សូមស្វាគមន៍ដែលបានចូលមកកាន់ទំព័រដើមរបស់ខ្ញុំបាទ!

កែប្រែ
ខ្ញុំបាទឈ្មោះ​ ជិន​ ថេប ភេទប្រុស​​ កើតនៅឆ្នាំ ១៩៩៨ មានស្រុកកំណើតនៅ ខេត្តតាកែវ ខ្ញុំគឺជាសិស្សផ្នែកព័ត៌មានវិទ្យា និងភាសា ជំនាន់ទី៥ ឆ្នាំសិក្សា ២០១៦​ ដល់ ២០១៨ នៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប
(Information Technology and Language section fifth generation)
ថៃ្ងនេះ ថ្ងៃសុក្រ,​ទី​ ២៩ ​ខែវិច្ឆិកា ឆ្នាំ ២០២៤ ម៉ោងអន្តរជាតិ ម៉ោង០៨:០៦ វីគីភីឌាជាភាសាខ្មែរ មាន ១១០៧១អត្ថបទ។
 
ភ្នំជីសូរស្ថិតនៅខេត្តតាកែវ
 
ទន្លេបាទីស្ថិតនៅខេត្តតាកែវ
 
ប្រាសាទតាព្រហ្មដែលស្ថិតនៅ ស្រុកបាទី ខេត្តតាកែវ
 
រូបភាពវាលស្រែនៅក្នុងខេត្តតាកែវ
 
ក្រមារដែលជាផលិតផលខ្មែរ
សូមចូលទៅកាន់វេបសាយនៃសាលាដុនបូស្កូកែប សូមចុចនៅទីនេះ!
កាលវិភាគប្រចាំសប្ដាហ៍
ម៉ោង ថ្ងៃច័ន្ទ ថ្ងៃអង្គារ ថ្ងៃពុធ ថ្ងៃព្រហស្ប៍ ថ្ងៃសុក្រ
ពេលព្រឹក
៧ៈ៣០ ៩ៈ៣០ ​Microsoft Excel Basic Web Design English Extra C. Maintenance Moral & Library
៩ៈ៣០ ១១ៈ៣០ Level Level Level English Extra Basic Web Design
ពេលល្ងាច
១២ៈ៣០ ២ៈ៣០ C++ Program Adobe Photoshop Adobe Photoshop Basic Web Design I.Q
២ៈ៣០ ៤ៈ៣០ C++ Program C. Maintenance C++ Program Microsoft Excel Work Shop

ភូមិព្រៃចំបក់

កែប្រែ

ភូមិព្រៃចំបក់ គឺជាភូមិតូចមួួយដែលមានចំងាយ៤០គីឡូម៉ែត្រ ពីទីរួមខេត្តតាកែវ។ ហើយស្ថិតក្នុង ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។​ ហើយបច្ចុប្បន្ននេះឃើញថា ភូមិនេះមានប្រជាជនប្រហែលជាង ២៥០ គ្រួសារ ហើយមានប្រជាជនសរុបប្រហែល ១២៥០​ នាក់ ស្រី ៦៥០​ នាក់។ ភូមិនេះ កំពុងមានការអភិវឌ្ឍន៍ ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖​ ផ្លូវលំ សាលារៀន និងមណ្ឌលសុខភាព ជាពិសេសសំណង់ផ្ទះប្រជាពលរដ្ឋ គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែ​ការប្រកបរបរកសិកម្មស្រែចំការ ចិញ្ចឹមសត្វ ការធ្វើតម្បាញ និងការប្រកបរបរផ្សេងៗជាច្រើនទៀត។

សេដ្ឋកិច្ផភូមិព្រៃចំបក់

កែប្រែ

ក្នុងភូមិនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន ៦០%ប្រកបរបរកសិកម្មធ្វើស្រែចំការ ២០%ប្រកបរបរលក់ដូរ ២០%ទៀតទៅធ្វើការរោងចក្រ។ ក្នុងឆ្នាំ២០១៦នេះប្រជាជនបានប្រមូលផលស្រូវកើនឡើងបាន ២០%បើធៀបទៅនិងឆ្នាំកន្លងទៅ។ ហើយក្នុងភូមិនេះក៏កំពុងសាងសង់ផ្លូវកៅស៊ូរមួយខ្សែរដែលមានប្រវែងជាង២គីឡូម៉ែត្រ ដែលធ្វើអោយមានភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។​ ចំពោះវិស័យលក់ដូរវិញខ្ញុំសង្កេតឃើញគ្រួសារមួយចំនួនមានជីវភាពកាន់តែធូរធារជាងមុនទៀតដោយសារតែពួកគាត់ប្រកបរបរលក់ដូរនេះ។ បើមកនិយាយពីការធ្វើរោងចក្រវិញប្រជាជនមួយចំនួនទៅភាគច្រើនបានធ្វើតែជាកម្មករធម្មតា ប៉ុន្តែនៅចុងឆ្នាំ ២០១៦ នេះពួកគាតភាគច្រើនបានឡើងឋានៈ និងប្រាក់ខែច្រើជាងមុនគួរអោយកត់សំគាល់។

