អុនសេន

(ត្រូវបានបញ្ជូនបន្តពី 温泉)

អុនសេន ជាភាសាជប៉ុន 温泉 ជាភាសាអង់គ្លេស Hot Spring។ អុនសេនជាភាសាជប៉ុនមានន័យថាអណ្តូងទឹកក្តៅ។​ អុនសេនសំដៅលើទឹកក្តៅធម្មជាតិដែលផុសពីក្នុងដី។ ជនជាតិជប៉ុននិយមងូតនិងចូលត្រាំអុនសេនដើម្បីឱ្យស្បែកស្អាត និងសុខភាពល្អ។ នៅប្រទេសជប៉ុន កន្លែងដែលមានអុនសេន គឺជាទីរមណីយដ្ឋានទេសចរណ៍ដ៏ពេញនិយមក្នុងចំនោមប្រជាជនក្នុងស្រុកក៏ដូចជាជនបរទេសដែលចូលមកទស្សនា​ប្រទេសនេះ។​ អុនសេនត្រូវបានចែកជា២ប្រភេទតាមប្រភពកំដៅរបស់វាគឺ

  1. អុនសេនប្រភេទភ្នំភ្លើង(火山性温泉) ដែលប្រភពកំដៅបានមកពីម៉ាក់ម៉ាភ្នំភ្លើងដែលនៅក្នុងជំរៅផ្ទៃដី
  2. អុនសេនប្រភេទមិនភ្នំភ្លើង(非火山性温泉) ដែលប្រភពកំដៅមិនទាក់ទងនឹងភ្នំភ្លើង
រូបសញ្ញាអុនសេននៅប្រទេសជប៉ុន

កំនរកំនើត

កែប្រែ
 
ស៊ុវ៉ាអុនសេននៅខេត្តណាហ្គាណុ

អុនសេនកើតឡើងដោយធម្មជាតិដោយទឹកក្តៅផុសចេញពីក្នុងដី និងដោយមនុស្សជីកចូលទៅក្នុងសសៃទឹកក្តៅក្នុងដី។ អុនសេនត្រូវបានចែកជា២ប្រភេទតាមប្រភពកំដៅរបស់វាគឺ

  1. អុនសេនប្រភេទភ្នំភ្លើង(火山性温泉) ដែលប្រភពកំដៅបានមកពីម៉ាក់ម៉ាភ្នំភ្លើងដែលនៅក្នុងជំរៅផ្ទៃដី
  2. អុនសេនប្រភេទមិនភ្នំភ្លើង(非火山性温泉) ដែលប្រភពកំដៅមិនទាក់ទងនឹងភ្នំភ្លើង

កន្លែងមានអុនសេនជាតំបន់ភ្នំភ្លើង ឬ នៅក្បែរនោះ។ ហេតុនេះហើយនៅក្នុងទឹកនោះសំបូរឧស្ម័នភ្នំភ្លើងដូចជា​ស៊ុលផួរ និងសារធាតុរ៉ែអំបិល។

