បាវ ដាយ
បាវ ដាយ (ភាសាវៀតណាម៖ Bảo Đại, ជឺហាន៖ 保大, ២២ តុលា ១៩១៣ – ៣១ កក្កដា ១៩៩៧)[២] ដោយមានព្រះនាមកំណើតថា ង្វៀន ហ្វ៊ូកវិញធ្វី (Nguyễn Phúc Vĩnh Thụy) ទ្រង់ជាព្រះចៅអធិរាជទី១៣ និងចុងក្រោយបង្អស់នៃរាជវង្សង្វៀន ពោលជាខ្សែរាជវង្សវៀតណាមចុងក្រោយបំផុត។[៣] ពីឆ្នាំ១៩២៦ ដល់ឆ្នាំ១៩៤៥ ព្រះអង្គគឺជាចៅអធិរាជនៃអណ្ណាម និងជាព្រះមហាក្សត្រនៃតុងកឹង ដែលកាលនោះសុទ្ធតែស្ថិតនៅក្រោមអាណាព្យាបាលភាពរបស់បារាំង។ ព្រះចៅបាវ ដាយបានឡើងសោយរាជ្យនៅក្នុងឆ្នាំ១៩៣២។
អធិរាជបាវ ដាយ 保大帝 | |||||
---|---|---|---|---|---|
ព្រះចៅអធិរាជនៃអានណាម និងចក្រភពវៀតណាម | |||||
រជ្ជកាល | ៨ មករា ១៩២៦ – ២៥ សីហា ១៩៤៥ | ||||
អង្គមុន | ខៃ ឌិញ | ||||
អង្គក្រោយ | របបរាជាធិបតេយ្យត្រូវបានលុបបំបាត់ចោល ហូ ជីមិញ (ជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម) | ||||
ព្រះប្រមុខរដ្ឋវៀតណាម | |||||
រជ្ជកាល | ១៣ មិថុនា ១៩៤៩ – ២៦ តុលា ១៩៥៦ | ||||
អង្គមុន | តំណែងត្រូវបានបង្កើត ង្វៀន វ៉ាន់ស៊ួន (ជាប្រមុខរដ្ឋាភិបាលមជ្ឈិមបណ្ដោះអាសន្ន) | ||||
អង្គក្រោយ | តំណែងត្រូវបានលុបបំបាត់ ង៉ូ ឌិញឌៀម (ជាប្រធានាធិបតីនៃសាធារណរដ្ឋវៀតណាម) | ||||
នាយករដ្ឋមន្ត្រីនៃរដ្ឋវៀតណាម | |||||
រជ្ជកាល | ១៤ កក្កដា ១៩៤៩ – ២១ មករា ១៩៥០ | ||||
អង្គមុន | តំណែងត្រូវបានបង្កើត | ||||
អង្គក្រោយ | ង្វៀន ហ្វាន់ឡុង | ||||
ទីប្រឹក្សាកំពូលរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម | |||||
រជ្ជកាល | ១០ កញ្ញា ១៩៤៥ – ១៦ មីនា ១៩៤៦ | ||||
អង្គមុន | តំណែងត្រូវបានបង្កើត | ||||
អង្គក្រោយ | តំណែងត្រូវបានលុបចោល | ||||
ប្រសូត | ង្វៀនហ្វុក វិញធុយ (阮福永瑞) ២២ តុលា ១៩១៣ វិមានស៊ួន-ចាន់-វីអ៊ែន, បុរីរាជាធិរាជហ៊ួអេ, សហភាពឥណ្ឌូចិន | ||||
សុគត | ៣១ កក្កដា ១៩៩៧ វ៉ាល់ដឺក្រាស, ប៉ារីស, បារាំង | ||||
ព្រះសុសាន | |||||
រាជពន្ធភាព | ណាម ហ្វឿង (អភិសេកឆ្នាំ១៩៣៤–១៩៦៣) ប៊ុយ ម៉ុកឌៀប ឡេធី ហ្វីអាញ់ គ្រីស្ទាន ប្លូក-កាសេណាក់ ម៉ូនិក ប៊ូដូត៍ (អភិសេកឆ្នាំ១៩៧២–១៩៩៧) | ||||
រាជបច្ឆាញាតិ | |||||
| |||||
វង្ស | ង្វៀន ហ្វុក | ||||
បិតា | ខៃ ឌិញ | ||||
មាតា | ហ័ង ធីគុ | ||||
សាសនា | លទ្ធិខុងជឺ ព្រះពុទ្ធសាសនាមហាយាន រ៉ូម៉ាំងកាតូលិក | ||||
ព្រះហត្ថលេខា |
ចក្រភពជប៉ុនបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋបាលបារាំងចេញពីឥណ្ឌូចិននៅអំឡុងខែមីនា ឆ្នាំ១៩៤៥ ហើយបានគ្រប់គ្រងប្រទេសវៀតណាមតាមរយៈស្ដេចបាវ ដាយ ដោយតម្លើងព្រះអង្គជាព្រះអធិរាជនៃចក្រភពវៀតណាម។ ទ្រង់បានដាក់រាជ្យនៅអំឡុងខែសីហា ឆ្នាំ១៩៤៥ នៅពេលដែលជប៉ុនទម្លាក់អាវុធចុះចាញ់សង្គ្រាមលោកលើកទី២។ ពីឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៥៥ បាវ ដាយបានបម្រើការជាប្រមុខរដ្ឋនៃរដ្ឋាភិបាលប្រឆាំងកុម្មុយនីស្តនៅវៀតណាមខាងត្បូង។ បាវ ដាយត្រូវបានប្រជាជនវៀតណាមទូទៅមើលឃើញថាជាមេដឹកនាំអាយ៉ងរបស់បារាំង ព្រោះមកពីព្រះអង្គមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសបារាំង ហើយតែងចំណាយពេលវេលាច្រើននៅក្រៅប្រទេស។ ទីបំផុត ព្រះអង្គត្រូវបានគេដកចេញពីអំណាចដោយលទ្ធផលប្រជាមតិក្នុងឆ្នាំ១៩៥៥ ដែលបានធ្វើឡើងដោយនាយករដ្ឋមន្ត្រីង៉ូ ឌិញឌៀម ជាមួយការគាំទ្រពីសហរដ្ឋអាមេរិក។
ឯកសារយោង
កែប្រែ- ↑ បាវ ដាយទ្រង់មានបុត្រាពីរអង្គ និងបុត្រីបីអង្គ នេះបើយោងទៅតាមពង្សាវតារនៃវង្សត្រកូលង្វៀន ហ្វុក។ ដោយមានតែព្រះរាជបុត្ររបស់ណាម ហ្វឿងប៉ុណ្ណោះដែលត្រូវបានគេរាយក្នុងបញ្ជី។ ដំណើរសោយទិវង្គតរបស់ព្រះអង្គដែលបានចុះផ្សាយនៅក្នុង The Independent បានឱ្យដឹងថាព្រះអង្គមានបុត្រាចំនួនពីរអង្គ និងបុត្រីចំនួនពីរអង្គដែរ ខណៈដែល New York Times បានចុះផ្សាយថា ទ្រង់មានវត្តមានបុត្រាពីរអង្គ និងបុត្រីបួនអង្គ។ (''Nguyễn Phúc tộc thế phả, 1995, p. 330).
- ↑ Philip Shenon (2 August 1997). "Bao Dai, 83, of Vietnam; Emperor and Bon Vivant". The New York Times: p. 1 10. https://www.nytimes.com/1997/08/02/world/bao-dai-83-of-vietnam-emperor-and-bon-vivant.html.
- ↑ Nghia M. Vo Saigon: A History 2011 – Page 277 "Bảo Đại was born in 1913, the 13th and last monarch of the Nguyễn dynasty. He ruled from 1926 to 1944 as emperor of Annam and emperor"
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |