សង្គ្រាមណាប៉ូលេអូនិក

សង្គ្រាមណាប៉ូលេអូនិក (ភាសាអង់គ្លេសNapoleonic Wars និងភាសាបារាំងGuerres napoléoniennes) (១៨០៣–១៨១៥) គឺជាជម្លោះបន្តៗគ្នាដែលបង្កឡើងដោយបារាំងនិងសម្ព័ន្ធមិត្តរបស់ខ្លួនក្រោមការដឹកនាំដោយព្រះចៅអធិរាជណាប៉ូលេអុងទី១ ប្រឆាំងនឹងក្រុមសម្ព័ន្ធមិត្តមហាអំណាចអឺរ៉ុបមួយចំនួនដែលហិរញ្ញប្បទាន និងនាំមុខដោយចក្រភពអង់គ្លេស។ សង្គ្រាមនេះច្រើនបែងចែកចេញជាជម្លោះធំៗចំនួនប្រាំមាន៖ សង្គ្រាមសម្ព័ន្ធភាពទីបី(១៨០៥) ទីបួន(១៨០៦–០៧) ទីប្រាំ(១៨០៩) ទីប្រាំមួយ(១៨១៣) និងទីប្រាំពីរ(១៨១៥)។

សង្គ្រាមណាប៉ូលេអូនិក
AusterlitzWaterloo
រូបខាងលើ: សមរភូមិអូស្ទ័រលីត
រូបខាងក្រោម: សមរភូមិវ៉ាត់ធឺលូ
កាលបរិច្ឆេទ ១៨ ឧសភា ១៨០៣ – ២០ វិច្ឆិកា ១៨១៥
(រយៈពេល៖ ១២ឆ្នាំ, ៥ខែ, ៤សប្តាហ៍)
ទីតាំង ទ្វីបអឺរ៉ុប មហាសមុទ្រអាត្លង់ទិក សមុទ្រមេឌីទែរ៉ានេ សមុទ្រខាងជើង រីអូដេឡាផ្លាតា គីនេបារាំង ឥណ្ឌីខាងលិច មហាសមុទ្រឥណ្ឌា អាមេរិកខាងជើង ក័រកាស៊ី
លទ្ធផល ណាប៉ូលេអុងបានទទួលបរាជ័យ/ជ័យជម្នះខាងក្រុមសម្ព័ន្ធមិត្ត
សមាជទីក្រុងវីយែន
ភាគីសង្គ្រាម
បារាំងជាមួយនិងសម្ព័ន្ធមិត្ត៖
សាធារណរដ្ឋបារាំង (១៧៩២–១៨០៤)
ចក្រភពបារាំង (១៨០៤–១៨១៥)

មេបញ្ជាការ និង មេដឹកនាំ
កម្លាំង
  • រុស្ស៊ី៖ ៩០០,០០០ នាក់, ទាហានជើងគោក និងកងជីវពលកំពូល[២០]
  • ព្រុស៖ ៣២០,០០០ នាក់, កងកម្លាំង និងកងជីវពល[២១]
  • ប្រឺតាញ៖ ២៥០,០០០ នាក់, កងកម្លាំង និងកងជីវពល[២២]
  • អូទ្រីស អេស្ប៉ាញ ព័រទុយកាល់ ស៊ុយអែត និងកម្លាំងសម្ព័ន្ធមិត្តផ្សេងៗទៀត៖ ១,០០០,០០០ – ២,០០០,០០០ នាក់, កងកម្លាំង និងកងជីវពល

សរុប៖ ៣,០០០,០០០ នាក់, កងកម្លាំង និងកងជីវពល

  • បារាំង៖ ១,២០០,០០០ នាក់, កងកម្លាំង និងកងជីវពល[២៣]
  • កម្លាំងសម្ព័ន្ធមិត្តបារាំង៖ ៥០០,០០០ – ១,០០០,០០០ នាក់, កងកម្លាំង និងកងជីវពល

សរុប៖ ២,០០០,០០០ នាក់, កងកម្លាំង និងកងជីវពល

សហេតុភាព និង ការខាងបង់
  • អូទ្រីស៖ ៥៥០,២២០ នាក់បានស្លាប់ក្នុងពេលចម្បាំង (១៧៩២–១៨១៥)[២៤][២៥]
  • អេស្ប៉ាញ៖ ទាហានជាង ៣០០,០០០ នាក់បានស្លាប់[២៦] — ជនជាតិអេស្ប៉ាញសរុប ៥៨៦,០០០ នាក់ទៀតបានស្លាប់[២៧]
  • រុស្ស៊ី៖ ២៨៩,០០០ នាក់បានស្លាប់ក្នុងពេលចម្បាំង[២៥]
  • ព្រុស៖ ១៣៤,០០០ នាក់បានស្លាប់ក្នុងពេលចម្បាំង[២៥]
  • ប្រឺតាញ៖ ៣២,២៣២ នាក់បានស្លាប់ក្នុងពេលចម្បាំង[២៨] ហើយទាហានចំនួន ២៧៩,៥៧៤ នាក់ទៀតបានស្លាប់ដោយសាររងរបួសធ្ងន់ ជំងឺរាតត្បាត និងគ្រោះថ្នាក់ផ្សេងៗ[២៨]
  • ព័រទុយកាល់៖ ចំនួនមរណភាព និងអ្នកបាត់ខ្លួនប្រហែលមានដល់ទៅ ២៥០,០០០ នាក់[២៩]
  • អ៊ីតាលី៖ ១២០,០០០ នាក់បានស្លាប់ឬបាត់ខ្លួន[២៦]
  • អូតូម៉ង់៖ ៥០,០០០ នាក់បានស្លាប់ឬបាត់ខ្លួន [៣០]
    សរុប៖ ២,៥០០,០០០ នាក់
  • បារាំង៖ ទាហានចំនួន ៣០៦,០០០ នាក់បានស្លាប់ក្នុងពេលចម្បាំង[៣១]
  • សម្ព័ន្ធមិត្តរបស់បារាំង៖ ៦៥,០០០ នាក់បានស្លាប់ក្នុងពេលចម្បាំង[៣២]
  • ជនជាតិបារាំងចំនួន ៨០០,០០០ នាក់បានស្លាប់សារដោយជំងឺ របួសធ្ងន់ធ្ងរ និងគ្រោះថ្នាក់ផ្សេងៗទៀត[៣២]
  • ជនស៊ីវិលចំនួន ៦០០,០០០ នាក់បានស្លាប់[៣២]
    សរុប៖ ១,៨០០,០០០ នាក់[៣៣]
  1. Cite error: Invalid <ref> tag; no text was provided for refs named 13–15
  2. Cite error: Invalid <ref> tag; no text was provided for refs named year1815
  3. ១៨០៨–១៨១៣
  4. 1803–1808
  5. ១៨០៧–១៨១៤
  6. ១៨០៦–១៨០៩
  7. ១៨០៩–១៨១៣
  8. ៨,០ ៨,១ Cite error: Invalid <ref> tag; no text was provided for refs named 07-12
  9. ១៨០៤–១៨០៧, ១៨១២–១៨១៣
  10. ១៨១០–១៨១២
  11. ១១,០ ១១,១ រហូតដល់មួយថ្ងៃមុនសមរភូមិលែបស៊ីគ, ១៨១៣
  12. ត្រឹមឆ្នាំ១៨១៣