អុនសេននៅលើពិភពលោក

កែប្រែ

អុនសេននៅប្រទេសជប៉ុន

កែប្រែ

ដោយសារប្រទេសជប៉ុនសំបូរភ្នំភ្លើង ប្រទេសនេះមានអុនសេនភាគច្រើនជាប្រភេទទី១។ នៅក្នុងរឿងព្រេងនិទាន ទេវកថា និងប្រវត្តិសាស្ត្រ បញ្ជាក់ថាជប៉ុនបានស្គាល់និងប្រើប្រាស់អុនសេនតាំងពីយូរយារណាស់មកហើយ។ ចាប់ពីសម័យអិដុ(江戸時代)(១៦០៣-១៨៦៨) អុនសេនបានក្លាយជាទីពេញនិយមសំរាប់ប្រជាជនទូទៅ។ សំរាប់ប្រជាជនទូទៅគេនិយមងូតនៅតាមអុនសេនផ្សេងៗគ្នាតាមរដូវ ក្នុងរូបភាពជាការបំបាត់ការនឿយហត់និងការព្យាបាលជំងឺ។ នៅសម័យមេជី(明治時代)(១៨៦៨-១៩១២) ឬសករាជពន្លឺ មានការសិក្សាតាមរបៀបវិទ្យាសាស្ត្រអំពីអុនសេនកាន់តែច្រើនឡើង។ ការរីកចំរើននៃការវិភាគសារធាតុគីមី និងវេជ្ជសាស្ត្រ បានបញ្ជាក់អំពីប្រសិទ្ឋភាពនៃការព្យាបាលជំងឺរបស់អុនសេន។​ជាលទ្ឋផល ចំនួនអ្នកប្រើប្រាស់អុនសេនមានការកើនឡើងជាលំដាប់។ នាពេលបច្ចុប្បន្នអុនសេនក្លាយជាគោលដៅទេសចរណ៍ដ៏ចំបង។ ហេតុនេះការស្រាវជ្រាវរុករកអុនសេនកើនឡើងទូទាំងប្រទេស រួមទាំងទីក្រុងធំៗដូចជាតូក្យូ ក៏ត្រូវបានគេស្ថាបនាអោយមានអុនសេនសាធារណៈដែរ។

អុនសេននៅអឺរ៉ុប

កែប្រែ

ខុសពីប្រទេសជប៉ុនដែលប្រើប្រាស់ទឹកអុនសេនសំរាប់ងូត នៅអឺរ៉ុបឯណោះវិញគេនិយមយកទឹកអុនសេនមកផឹក។ អឺរ៉ុបបានស្គាល់អុនសេនតាំងពីសតវត្សទៅ១៥ ប៉ុន្តែដោយអឺរ៉ុបមិនសូវមានភ្នំភ្លើង អុនសេននៅអឺរ៉ុបមានទំហំ​តូច មានទឹកតិចនិងមិនសូវក្តៅ។ នៅអឺរ៉ុបគេទទួលស្គាល់ថាការផឹកទឹករឹង(ទឹកអុនសេន) ការងូតទឹកក្តៅរួចម៉ាស្សា ជាសកម្មភាពនៃការព្យាបាលជំងឺ។ តំបន់នៅអឺរ៉ុបដែលមានអុនសេនល្បីៗមានដូចជានៅ ឆេកូ អង់គ្លេស ហុងគ្រី បែលហ្សីក អាលឺម៉ង់ និង អាយស្លេន ជាដើម។

អុនសេននៅអាមេរិក

កែប្រែ

អាមេរិកមានអុនសេនដោយកន្លែងតាមតំបន់ខ្សែក្រវាត់ភ្នំភ្លើង។ នៅឆ្នាំ ១៥៤១ ជនជាតិអេស្ប៉ាញបានរកឃើញ​អុនសេនដែលប្រើប្រាស់ដោយពួកជនជាតិដើមតាំងពីបុរាណ។ អុនសេននៅអាមេរិកមានទឹកច្រើនតែមិនសូវក្តៅ គេប្រើវាសំរាប់តែងូត ចំហុយខ្លួន(Sauna) និងម៉ាស្សា​ ជាដើម។

អុនសេននៅអូសេអានី

កែប្រែ

ប្រទេសណូវ៉ែលហ្សឺឡង់ ឬ ញូហ្សីឡេន សំបូរអុនសេនដោយសារវាមានភ្នំភ្លើងច្រើន។ គេនិយាយថាជនជាតិ​ដើមឈ្មោះ ម៉ាអូរីបានស្គាល់និងដឹងពីប្រសិទ្ឋភាពព្យាបាលជំងឺរបស់អុនសេន។ អុនសេននៅទីនោះត្រូវបានប្រើប្រាស់ដូចជាអាងហែលទឹក។

