប្រធានអភិបាលម្នាក់ទៀត, និងលោក Talleyrand។ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៧៩៩ (ទី១៧ ខែ Brumaire (VIII under the French Republican Calendar)) និងថ្ងៃបន្ត, កងទ័ពដឹកនាំដោយប៉ូណាបាតបានកាន់កាប់ត្រួតត្រាប្រទេសបារាំង។ ពួកនេះបានបែងចែកជាក្រុមព្រឹក្សានីតិបញ្ញត្តិ, បន្សល់ទុកនូវអង្គនីតិប្បញ្ញត្តិដែលត្រូវបានដាក់ឈ្មោះថាបូណាប៉ាត, ចំណែកលោក Sieyès និង Ducos ត្រូវក្លាយជាកុងស៊ុលជាបណ្តោះអាសន្នក្នុងការគ្រប់គ្រងរដ្ឋាភិបាល។ ទោះបីជា Sieyès រំពឹងថាខ្លួននឹងកាន់អំណាចខ្ពស់នៅក្នុងរបបថ្មីនេះ, ប៉ុន្តែត្រូវព្រះអង្គបូណាបាតបានតែងតាំងលោកជាស្ថានកុងស៊ុលទៅវិញ, ដែលត្រូវធ្វើសេចក្តីព្រាងនៃរដ្ឋធម្មនុញ្ញឆ្នាំទី៨ និងធ្វើយ៉ាងម៉េចដើម្បីឱ្យខ្លួនឈ្នះឆ្នោតក្លាយជាកុងស៊ុលដំបូងក្នុងរបបថ្មីនេះ។ ក្រោយមកលោកក៏ក្លាយជាមនុស្សដែលមានអំណាចខ្លាំងបំផុតនៃប្រទេសបារាំងនាពេលនោះ, ដល់រដ្ឋធម្មនុញ្ញឆ្នាំទី១០ លោកក៏ក្លាយជាកុងស៊ុលបារាំងអស់មួយជីវិត។
ចម្បាំងក្នុងសមរភូមិម៉ារេនហ្កោ (ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៨០០) បានសម្ពោធគំនិតនយោបាយដែលនឹងបន្តការអភិវឌ្ឍរហូតដល់យុទ្ធនាការរបស់ណាប៉ូឡេអុងលើទីក្រុងម៉ូស្គូ។ ណាប៉ូឡេអុងបានគ្រោងទុកគម្រោងមួយក្នុងការកាត់ទឹកដីឌុកឈីនៃក្រុងមីឡានទៅជាទឹកដីខ្លួន, ការកំណត់លែកពីប្រទេសអូទ្រីសត្រូវបានគេគិតថាជាការរៀបចំយុទ្ធនាការថ្មីបុកទៅទិសខាងកើត។ កិច្ចចរចាសន្តិភាពក្រុងអាមៀន (Amiens), បានធ្វើឱ្យព្រះអង្គត្រួតត្រាលើប្រទេសអេហ៊្សីប។ ព្រះអង្គបានពង្រីកសិទ្ធិអំណាចទ្រង់បន្តិចម្តងៗចូលក្នុងប្រទេសអ៊ីតាលីដោយវាយបញ្ចូលរដ្ឋភីតម៉ុន (Piedmont) និងយកហ្សេណាវ (Genoa), ប៉ារម៉ា (Parma), ទូស្កានី (Tuscany) និងណាប៉ូល (Naples) ដាក់បន្ថែមចូលទៅក្នុងដែនដីអាណានិគមរបស់ព្រះអង្គគឺសាធារណរដ្ឋស៊ីសាហ្វែន(Cisalpine Republic)។ បន្ទាប់មកទ័ពព្រះអង្គបានឡោមព័ទ្ធទីក្រុងរ៉ូមហើយបានចាប់ផ្តើមចុះសន្ធិសញ្ញាឆ្នាំ១៨០១ ដើម្បីគ្រប់គ្រងសម្ភារៈសាសនារបស់សម្តេចប៉ាប (Pope)។ ព្រះអង្គបានដឹងកំហុសក្នុងការបង្កើនអំណាចនៅជុំវិញសម្តេចប៉ាប, ណាប៉ូឡេអុងក៏បង្កើតប្រការអូហ្កានីក (ឆ្នាំ១៨០២) ក្នុងគោលបំណងចង់ក្លាយជាអ្នកការពារសម្តេចធម្មតា, ដូចឆាឡឺមែន (Charlemagne) ដែរ។ ដើម្បីលាក់ផែនការព្រះអង្គមុនពេលធ្វើប្រតិបត្តិការមែនទែន, ទ្រង់បានដាស់តឿនអាណានិគមបារាំងឲ្យងើបឡើងដើម្បីប្រឆាំងនឹងចក្រភពអង់គ្លេសដោយនឹកឃើញពីអនុសាវរីយ៍ដ៏ឈឺចាប់នៃសន្ធិសញ្ញាឆ្នាំ១៧៦៣ ដែលអង់គ្លេសបានដណ្តើមទឹកដីអាណានិគមបារាំងពីទ្វីបអាមេរិកខាងជើង, អង់គ្លេសក៏ចាប់ផ្តើមមានចិត្តច្រណែនមកលើបារាំង, នៅពេលដែលព្រំប្រទល់បារាំងបានពង្រីកទៅដល់ទន្លេរ៉ាំង (Rhine) និងហួសពីនេះទៅទៀតដល់ក្រុងហានណូវ័រ (Hanover), ហាមប៊ឺក (Hamburg) និងឃូហ្សាវិន(Cuxhaven)។ ណាប៉ូឡេអុងនឹងត្រូវកាន់កាប់ក្រុមឥស្សរជនជាច្រើនដោយការចូលគ្នារវាងមួយពួកអភិជនថ្មី(បានមកពីការកាន់កាប់ទឹកដីថ្មី)និងមហាជនចាស់ (បារាំង)។[១៣]
នៅថ្ងៃទី១២ ខែឧសាភា ឆ្នាំ១៨០២, ទ្រីប៊ូណាត ជនជាតិបារាំងម្នាក់បានបោះឆ្នោតជាឯកច្ឆន្ទលើកលែងតែCarnot, ដោយពេញចិត្តនឹងឱ្យមេដឹកនាំបារាំងធ្វើជាកុងស៊ុលអស់មួយជីវិត។[១៤][១៥] សកម្មភាពខាងលើនេះត្រូវបានបញ្ជាក់ដោយព្រឹទ្ធសភាអភិរក្ស។ ការទទួលបានសម្លេងឆ្នោតជាទូទៅមានចំនួន ៣,៦៥៣,៦០០ សម្លេង។[១៦] នៅថ្ងៃទី២ ខែសីហា ឆ្នាំ១៨០២, ណាប៉ូលេអុង បូណាបាតត្រូវបានប្រកាសថាទ្រង់នឹងក្លាយជាកុងស៊ុលអស់មួយជីវិតព្រះអង្គ។
ការធ្វើបដិវត្តន៍មួយចំនួនបានកើតឡើងក្នុងតំបន់ខ្លះនៃប្រទេសអាល្លឺម៉ង់ដែលគាំទ្រដោយ"Recess នៃឆ្នាំ១៨០៣", ដែលបានធ្វើឲ្យរដ្ឋបាវ៉ារៀ(Bavaria), Württemberg, និង បាដិន ចូលខាងភាគីចក្រភពបារាំង។ លោកវីលៀម ភីត, ដែលបានទទួលអំណាចដឹកនាំអង់គ្លេសវិញ, បានមកអំពាវនាវសារជាថ្មីនូវសម្ព័ន្ធភាពអង់គ្លេស-អូទ្រីស-រុស្ស៊ី ប្រឆាំងនឹងណាប៉ូឡេអុងដើម្បីបញ្ឈប់នូវការរីករាលដាលនៃបដិវត្តតូចៗនៅអឺរ៉ុបដែលគាំទ្រដោយបារាំង។