បន្ទាប់ពីបានក្លាយជាកុងស៊ុលដំបូងនៃប្រទេសបារាំងនៅក្នុងឆ្នាំ១៧៩៩ ណាប៉ូលេអុងត្រូវចូលដឹកនាំសាធារណរដ្ឋដែលពោរពេញទៅដោយភាពវឹកវររួចផ្លាស់ប្តូរវាទៅជារដ្ឋថ្មីដែលមានស្ថេរភាពខាងហិរញ្ញវត្ថុ មានភាពរឹងមាំខាងការិយាធិបតេយ្យ និងមានកម្លាំងយោធាដែលសម្បូរទៅដោយភាពប៉ិនប្រសប់។ នៅក្នុងឆ្នាំ១៨០៥ ប្រទេសអូទ្រីសនិងរុស្ស៊ីបានចងសម្ព័ន្ធភាពនឹងគ្នារួចក៏ប្រកាសសង្គ្រាមមកលើបារាំង ដែលគេច្រើនស្គាល់វាថា "សង្គ្រាមនៃសម្ព័ន្ធភាពទីបី" ហើយជាលទ្ធផល កងទ័ពបារាំងបានយកឈ្នះលើទ័ពសម្ព័ន្ធភាពអូទ្រីស-រុស្ស៊ីនៅឯសមរភូមិអូស្ទ័រលីតស៍នៅអំឡុងខែធ្នូ ឆ្នាំ១៨០៥ ដោយប្រវត្តវិទូបានចាត់ទុកវាជាជ័យជម្នះដ៏អស្ចារ្យរបស់ណាប៉ូលេអុង។ ប៉ុន្តែនៅឯខាងសមុទ្រវិញ ទ័ពជើងទឹកអង់គ្លេសបានទទួលជ័យជម្នះយ៉ាងលើសលប់មកលើកម្លាំងជើងទឹកបារាំង–អេស្ប៉ាញនៅក្នុងសមរភូមិត្រាហ្វាលហ្ការនៅថ្ងៃទី២១ ខែតុលា ឆ្នាំ១៨០៥។ ជ័យជម្នះមួយនេះបាននាំឱ្យអង់គ្លេសមានការគ្រប់គ្រងពេញលេញនៅលើសមុទ្រភាគខាងលិចទ្វីបអឺរ៉ុប។ ដោយមានភាពព្រួយបារម្ភពីកំណើននៃអំណាចរបស់បារាំង រដ្ឋព្រុសបានដឹកនាំបង្កើតសម្ព័ន្ធមិត្តទីបួនជាមួយរុស្ស៊ី សាសូនី និងស៊ុយអែតរួចក៏ប្រកាសសង្រ្គាមលើបារាំងនៅអំឡុងខែតុលា ឆ្នាំ១៨០៦។ កងទ័ពណាប៉ូលេអុងបានយកឈ្នះលើទ័ពព្រុសនៅក្នុងតំបន់ជេណា និងទ័ពរុស្ស៊ីនៅក្នុងសមរភូមិហ្រ្វៃឡង់។ ជម្លោះប្រឆាំងនឹងបារាំង (សម្ព័ន្ធភាពទីប្រាំ) ក៏បានចាប់ផ្តើមម្តងទៀតនៅក្នុងឆ្នាំ១៨០៩ ដោយមានការដឹកនាំពីអូទ្រីសប៉ុន្តែដូចមុនអញ្ចឹងគឺត្រូវទទួលបរាជ័យ។

ក្នុងគោលបំណងផ្តាច់ប្រព័ន្ធសេដ្ឋកិច្ចអង់គ្លេស ណាប៉ូលេអុងបានបើកការវាយប្រហារចូលប្រទេសព័រទុយកាល់ដែលត្រូវជាសម្ព័ន្ធមិត្តតែមួយគត់របស់អង់គ្លេសនៅទ្វីបអឺរ៉ុប។ បន្ទាប់ពីបានកាន់កាប់រាជធានីលីស្បោនក្នុងខែកញ្ញា ឆ្នាំ១៨០៧ និងដោយសារកងទ័ពបារាំងមួយភាគធំកំពុងស្ថិតនៅលើទឹកដីអេស្ប៉ាញ ណាប៉ូលេអុងក៏ឈ្លាតឱកាសក្បត់នឹងអតីតសម្ព័ន្ធមិត្តរបស់ខ្លួនដោយដកហូតសឹទ្ធអំណាចពីគ្រួសាររាជវង្សអេស្ប៉ាញហើយបានប្រគល់វាទៅឱ្យបងប្រុសរបស់ទ្រង់នៅឆ្នាំ១៨០៨ ដោយមានគោរមងារថាចូសេទី១។ ដោយមានការគាំទ្រពីអង់គ្លេស ប្រទេសព័រទុយកាល់និងអេស្ប៉ាញក៏បានរួមគ្នាខិតខំរើបម្រះប្រឆាំងនឹងបារាំងហើយទីបំផុតក៏បានបណ្តេញពួកបារាំងចេញពីឧបទ្វីបអ៊ីបេរីដោយជោគជ័យនៅក្នុងឆ្នាំ១៨១៤។

ទន្ទឹមនឹងនេះដែរ ប្រទេសរុស្ស៊ីដោយពុំពេញចិត្តនឹងគោលនយោបាយប្រព័ន្ធទ្វីបរបស់បារាំងដែលកំពុងជិះជាន់លើវិស័យពាណិជ្ជកម្មក្នុងប្រទេសរបស់ខ្លួន ក៏សម្រេចចិត្តលួចធ្វើជំនួញជាមួយរដ្ឋក្រៅប្រព័ន្ធដែលជំរុញឱ្យណាប៉ូលេអុងបើកការវាយប្រហារដ៏ធំចូលក្នុងប្រទេសរុស្ស៊ីនៅអំឡុងឆ្នាំ១៨១២។ ជាលទ្ធផល បារាំងបានទទួលបរាជ័យក្នុងយុទ្ធនាការនេះហើយក៏ត្រូវបង្ខំចិត្តដកទ័ពខ្លួនចេញពីទឹកដីប្រទេសរុស្ស៊ី។

