កាហ្សាក់ស្ថាន

ប្រទេសកាហ្សាក់ស្ថាន (ភាសាកាហ្សាក់៖ Қазақстан) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋកាហ្សាក់ស្ថាន គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីកណ្តាល។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ីនៅភាគខាងជើង ចិននៅភាគខាងកើត រីឯប្រទេសកៀគីស្ថាន អ៊ូសបេគីស្ថាន និងតួកមេនីស្ថានវិញស្ថិតនៅភាគខាងត្បូង។ ប្រទេសនេះមានរដ្ឋធានីឈ្មោះថា ន័រស៊ុលតង់ (ធ្លាប់ហៅថា"អាស្តាណា") និងមានទីក្រុងធំបំផុតឈ្មោះអាល់ម៉ាទី។ កាហ្សាក់ស្ថានគឺជាប្រទេសដែលគ្មានព្រំដែនជាប់សមុទ្រធំជាងគេ ជាប្រទេសធំបំផុតទីប្រាំបួននៅលើពិភពលោក និងមានប្រជាជនចំនួន ១៨.៨ លាន់នាក់។

សាធារណរដ្ឋកាហ្សាក់ស្ថាន
Қазақстан Республикасы (ភាសាកាហ្សាក់)
ភ្លេងជាតិ
Менің Қазақстаным
"កាហ្សាក់ស្ថានខ្ញុំ"
ទីតាំងប្រទេសកាហ្សាក់ស្ថាន (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសកាហ្សាក់ស្ថាន (ក្រហម) នៅលើភូគោល
រដ្ឋធានីអាសតាណា
51°10′N 71°26′E / 51.167°N 71.433°E / 51.167; 71.433
ទីក្រុងធំបំផុតអាល់ម៉ាទី
43°16′39″N 76°53′45″E / 43.27750°N 76.89583°E / 43.27750; 76.89583
ភាសាផ្លូវការភាសា​កាហ្សាក់
ភាសារុស្ស៊ី
គីរីឡុស[lower-alpha ១]
ឡាតាំង[lower-alpha ២]
ក្រុមជនជាតិ
(ឆ្នាំ ២០២១)[១]
សាសនា
(ឆ្នាំ ២០២១)[១]
រដ្ឋាភិបាលឯកត្តរដ្ឋ សាធារណរដ្ឋប្រធានាធិបតីនិយម
កាស៊ីម យ៉ូម៉ារ តូកាយអេវ
អាលីកាន ស្មៃលូវ
នីតិបញ្ញត្តិសភាតំណាងរាស្ត្រ
ព្រឹទ្ធសភា
ម៉ាហ្ស៊ីលីស
និម្មិតកម្ម
១៤៦៥
១៣ ធ្នូ ១៩១៧
១៩ មិថុនា ១៩២៥
៥ ធ្នូ ១៩៣៦
- ប្រកាសអធិបតេយ្យភាព
២៥ តុលា ១៩៩០
- ប្រកាសជាសាធារណរដ្ឋ
១០ ធ្នូ ១៩៩១
- ប្រកាសឯករាជ្យពីសហភាពសូវៀត
១៦ ធ្នូ ១៩៩១
២១ ធ្នូ ១៩៩១
- ចូលជាសមាជិកអង្គការសហប្រជាជាតិ
២ មីនា ១៩៩២
៣០ សីហា ១៩៩៥
ក្រឡាផ្ទៃ
- ផ្ទៃសរុប
២,៧២៤,៩០០ គ.ម   (ទី​៩)
- ផ្ទៃទឹក (%)
១.៧
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២០)
Neutral increase ១៨,៧១១,៥៦០[២] (ទី​៦៤)
៧ នាក់/គ.ម   (ទី​២៣៦)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ៥៩៦.៦៦៦ ពាន់លានដុល្លារ[៣] (ទី៤១)
- ក្នុងម្នាក់
increase ៣០,៨២៧ ដុល្លារ[៣] (ទី៥៣)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ២២៤.៣៣៨ ពាន់លានដុល្លារ[៣] (ទី៥៥)
- ក្នុងម្នាក់
increase ១១,៥៩១ ដុល្លារ[៣] (ទី៦៩)
ជីនី (២០១៨)negative increase ២៧.៨[៤]
ទាប
HDI (២០២១)decrease ០.៨១១[៥]
ខ្ពស់ណាស់ · ទី៥១
រូបិយវត្ថុតាំងកា (₸) (KZT)
ល្វែងម៉ោងUTC+៥ / +៦ (លិច / កើត)
ទម្រង់កាលបរិច្ឆេទឆ្នាំ.ថ្ងៃ.ខែ / yyyy.dd.mm[lower-alpha ៣]
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+៧-៦xx, +៧-៧xx
កូដ ISO 3166KZ
ដែនកម្រិតខ្ពស់.kz
.қаз

ប្រទេសនេះគ្របដណ្តប់លើតំបន់អាស៊ីកណ្តាលទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ដោយខ្លួនជាអ្នកផលិត ផសស ក្នុងតំបន់បានជាង ៦០ ភាគរយ តាមរយៈឧស្សាហកម្មប្រេង និងឧស្ម័ន ហើយមិនតែប៉ុណ្ណោះ កាហ្សាក់ស្ថានក៏សម្បូរទៅដោយធនធានរ៉ែដ៏ច្រើនផងដែរ។[៦] កាហ្សាក់ស្ថាន គឺជារដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក សហគមន៍នៃរដ្ឋឯករាជ្យ អង្គការសហប្រតិបត្តិការសៀងហៃ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព អង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប អង្គការសហប្រតិបត្តិការឥស្លាម អង្គការរដ្ឋតួកស៊ីគ និងអង្គការវប្បធម៌អន្តរជាតិតួកស៊ីគ

ប្រវត្តិសាស្ត្រកែប្រែ

នៅសតវត្សទី១៣ ជនជាតិកាហ្សាក់ជាម្ចាស់ស្រុក ដែលជនជាតិកើតឡើងដោយសារការរួមបញ្ចូលក្នានៃជនជាតិទួរគី និងពួកកុលសម្ព័ន្ធជនជាតិម៉ុងកូល ដែលកម្រនឹងរួមគ្នាជាជាតិសាសន៍តែមួយ បានផ្លាស់ទីលំនៅមករស់នៅលើតំបន់ប្រទេសនេះ។ ទឹកដីនេះត្រូវបានប្រទេសរុស្ស៊ីវាយយកនៅសតវត្សទី១៨ ហើយប្រទេសកាហ្សាក់ស្ថានក៏ក្លាយជាសហភាពសូវៀតនៅឆ្នាំ ១៩៣៦។ ក្នុងកំឡុង កម្មវិធីកសិកម្មកោះវីជីន នាទសវត្សឆ្នាំ១៩៥០ និង ១៩៦០ ពលរដ្ឋសូវៀតត្រូវបានជម្រុញក្នុងការដាំដុះនៅវាលស្មៅខាងជើងប្រទេសកាហ្សាក់ស្ថាន។ ការហូរចូលនៃពួកជនបរទេស(ភាគច្រើនជាជនជាតិរុស្ស៊ី ប៉ុន្តែមានខ្លះទៀតមកពីប្រទេសផ្សេងៗផងដែរ) បានធ្វើឲ្យរបាយប្រជាជនមានការផ្លាស់ប្ដូរ ហើយបានក៏បានធ្វើចំនួនប្រជាជនដែលមិនមែនជាជនជាតិកាហ្សាក់មានការកើនឡើងផងដែរ។ ឯករាជ្យនៅឆ្នាំ១៩៩១ កើតមានឡើងដោយសារអ្នកចំណូលថ្មីដ៏ច្រើនលើសលប់ទាំងនោះបានធ្វើការចាកចេញទៅប្រទេសរបស់ពួកគេវិញ។ បញ្ហាថ្មីដែលចោទឡើងរួមមាន៖

  • ការអភិវឌ្ឍអត្តសញ្ញាជាតិដែលមានទំនាក់ទំនងគ្នាមួយ
  • ពង្រីកការអភិវឌ្ឍនៃធនធានថាមពលដ៏ធំនៅក្នុងប្រទេស ហើយនាំចេញធនធានទាំងនោះទៅក្នុងទីផ្សារពិភពលោក
  • សម្រេចឲ្យបាននូវវិទ្យាសាស្ត្រសេដ្ឋកិច្ចដែលអាចទទួលយកបាន ដែលមានដូចជា ការនាំប្រេង ហ្គាស ចេញទៅខាងក្រៅប្រទេស ការរុករកមណ្ឌលរ៉ែ និងពង្រឹងទំនាក់ទំនាក់ជាមួយប្រទេសជិតខាង ហើយប្រទេសមហាអំណាចផ្សេងទៀត។

ភូមិសាស្ត្រកែប្រែ

ទីតាំងភូមិសាស្ត្រកែប្រែ

ប្រទេសកាហ្សាក់ស្ថានស្ថិតនៅក្នុងអាស៊ីកណ្ដាល ហើយស្ថិតនៅខាងជើងសាធារណរដ្ឋប្រជាមានិតចិន។ ទឹកដីមួយផ្នែកតូចនៅខាងលិចទន្លេអ៊ូរាល់ គឺស្ថិតនៅក្នុងទ្វីបអឺរ៉ុប

កូអរដោនេភូមិសាស្ត្រកែប្រែ

ប្រទេសនេះស្ថិតចន្លោះខ្សែស្របទី៤៨ នៃរយៈទទឹងខាងជើង និងខ្សែបណ្ដោយទី៦៨នៃរយៈបណ្ដោយខាងកើត។

ផ្ទៃដីកែប្រែ

ប្រទេសកាហ្សាក់ស្ថានមានផ្ទៃដីសរុប២ ៧១៧ ៣០០ គីឡូម៉ែតទ្វេគុណតូចជារដ្ឋតិចសាសចំនួន៤ ហើយចែកជាដែនគោកចំនួន ២ ៦៦៩ ៨០០ គីឡូម៉ែតទ្វេគុណ និងដែនទឹកចំនួន ៤៧ ៥០០ គីឡូម៉ែតទ្វេគុណ។ ព្រំប្រទល់របស់ប្រទេសមានប្រវែងសរុប១២ ០១២គីឡូម៉ែត ដែលជាប់នឹងសាធារណរដ្ឋប្រជាមានិតចិនប្រវែង១ ៥៣៣គីឡូម៉ែត ជាប់សាធារណរដ្ឋគីរ៍ហ្គីហ្ស៍ស្ថានប្រវែង១ ០៥១គីឡូម៉ែត ជាប់សហព័ន្ធរុស្ស៊ីប្រវែង៦ ៨៤៦គីឡូម៉ែត ជាប់តូមិននីស្ថានប្រវែង៣៧៩គីឡូម៉ែត និងជាប់សាធារណរដ្ឋអ៊ុយប៊ែគីស្ថានប្រវែង២ ២០៣គីឡូម៉ែត។ ប្រទេសនេះគ្មានព្រំប្រទល់ឆ្នេរសមុទ្រទេ តែគួរកត់សម្គាល់ផងដែរថា ប្រទេសកាហ្សាក់ស្ថានក៏ជាប់នឹងសមុទ្រ​អារ៉ាល់ផងដែរ តែឥឡូវត្រូវបានគេបញ្ចូលជាដែនទឹកពីរ គឺសមុទ្រ​អារ៉ាល់ប្រវែង១ ០៧០គីឡូម៉ែត និងសមុទ្រ​កាសព្យែនប្រវែង១ ៨៩៤គីឡូម៉ែត។

បញ្ជីទីក្រុងនៅកាហ្សាក់ស្ថានកែប្រែ

 
 
ទីក្រុង ឬទីប្រជុំជនធំបំផុតនៅក្នុងកាហ្សាក់ស្ថាន
ចំណាត់ថ្នាក់លេខ តំបន់ ប្រជ.
 
អាល់ម៉ាទី
 
នុរស៊ុលតង់
1 អាល់ម៉ាទី អាល់ម៉ាទី 1,854,656  
ស៊ីមកេនត៍
 
ការ៉ាហ្គានដា
2 នុរស៊ុលតង់ នុរស៊ុលតង់ 1,078,384
3 ស៊ីមកេនត៍ តួគីស្ថាន 1,009,086
4 ការ៉ាហ្គានដា ការ៉ាកាន់ឌី 497,712
5 អាកតូបេ អាកតូបេ 487,994
6 តារ៉ាហ្ស ចាមប៊ីល 357,791
7 ប៉ាវឡូដារ ប៉ាវឡូដារ 333,989
8 អូស្កេមេន កាហ្សាក់ស្ថានខាងកើត 331,614
9 សេមេយ៍ កាហ្សាក់ស្ថានខាងកើត 323,138
10 អាទីរ៉ាវ អាទីរ៉ាវ 269,720

កំណត់សម្គាល់កែប្រែ

  1. អក្សរផ្លូវការរបស់ភាសាកាហ្សាក់ (ត្រឹមឆ្នាំ២០២៥) និងភាសារុស្ស៊ី។
  2. អក្សរផ្លូវការរបស់ភាសាកាហ្សាក់ (ពីឆ្នាំ២០២៥)។
  3. ថ្ងៃ.ខែ.ឆ្នាំ / dd.mm.yyyy ជាភាសារុស្ស៊ី។

ឯកសារយោងកែប្រែ