កិងកិតសៈរាជ
ចៅកិងកិតសៈរាជ ( លាវ: ເຈົ້າກິງກິດສະຣາດ ; សោយទីវង្គតឆ្នាំ១៧១៣) ត្រូវបានគេស្គាល់ផងដែរថាជា កិតសៈរាជ គឺជាស្តេចនៃហ្លួងព្រះបាង ពី (ឆ្នាំ ១៧០៧–១៧១៣) ។ [១]
ចៅកិងកិតសៈរាជ ເຈົ້າກິງກິດສະຣາດ | |
---|---|
ស្តេចនៃហ្លួងព្រះបាង | |
ស្តេចហ្លួងព្រះបាង | |
រជ្ជកាល | ១៧០៧–១៧១៣ |
អង្គក្រោយ | អង្គខាំ |
ប្រសូត | ? |
សុគត | ១៧១៣ ហ្លួងព្រះបាង |
បិតា | ព្រះអង្គរាសាប៊ុត (ឥន្ទ្រាព្រហ្ម) |
មាតា | ព្រះនាង ចន្ទ្រាកុមារី |
កិតសៈរាជ គឺជាកូនប្រុសតែមួយគត់របស់ព្រះអង្គម្ចាស់រាសាប៊ុត ដែលជាអ្នកស្នងរាជ្យបន្តរបស់ស្តេចសុរិយវង្សា ។[ត្រូវការអំណះអំណាង] ព្រះអង្គម្ចាស់រាសាប៊ុត ត្រូវបានប្រហារជីវិតដោយសារអំពើផិតក្បត់ក្នុងឆ្នាំ១៧០០។ កិតសៈរាជ បានភៀសខ្លួនទៅ ជៀងរុង នៅស៊ិបសងបានា ។ [១]
លោកបានត្រឡប់មកវិញជាមួយបងប្អូនជីដូនមួយរបស់លោកឈ្មោះ អង្គខាំ ក្នុងឆ្នាំ១៧០៥។ លោកបានលើកទ័ព[ត្រូវការអំណះអំណាង] បណ្តេញអង្គលូ (ជ័យ អង្គវៀត) ដែលជាឧបរាជ តែងតាំងដោយជេដ្ឋាធិរាជទី២ (ជ័យ អង្គហ្វេ)[ត្រូវការអំណះអំណាង] ហើយបានដណ្តើមបានហ្លួងព្រះបាង ។ បន្ទាប់មកទ្រង់បានលើកទ័ពទៅក្រុងវៀងចន្ទន៍ ដើម្បីវាយលុកព្រះបាទជេដ្ឋាធិរាជ។ ជេដ្ឋាធិរាជបែរទៅនគរអយុធ្យា ដើម្បីសុំជំនួយ។ ព្រះបាទសុរិយ៉េនទ្រារាជធិបតី បានទទួលយកសំណើនោះ ហើយបញ្ជូនទ័ពសៀមទៅខាងជើង ហើយដាក់ការបែងចែកទឹកដីរវាងកងទ័ពដែលកំពុងធ្វើសង្គ្រាម។ [១] កិតសៈរាជ ឡើងសោយរាជ្យនៅឆ្នាំ១៧០៧ ដោយបានបង្កើតព្រះរាជាណាចក្រហ្លួងព្រះបាង និងបំបែកចេញពីលានជាង ទៅជាព្រះរាជាណាចក្រវៀងច័ន្ទ ។
កិតសៈរាជ សោយទិវង្គតនៅឆ្នាំ១៧១៣ ស្នងរាជ្យបន្តដោយបងប្អូនជីដូនមួយរបស់ព្រះអង្គគឺអង្គខាំ។
ឯកសារយោង
កែប្រែ- ↑ ១,០ ១,១ ១,២ Stuart-Fox, Martin. The Historical Dictionary of Laos (3rd រ.រ.). Scarecrow Press, Inc.. p. 166. ល.ស.ប.អ. 978-0-8108-5624-0. Cite error: Invalid
<ref>
tag; name "dictionary" defined multiple times with different content