ដោយឃើញថាបារាំងកំពុងចាញ់សង្គ្រាមបែបនេះ រដ្ឋព្រុស អូទ្រីស និងរុស្ស៊ីក៏បាននាំគ្នាបង្កើតក្រុមសម្ព័ន្ធភាពទីប្រាំមួយ រួចហើយក៏ចេញនូវយុទ្ធនាការថ្មីប្រឆាំងនឹងបារាំង និងមិនយូរប៉ុន្មានក៏បានយកឈ្នះលើទ័ពណាប៉ូលេអុងនៅក្នុងសមរភូមិលែបស៊ីគនៃឆ្នាំ១៨១៣។ ក្រុមសម្ព័ន្ធមិត្តបានបន្តវាយបារាំងពីទិសខាងកើតខណៈពេលដែលអេស្ប៉ាញនិងព័រទុយកាល់កំពុងរុញច្រានបារាំងពីទិសខាងលិចចេញពីឧបទ្វិបអ៊ីបេរី។ កម្លាំងក្រុមសម្ព័ន្ធមិត្តក៏បានចូលកាន់កាប់ទីក្រុងប៉ារីសនៅចុងខែមីនា ឆ្នាំ១៨១៤ រួចហើយក៏សម្រេចនិរទេសណាប៉ូលេអុងចេញពីបារាំងទៅអែលបាខណៈដែលរាជវង្សបួរបនត្រូវឡើងកាន់អំណាចសារជាថ្មីនៅប្រទេសបារាំង។ មួយឆ្នាំក្រោយមក ណាប៉ូលេអុងបានរត់ចេញពីអែលបារួចចូលមកដឹកនាំប្រទេសបារាំងម្តងទៀត។ សម្ព័ន្ធមិត្តទីប្រាំពីរក៏បានបង្កើតឡើងដើម្បីទប់ទល់នឹងណាប៉ូលេអុងដោយលើកនេះខុសប្លែកពីមុនៗ ទ័ពខាងសម្ព័ន្ធមិត្តបានយកឈ្នះលើទ័ពរបស់ណាប៉ូលេអុងដោយងាយនៅក្នុងសមរភូមិដំបូងគឺសមរភូមិវ៉ាត់ធឺលូក្នុងអំឡុងខែឧសភា ឆ្នាំ១៨១៥។ ណាប៉ូលេអុងត្រូវបានគេនិរទេសម្តងទៀតប៉ុន្តែលើកនេះគឺទៅកោះសាំងហេលីណាដែលស្ថិតនៅកណ្តាលមហាសមុទ្រអាត្លង់ទិក។[៣៤]

សមាជទីក្រុងវីយែនបានផ្តល់នូវសន្តិភាពនិងការផ្លាស់ប្តូរព្រំដែនប្រទេសអឺរ៉ុបជាច្រើន។ សង្គ្រាមនេះបានផ្តល់ផលជាច្រើនដល់ពិភពលោកមានដូចជា៖ ការរីករាលដាលនៃលទ្ធិជាតិនិយម និងសេរីនិយម ចក្រភពអង់គ្លេសបានក្លាយជាកំពូលមហាអំណាចពិភពលោក ចលនាដើម្បីឯករាជ្យនៅអាមេរិកឡាទីនបានផ្ទុះឡើងដែលហេតុធ្វើឱ្យចក្រភពអេស្ប៉ាញដួលរលំ ការបង្រួបបង្រួមជាតិនិងទឹកដីរនៅអាល្លឺម៉ង់និងអ៊ីតាលី និងការរកឃើញវិធីសាស្រ្តថ្មីៗក្នុងការធ្វើសឹកសង្គ្រាមជាដើម។

ទិដ្ឋភាពទូទៅ

កែប្រែ

ណាប៉ូលេអុងបានឡើងកាន់អំណាចនៅក្នុងឆ្នាំ១៧៩៩ និងបង្កើតបានជារបបផ្តាច់ការយោធានិយមនៅប្រទេសបារាំង។[៣៥] គេច្រើនចាត់ទុកថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៨០៣ ថាជាថ្ងៃចាប់ផ្តើមនៃសង្គ្រាមណាប៉ូលេអូនិកពោលគឺថ្ងៃសង្គ្រាមនៃសម្ព័ន្ធភាពទី៣ ដែលត្រូវជាសង្គ្រាមសម្ព័ន្ធភាពដំបូងប្រឆាំងនឹងសាធារណរដ្ឋបារាំងបន្ទាប់ពីណាប៉ូលេអុងបានប្រកាសខ្លួនជាមេដឹកនាំបារាំងថ្មី។[៣៦]

ក្រង់ប្រឺតាញ (អង់គ្លេស) បានលុបសន្ធិសញ្ញាអាមៀនចោលហើយបានប្រកាសសង្គ្រាមលើបារាំងនៅអំឡុងខែឧសភា ឆ្នាំ១៨០៣។ មូលហេតុចម្បងក្រោយការប្រកាសសង្គ្រាមរបស់អង់គ្លេសគឺ៖ ការផ្លាស់ប្តូរប្រព័ន្ធអន្តរជាតិនៅអឺរ៉ុបខាងលិចដោយណាប៉ូលេអុង ជាពិសេសគឺនៅប្រទេសស្វីស អាល្លឺម៉ង់ អ៊ីតាលី និងហុល្លង់។ ប្រវត្ដិវិទូម្នាក់នាមហ្វ្រេឌឺរិច កាហ្កានបានអះអាងថា ចក្រភពអង់គ្លេសបានកើតការខឹងសម្បារជាពិសេសបន្ទាប់ពីណាប៉ូលេអុងបានចូលត្រួតត្រាប្រទេសស្វីស។ លើសពីនេះទៅទៀត ណាប៉ូលេអុងបានថ្លែងថាប្រទេសអង់គ្លេសមិនគួរមានសម្លេងនៅក្នុងកិច្ចការបរទេសរបស់ទ្វីបអឺរ៉ុបនោះឡើយដែលជាហេតុនាំឱ្យអង់គ្លេសចាត់ទុកមតិមួយនេះថាជាការជេរប្រមាណនៅប្រជាជាតិខ្លួន។ ប្រទេសរុស្ស៊ីដែលបានមើលព្រឹត្តិការណ៍ទាំងអស់នេះពីចម្ងាយបានសន្មតថា អន្តរាគមន៍របស់បារាំងនៅប្រទេសស្វីសបានបង្ហាញថាណាប៉ូលេអុងគឺមិនសម្លឹងរកដំណោះស្រាយដោយសន្តិវិធីជាមួយមហាអំណាចអឺរ៉ុបផ្សេងៗទៀតនោះឡើយ។[៣៦]