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៨០៤, ណាប៉ូឡេអុងត្រូវបានតែងតាំងជា"អធិរាជបារាំង"ដោយព្រឹទ្ធសភាបារាំង; នៅទីបំផុតព្រះអង្គបានឡើងគ្រងរាជ, បន្ទាប់ពីបានទទួលមកុដិដែកពីស្តេចលុមបាត, និងបានពរជ័យពីPope Pius VIIនៅក្នុងវិហារនូត្រេ-ដាម នៅទីក្រុងប៉ារីស។
ក្នុងយុទ្ធនាការចំនួនបួន, ព្រះអធិរាជបានប្លាស់ប្តូរបារាំងពីប្រទេសសាធារណរដ្ឋនិងចក្រភពសហព័ន្ធមួយទៅជាអាណាចក្រដែលអាចប្រៀបបានទៅនឹងចក្រភពរ៉ូមពីសម័យដើម។ ខ្លះបានថារ៉ូមបានលេចធ្លោមកវិញជាលើកទីបីហើយបន្ទាប់ពីអាណាចក្ររបស់ជូលីស៍ សេសារនិងឆាឡឺមែន (ដែលបានធ្លាប់កែប្រែការវិវត្តន៍ប្រវត្តិសាស្រ្តប្រទេសបារាំងពីមុនមក)។ ចំណែកឯផែនការសម្ងាត់ដែលបារាំងបានគ្រោងទុកដើម្បីវាយប្រហារអង់គ្លេសនោះគឺមិនបានឃើញប្រតិបត្តិទេ, បារាំងបានយកឈ្នះក្នុងសមរភូមិអូម និងសមរភូមិអូស្ទ័រលីតស៍ និងសមរភូមិត្រាហ្វាហ្កា។
ជ័យជម្នះដំបូងៗ
កែប្រែនៅក្នុងសង្គ្រាមនៃសម្ព័ន្ធភាពទីបី, ណាប៉ូឡេអុងបានបំបោសចេញនូវចក្រភពចំណាស់មួយគឺចក្រភពរ៉ូម៉ាំងពិសិដ្ឋ និងទ្រង់បានបង្កើតរដ្ឋមួយនៅអាល្លឺម៉ង់ភាគខាងត្បូងដែលមានរួមបញ្ចូលនូវរដ្ឋចំណុះតូចធំដូចជារដ្ឋបាវ៉ារៀ, បាដិន (Baden), Württemberg, ហេសេ-ដាមស្តាដ (Hesse-Damstadt), និងសាសូនី (Saxony) បូកបញ្ចូលគ្នាហើយក្លាយទៅជាសហព័ន្ធរ៉ាំង។ សន្ធិសញ្ញាប្រេសប៊ឺក (Pressburg), ដែលបានចុះនូវថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៨០៥, បានទាញសម្បទានដែនដីពីអូទ្រីស, ដែលកំពុងស្ថិតនៅលើសំណងហិរញ្ញវត្ថុដ៏ធំមួយ។ ការបង្កើតនៃព្រះរាជាណចក្រអ៊ីតាលីរបស់អធិរាជណាប៉ូឡេអុង, ការកាន់កាប់អានកូណា ( Ancona), និងការបញ្ចូលឧបទ្វីបវេនេស៊ា (Venetia) និងដែនដីអាឌ្រាទិច (Adriatic) ដែលពីមុនធ្លាប់ជាដែនដីខ្លួនបានសម្គាល់នូវជំហ៊ានថ្មីមួយក្នុងការពង្រីកទឹកដីចក្រភពព្រះអង្គ។
ដើម្បីបង្កើតរដ្ឋចំណុះបន្ថែមនិងធ្វើឲ្យងាយស្រួលក្នុងការគ្រប់គ្រង, ណាប៉ូឡេអុងបានចាត់ឲ្យញាតិសន្តានព្រះអង្គគ្រប់គ្រងរដ្ឋចំណុះបារាំងនៅទូទាំងទ្វីបអឺរ៉ុប។ វង្សត្រកូលបូណាប៉ាតខ្លះបានចាប់អារម្មណ៍រៀបអភិសេយជាមួយនឹងរាជវង្សនគរដទៃទៀត, ដែលជាលទ្ធផលបានធ្វើឲ្យរដ្ឋមួយចំនួនមានអធិបតេយ្យភាពខ្ពស់។ ហ្សូសែហ្វ បូណាបាតបានចូលកាន់អំណាចនៅណាប៉ូលជំនួសរាជវង្សបួរបន។ ល្វី ប៉ូណាប៉ាតបានឡើងគ្រោងរាជ្យជាស្តេចនៃរាជាណាចក្រហូឡង់, ហើយបានប្តូរឈ្មោះមកសាធារណរដ្ឋបាត្ថាវៀន(Batavian Republic); ចូជីម មូរ៉ាតបានក្លែយជា Grand-Duke នៃនគរប៊ឹក; ជេរ៉ូម បូណាបាតបានក្លាយជាកូនប្រសាររបស់ស្តេចនៃនគរវើថេនប៊ឺក និងលោក Eugéne de Beauharnais ត្រូវបានតែងតាំងជាស្តេចនៃបាវ៉ារៀខណៈពេលដែលព្រះនាង Stéphanie de Beauharnais បានរៀបអភិសេយជាមួយបុត្ររបស់ Grand Duke នៃនគរបាដិន។ លើសពីការឡើងកាន់អំណាចនៃរដ្ឋចំណុះទាំងអស់នេះទៅទៀតនោះ, គឺញាតិសន្តានដែសជិតស្និទជាមួយអធិរាជណាប៉ូឡេអុងត្រូវបានព្រះអធិរាជប្រគល់ងារជាព្រះអង្គនៃបារាំងនិងបានបង្កើតជាខ្សែអធិរាជនៃចក្រភពបារាំងទីមួយ(ខ្សែរាជវង្សណាប៉ូឡេអុង)។
កាលបើបានជួបសង្គ្រាមជាមួយសត្រូវ, ព្រះអធិរាជមិនដែលឲ្យសត្រូវព្រះអង្គមានអំណាចឯករាជ្យឡើយ គឺត្រូវតែនៅក្រោមការកាន់កាប់របស់ព្រះអង្គ។ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៨០៦, រាជវង្សហាបស៍ប៊ឺកបានលាលែងពីតំណែងជាអធិរាជនិងជារាជវង្សនៃចក្រភពរ៉ូម៉ាំងពិសិដ្ឋដើម្បីកុំឲ្យណាប៉ូឡេអុងក្លាយជាអធិរាជថ្មីបន្ទាប់។ ការធ្វើបែបនេះបានបញ្ឈប់នូវអំណាចនយោបាយដ៏ខ្លាំងខ្លាមួយនៅទ្វីបអឺរ៉ុបដែលមានអាយុកាលជាងមួយពាន់ឆ្នាំកន្លងមកហើយ បើនិយាយជារួមគឺដោយសារតែហាបស៍ប៊ឺកខ្លាចណាប៉ូឡេអុងមានអំណាចខ្លាំងខ្លា ទើបបានរំលាយចក្រភពរ៉ូម៉ាំងពិសិដ្ឋចោល។ ព្រុសត្រូវបានបារាំងកាត់ទឹកដីនគរហានណូវ័រយ៉ាងធំទៅឲ្យដើម្បីកុំឲ្យពួកព្រុសមកលូកដៃក្នុងសង្គ្រាមសម្ព័ន្ធភាពទីបីនេះ។ ដោយមានការផ្លាស់ប្តូរស្ថានភាពនយោបាយខ្លះៗ បារាំងបានប្រគល់ទឹកដីដែលនៅសល់ពីហានណូវ័រទៅឲ្យចក្រភពអង់គ្លេសជាសំណើសន្តិភាព។ សកម្មភាពទាំងអស់នេះ, រួមទាំងកំណើននៃភាពតានតឹងក្នុងប្រទេសអាល្លឺម៉ង់ដែលនៅក្រោមអនុត្តរភាពបារាំង, នគរព្រុសដែលចង់បានទឹកដីអាល្លឺម៉ង់បានឆ្លើយតបមកវិញដោយបង្កើតសម្ព័ន្ធមិត្តជាមួយរុស្ស៊ីនឹងបានបញ្ជូនកងទ័ពវាយចូលទៅក្នុងនគរបាវ៉ារៀ(ក្រោមបារាំង)នៅថ្ងៃទី១ ខែតុលា ឆ្នាំ១៨០៦។ នោះសង្គ្រាមរវាងព្រុសនិងបារាំងក៏បានកើតឡើងដែលគេហៅថាសង្គ្រាមនៃសម្ព័ន្ធភាពទីបួន, ដែលឃើញបារាំងបានយកឆ្នះលើទ័ពរបស់ស្តេចព្រុសក្នុងសមរភូមិ Jena-Auerstedt។ បារាំងក៏យកបានជ័យជំនះជាបន្តបន្ទាប់ទៀតលើទ័ពរុស្ស៊ីនៅក្នុងសមរភូមិ Eylau និង Friedland បំផុតបារាំងក៏បានឈ្នះសង្គ្រាមនេះ, និងជាលទ្ធផលបានធ្វើឲ្យអាណាចក្រនគររបស់ស្តេចហ្រ្វេឌឺរិចទី២ នៃព្រុស (ស្តេចព្រុស) ត្រូវបំផ្លិចបំផ្លាញ, ក្រោយមកបារាំងក៏បានតម្រូវឲ្យប្រទេសរុស្ស៊ី និងព្រុសចុះសន្ធិសញ្ញាសន្តិភាពជាមួយខ្លួននៅតំបន់ធីលស៊ីត។
ទំហំនិងអំណាចចក្រភពបារាំង
កែប្រែសន្ធិសញ្ញាធីលស៊ីតបានបញ្ចប់សង្គ្រាមរវាងរុស្ស៊ីនិងចក្រភពបារាំងហើយជាចំណុចចាប់ផ្តើមនៃសម្ព័ន្ធមិត្តថ្មីរវាងចក្រភពមហាអំណាចទាំងពីរនេះ។ មហាអំណាចទាំងពីរនេះបានយល់ព្រមជួយគ្នាទៅវិញទៅមករាល់បញ្ហានិងជម្លោះដែលបានជួបដោយសម្ងាត់។ បារាំងបានសន្យាជាមួយរុស្ស៊ីថានឹងផ្តល់ជំនួយដើម្បីប្រយុទ្ធនឹងចក្រភពអូតូម៉ង់, ឯរុស្ស៊ីក៏បានយល់ព្រមតបវិញថានឹងចូលជាសមាជិកក្នុង Continential System ដើម្បីប្រឆាំងនឹងចក្រភពអង់គ្លេស។ អធិរាជណាប៉ូឡេអុងក៏បានបង្ខំអាឡិចសាន់ដឺ (ត្សាររុស្ស៊ី) ឲ្យចូលទៅជ្រៀតជ្រែកក្នុងសង្គ្រាមអង់គ្លេស-រុស្ស៊ីហើយបានបញ្ឆេះសង្គ្រាមហ្វាំងឡង់ប្រឆាំងនឹងស៊ុយអែតដើម្បីបង្ខំប្រទេសស៊ុយអែតចូលរួមធ្វើសមាជិកក្នុង Continential System ដែរ។
ជាក់លាក់ជាងនេះទៅទៀត, អធិរាជរុស្ស៊ីបានយល់ស្របនឹងការជម្លៀសប្រជាជនចេញពីតំបន់ Wallachia និង Moldavia, ដែលត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ី ជាផ្នែកមួយនៃសង្គ្រាមរុស្ស៊ី-តួកគី។ កោះ Ionian និង កាតារ៉ូ, ដែលបានដណ្តើមបានដោយឧត្តមសេនីយ៍រុស្ស៊ីពីររូបគឺលោក Ushakov និងលោក Senyavin នឹងត្រូវប្រគល់ឲ្យទៅបារាំង។ ជារង្វាន់តបស្នងគុណរុស្ស៊ីវិញ, ណាប៉ូឡេអុងបានធានាអធិបតេយ្យភាពឲ្យឌុកឈីនៃអូលដេនប៊ឺកនិងរដ្ឋអាល្លឺម៉ង់តូចៗដទៃទៀតដែលមានអ្នកដឹកនាំជាសាច់ញាតិរាជវង្សរុស្ស៊ី។
សន្ធិសញ្ញាមួយនេះបានកាត់យកទឹកដីនគរព្រុសពាក់កណ្តាលៈ តំបន់ខតបាស (Cottbus) ត្រូវបានក្លាយជាទឹកដីរបស់រដ្ឋសាសូនី, ទន្លេផ្នែកខាងឆ្វេងតំបន់ Elbe ត្រូវបានប្រគល់ទៅឲ្យរាជាណាចក្រទើបតែបង្កើតថ្មីគឺ ព្រះរាជាណាចក្រវេសផាលា, តំបន់ Białystok បានឲ្យទៅរុស្ស៊ីនិងទឹកដីប៉ូឡូញទាំងប៉ុន្មានដែលធ្លាប់ជាកម្មសិទ្ធិរបស់ព្រុសត្រូវក្លាយជារដ្ឋថ្មីគឺឌូឈីនៃក្រុងវ៉ាសូរី។ ព្រុសត្រូវបានបញ្ជាឲ្យដកចំនួនទ័ពឲ្យនៅសល់ត្រឹមតែ ៤០,០០០ នាក់និងត្រូវបង់សំណងអស់ចំនួន ១០០,០០០,០០០ លុយបារាំង (Francs)។ ក្រុមអ្នកប្រតិបត្តិច្បាប់នៅព្រុសបានចាត់ទុកសន្ធិសញ្ញានេះថាមិនមានភាពយុត្តិធម៌និងជាការគាបសង្កត់ជិះជាន់មកលើជាតិព្រុស។
លោក Talleyrand បានណែនាំដល់ណាប៉ូឡេអុងឲ្យបន្តការស្វែងរកលក្ខខណ្ឌដោយកុំបង្ខំប្រញាប់; សន្ធិសញ្ញាទាំងនេះបានសម្គាល់នូវដំណាក់កាលដ៏សំខាន់មួយក្នុងការក្បត់របស់លោកទៅអធិរាជ។ បន្ទាប់ពីការចុះសន្ធិសញ្ញាធីលស៊ីត; ដោយមិនព្យាយាមសម្របសម្រួលស្ថានភាពនៅអឺរ៉ុប; ដូចអ្វីដែលលោក Talleyrand បានណែនាំ; ណាប៉ូឡេអុងបែរជាចង់កំចាត់ពួកអង់គ្លេសហើយពង្រីកអំណាចព្រះអង្គក្នុងអ៊ីតាលីទៅវិញ។ ចំពោះសម្ព័ន្ធមិត្តមហាអំណាចភាគខាងជើង, ព្រះអង្គបានបង្កើតសម្ព័ន្ធនៃបាល់ទិច និងកំពង់ផែមួយចំនួនជុំវិញសមុទ្រមេឌីទែរ៉ាណេ ហើយបម្រុងលុកលុយទីក្រុងកូប៉ិនហាកជាកន្លែងដែលកងទ័ពជើងទឹកអង់គ្លេសនៅយាម, និងបិទផ្លូវទឹកក្នុងតំបន់នោះនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៨០៧។
ការយល់ព្រមឯកភាពគ្នានិងការវាយយករដ្ឋណាប៉ាលបាននាំមកនូវភាពលំបាកជាមួយសម្តេចប៉ាប។ មហិច្ឆតារបស់ព្រះអធិរាជមកលើពួករ៉ូម៉ាំងត្រូវបានលាតត្រដាងដោយការចូលកាន់កាប់ព្រះរាជាណាចក្រណាប៉ាលនិងតំបន់ Marches; និងការត្រលប់មកចូលទីក្រុងរ៉ូមនៃមន្រ្តីយោធាបារាំងមួយរូបគឺលោក Miollis។ ខណៈពេលនោះដែលឧត្តមសេនីយ៍បារាំងម្នាក់គឺលោក Junot កំពុងលុកលុយពួកព័រទុយហ្កាល់, ចូជីម មូរ៉ាត បានកំពុងកាន់កាប់ដែនដីអតីតពួកអេស្ប៉ាញ-រ៉ូម៉ាំង, ក្រោយមកណាប៉ូឡេអុងបានបញ្ជូនបងប្រុសព្រះអង្គឱ្យទៅសោយរាជ្យនៅអេស្ប៉ាញ។
ណាប៉ូឡេអុងបានខំប្រឹងយកជ័យជំនះដើម្បីកាន់កាប់ឧបទ្វីបអាយបេរី (Iberion Peninsula) ដូចដែលទ្រុងធ្លាប់បានកាន់កាប់ប្រទេសអ៊ីតាលី, ហូឡង់ និង ហេសេ (Hesse) ដែរ។ ទោះបីជាយ៉ាងណាក៏ដោយ, ការធ្វើនិរទេសបញ្ជូនគ្រួសាររាជវង្សអេស្ប៉ាញទៅ Bayonne (ប្រទេសបារាំង), បូករួមបញ្ចូលជាមួយការឡើងសោយរាជ្យរបស់ ហ្សូសែហ្វ បូណាបាត នៅអេស្ប៉ាញ, បានធ្វើឲ្យប្រជាជនអេស្ប៉ាញងើបប្រឆាំងនឹងណាប៉ូឡេអុង។ បន្ទាប់ពីមានកុប្បកម្មដុស ដឺ ម៉ាយ៉ូ និងជម្លោះឥតឈប់ឥតឈរបន្តបន្ទាប់មក, រដ្ឋាភិបាលអេស្ប៉ាញបានចាប់ផ្តើមធ្វើយុទ្ធនាការទ័ពព្រៃដ៏មានប្រសិទ្ធភាពមួយ, ក្រោមការគ្រប់គ្រងរបស់ចុនតាស (Juntas)។ ឧបទ្វីបនេះបានក្លាយទៅជាលំហសង្គ្រាមបង្ហូរឈាមចាប់ពីជួរភ្នំ Pyrenees នៃភាគខាងជើងប្រទេសអេស្ប៉ាញរហូតដល់ច្រកសមុទ្រនៃកោះ Gilbraltar នៃភាគខាងត្បូង, ដែលគេបានឃើញទ័ពអធិរាជ (បារាំង) ប្រឈមមុខប្រយុទ្ធជាមួយទ័ពអេស្ប៉ាញដែលនៅសេសសល, និងព្រមទាំងកងកម្លាំងទ័ពរបស់អង់គ្លេសនិងព័រទុយហ្គាល់ផងដែរ។ ដូផុនបានទទួលជ័យជំនះលើឧត្តមសនីយ៍អេស្ប៉ាញលោក Castaños, ចំណែក Junot វិញបានទទួលបរាជ័យនៅ ស៊ីនត្រា, ប្រទេសព័រទុយហ្គាល់ទៅឧត្តមសនីយ៍ Wellesley។
អេស្ប៉ាញបានប្រើទ័ពចាស់ៗទាំងអស់ដែលត្រូវប្រយុទ្ធក្នុងសមរភូមិផ្សេងៗប្រឆាំងនឹងណាប៉ូឡេអុង, ដោយសារការខ្វះទ័ព ពួកអេស្ប៉ាញត្រូវកេណ្ឌទាហានដែលមានភាពវ័យក្មេងដើម្បីទៅប្រយុទ្ធក្នុងសមរភូមិទាំងអស់នោះ។ ការទប់ទល់តស៊ូរបស់អេស្ប៉ាញបានផ្តល់ឥទ្ធិពលទៅលើប្រទេសអូទ្រីស, ដែលផ្តល់សញ្ញាបង្ហាញនូវសក្តានុពលនៃការងើបតទល់នឹងពួកបារាំង។ ការរករឿងរបស់លោក Talleyrant និងការគាំទ្ររបស់ពួកអង់គ្លេសឲ្យប្រជាជនអូទ្រីសធ្វើត្រាប់តាមប្រជាជនអេស្ប៉ាញ។ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៨០៩, អូទ្រីសបានវាយលុកចូលសម្ព័ន្ធមិត្តបារាំងគឺ រដ្ឋបាវ៉ារៀ។ ទោះជាយ៉ាងណា, យុទ្ធនាការនាឆ្នាំ១៨០៩ មិនមានរយៈពេលយូរនិងផ្តល់ផលវិបាកច្រើនឲ្យបារាំងដូចអេស្ប៉ាញទេ។ បន្ទាប់ពីការសម្រេចចិត្តយ៉ាងខ្លីក្នុងរដ្ឋបាវ៉ារៀ, ណាប៉ូឡេអុងបានបើកផ្លូវប្រយុទ្ធទៅកាន់ទីក្រុងវីយែនជាលើកទីពីរ។ នៅក្នុងសមរភូមិ Aspern-Essling, ណាប៉ូឡេអុងបានទទួលរងបរាជ័យជាយុទ្ធសាស្រ្តធ្ងន់ធ្ងរដំបូងបង្អស់របស់ទ្រង់, ជាមួយការបាត់បង់ជីវិតរបស់លោក Jean Lannes, ដែលជាឧត្តមសនីយ៍ដ៏ខ្លាំងខ្លាម្នាក់របស់បារាំងនិងជាមិត្តដ៏ល្អរបស់ណាប៉ូឡេអុង។ ទោះជាយ៉ាងណាក៏ដោយ, ជ័យជម្នះនៅវ៉ាក្រាមបានបង្ខំឲ្យអូទ្រីសសុំសន្តិភាពបញ្ឈប់សង្គ្រាម។ សន្ធិសញ្ញា Schönbrunn នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៨០៩, បានឃើញខេត្ត Illyrian របស់អូទ្រីសត្រូវកាត់ឲ្យបារាំង ហើយបារាំងបានអះអាងទទួលស្គាល់ខេត្តមួយនេះជាអតីតខេត្តរបស់ខ្លួន។
សម្តេចប៉ាបត្រូវបានបារាំងនិរទេសដោយបង្ខំទៅសាវ៉ូណា, ហើយតំបន់ត្រួតត្រារបស់សម្តេចត្រូវដាក់បញ្ចូលជាដែនដីអាណាចក្រខ្លួន។ ការសម្រេចរបស់ព្រឹទ្ធសភាក្នុងការបង្កើតងារថ្មីគឺ"ស្តេចនៃរ៉ូម"នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៨១០ និងលើកទីក្រុងរ៉ូមជារដ្ឋធានីនៃប្រទេសអ៊ីតាលី។ រវាងឆ្នាំ១៨១០ និងឆ្នាំ១៨១២ ការលែងលះគ្នារវាងណាប៉ូឡេអុងនិងចូស្សេហ្វីន, និងការរៀបអភិស័យថ្មីជាមួយនឹងរដ្ឋទាយាទអូទ្រីសគឺម្ចាស់ស្រ្តីម៉ារី ល្វី, ក្រោយៗមកបុត្ររបស់ណាប៉ូឡេអុងក៏បានចាប់កំណើត, ដែលនឹងត្រូវជាអ្នកស្នងតំណែងបន្តពីព្រះអង្គ។ ភ្លាមៗនោះព្រះអធិរាជបានដកហូតសិទ្ធអំណាចចេញពីបងប្អូនបង្កើតខ្លួនហើយផ្តោតទៅលើសេចក្តីស្រលាញ់និងផ្តល់មហិច្ឆតាទៅឲ្យបុត្រទ្រង់, ហើយហ៊ានធានាថាបុត្រទ្រង់នឹងតក្លាយជារាជវង្សនៃអាណាចក្រមួយនេះទៀតផង។ ទាំងអស់នេះគឺជាចំណុចដ៍ខ្ពស់មួយនៃចក្រភពបារាំង។
ការក្បត់និងភាពចលាចល