អុនសេននៅអាស៊ី

កែប្រែ

នៅប្រទេសកូរ៉េ គេមានទំលាប់ចូលត្រាំក្នុងអុនសេនដូចជប៉ុនដែរ។​ វប្បធម៌នេះត្រូវបាននាំមកដោយពួកទាហានជប៉ុន​សម័យសង្គ្រាមដែលបានរុករកអុនសេននៅឧបទ្វីបកូរ៉េ។ អុនសេននៅកូរ៉េមិនសូវមានទេ តែមានទឹកមានកំដៅក្តៅ។​

អុនសេននៅកម្ពុជា

កែប្រែ

​ដោសសារប្រទេសកម្ពុជាមិនមានភ្នំភ្លើង ការនិយាយថាកម្ពុជាមានអុនសេន អាចជារឿងចំលែកមួយ។ តាមពិតប្រទេសកម្ពុជាក៏មានអុនសេនដែរ នៅក្នុងខេត្តកំពង់ស្ពឺ ឈ្មោះថារមណីយដ្ឋានទេរទឹកពុះ។ នៅទីនោះមានទឹកក្តៅធម្មជាតិដែលមានកំដៅប្រហែល៨០អង្សា ផុះពីក្នុងដី។ ដោយសារប្រទេសកម្ពុជាជាប្រទេសក្តៅ ការងូតទឹកក្តៅមិនមែនជាការពេញនិយមទេ។ ម្យ៉ាងទៀត ដោយសារទឹកនោះក្តៅពេកនិងការភ័យក្លាចការមានសារធាតុពុលលាយឡំក្នុងទឹកនោះ។ ប្រសិនបើមានការសិក្សា​ល្អិតល្អន់ពីសារធាតុគីមីក្នុងទឹកនោះ អនាគតកម្ពុជាអាចមានអុនសេនសំរាប់ទាក់ទាញ​ភ្ញៀវបរទេសជប៉ុនជាមិនខាន។

ការប្រើប្រាស់អុនសេន

កែប្រែ

ប្រជាជនជប៉ុននិយមងូតនិងត្រាំទឹកក្តៅ ហេតុនេះអុនសេនបានក្លាយជាកន្លែងងូតទឹកទូទៅ។ នៅក្នុងសម័យដែលខ្វះចំនេះដឹងពីអនាម័យនិងការព្យាបាលជំងឺតាមរបៀបវិទ្យាសាស្ត្រ អុនសេនត្រូវបានប្រើប្រាស់​សំរាប់ព្យាបាលរបួសសើស្បែក និងជំងឺផ្សេងៗយ៉ាងមានប្រសិទ្ឋភាព។ មានរឿងដំនាលជាច្រើនអំពីសត្វមានរបួស​ដែលធ្លាក់ចូលទៅក្នុងអុនសេនហើយឆាប់ជាពីរបួសនៅពេលបន្ទាប់។ បច្ចុប្បន្នកន្លែងដែលមានអុនសេនតែងមាន ផ្ទះសំណាក់និងសណ្ឋាគារកកកុញ ព្រោះវាជាកន្លែងទេសចរនិងកំសាន្តសំរាប់ ដំនើរទស្សនកិច្ចសិក្សា និងការដើរលេងបញ្ចប់ឆ្នាំសិក្សារបស់សិស្សសាលា និងភ្ញៀវទេសចរទូទៅ។

បំនែងចែកអុនសេនតាមសារធាតុរ៉ែ

កែប្រែ

អុនសេនសាមញ្ញ

កែប្រែ

មានសារធាតុរ៉ែនិងឧស្ម័នលាយឡំតិចតួចបំផុត(ក្រោម១ក្រាមក្នុង១លីត្រ)។ ប្រតិកម្មជាមួយស្បែកតិចតួច។​ ថ្លាគ្មាន​ពណ៌ គ្មានក្លិន គ្មានរស់ជាតិ។ ព្យាបាលជំងឺទាក់ទងនិងសសៃប្រសាទ សាច់ដុំ សន្លាក់ ជាំ ថ្លោះគ្រេច អាការរងា និងបំបាត់ភាពនឿយហត់។ ពាក្យថាសាមញ្ញនេះមានន័យថា មានសារធាតុអុនសេនច្រើនប្រភេទក្នុងបរិមាណតិចតូច លាយឡំគ្នាក្នុងសមាមាត្រយ៉ាងល្អ។