អង់គ្លេសបានចេញប្រតិបត្តិការបិទផ្លូវទឹកជុំវិញប្រទេសបារាំងដើម្បីបង្អត់ធនធាននាំចូល។ ណាប៉ូលេអុងបានឆ្លើយតបទៅនឹងសកម្មភាពរបស់អង់គ្លេសវិញដោយដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអង់គ្លេសហើយបានព្យាយាមវាយបំបែកសម្ព័ន្ធមិត្តអង់គ្លេសទាំងឡាយណាដែលមានវត្តមាននៅក្នុងទ្វីបអឺរ៉ុប។ ប្រព័ន្ធទ្វីបត្រូវបានគេបង្កើតឡើងដើម្បីបង្អាក់យុទ្ធនាការបិទខ្ទប់របស់អង់គ្លេសនិងពង្រឹងជំនួញពាណិជ្ជកម្មសេរីជាមួយបារាំង។ អង់គ្លេសបានឆ្លើយតបទៅវិញដោយបានចូលកាន់កាប់កងនាវារបស់ដាណឺម៉ាក បំបែកសម្ព័ន្ធរបស់បារាំង និងមិនយូរប៉ុន្មានក៏អាចបង្កើតការត្រួតត្រាលើដែនសមុទ្រខាងលិចទាំងមូល។ ងាកមកនៅអឺរ៉ុបដីគោកវិញ ណាប៉ូលេអុងបានទទួលជ័យជម្នះដ៏សំខាន់នៅក្នុងសង្គ្រាមសម្ព័ន្ធភាពទី៣ ដែលជំរុញឱ្យចក្រភពអូទ្រីសដកខ្លួនចេញពីសង្គ្រាមភ្លាមៗនិងក្រោយមកចក្រភពរ៉ូម៉ាំងពិសិដ្ឋក៏ត្រូវបានរំលាយចោល។ ប៉ុន្មានខែក្រោយមក រដ្ឋព្រុសបានប្រកាសសង្គ្រាមមកលើបារាំងដែលជាហេតុនាំឱ្យផ្ទុះសង្គ្រាមសម្ព័ន្ធភាពទី៤។ សង្រ្គាមនេះបានបញ្ចប់ទៅយ៉ាងដំណំសម្រាប់ព្រុសហើយខ្លួនត្រូវធ្លាក់ក្រោមការកាន់កាប់របស់បារាំងក្នុងរយៈពេលតែ ១៩ ថ្ងៃប៉ុណ្ណោះក្រោយយុទ្ធនាការដំបូងបានចាប់ផ្តើម។ បន្ទាប់មក ណាប៉ូលេអុងបានយកឈ្នះលើកងទ័ពរុស្ស៊ីនៅហ្វ្រៃឡង់ហើយជាលទ្ធផល រដ្ឋចំណុះរបស់បារាំងប្រមាណបីបួនត្រូវបាននិម្មិតឡើងនៅតំបន់អឺរ៉ុបខាងកើតរួចសង្គ្រាមសម្ព័ន្ធភាពទីបួនក៏បានបញ្ចប់ជាស្ថាពរ។

ទន្ទឹមនឹងនេះ ការបដិសេធរបស់ព័រទុយកាល់ក្នុងការប្តេជ្ញាយល់ស្របជាមួយប្រព័ន្ធទ្វីបហើយការរំលោភលើប្រព័ន្ធមួយនេះដោយប្រទេសអេស្បាញបាននាំឱ្យបារាំងសម្រេចចិត្តចូលឈ្លានពានប្រទេសទាំងពីរដោយគេបានសម្តៅលើជម្លោះមួយនេះថាសង្គ្រាមឧបទ្វីប និងមិនយូរប៉ុន្មាន សង្គ្រាមសម្ព័ន្ធភាពទីប្រាំក៏បានផ្ទុះឡើង។ បារាំងបានចូលកាន់កាប់ប្រទេសអេស្ប៉ាញដោយជោគជ័យរួចអេស្ប៉ាញក៏ក្លាយជារដ្ឋចំណុះមួយទៀតរបស់បារាំង។ បន្ទាប់ពីមិនអាចដណ្តើមទីក្រុងអានទ្វើបបាន អង់គ្លេសក៏បានងាកផ្តោតយុទ្ធនាការរបស់ខ្លួននៅក្នុងឧបទ្វីបអ៊ីបេរី។ បន្ទាប់ដឹងឮស្ថានភាពនេះ ណាប៉ូលេអុងក៏បានលើកទ័ពមកវាយអេស្ប៉ាញម្តងទៀតហើយបានបណ្តេញកងទ័ពជំនួយរបស់អង់គ្លេសចេញពីឧបទ្វីបនោះបានដោយសម្រេច។ ដោយចង់ស្តារទឹកដីដែលបានបាត់បង់ទៅនៅអំឡុងសង្គ្រាមសម្ព័ន្ធភាពទីបីវិញ អូទ្រីសក៏សម្រេចចិត្តបើកយុទ្ធនាការចូលលុកលុយរដ្ឋចំណុះរបស់បារាំងនៅឯតំបន់អឺរ៉ុបខាងកើត។ ជាលទ្ធផល ណាប៉ូលេអុងបានយកឈ្នះលើអូទ្រីសសារជាថ្មីនៅឯតំបន់វ៉ាក្រាម

ដោយខឹងនឹងសកម្មភាពរបស់កងកម្លាំងជើងទឹកអង់គ្លេស សហរដ្ឋអាមេរិកក៏បានប្រកាសសង្គ្រាមប្រឆាំងនឹងអង់គ្លេសនៅក្នុងឆ្នាំ១៨១២ ប៉ុន្តែអាមេរិកមិនបានចុះសម្ព័ន្ធភាពអ្វីជាមួយបារាំងនោះឡើយ។ ការតវ៉ាអំពីការគ្រប់គ្រងរបស់បារាំងនៅប៉ូឡូញនិងការចុះចេញពីប្រព័ន្ធទ្វីបដោយរុស្ស៊ីបាននាំឱ្យណាប៉ូលេអុងផ្តើមការឈ្លានពានលើប្រទេសរុស្ស៊ីនៅអំឡុងខែមិថុនា ឆ្នាំ១៨១២។ យុទ្ធសាស្ត្រដ៏ឈ្លាសវៃរបស់រុស្ស៊ីបានបំបាក់កងមហាយោធារបស់បារាំងនិងបូករួមទាំងសិសររដូវដ៏ត្រជាក់ចង់កកនៅរុស្ស៊ី កងទ័ពបារាំងដែលនៅសេសសល់ទាំងប៉ុន្មានក៏បាននាំគ្នាដកថយចេញពីទឹកដីរុស្ស៊ីវិញ។ ខណៈពេលដកថយចេញពីទឹកដីប្រទេសរុស្ស៊ី អំណាចរបស់បារាំងនៅឯឧបទ្វីបអ៊ីបេរីបានកំពុងតែធ្លាក់ចុះទ្រុតទ្រោមខ្លាំងហើយទីបំផុតបារាំងក៏បាត់បង់អំណាចគ្រប់គ្រងនៅអ៊ីបេរីទាំងស្រុងក្នុងសមរភូមិវីតូរីយ៉ា។ ដោយឃើញបារាំងកំពុងទទួលបរាជ័យជាប់គ្នាៗដូច្នេះ អង់គ្លេសក៏ឈ្លាតឱកាសដឹកនាំសម្ព័ន្ធភាពទីប្រាំមួយ

ក្រុមសម្ព័ន្ធមិត្តបានយកឈ្នះលើណាប៉ូលេអុងនៅក្នុងសមរភូមិឡែបស៊ីគដែលជាដើមហេតុបណ្តាលឱ្យណាប៉ូលេអុងធ្លាក់ចេញពីអំណាចនិងទីបំផុតបានសម្រេចដាក់រាជ្យនៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៨១៤។ ថ្នាក់ដឹកនាំក្រុមសម្ព័ន្ធមិត្តបានបញ្ជាឱ្យគេនិរទេសណាប៉ូលេអុងទៅលើកោះអែលបារួចស្តាររបបរាជវង្សបួរបនឡើងវិញនៅប្រទេសបារាំង។ ណាប៉ូលេអុងបានរត់ចេញពីអែលបានៅក្នុងឆ្នាំ ១៨១៥ ហើយបានធ្វើដំណើរត្រឡប់មកបារាំងវិញដោយទទួលបាននូវការគាំទ្រយ៉ាងច្រើនល្មមអាចផ្តួលរំលំរបបរាជានិយមថ្មីរបស់ស្តេចល្វីទី១៦។ ព្រឹត្តិការណ៍នេះបាននាំឱ្យផ្ទុះជម្លោះសម្ព័ន្ធភាពទីប្រាំពីរប្រឆាំងនឹងណាប៉ូលេអុង។ ណាប៉ូលេអុងត្រូវទទួលបរាជ័យជាចុងក្រោយនៅក្នុងសមរភូមិវ៉ាត់ធឺលូហើយព្រះអង្គត្រូវបង្ខំដាក់រាជ្យម្តងទៀតនៅថ្ងៃទី២២ ខែមិថុនា។ នៅថ្ងៃទី១៥ ខែកក្កដា ព្រះអង្គបានសុំទទួលចុះចាញ់ចំពោះមុខកងកម្លាំងអង់គ្លេសនៅឯរ៉ូច្ឆហ្វត ហើយត្រូវបាននិរទេសជាអចិន្ត្រៃយ៍ទៅលើកោះដ៏ដាច់ស្រយាលមួយឈ្មោះសាំងហេលីណា។ សន្ធិសញ្ញាទីក្រុងប៉ារីសដែលចុះនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៨១៥ បានបិទបញ្ចប់ឆាកសង្គ្រាមមួយនេះជាផ្លូវការ។

អំណាចរាជវង្សបួរបនត្រូវបានស្តារឡើងវិញនៅប្រទេសបារាំងហើយក្រុមអ្នកឈ្នះបាននាំគ្នាផ្តើមកិច្ចប្រជុំសមាជទីក្រុងវីយែនដើម្បីស្តារសន្តិភាពឡើងវិញដល់ទ្វីបអឺរ៉ុប។ ជាលទ្ធផលផ្ទាល់នៃសង្រ្គាម រាជាណាចក្រព្រុសបានក្លាយជាមហាអំណាចថ្មីនៅក្នុងទ្វីប[៣៧] ខណៈពេលដែលចក្រភពអង់គ្លេសដែលមានកងទ័ពជើងទឹកដ៏ខ្លាំងពូកែមិនអាចប្រៀបបានក៏ក្លាយជាមហាអំណាចដ៏លេចធ្លោមួយនៅលើពិភពលោក។[៣៨] ចក្រភពរ៉ូម៉ាំងពិសិដ្ឋត្រូវបានរំលាយហើយទស្សនវិជ្ជាជាតិនិយមដែលបានលេចចេញនៅដើមសង្រ្គាមបានរួមចំណែកយ៉ាងធំធេងដល់ដំណើរបង្រួបបង្រួមនៃរដ្ឋអាល្លឺម៉ង់និងឧបទ្វីបអ៊ីតាលីសង្រ្គាមនៅអ៊ីបេរីបានធ្វើឱ្យអំណាចឥទ្ធិពលរបស់អេស្ប៉ាញចុះខ្សោយយ៉ាងខ្លាំងហើយចក្រភពអេស្ប៉ាញក៏ចាប់ផ្តើមដួលរលំបន្តិចម្តងៗ។ គិតដល់ឆ្នាំ១៨៣៣ អេស្ប៉ាញបានបាត់បង់កម្មសិទ្ធិរបស់ខ្លួននៅក្នុងទ្វីបអាមេរិកស្ទើរតែទាំងអស់។ ចក្រភពព័រទុយកាល់ក៏បានចុះខ្សោយដូចអេស្ប៉ាញផងដែរបន្ទាប់ពីប្រទេសប្រេស៊ីលបានប្រកាសឯករាជ្យនៅឆ្នាំ១៨២២។[៣៩]

សង្គ្រាមមួយនេះបាននាំឱ្យមានបដិវត្តន៍ផ្នែកសង្គ្រាមនៅអឺរ៉ុបដូចជា ការធ្វើសមយុទ្ធទ្រង់ទ្រាយធំនិងយុទ្ធសាស្ត្រសង្គ្រាមសរុបដែលនាំឱ្យកើតមានយុទ្ធនាការដ៏ធំថ្មីដែលមិនធ្លាប់មានពីមុនមកដោយប្រជាជាតិទាំងមូលត្រូវប្តេជ្ញាចិត្តលះបង់នូវធនធានសេដ្ឋកិច្ចនិងឧស្សាហកម្មទាំងអស់របស់ពួកគេចំពោះកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរួម។[៤០] ដោយសារតែសង្គ្រាមនេះមានរយៈពេលវែងឆ្ងាយ ដូច្នេះទើបវិសាលភាពនៃសញ្ជ័យរបស់ណាប៉ូលេអុងនិងប្រជាប្រិយភាពនៃឧត្តមគតិក្នុងបដិវត្តន៍បារាំងបានជះឥទ្ធិពលយ៉ាងខ្លាំងដល់វប្បធម៌និងសង្គមនៃទ្វីបអឺរ៉ុប។ បដិវត្តន៍បន្តបន្ទាប់ជាច្រើនដូចជានៅក្នុងប្រទេសរុស្ស៊ីជាដើមបានប្រមើលទៅបារាំងថាជាប្រភពនៃការជម្រុញគំនិតបដិវត្តន៍របស់ពួកគេ[៤១][៤២] ខណៈដែលគោលការណ៍គ្រឹះស្នូលរបស់វាបានបានជះនូវឥទ្ធិពលចូលក្នុងសង្វៀនសិទ្ធិមនុស្សនិងព្រមទាំងបង្កើតនូវទស្សនវិជ្ជានយោបាយទំនើបៗដែលកំពុងតែនូវប្រើប្រាស់ដល់សព្វថ្ងៃ។[៤៣]

សាវតារប្រវត្តិសាស្ត្រ

កែប្រែ
 
ជ័យជម្នះរបស់កងទ័ពបារាំងលើកងទ័ពព្រុសនៅក្នុងសមរភូមិវ៉ាល់មីនៃឆ្នាំ១៧៩២

ការផ្ទុះចេញឡើងនៃបដិវត្តន៍បារាំងបានទទួលនូវការរិះគុណ និងការគំរាមកំហែងយ៉ាងខ្លាំងពីក្រុមមហាអំណាចអឺរ៉ុបដទៃ ជាពិសេសគឺបន្ទាប់ពីការប្រហារជីវិតព្រះមហាក្សត្របារាំងនាពេលនោះព្រះនាមល្វីទី១៦ បូករួមជាមួយនឹងការផ្តួលរំលំរបបរាជានិយមបារាំង។ នៅក្នុងឆ្នាំ១៧៩៣ ចក្រភពអូទ្រីស រាជាណាចក្រសាឌីនី ណាបផ្លេស ព្រុស ចក្រភពអេស្ប៉ាញ និងចក្រភពអង់គ្លេសបាននាំគ្នាបង្កើតក្រុមសម្ព័ន្ធភាពទីមួយដើម្បីបញ្ឍប់ភាពវឹកវរនៅក្នុងប្រទេសបារាំង។ ការអនុវត្តតាមវិធានការដូចជា ការធ្វើសមយុទ្ធទ្រង់ទ្រាយធំ កំណែទម្រង់យោធា និងការប្រើយុទ្ធសាស្ត្រសង្គ្រាមសរុបបាននាំឱ្យបារាំងអាចកម្ចាត់ក្រុមសម្ព័ន្ធភាពនេះបានទោះបីជាកំពុងមានសង្គ្រាមស៊ីវិលកើតឡើងនៅក្នុងប្រទេសក្តី។ ណាប៉ូលេអុងដែលពេលនោះមុខងារជាឧត្តមសេនីយ៍ម្នាក់នៅក្នុងជួរកងទ័ពបារាំង បានបង្ខំឱ្យអូទ្រីសចុះហត្ថលេខាលើ][សន្ធិសញ្ញាកាមប៉ូហ្វ័រមីអូ]]ដោយបន្សល់ទុកតែចក្រភពអង់គ្លេសតែមួយគត់ដែលនៅប្រឆាំងនឹងសាធារណរដ្ឋបារាំង។

ក្រុមសម្ព័ន្ធភាពទីពីរត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៧៩៨ ដោយចក្រភពអង់គ្លេស អូទ្រីស ណាបផ្លេស ចក្រភពអូតូម៉ង់ រដ្ឋប៉ាប ព័រទុយកាល់ រុស្ស៊ី និងស៊ុយអែត។ សាធារណរដ្ឋបារាំងដែលៅពេលនោះកំពុងស្ថិតក្រោមការដឹកនាំរបស់អ្នកប្រតិបត្តិ (ក្រុមប្រឹក្សារដ្ឋបាលនៃសាធារណរដ្ឋបារាំង) បានទទួលរងពីអំពើពុករលួយ និងជម្លោះផ្ទៃក្នុងជាច្រើន។ សាធារណរដ្ឋបារាំងថ្មីនេះក៏កំពុងជួបនូវវិបត្តិថវិកាផងដែរដែលធ្វើឱ្យប្រជាជនមួយភាគធំនៃប្រទេសបារាំងបានចាប់ផ្តើមកើតការស្អប់ខ្ពើមនឹងរដ្ឋាភិបាល។ លោកបូណាប៉ារត៍ដែលនៅពេលនោះជាមេបញ្ជាការកងទ័ពបារាំងមួយរូបក្នុងសង្គ្រាមជាមួយរដ្ឋអ៊ីតាលី បានបើកយុទ្ធនាការយោធាមួយនៅអេហ្ស៊ីបក្នុងគោលបំណងចង់គម្ទិចទីកន្លែងសេដ្ឋកិច្ចរបស់អង់គ្លេសដែលតាងនៅឥណ្ឌា។ ក្នុងយុទ្ធនាការនេះ កងទ័ពណាប៉ូលេអុងត្រូវបានសត្រូវឡោមព័ទ្ធពីគ្រប់ទិសទីដែលធ្វើឱ្យផែនការរបស់ណាប៉ូលេអុងនៅអេហ្ស៊ីបទទួលបរាជ័យ។

 
រូបគំនូរនៃកងទ័ពណាប៉ូលេអុងខណៈកំពុងយកឈ្នះលើទ័ពអូទ្រីសនៅក្នុងសមរភូមិរីវ៉ូលីនៃឆ្នាំ១៧៩៧

ណាប៉ូលេអុងបានត្រឡប់មកប្រទេសបារាំងវិញនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៧៩៩។ ពេលមកដល់ប្រទេសបារាំងវិញ ណាប៉ូលេអុងបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលអ្នកប្រតិបត្តិចេញពីអំណាចនៅថ្ងៃទី៩ ខែវិច្ឆិកានិងបានជំនួសវាដោយកុងស៊ុលបារាំង[៣៥] លើសពីនេះទៅទៀត ណាប៉ូលេអុងបានរៀបចាត់ចែងកងកម្លាំងយោធាបារាំងឡើងវិញដោយបានបង្កើតកងទ័ពបម្រុងដ៏ធំត្រៀមទុកដើម្បីគាំទ្រយុទ្ធនាការយោធានៅលើតំបន់រ៉ាំង ឬនៅអ៊ីតាលី។ ប្រទេសរុស្ស៊ីត្រូវបានបារាំងវាយចេញពីសង្រ្គាមហើយក្រោមការដឹកនាំរបស់ណាប៉ូលេអុង បារាំងបានច្បាំងឈ្នះនឹងកងកម្លាំងអូទ្រីសនៅខែមិថុនា ឆ្នាំ១៨០០ ដែលធ្វើឱ្យអំណាចរបស់អូទ្រីសនៅអ៊ីតាលីធ្លាក់ចុះ។ អូទ្រីសបានទទួលបរាជ័យទាំងស្រុងនៅអំឡុងខែធ្នូក្នុងតំបន់បាវ៉ារៀ។ បរាជ័យរបស់អូទ្រីសត្រូវបានផ្សាភ្ជាប់ដោយសន្ធិសញ្ញាលូនេវីលនៅដើមឆ្នាំបន្ទាប់ដោយវាបានបង្ខំឱ្យអង់គ្លេសចុះលើសន្ធិសញ្ញាអាមៀនជាមួយបារាំងដែលនាំឱ្យមានសន្តិភាពជាបណ្តោះអាសន្ននៅអឺរ៉ុប។

