ដំរីឯរាវ័ណ
ដំរីឯរាវ័ណ (អង់គ្លេស:Airavata - សំស្ក្រឹត:ऐरावत ) ដំរីក្បាលបី៖ ឈ្មោះជាផ្លូវការរបស់ដំរីនោះគឺឯរាវ័ណ ឬឰរាវណ អានថាអេរ៉ាវ៉ាន់ ជាឈ្មោះដំរីមានក្បាលបីជាព្រះទីន័ងព្រះឥន្រ្ទ។[១] នៅក្នុងសង្គមខ្មែរយើង យើងតែងហៅដំរីក្បាលបីនេះថា ដំរីសាមពាន់ ដោយសារមានរឿងនិទានពីដំរីក្បាលបីកណ្ដឹងសាមពាន់ ឬរឿងចៅសុទ្ធចៅសាត
ដំរីក្បាលបីក្នុងគតិព្រហ្មញ្ញសាសនា
កែប្រែនៅក្នុងព្រហ្មញ្ញសាសនា ប្រវត្តិនៃដំរីក្បាលបីនេះ គឺកើតចេញពីការកូរសមុទ្រទឹកដោះរវាងពួកអសុរៈ និងពួកទេវៈដើម្បីបានវត្ថុទិព្វចុងក្រោយគេគឺទឹកអម្រឹត។ នៅពេលដែលកូរសមុទ្រទឹកដោះនោះអស់ប្រមាណជាង១ពាន់ឆ្នាំនៃទេវស្ថាន មានវត្ថុទិព្វជាច្រើនបានកើតឡើងពីការកូរសមុទ្រនេះ ដែលក្នុងនោះមានសត្វដំរីក្បាលបី ហើយត្រូវបានព្រះឥន្រ្ទយកមកធ្វើជាយានជំនិះ។ នៅមានជំនឿព្រហ្មញ្ញសាសនាមួយទៀតទាក់ទងនឹងដំរីក្បាលបីនេះផងដែរ ដំរីនេះមានក្បាលបីដែលជាការបន្សំបញ្ចូលគ្នារវាងដំរីពិសិដ្ឋទាំងបីរបស់អង្គទេវៈត្រីមូត៌គឺព្រះសិវៈ ព្រះព្រហ្ម និងព្រះវិស្ណុ សម្រាប់ជាអំណោយដល់ព្រះឥន្រ្ទាធិរាជ។ ដំរីដែលជាអំណោយរបស់ព្រះសិវៈទៅដល់ព្រះឥន្រ្ទគឺមានឈ្មោះថា អេរ៉ាវាន់ រីឯដំរីអំណោយពីព្រះព្រហ្មមានឈ្មោះថា គីរីមេឃត្រៃតាយុ ហើយចំណែកឯអំណោយរបស់ព្រះវិស្នុគឺមានឈ្មោះថា ឯកទណ្ឌ។ ទាំងក្នុងរឿងទេវកថាមហាភារតយុទ្ធ និងរាមកេរ្តិ៍ គឺសុទ្ធតែមានវត្តមានរបស់ត្រីក្បាលបីទាំងអស់។
ដំរីក្បាលបីក្នុងគតិពុទ្ធសាសនា
កែប្រែដូចគ្នានឹងព្រហ្មញ្ញសាសនាដែរ នៅក្នុងព្រះពុទ្ធសាសនា ដំរីក្បាលបីនេះជាពាហនៈរបស់ព្រះឥន្រ្ទាធិរាជ។ ដំរីក្បាលបីនេះមិនមែនជាប្រភេទសត្វតិរច្ឆាននោះទេ ប៉ុន្តែគឺជាការនិមិត្តកាយរបស់ទេវបុត្រនៅក្នុងឋានតាវតឹង្ស ដូចនៅក្នុងគម្ពីរសារត្ថទីបនីដីកាភាគ ១។ ដំរីឯរាវណនេះ មានរូបកាយធំ ១៥០ យោជន៍, មានក្បាល ៣៣, ក្បាលនីមួយៗ មានភ្លុក ៧ រួមក្បាល ៣៣ មានភ្លុក ២៣១, ក្នុងភ្លុកនីមួយៗមានប្រវែង ៥០ យោជន៍, ក្នុងភ្លុកនីមួយៗមានស្រះបោក្ខរណី ៧ រួមភ្លុក ២៣១ មាន ស្រះបោក្ខរណី ១៦១៧, ក្នុងស្រះបោក្ខរណីនីមួយៗ មានគុម្ពឈូក ៧ ដូច្នេះក្នុងស្រះបោក្ខរណី ១៦១៧ ត្រូវមានគុម្ពឈូក ១១៣១៩, ក្នុងគុម្ពឈូកនីមួយៗ មានផ្កាឈូក ៧ សរុបផ្កាឈូកទាំងអស់មាន ៧៩២៣៣ ផ្កា, ក្នុងផ្កាឈូកនីមួយៗ មានត្របក ៧ សរុបត្របកផ្កាឈូកទាំងអស់មាន ៥៥៤៦៣១ ត្របក, ក្នុងស្រទាប់ត្របកផ្កាឈូកនីមួយៗមាន មានទេពធីតា ៧ អង្គ សរុបទេពធីតាទាំងអស់មាន ៣៨៨២៤១៧ អង្គ ទេពធីតាទាំងអស់នេះ កំពុងរាំច្រៀងថ្វាយ ព្រះឥន្ទ្រាធិរាជ ឬព្រះឥន្ទ្រាធិរាជទ្រង់ទតរបាំទៅតាមភ្លុកដំរី ២៣១ ដែលមាន ប្រវែង ៥០ យោជន៍នោះឯង ។ នៅលើខ្លួនដំរីឯរាវ័ណ ក្បាលដែលនៅត្រង់កណ្ដាលនោះ ឈ្មោះថា សុទស្សនៈ មានមណ្ឌបកម្ពស់ ១២ យោជន៍ ទទឹង ៥០ យោជន៍ ខាងក្នុងមណ្ឌបមានបល្ល័ង្កកែវមណីទទឹង ១ យោជន៍ ជាទីគង់ប្រថាប់របស់ព្រះឥន្ទ្រាធិរាជ នៅជុំវិញមណ្ឌបមានដោតទង់នៅជិតៗគ្នា ទង់មួយៗ ប្រវែង ១ យោជន៍ មានកណ្ដឹងស្លឹកពោធិ៍ចងព្យួរទុកនៅខាងចុងដង គ្រប់ៗដងទង់ ពេលណាត្រូវខ្យល់ បក់មានសំឡេងពីរោះ បីដូចជាសំឡេងពិណ ។
ដំរីក្បាលបីក្នុងប្រវត្តិសាស្រ្ត និងសិល្បៈខ្មែរ
កែប្រែសត្វដំរីនៅក្នុងប្រវត្តិសាស្រ្តខ្មែរ និងសិល្បៈខ្មែរគឺមានតាំងពីសម័យនគរភ្នំមកម្ល៉េះ។ តាមរយៈឯកសារប្រវត្តិសាស្រ្តជាពិសេសសិលាចារឹកតាំងពីសម័យបុរេអង្គរ នគរខ្មែរមានទីក្រុងមួយឈ្មោះថា វ្យាធបុរៈ ដែលមានន័យបុរីនៃអ្នកទម័កដំរី។ នៅក្នុងសម័យចេនឡាក៏មានវត្តមានរូបចម្លាក់ដំរីក្បាលបីនៅតាមបណ្តាប្រាសាទនានាផងដែរដូចជានៅលើផ្តែរ និងហោជាងនៃក្រុមប្រាសាទសំបូរព្រៃគុក។ រូបចម្លាក់តួដំរីទាំងមូលពីថ្មធម្មជាតិនៅក្នុងស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែងជាដើម។ ចូលមកដល់សម័យអង្គរចម្លាក់ពីដំរីក្បាលបីនេះកាន់តែពេញនិយមយ៉ាងខ្លាំងទាំងនៅអង្គរវត្ត អង្គរធំ លានជល់ដំរី ។ល។ នៅក្រោយសម័យអង្គរដំរីនៅតែមានតួនាទីក្នុងប្រវត្តិសាស្រ្តខ្មែរគ្រប់សម័យដូចជាសម័យព្រះអង្គចន្ទរាជានៃលង្វែក។ នៅសម័យឧដុង្គមានចេតីយ៍ដំរីសាមពាន់ដ៏ល្បីល្បាញមួយនៅលើភ្នំឧដុង្គដែលគេជឿថាជាស្នាព្រហស្ថរបស់ព្រះបាទជ័យជេដ្ឋាទី២ ក្នុងប្រមាណគ.ស១៦២៣។
-
ទង់របស់អាណាព្យាបាលបារាំងនៃប្រទេសឡាវ (1893–1952)
-
ព្រះរាជាណាចក្រឡាវ (1952–1975)
-
ព្រះរាជាណាចក្រឡាវ (1952–1975)
មើលផងដែរ
កែប្រែឯកសារយោង
កែប្រែវិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ដំរីឯរាវ័ណ(ដំរីក្បាលបី) |