វិស័យអប់រំ

កែប្រែ

ចំពោះវិស័យអប់រំវិញក្នុងភូមិនេះមានក៏មានការីកចម្រើនគួរអោយកត់សម្គាល់ ដោយសារតែមានសាលារៀនដែលមានចាប់ពីថ្នាក់មតេយ្យរហូតដល់ថ្នាក់ទី ១២។ ហើយដោយសារតែប្រជាជនមានការយល់ដឹងពីអត្ថប្រយោជន៏នៃការសិក្សា ពួកគេបានបញ្ជូនកូនៗរបស់ពួកគេដែលគ្រប់អាយុអោយបានសិក្សាគ្រប់គ្នា ដើម្បីក្រេបជញ្ជូកយកចំណេះវិជ្ជា ហើយអភិវ័ឌ្ឍន៍ខ្លួនអោយក្លាយជាមនុស្សថ្លៃង្នូរក្នុងសង្គម ដើម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនរុងរឿង។

វិស័យសុខាភិបាល

កែប្រែ

ចំពោះវិស័យសុខាភិបាល​ ក៏មានការរីកចម្រើនដែរដោយគ្រូពេទ្យសុទ្ធតែបានទទួលការបណ្ដុះបណ្ដាលបានយ៉ាងស្ទាត់ជំនាញ ដូច្នេះធ្វើឧ្យមានភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការព្យាបាលជំងឺផ្សេងៗដែលកើតមានទៅលើពួកគាត់។ ក្នុងពេលបច្ចុប្បន្ននេះប្រជាជនបាន​យល់ដឹងកាន់តែច្បាស់លាស់អំពីរបៀបថែទាំសុខភាពពីជំងឺទាំងឡាយ ដោយសារមានការផ្សព្វផ្សាយពីមេភូមិ និងតាមបណ្ដាទូរទស្សន៍ឬ ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទោតជាច្រើន។

ការអភិវឌ្ឃន៍

កែប្រែ

ចំពោះការអភិវឌ្ឍន៍វិញ បើគិតតាំងពីឆ្នាំកន្លងទៅរហូតមកដល់បច្ចុប្បន្ននេះមានការរីកចម្រើនលើគ្រប់វិស័យ ដោយមាន ផ្លូវថ្នល់ មន្ទីពេទ្យ សាលារៀន ប្រឡាយទឹក និងអ្វីផ្សេងទៀតជាច្រើន ដែលជាហេតុធ្វើអោយប្រជាជនកានតែមានជីវភាពកាន់តែរីកចម្រើនឡើងជាលំដាប់។​​ ជាពិសេសគឺការប្រកបរបររកស៊ីរបស់ប្រជាជន បានធ្វើឲ្យប្រជាជនក្នុងភូមិមានជីវភាពធូរធារជាលំដាប់ ដូច្នេះប្រជាជនអាចមានពេលវេលាសម្រាប់មើថែទាំកូនចៅបានយ៉ាងល្អប្រសើរ ដែលវាជាកត្តាមួយដែលធ្វើឲ្យប្រទេសជាតិយើងកាន់តែរីកចម្រើនខាងផ្នែកធនធានមនុស្សផងដែរ។

សន្តិសុខ

កែប្រែ

ត្រឡប់មកនិយាយពី សន្ដិសុខវិញក្នុងភូមិព្រៃចំបក់ មានសន្ដាប់ធ្នាប់ល្អ ដោយសារការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់។ ដូចនេះប្រជាជនមានសេចក្ដីសុខ គ្រប់ពេលវេលាដោយមិនភ័យខ្លាចពីបញ្ហាអសន្តិសុខអ្វីឡើយ។ ជាពិសេសរាល់ពេលរដូវបុណ្យទានចូលមកដល់ប្រជាជនទាំងអស់អាច ដើរកំសាន្ដនៅគ្រប់ទីកន្លែងក្នុងភូមិប្រកបដោយភាពរីករាយ ជាពិសេសនៅវត្តអារាម។

ឃុំតាំងយ៉ាប​​

កែប្រែ

គឺជាឃុំុមួយដែលមានទីតាំស្ថិតនៅក្នុង ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ក្នុងឃុំនេះមានប្រជាជនសរុប ៧១៥៨​ នាក់ ស្មើរនិង ១៤១៩ គ្រួសារ ក្នុងនោះមានស្រីចំនួន ៣៨០៦ នាក់ ដោយយោងតាម​សៀវភៅ ជំរឿនទូទៅនៃកម្ពុជាឆ្នាំ ១៩៩៨ ទំព័រទី​ ២៦៨ ស្រុកលេខរៀងទី ០៦ ស្រកព្រៃកប្បាស ឃុំលេខរៀងទី ១៣ ឃុំតាំងយ៉ាប។ []

តាកែវ

ឯកសារយោង

កែប្រែ
  1. "General Population Census of Cambodia 1998, Final Census Results" (PDF). វិទ្យាស្ថានជាតិស្ថិតិ,​ ក្រសួងផែនការនៃកម្ពុជា. ខែសីហា ឆ្នាំ២០០២. Retrieved 2017-03-10. {{cite web}}: Check date values in: |date= (help); zero width space character in |publisher= at position 23 (help) សូមមើលទំព័រ 268.