អុនសេនស៊ុលផួរ

កែប្រែ

មានសារធាតុអ៊ីដ្រូសែនស៊ុលភីតយ៉ាងច្រើនលាយឡំ។មានក្លិចដូចពងមាន់ស្អុយ និងមានជាតិពុល។ មានប្រសិទ្ឋភាពបំបាត់មុន ស្បែកមានខ្លាញ់ច្រើន ជំងឺសើស្បែក ជំងឺទាក់ទងសន្លាក់ ក្អក រោគស្ត្រី ជាដើម។ វាមានប្រសិទ្ឋភាពផងដែរចំពោះជំងឺទឹកនោមផ្អែមដោយអ៊ីយ៉ុងស៊ុលផួរមាននាទីបង្កើនធាតុផ្សំអរម៉ូនអាំងស៊ុយលីន។​ ដោយសារវាមានជាតិពុល ការប្រើប្រាស់ត្រូវធ្វើដោយមានការណែនាំត្រឹមត្រូវពីគ្រូពេទ្យ។ ម្យ៉ាងទៀតសារធាតុអ៊ីដ្រូសែនស៊ុលភីដជាសារធាតុអាស៊ីត សូមប្រុងប្រយត័្នពេលចុះងួតដោយពាក់គ្រឿងអល្លង្កាជា​ពិសេសលោហៈធាតុប្រាក់។

អុនសេនអំបិល

កែប្រែ

សំបូរសារធាតុអំបិល ជាពិសេសគឺអំបិលសំល។ ក្នុង១លីត្រមានអំបិលលើសពី១ក្រាម។ មានប្រសិទ្ឋភាពចំពោះ​របួសសើស្បែក ជំងឺសើស្បែក ជាំ ថ្លោះគ្រេច ជំងឺសន្លាក់ សសៃឈាម។

អុនសេនដែក

កែប្រែ

សំបូរដែកកាបូណាត និងដែកស៊ុលផួរិច។ ដោយសារជាតិដែកមានប្រតិកម្មជាមួយខ្យល់ ទឹកនេះតែងមានពណ៌ច្រែស។ មានប្រសិទ្ឋភាពសំលាប់បាក់តេរី។

អុនសេនទង់ដែង-ដែក

កែប្រែ

សំបូរសារធាតុទង់ដែងនិងដែក។ មានពណ៌លឿង។​ មានប្រសិទ្ឋភាពសំរាប់ជំងឺទាក់ទងនឹងឈាមដូចជាជំងឺលើសឈាម

អុនសេនអាលុយមីញ៉ូម

កែប្រែ

សំបូរជាតិអាលុយមីញ៉ូម។

អុនសេនអាស៊ីត

កែប្រែ

មានសារធាតុស៊ុលផួរិចនិងក្លរួ ដែលជាសមាសធាតុអាស៊ីត(pH ក្រោម ៣)។ មានប្រតិកម្មខ្លាំង និងមានសមត្ថភាព​សំលាប់បាក់តេរីខ្ពស់។ មានប្រសិទ្ឋភាពចំពោះជំងឺសើស្បែក។

អុនសេនកាបូនឌីអុកស៊ីត

កែប្រែ

ថ្លាគ្មានពណ៌ សំបូរកាបូនឌីអុកស៊ីត។ មានប្រសិទ្ឋភាពធ្វើអោយសសៃឈាមដើរស្រួល និងព្យាបាលជំងឺបេះដូងនិងលើសឈាម។ មានផលមិនល្អចំពោះអ្នកមានជំងឺផ្លួវដង្ហើម។

 
វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង: