អង្កត់ធ្នូ
(ត្រូវបានបញ្ជូនបន្តពី Chord)
អង្កត់ធ្នូនៃខ្សែកោងមួយគឺជាអង្កត់ដែលចុងសងខាងរបស់វាស្ថិតនៅលើខ្សែកោងនោះ។ បន្ទាត់សេកង់គឺជាបន្ទាត់បន្លាយនៃអង្កត់ធ្នូ។
លក្ខណៈអង្កត់ធ្នូរង្វង់៖
- អង្កត់ធ្នូពីរឬច្រើន មានចំងាយស្មើគ្នាពីផ្ចិត លុះត្រាតែពួកមានរង្វាស់ស្មើគ្នា។
- កន្លះបន្ទាត់ពុះមុំ (ឬកន្លះអង្កត់ពុះមុំ)ដែលកែងនឹងអង្កត់ធ្នូគឺកាត់តាមផ្ចិតនៃរង្វង់។
- អង្កត់ផ្ចិតគឺជាអង្កត់ធ្នូដែលវែងជាងគេនៃរង្វង់។
- ប្រសិនបើបន្ទាត់ (បន្ទាត់សេកង់) នៃអង្កត់ធ្នូ AB និង CD ប្រសព្វគ្នាត្រង់ចំនុច P នោះគេបានទំនាក់ទំនងរវាងរង្វាស់ប្រវែងរបស់ពួកវាផ្ទៀងផ្ទាត់៖
ផ្ទៃដែលកាត់ដោយអង្កត់ធ្នូហៅថាកំណាត់រង្វង់។
អង្កត់ធ្នូក្នុងត្រីកោណមាត្រ
កែប្រែអង្កត់ធ្នូត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងការវិវត្តន៍ដំបូងនៃត្រីកោណមាត្រ។ ក្នុងរូបខាងធ្វេង អនុគមន៍អង្កត់ធ្នូត្រូវបានគេកំនត់តាមធរណីមាត្រ។ អង្កត់ធ្នូនៃមុំមួយគឺជាប្រវែងនៃអង្កត់ធ្នូរវាងចំនុចពីរនៅលើរង្វង់ត្រីកោណមាត្រខ័ណ្ឌដោយមុំនោះ។ ដោយអោយមុំមួយស្មើនឹងសូន្យ គេអាចភ្ជាប់ទំនាក់ទំនងទៅនឹងអនុគមន៍ស៊ីនុសដូចខាងក្រោម៖
ដែល ហៅថាអនុគមន៍អង្កត់ធ្នូ។
ជំហានចុងក្រោយប្រើរូបមន្តកន្លះមុំ។ ត្រីកោណមាត្រទំនើបជាច្រើនត្រូវបានបង្កើតដោយយកអនុគមន៍ស៊ីនុសជាមូលដ្ឋាន។ ចំនែកឯត្រីកោណមាត្របុរាណវិញគឺយកអនុគមន៍អង្កត់ធ្នូជាគ្រឹះ។
ឈ្មោះ | ស៊ីនុស | អង្កត់ធ្នូ |
---|---|---|
ពីតាករ | ||
កន្លះមុំ |