កែប្រែទោះបីជាយ៉ាងណាក៏ដោយ, កងកម្លាំងបង្ក្រាបបានចាប់ផ្តើមទន្ទ្រានទៅលើគុណវិបត្តិទាក់ទងនឹងសមិទ្ធផលរបស់ណាប៉ូឡេអុង។ ប្រទេសអង់គ្លេស, ដែលបានឆានែលអង់គ្លេស (ច្រកផ្លូវសមុទ្រតូចដែលនៅចន្លោះអង់គ្លេសនិងប្រទេសបារាំង) និងកងទ័ពជើងទឹកខ្លួនការពារពីបារាំង, កំពុងមានភាពសកម្មឥតឈប់ឥតឈរ និងការបះបោរទៅលើការដឹកនាំប្រទេសទាំងសងខាងបានផ្ទុះឡើងនៅគ្រប់ទីកន្លែង។ ណាប៉ូឡេអុង, ថ្វិត្បិតតែទ្រង់មើលឃើញបញ្ហាមិនសូវច្បាស់, មិនយូរប៉ុន្មានព្រះអង្គក៏យល់ដឹងថាខ្លួនកំពុងទទួលបរាជ័យក្នុងការដោះស្រាយជាមួយការបះបោរប្រឆាំងរបស់ពួកអេស្ប៉ាញ។ វិរបុរសមួយចំនួនដូចជាលោកប៉ារន វ៉ន ស្តែន, លោកអូហ្កើស វ៉ន ហាដេនប៊ឺរ, និងលោកចូហាន វ៉ន សានហសបានកំពុងតែចាប់ផ្តើមរៀបចំការសងសិករកយុត្តិធម៌ដោយសម្ងាត់ឲ្យនគរព្រុសវិញ។
ពិធីរៀបចំនៅធីលស៊ីតបានធ្វើឲ្យប្រទេសសម្ព័ន្ធមិត្តមានការព្រួយបារម្ភយ៉ាងខ្លាំងដោយអាពាហ៍ពិពាហ៍ថ្មីរបស់រាជវង្សអូទ្រីស, ការគំរាមកំហែងនៃការប្រគល់ប៉ូឡូញទៅឲ្យរុស្ស៊ីនិងបញ្ហា Continental System។ អ្នកដែលព្រះអង្គបានចាត់ឲ្យកាន់អំណាចបានកំពុងប្រឆាំងនឹងផែនការរបស់ទ្រង់។ ដោយក្រុមគ្រួសារបងប្អូនព្រះអង្គ និងព្រមទាំងសាច់ញាតិទ្រង់មិនសូវទទួលបានជោកជ័យក្នុងងារខ្លួន និងខ្លះបាននឹងក្បត់ជាមួយព្រះអង្គទៀត, ណាប៉ូឡេអុងបានធ្វើតាមកាតព្វកិច្ចខ្លួនគឺដកហូតអំណាចពីពួកគេទាំងអស់នោះ។ ការ៉ូលីន ប៉ូណាបាត បានឃុបឃិតប្រឆាំងនឹងបងប្រុសខ្លួននិងប្រឆាំងនឹងស្វាមីនាងឈ្មោះមូរ៉ាត់; ល្វីដែលជាស្តេចនៃហូឡង់, ត្រូវបានពួកហូឡង់មានចិត្តអាណិតអាសូរ, ដោយពួកគេបានឃើញតំណែងព្រះអង្គត្រូវបានដក, ទោះបីជាល្វីប្រឹងទាមទារបដិសេដយ៉ាងណាក៏ដោយ។ ចេរ៉ូម ប៉ូណាបាត បានបាត់បង់ការគ្រប់គ្រងរបស់ទ្រង់នៅច្រាំងសមុទ្រខាងជើង។ ជាធម្មតាដោយសារកត្តាខាងលើ បានធ្វើឲ្យម្នាក់ៗមានចិត្តប្រឆាំងនឹងរបបណាប៉ូឡេអុង។
បន្ទាប់ពីការបះបោរក្នុងប្រទេសជាតិ និងការចោតប្រកាន់បង្កជម្លោះបងប្អូនឯងមក រដ្ឋមន្រ្តីរបស់ណាប៉ូឡេអុងបានចាត់ទុកទង្វើទាំងនេះជាការក្បត់ជាតិ។ លោក Talleyrand បានក្បត់ទៅនឹងផែនការទៅឱ្យមេទឹរនិច, ហើយជាលិទ្ធផលត្រូវបានគេបណ្តេយចេញពីតំណែង។ ហ្សូសែហ្វ ហ្វុច្ឈី, បានធ្វើទំនាក់ទំនងជាមួយប្រទេសអូទ្រីសក្នុងឆ្នាំ១៨០៩ និង១៨១០, ដែលធ្វើឲ្យលោកដឹងខ្លួនយល់ឃើញដូចអ្វីដែលល្វីនិងពួកអង់គ្លេសយល់ឃើញដែរ, ក្នុងអំឡុងពេលនោះដែលលោក Bourrienne ត្រូវបានផ្តន្ទាទោសពីគំនិតក្បត់ខ្លួនលោក។ ដោយផលវិបាកនៃគំនិតធ្វើសញ្ជ័យទៅលើណាប៉ូឡេអុងត្រូវបានកើនឡើង, មន្រ្តីរបស់អធិរាជជាច្រើន, ដែលធ្លាប់ភ្លក់រសជាតិនៃជ័យជម្នះពីមុន, បាននាំគ្នាសុបិនពីអំណាចព្រះមហាក្សត្រៈ Berndotte, ដែលជាអ្នកធ្លាប់ជួយព្រះអធិរាជឲ្យក្លាយជាស្ថានកុងស៊ុល, បានប្រើវិធីក្លែងកំហុសណាប៉ូឡេអុងឲ្យទៅជាប្រយោជន៍ខ្លួនដើម្បីក្លាយជាស្តេចនៃស៊ុយអែត។ Soult, ក៏ដូចជាមូរ៉ាត់ដែរ, ចង់បានរាជបល្ល័ង្កអេស្ប៉ាញនិងបន្ទាប់មកព័រទុយហ្កាល់។
ប្រទេសនេះ, ថ្វីបើកំពុងមានភាពលំអៀងដោយសារការដណ្តើមអំណាចនិងទឹកដីគ្នាមែន, គឺមានការធុនទ្រាន់នឹងពលីកម្មខ្លួនឯង អជាប្រិយភាពនៃគោលនយោបាយកេណ្ឌកូនទាហានបានធ្វើឲ្យអ្នករស់នៅក្នុងសហគមន៍នេះចាប់ផ្តើមប្រឆាំងនឹងណាប៉ូឡេអុងបន្តិចម្តងៗ។ ចន្លោះពេលដែលមានភាពស្ងាត់ស្ងៀមពីសារព័ត៌មាននិងក្រុមជំនុំជម្រះ, ការតវ៉ាបាតុកម្មបានកើនឡើងប្រឆាំងនឹងអំណាចអធិរាជដោយឥទ្ធិពលនៃអក្សរសាស្រ្តពិភពលោក, រួមទាំងការប្រឆាំងនឹងអធិប្បតេយ្យភាពនៃនិក្កឌ្ឍនកម្មដោយពួកកាតូលិក, និងព្រមទាំងការប្រឆាំងនឹងអ្នកនិពន្ធអំពីការបិទផ្លូវគមនាគមន៍នៅអឺរ៉ុបដោយភាពទោមនស្សរបស់ពួកគហបតីទៀតផង, ដែលចុងក្រោយត្រូវបានឈប់ដំណើរការដោយវិបត្តិនៃឆ្នាំ១៨១១។ ទោះបីជាព្រះអង្គបានបាត់បង់គោលការណ៍យោធាព្រះអង្គមែន, ណាប៉ូឡេអុងនូវតែរក្សាទុកអំណោចសម្រាប់ជោតិភាពខ្លះឲ្យខ្លួន។ ភាពជោកជ័យនៃយុទ្ធនាការប្រាំមួយថ្ងៃព្រះអង្គ, ដែលបានប្រតិបត្តិឡើងនៅចុងបញ្ចប់នៃសង្គ្រាមនៃសម្ព័ន្ធមិត្តទីប្រាំមួយ, គឺពេលខ្លះបានចាត់ទុកថាជាការបង្ហាញនូវភាពដឹកនាំដ៏អស្ចារ្យបំផុតរួមទាំងភាពក្លាហានឈ្លាសវៃនៃកម្លាំងយោធាព្រះអង្គ។ ប៉ុន្តែនៅពេលនោះដែលវាដល់ដំណាក់កាលចុងក្រោយទៅហើយ (ឫ"ដំណាក់កាលចុងបញ្ចប់"), ហើយក៏ស្ថិតនៅក្នុងពេលដែលប្រទេសនៅបណ្តាលអឺរ៉ុបបានរួមគំនិតគ្នាប្រឆាំងនឹងបារាំងដែរ។ ខណៈពេលនោះដែលព្រះចៅអធិរាជ និងការធ្វើមិនដឹងមិនឮរបស់ទ្រង់កាន់តែមានរាងអាក្រក់ឡើងៗ, ដោយប្រទេសទាំងប៉ុន្មាននៅក្នុងទ្វីបអឺរ៉ុបបានយល់ស្របគ្នាសងសឹកទៅនឹងបារាំងដូចកាលព្រឹត្តិការណ៍នៃការធ្វើបដិវត្តនាឆ្នាំ១៧៩២ អញ្ចឹងដែរ។
ការដួលរលំ
កែប្រែការបញ្ឈប់សកម្មភាពបះបោរនៅក្នុងប្រទេសអាល្លឺម៉ង់មានភាពលំបាកខ្លាំងសម្រាប់ណាប៉ូឡេអុង ជាពិសេសនៅពេលដែលស្តេចនៃចក្រភពរុស្ស៊ីជាអ្នកដឹកនាំជួយពួកអឺរ៉ុបក្នុងការធ្វើកុបកម្មបះបោរប្រឆាំងទាំងនេះ។ ដើម្បីបញ្ចប់បញ្ហាទាំងអស់នេះ និងឱ្យមានច្រកចេញចូលសមុទ្រមេឌីទែរណេ ហើយដកគូប្រជែងសំខាន់ៗខ្លះចោល, ណាប៉ូឡេអុងក៏បានលើកទ័ពវាយចូលរុស្ស៊ី។ ថ្វីបើជ័យជម្នះព្រះអង្គកំពុងដើរទៅមុខមែនដោយការវាយដណ្តើមក្រុងស្មូលេន, ជ័យជម្នះនៅក្នុងសមរភូមិបូរ៉ូឌីណូ, និងការបម្រុងនឹងចូលទីក្រុងម៉ូស្គូ, តែព្រះអង្គនូវតែចាញ់រុស្ស៊ីដោយសារអកាសធាតុក្នុងប្រទេសនេះ ហើយបូករួមនឹងការបដិសេដរបស់អាឡិចសាន់ដឺ (ត្សាររុស្ស៊ី) ក្នុងការធ្វើកិច្ចព្រមព្រៀងសម្រុះសម្រួលគ្នា។ បន្ទាប់ពីជ័យជម្នះខាងលើ ក៏បានចូលមកដល់រដូវរងាដ៏អាក្រក់មួយក្នុងប្រទេសរុស្ស៊ីដែលបង្ខំឱ្យពួកបារាំងដកថយចេញពីរុស្ស៊ីវិញ, អំឡុងពេលដកថយពួកអឺរ៉ុបទាំងមូលបានកំពុងតែចរចាគ្នាដើម្បីប្រឆាំងនឹងណាប៉ូឡេអុង។ ការដកថយចេញរបស់បារាំងពីរុស្ស៊ី ប្រៀបបានដូចជាការដកថយចេញពីទឹកដីអេស្ប៉ាញអញ្ចឹង, គឺពីកំពែងមួយថយទៅកំពែងមួយទៀត, បន្ទាប់ពីឆ្លងហួសទន្លេប៉េរេស៊ីណា(ប្រទេសប៉េឡារុសបច្ចុប្បន្ឋ), ណាប៉ូឡេអុងនិងទ័ពទ្រង់ត្រូវដកថយមកក្រោយទៀតរហូតដល់ទល់ដែនចម្បាំងនាឆ្នាំ១៨០៩, ហើយក្រោយមកទៀត ណាប៉ូឡេអុងបានបដិសេដមិនយល់ព្រមសំណើរសន្តិភាពរបស់អូទ្រីសនៅទីប្រជុំសភាក្នុងទីក្រុងប្រាក(ចាប់ពីថ្ងៃទី៤ ខែមិថុនា ដល់ ទី១០ ខែសីហា ឆ្នាំ១៨១៣), ដោយព្រះអង្គភ័យខ្លាចក្នុងការបាត់បង់ប្រទេសអ៊ីតាលី, ជ័យជម្នះនីមួយៗគឺជាការកំណត់សំគាល់ដំណាក់កាលមួយក្នុងការសម្រេចក្តីសុបិន្តរបស់ព្រះអង្គ— អ្នកដែលជួយព្រះអង្គយកជ័យជម្នះក្នុងសមរភូមិលុចសេននិងបតសិនក្នុងឆ្នាំ១៨០៥, និងការបរាជ័យរបស់ព្រះអង្គក្នុងក្រុងឡែបស៊ីកនាឆ្នាំ១៨០២, ដូចជាប៉ាណាដត—ដែលកំពុងមានងារជាព្រះអង្គម្ចាស់នៃប្រទេសស៊ុយអែត—បានមិនអើរពើលើណាប៉ូឡេអុងសុំបីតែបន្តិច, ចំណែកឧត្តមសេនីយ៍ម៉ូរីអូបានចូលខាងសម្ព័ន្ធមិត្តប្រឆាំងនឹងបារាំង, ឯប្រទេសសម្ព័ន្ធមិត្តបារាំងតាំងពីដំបូងដូចជា សាកសូនី និងបាវ៉ារៀក៏មិនបានអើរពើជួយព្រះអង្គដែរ។
បន្ទាប់ពីដកថយចេញពីរុស្ស៊ីរួចហើយ, ណាប៉ូឡេអុងនូវតែបន្តដកថយទ័ពទៀត, លើកនេះគឺពីអាល្លឺម៉ង់។ បន្ទាប់ពីបាត់បង់ទឹកដីអេស្ប៉ាញទាំងស្រុង ដែលដណ្តើមបានពីបារាំងមកវិញដោយទ័ពសម្ព័ន្ធមិត្តដឹកនាំដោយវេលលីងតុន, ជាមួយនឹងការងើបបះបោរក្នុងប្រទេសហូឡង់ដែលជាការចាប់ផ្តើមនៃព្រឹត្តិការណ៌វាយលុកលើពួកបារាំងវិញ និងសេចក្តីថ្លែងប្រកាសក្នុងទីក្រុងហ្វ្រង់ហ្វឺត[១៧] (ទី១ ធ្នូ ១៨១៣) បានធ្វើឱ្យណាប៉ូឡេអុងដកថយថែមទៀតរហូតដល់ទល់ដែនចម្បាំងនាឆ្នាំ១៧៩៥; បន្ទាប់មកទៀតត្រូវរត់ថយកាន់តែឆ្ងាយជាងនេះទៅទៀតគឺរហូតដល់ទល់ដែនចម្បាំងឆ្នាំ១៧៩២— ទោះបីជាមានយុទ្ធនាការដ៏អស្ចារ្យនៃឆ្នាំ១៨១៤ប្រឆាំងមកវិញនឹងពួកឈ្លានពានក៏ដោយ។ ការទម្លាក់អាវុធចុះចាញ់នៅទីក្រុងប៉ារីសនាថ្ងៃទី៣០ មីនា ឆ្នាំ១៨១៤។ មិនយូរប៉ុន្មានចក្រភពបារាំងបានដួលរលំបន្ទាប់ពីណាប៉ូឡេអុងបានដាក់រាជតាមសន្ធិសញ្ញាហ្វនតេណេព្លាវនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ១៨១៤។
បន្ទាប់ពីនិរទេសទៅនៅកោះអេលបា, មិនយូរប៉ុន្មានណាប៉ូឡេអុងបានរត់គេចតាមសំពៅជាមួយសិនាចំនួនមួយពាន់នាក់ និងព្រមទាំងមានកាំភ្លើងធំចំនួន ៤ តាមទៀត។ លឺដូច្នេះ ស្តេចថ្មីនៃបារាំងបានបញ្ជូនម៉ាសល ណៃទៅចាប់ខ្លួនណាប៉ូឡេអុង។ ពេលបានជួបទ័ពរបស់ម៉ាសល, ណាប៉ូឡេអុងក៏ចុះពីសេះព្រះអង្គហើយដើរទៅកាន់វាលនៅចន្លោះទ័ពទាំងពីរ, ហើយនិយាយថា "បើក្នុងចំណោមពួកឯងទាំងអស់គ្នានេះ បើមាននរណាចង់សម្លាប់អធិរាជពួកឯងនេះ, ចូលមកសម្លាប់មកចុះ!" ប៉ុន្តែគ្មាននរណាបាញ់សម្លាប់ ឫចាប់ខ្លួនណាប៉ូឡេអុងសោះ ផ្ទុយទៅវិញ, ពួកគេបែរបានចូលរួមជាមួយណាប៉ូឡេអុងហើយនាំគ្នាស្រែកបន្លឺថា "Vive l'Empereur!" (បកប្រែៈ សុំឱ្យអធិរាជមានព្រះជន្មាយុយានយូរ) ណាប៉ូឡេអុងបានដណ្តើមរាជបល្លាំងបានមកវិញក្នុងឆ្នាំ១៨១៥, ប្រោះចក្រភពបារាំងឱ្យងើបឡើងមកវិញដែលគេច្រើននិយមស្គាល់ថា មួយរយថ្ងៃ។ ទោះបីជាយ៉ាងណា, ព្រះអង្គត្រូវបានពួកសម្ព័ន្ធមិត្តទីប្រាំពីរយកជ័យជម្នះលើបានក្នុងសមរភូមិវ៉ាត់ធឺលូ។ ព្រះអង្គបានទទួលចុះចាញ់ពួកសម្ព័ន្ធមិត្ត ហើយត្រូវគេនិរទេសម្តងទៀតតែលើកនេះទៅកោះហ្សង់ ហេលីណា, ជាកោះដាច់ស្រយ៉ាលមួយនៅភាគខាងត្បូងមហាសមុទ្រអាត្លង់ទិក, ដែលជាកន្លែងណាប៉ូឡេអុងរស់នៅរហូតទាន់តែព្រះអង្គសង្គតក្នុងឆ្នាំ១៨២១។ បន្ទាប់ពី មួយរយថ្ងៃ, រាជវង្សបួរបនបានឡើងសោយរាជ្យវិញ, ដោយមានព្រះអង្គម្ចាស់ល្វីទី១៨ ក្លាយជាស្តេចនៃប្រទេសបារាំង, ខណៈពេលដែលសញ្ជ័យរបស់ណាប៉ូឡេអុងត្រូវគេបោះបង់ចោលនៅក្នុងសមាជក្រុងវីយែន។
ផែនទី
កែប្រែ-
départements របស់បារាំងក្នុងឆ្នាំ១៨០១
-
départements បារាំងក្នុងឆ្នាំ១៨១២
-
ផែនទីនៃចក្រភពបារាំងទីមួយក្នុងឆ្នាំ១៨១២, ដែលបែងចែក départements ជា១៣៣, បូករួមទាំងព្រះរាជាណាចក្រអេស្ប៉ាញ, ព័រទុយហ្កាល់, អ៊ីតាលី និងណេប៉ាល, និងសហព័ន្ធរ៉ាំង និងអ៊ីលីរាន និងដាលម៉ាស៊ី
-
ទ្វីបអឺរ៉ុបនៅឆ្នាំ១៨១២, មុនពេលការធ្លាក់ចុះនៃចក្រភពបារាំង
មើលផងដែរ
កែប្រែកំណត់ចំណាំ
កែប្រែ- ^ Domestically styled as French Republic until 1808: compare the French franc minted in 1808[១៨] and in 1809,[១៩] as well as Article 1 of the Constitution of the Year XII,[២០] which reads in English The Government of the' Republic is vested in an Emperor, who takes the title of Emperor of the French.
- ^ According to his father's will only. Between 23 June and 7 July France was held by a Commission of Government of five members, which never summoned Napoleon II as emperor in any official act, and no regent was ever appointed while waiting the return of the king.[២១]
- ^ Claims that Napoleon seized the crown out of the hands of Pope Pius VII during the ceremony—to avoid subjecting himself to the authority of the pontiff—are apocryphal; the coronation procedure had been agreed upon in advance. See also: Napoleon Tiara.
ឯកសារយោង
កែប្រែ- ↑ "Decree upon the Term, French Republic".
- ↑ https://frenchmoments.eu/national-motto-of-france/
- ↑ Taagepera1997
- ↑ According to his father's will only. Between 23 June and 7 July France was held by a Commission of Government of five members, which never summoned Napoleon II as emperor in any official act, and no regent was ever appointed while waiting the return of the king. [១]
- ↑ Rein Taagepera (September 1997). "Expansion and Contraction Patterns of Large Polities: Context for Russia". International Studies Quarterly 41 (3). DOI:10.1111/0020-8833.00053.
- ↑ "Western colonialism – European expansion since 1763". Encyclopedia Britannica. Retrieved 30 កញ្ញា 2022.
- ↑ texte, France Auteur du (23 January 1804). "Bulletin des lois de la République française". Gallica.
- ↑ Thierry, Lentz. "The Proclamation of Empire by the Sénat Conservateur". napoleon.org. Fondation Napoléon. Retrieved 15 August 2014.
- ↑ "Battle of Austerlitz". Britannica.com. Encyclopædia Britannica. Retrieved 15 August 2014.
- ↑ Hickman, Kennedy. "Napoleonic Wars: Battle of Friedland". militaryhistory.about.com. about.com. Archived from the original on 2017-02-14. Retrieved 30 កញ្ញា 2022.