កាលបរិច្ឆេទចាប់ផ្តើមនិងឈ្មោះ

កែប្រែ

បច្ចុប្បន្ន គ្មានការឯកច្ឆន្ទគ្នានោះទេថាពេលណាដែលសង្គ្រាមបដិវត្តន៍បារាំងបានបញ្ចប់ហើយសង្គ្រាមណាប៉ូលេអូនិកបានចាប់ផ្តើម។ កាលបរិច្ឆេទដែលអាចទទួលទៅបានរួមមានថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៧៩៩ គឺនៅពេលដែលបូណាប៉ារត៍ដណ្តើមអំណាចនៅថ្ងៃទី១៨ ខែប៊្រូមែរ (បើយោងទៅតាមប្រតិទិនសាធារណរដ្ឋដែលកំពុងប្រើប្រាស់នៅពេលនោះ),[៤៤] ថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៨០៣ នៅពេលដែលអង់គ្លេសនិងបារាំងបានបញ្ចប់សន្តិភាពរយៈពេលខ្លីមួយរវាងឆ្នាំ១៧៩២ និងឆ្នាំ១៨១៤ ឬថ្ងៃទី២ ខែធ្នូ ឆ្នាំ១៨០៤ នៅពេលដែលបូណាប៉ារត៍បានឡើងគ្រងរាជ្យជាព្រះចៅអធិរាជបារាំង។[៤៥]

កំណត់សម្គាល់

កែប្រែ
  1. ១៨០៥, ១៨០៩, ១៨១៣–១៨១៥
  2. បច្ចេកពាក្យ ចក្រភពអូទ្រីស ត្រូវបានគេចាប់ផ្ដើមប្រើប្រាស់បន្ទាប់ពីព្រះចៅរ៉ូម៉ាំងពិសិដ្ឋព្រះនាមហ្វ្រង់ស្វ័រទី២បានទទួលគោរមងារជាអធិរាជប្រទេសអូទ្រីសដើម្បីជាការឆ្លើយតបនឹងការឡើងគ្រងរាជ្យរបស់ណាប៉ូលេអុងជាព្រះចៅអធិរាជនៃបារាំងនៅក្នុងឆ្នាំ១៨០៤។ ចក្រភពរ៉ូម៉ាំងពិសិដ្ឋត្រូវបានរំលាយនៅក្នុងឆ្នាំ១៨០៦ ដែលនាំឱ្យ "អធិរាជអូទ្រីស" ក្លាយជាគោរមងារចម្បងរបស់ព្រះចៅហ្វ្រង់។ ដោយហេតុនេះទើបបានជា "ចក្រភពអូទ្រីស" ត្រូវបានគេប្រើប្រាស់ជាទូទៅជំនួសឱ្យ "ចក្រភពរ៉ូម៉ាំងពិសិដ្ឋ" នៅក្នុងបរិបទសង្ខេបនៃសង្គ្រាមណាប៉ូលេអូនិក ទោះជាអង្គភាពទាំងពីរមានលក្ខណៈខុសគ្នាក្ដី។
  3. ប្រទេស​អូទ្រីស និងព្រុសបាន​ក្លាយ​ជា​សម្ព័ន្ធមិត្ត​របស់​បារាំង​ក្នុងមួយរយៈពេល​ខ្លី ដោយអំឡុងពេលនោះ រដ្ឋទាំងពីរបានចូលរួមចំណែក​ក្នុង​ការ​ឈ្លានពាន​ដឹកនាំដោយបារាំង​ប្រឆាំងនឹងប្រទេស​រុស្ស៊ី​នៅក្នុង​ឆ្នាំ១៨១២។
  4. ១៨០៦–១៨០៧, ១៨១៣–១៨១៥
  5. ១៨០៤–១៨០៧, ១៨១២–១៨១៥
  6. ប្រទេសរុស្ស៊ីបានក្លាយជាសម្ព័ន្ធមិត្តរបស់បារាំងបន្ទាប់ពីសន្ធិសញ្ញាទីលស៊ីតត្រូវបានចុះនៅក្នុងឆ្នាំ១៨០៧។ សម្ព័ន្ធភាពនៃប្រទេសទាំងពីរបានដួលរលំនៅក្នុងឆ្នាំ១៨១០ ដែលនាំឱ្យបារាំងផ្ដើមការឈ្លានពានរុស្ស៊ីនៅក្នុងឆ្នាំ១៨១២។ ក្នុងនាមជាសម្ព័ន្ធមិត្តរបស់បារាំង ប្រទេសរុស្ស៊ីបានប្រកាសសង្គ្រាមលើប្រទេសស៊ុយអែត (១៨០៨–១៨០៩) និងចក្រភពអូតូម៉ង់ (១៨០៦–១៨១២) និងព្រមទាំងចក្រភពអង់គ្លេស (១៨០៧–១៨១២)។
  7. ១៨០៨–១៨១៥
  8. អេស្ប៉ាញគឺជាសម្ព័ន្ធមិត្តរបស់បារាំងរហូតដល់ឆ្នាំ១៨០៨ នៅពេលដែលបារាំងបានលួចធ្វើការឈ្លានពានអេស្ប៉ាញដោយសម្ងាត់ដែលនាំឱ្យផ្ទុះសង្គ្រាមឧបទ្វីបឡើង។
  9. ១៨០៤–១៨០៩, ១៨១២–១៨១៥
  10. បន្ទាប់ពីចាញ់សង្គ្រាមជាមួយនឹងរុស្ស៊ីនៅក្នុងឆ្នាំ១៨០៩ ស៊ុយអែតក៏បានបង្ខំប្រកាសសង្គ្រាមប្រឆាំងនឹងអង់គ្លេស
  11. ១៨០០–១៨០៧, ១៨០៩–១៨១៥
  12. ១២,០ ១២,១ ១៨០៧–១៨១២
  13. ចក្រភពអូតូម៉ង់បានច្បាំងជាមួយកងទ័ពរបស់ណាប៉ូលេអុងនៅក្នុងយុទ្ធនាការរបស់បារាំងនៅអេហ្ស៊ីប និងស៊ីរី ដែលត្រូវជាផ្នែកមួយនៃសង្គ្រាមបដិវត្តន៍បារាំង។ នៅក្នុងអំឡុងសម័យណាប៉ូលេអូនិករវាងឆ្នាំ១៨០៣ ដល់ឆ្នាំ១៨១៥ ពួកអូតូម៉ង់បានច្បាំងនឹងក្រុមសម្ព័ន្ធមិត្តចំនួនពីរលើក៖ លើកទីមួយគឺប្រឆាំងនឹងអង់គ្លេសក្នុងសង្គ្រាមអង់គ្លេស-តួកគី (១៨០៧–១៨០៩) និងចុងក្រោយគឺរុស្ស៊ីនៅក្នុងសង្គ្រាមតួកគី-រុស្ស៊ី (១៨០៦–១៨១២)។ រុស្ស៊ីធ្លាប់ជាសម្ព័ន្ធមិត្តរបស់ណាប៉ូលេអុងក្នុងចន្លោះឆ្នាំ១៨០៧–១៨១០។
  14. ១៤,០ ១៤,១ ១៨១៣–១៨១៥
  15. ១៥,០ ១៥,១ ១៥,២ ១៨១៥
  16. ហាណូវើកាលនុះជាប់ក្នុងឯកត្តសហភាពជាមួយអង់គ្លេស។
  17. ១៨០៩
  18. អាណាចក្រហុងគ្រីបានចូលរួមចំណែកក្នុងសង្គ្រាមនេះដោយប្រើកងទ័ពរបស់ខ្លួនផ្ទាល់ដាច់ដោយឡែកពីអូទ្រីស[១៧][១៨] ប៉ុន្តែស្ថិតនៅក្នុងជួរកងកម្លាំងរាជាធិរាជអូទ្រីស និងព្រមទាំងដោយកងទ័ពប្រពៃណី ("insurrectio")។[១៩] សភាហុងគ្រី​បាន​បោះឆ្នោត​ចូលរួម​ក្នុង​សង្គ្រាម និង​បាន​យល់ព្រម​សងចំណាយសឹកមួយ​ភាគ​បីរបស់អូទ្រីស។
  19. ១៨០៦–១៨០៧, ១៨១៣–១៨១៤
  20. រាជវង្សកាដចានៃប្រទេសអ៊ីរ៉ង់បានច្បាំងជាមួយរុស្ស៊ីចាប់ពីឆ្នាំ១៨០៤ រហូតដល់ឆ្នាំ១៨១៣ ខណៈរុស្ស៊ីបានក្លាយជាសម្ព័ន្ធមិត្តរបស់ណាប៉ូលេអុងពីចន្លោះឆ្នាំ១៨០៧–១៨១២។
  21. ១៨០៦–១៨១៥
  22. ស៊ីស៊ីលត្រូវជាប់ក្នុងឯកត្តសហភាពជាមួយណាប្លេសរហូតដល់ពេលដែលណាប្លេសបានក្លាយជារដ្ឋចំណុះរបស់បារាំងនៅក្នុងឆ្នាំ១៨០៦។