- ↑ Martyn Lyons, Napoleon Bonaparte and the Legacy of the French Revolution. p. 232
- ↑ Martyn Lyons pp. 234–36
- ↑ Haine, Scott (2000). The History of France (1st រ.រ.). Greenwood Press. pp. 92. ល.ស.ប.អ. 978-0-313-30328-9. https://archive.org/details/historyoffrance00hain/page/92.
- ↑ Fremont-Barnes, Gregory (2006). The encyclopedia of the French revolutionary and Napoleonic Wars: a political, social, and military history, Volume 1. ABC-CLIO. p. 211. ល.ស.ប.អ. 978-1851096466. "Elected to the Tribunate in 1802, he [Carnot] showed himself increasingly alienated by Napoleon's personal ambition and voted against both the Consul for Life and the proclamation of the Empire. Unlike many former Revolutionaries, Carnot had little (...)"
- ↑ Chandler, David G. (2000). Napoleon. Pen and Sword. p. 57. ល.ស.ប.អ. 978-1473816565. https://books.google.com/?id=jO6XAwAAQBAJ&dq=2+August+1802+napoleon+consul+for+life.
- ↑ Bulletin des Lois
- ↑ The Frankfort Declaration, 1 December 1813: http://www.napoleon-series.org/research/government/diplomatic/c_frankfort.html
- ↑ http://www.lesfrancs.com/francais/1f1808rh.jpg
- ↑ http://www.lesfrancs.com/francais/1f1809rh.jpg
- ↑ "Constitution de l'An XII - Empire - 28 floréal An XII". Conseil constitutionnel.
- ↑ texte, France Auteur du (23 April 1815). "Bulletin des lois de la République française". Gallica.
អានបន្ថែម
កែប្រែSurveys
កែប្រែ- Bruun, Geoffrey. Europe and the French Imperium, 1799–1814 (1938) online.
- Bryant, Arthur. Years of Endurance 1793–1802 (1942); and Years of Victory, 1802–1812 (1944) well-written surveys of the British story
- Colton, Joel and Palmer, R.R. A History of the Modern World. New York: McGraw-Hill, Inc., 1992. ISBN 0-07-040826-2
- Esdaile, Charles. Napoleon's Wars: An International History, 1803–1815 (2008); 645pp excerpt and text search a standard scholarly history
- Fisher, Todd & Fremont-Barnes, Gregory. The Napoleonic Wars: The Rise and Fall of an Empire. Oxford: Osprey Publishing Ltd., 2004. ISBN 1-84176-831-6
- Godechot, Jacques; Béatrice Fry Hyslop; David Lloyd Dowd (1971). The Napoleonic era in Europe. Holt, Rinehart and Winston. https://books.google.com/books?id=9rFmAAAAMAAJ.
- Grab, Alexander. Napoleon and the Transformation of Europe (Macmillan, 2003), country by country analysis
- Hazen, Charles Downer. The French Revolution and Napoleon (1917) online free Archived 2018-09-22 at the វេយប៊ែខ ម៉ាស៊ីន.
- Lefebvre, Georges (1969). Napoleon from 18 Brumaire to Tilsit, 1799–1807. Columbia University Press. https://archive.org/details/napoleonfrom18br00lefe. influential wide-ranging history
- Lefebvre, Georges (1969). Napoleon; from Tilsit to Waterloo, 1807–1815. Columbia University Press. https://books.google.com/books?id=mTwJAQAAIAAJ.
- Lyons, Martyn. Napoleon Bonaparte and the Legacy of the French Revolution. (St. Martin's Press, 1994)
- Muir, Rory. Britain and the Defeat of Napoleon: 1807–1815 (1996)
- Lieven, Dominic (2009). Russia Against Napoleon: The Battle for Europe, 1807 to 1814. Allen Lane/The Penguin Press. pp. 617.Literary Review - Charles Esdaile on Russia Against Napoleon by Dominic Lieven
- Schroeder, Paul W. (1996). The Transformation of European Politics 1763–1848. Oxford U.P.. pp. 177–560. ល.ស.ប.អ. 9780198206545. https://books.google.com/books?id=BS2z3iGPCigC. advanced diplomatic history of Napoleon and his era
- Pope, Stephen (1999). The Cassel Dictionary of the Napoleonic Wars. Cassel. ល.ស.ប.អ. 978-0-304-35229-6.
- Rapport, Mike. The Napoleonic Wars: A Very Short Introduction (Oxford UP, 2013)
- Ross, Steven T. European Diplomatic History, 1789–1815: France Against Europe (1969)
- Rothenberg, Gunther E. (1988). "The Origins, Causes, and Extension of the Wars of the French Revolution and Napoleon". Journal of Interdisciplinary History 18: 771–793. DOI:10.2307/204824.
- Schroeder, Paul W. The Transformation of European Politics 1763–1848 (1994) 920pp; online Archived 2019-04-07 at the វេយប៊ែខ ម៉ាស៊ីន.; advanced analysis of diplomacy
អំពីណាប៉ូឡេអុង
កែប្រែ- Dwyer, Philip. Napoleon: The Path to Power (2008) excerpt vol 1; Citizen Emperor: Napoleon in Power (2013) excerpt and text search v 2; most recent scholarly biography
- Englund, Steven (2010). Napoleon: A Political Life. Scribner. ល.ស.ប.អ. 978-0674018037.
- McLynn, Frank. Napoleon: A Biography. New York: Arcade Publishing Inc., 1997. ISBN 1-55970-631-7
- Johnson, Paul (2002). Napoleon: A life. Penguin Books. ល.ស.ប.អ. 978-0-670-03078-1.; 200pp; quite hostile
- Markham, Felix (1963). Napoleon. Mentor. https://www.questia.com/PM.qst?a=o&d=10369968. Archived 2010-04-20 at the វេយប៊ែខ ម៉ាស៊ីន.; 303pp; short biography by an Oxford scholar
- McLynn, Frank (1998). Napoleon. Pimlico. ល.ស.ប.អ. 978-0-7126-6247-5. ល.អ.ស.អ. 0712662472.; well-written popular history
- Mowat, R.B. (1924) The Diplomacy of Napoleon (1924) 350pp online
- Roberts, Andrew. Napoleon: A Life (2014)
- Thompson, J.M. (1951). Napoleon Bonaparte: His Rise and Fall. Oxford U.P.. https://books.google.com/books?id=s2uTaPHPnZ8C., 412pp; by an Oxford scholar
អំពីយោធា
កែប្រែ- Bell, David A. The First Total War: Napoleon's Europe and the Birth of Warfare as We Know It (2008) excerpt and text search
- Broers, Michael, et al. eds. The Napoleonic Empire and the New European Political Culture (2012) excerpt and text search
- Chandler, David G. The Campaigns of Napoleon. New York: Simon & Schuster, 1995. ISBN 0-02-523660-1
- Elting, John R. Swords Around a Throne: Napoleon's Grande Armée. New York: Da Capo Press Inc., 1988. ISBN 0-306-80757-2
- Gates, David. The Napoleonic Wars 1803–1815 (NY: Random House, 2011)
- Haythornthwaite, Philip J. Napoleon's Military Machine (1995) excerpt and text search
- Uffindell, Andrew. Great Generals of the Napoleonic Wars. Kent: Spellmount, 2003. ISBN 1-86227-177-1
- Rothenberg, E. Gunther. The Art of Warfare in the Age of Napoleon (1977)
- Smith, Digby George. The Greenhill Napoleonic Wars Data Book: Actions and Losses in Personnel, Colours, Standards and Artillery (1998)
ប្រភពដើម
កែប្រែ- Anderson, F.M. (1904). The constitutions and other select documents illustrative of the history of France, 1789–1901. The H. W. Wilson company 1904.. https://archive.org/details/constitutionsan00andegoog., complete text online