ឯកសារយោង

កែប្រែ
  1. John Sainsbury (1842). Sketch of the Napoleon Museum. London. p. 15. https://books.google.com/books?id=TwNmAAAAcAAJ&pg=PA15. 
  2. Reich 1905, ទ. 622
  3. "Denmark". World Statesmen. Retrieved 18 មករា 2015.
  4. "Norway". World Statesmen. Retrieved 18 មករា 2015.
  5. Cite error: Invalid <ref> tag; no text was provided for refs named Keith Haynes 2012
  6. Schäfer, Anton (2002). Zeittafel der Rechtsgeschichte. Von den Anfängen über Rom bis 1919. Mit Schwerpunkt Österreich und zeitgenössischen Bezügen (ជាភាសាអាល្លឺម៉ង់) (3 ed.). Edition Europa Verlag. ISBN 3-9500616-8-1. p. 137
  7. Edward et al., pp. 522–524
  8. "(ហុល្លង់) De Grondwet van 1815". Parlement & Politiek. Retrieved 26 មិថុនា 2014.
  9. "(អង់គ្លេស) The Royal Navy". Encyclopædia Britannica. Retrieved 15 កុម្ភៈ 2016. {{cite web}}: Unknown parameter |encyclopedia= ignored (help)
  10. Dwyer, Philip G. (4 February 2014). The Rise of Prussia 1700–1830. ល.ស.ប.អ. 9781317887034. https://books.google.com/books?id=FEDKAgAAQBAJ&pg=PA255. 
  11. Collier, Martin (2003). Italian unification, 1820–71. Heinemann Advanced History (First រ.រ.). Oxford: Heinemann. p. 2. ល.ស.ប.អ. 0-435-32754-2. 
  12. Riall, Lucy (1994). The Italian Risorgimento: state, society, and national unification (First រ.រ.). London: Routledge. p. 1. ល.ស.ប.អ. 0-203-41234-6. 
  13. Jakob Walter, and Marc Raeff. The diary of a Napoleonic foot soldier. Princeton, N.J., 1996.
  14. Martyn Lyons p. 234–36
  15. Payne 1973, pp. 432–433.
  16. Esdaile 2009.
  17. James R. Arnold: Napoleon Conquers Austria: The 1809 Campaign for Vienna, ABC-Clio, 2003 [១]
  18. The Austrian Imperial-Royal Army (Kaiserliche-Königliche Heer) 1805 – 1809: The Hungarian Royal Army [២]
  19. Todd Fisher: The Napoleonic Wars: The Empires Fight Back 1808–1812, Oshray Publishing, 2001 [៣]
  20. Riehn 1991, p. 50.
  21. Blücher, scourge of Napoleon, Leggiere
  22. Chandler & Beckett, p. 132
  23. John France (2011). Perilous Glory: The Rise of Western Military Power. Yale UP. p. 351. ល.ស.ប.អ. 978-0300177442. https://archive.org/details/perilousgloryris0000fran. 
  24. White 2014 cites Clodfelter
  25. ២៥,០ ២៥,១ ២៥,២ White 2014 cites Danzer
  26. ២៦,០ ២៦,១ White 2014, Napoleonic Wars cites Urlanis 1971
  27. Canales 2004.
  28. ២៨,០ ២៨,១ White 2014 cites Dumas 1923 citing Hodge
  29. White 2014 cites Payne
  30. Clodfelter
  31. White 2014.
  32. ៣២,០ ៣២,១ ៣២,២ Philo 2010.
  33. Bodart 1916.
  34. Zamoyski, Adam (16 October 2018). Napolean: A Life. London: Basic Books. p. 480. ល.ស.ប.អ. 9780465055937. https://books.google.ca/books?id=NqVKDwAAQBAJ&pg=PT480។ បានយកមក 7 November 2018. 
  35. ៣៥,០ ៣៥,១ Jones 1994, pp. 193–194.
  36. ៣៦,០ ៣៦,១ Kagan 2007, pp. 42-43.
  37. Dwyer, Philip G. (4 February 2014). The Rise of Prussia 1700–1830. ល.ស.ប.អ. 9781317887034. https://books.google.com/books?id=FEDKAgAAQBAJ&q=napoleonic+wars+rise+of+prussia&pg=PA255។ បានយកមក 20 តុលា 2021. 
  38. Ferguson, Niall (2004). Empire, The rise and demise of the British world order and the lessons for global power. Basic Books. ល.ស.ប.អ. 0-465-02328-2. https://archive.org/details/empire00nial. 
  39. Keen & Haynes 2012, chpt. 8.
  40. Bell 2007, p. 51.
  41. Shlapentokh 1997, pp. 220–228.
  42. Palmer, Colton & Kramer 2013, pp. 81–83.
  43. Desan, Hunt & Nelson 2013, pp. 3, 8, 10.
  44. McLynn 1998, p. 215.
  45. Spencer C. Tucker (2012). The Encyclopedia of the War Of 1812. ABC-CLIO. p. 499. ល.ស.ប.អ. 9781851099573. https://books.google.com/books?id=VljA5QEI9_wC&pg=PA499។ បានយកមក 22 តុលា 2021. 


Cite error: <ref> tags exist for a group named "lower-alpha", but no corresponding <references group="lower-alpha"/> tag was found