របៀបត្បាញសូត្រ

កែប្រែ

ត្បាញសូត្រសុទ្ធដើរតួជាផ្នែកមួយនៃប្រវត្តិសាស្ត្រ និងក៏ជាផ្នែកមួយនៃវប្បធម៌រស់នៅក្នុង កម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ វាជាឯកសារដែលដកស្រង់ចេញពីខេត្តតាកែវ ដែលបានផលិតសូត្រចាប់តាំពីសម័យហ្វូណន។ ហើយសព្វថ្ងៃនេះតម្បាញសូត្រ និងផលិតផលសូត្រ មានសារៈសំខាន់សំរាប់ខេត្តប្រាំហើយសូត្រដែលមានការច្នៃម៉ូតដ៏ល្បី និងគុណភាព ខ្ពស់គឺមកពីខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពត។ ពីមុនអ្នកត្បាញសូត្រ ត្រូវបានទទួលកម្រៃ និងពាក់បានសម្រាប់តែពួកពូជពង្សស្តេច និងអ្នកវណ្ណៈខ្ពស់ តែសព្វថ្ងៃ នេះ តម្បាញសូត្រជាកេរមត៌កដែលបានប្រើប្រាស់ក្នុងពិធីរៀបមង្គលការ ពិធីបុណ្យសព និង ការរៀបចំតុបតែងប្រាសាទ។

សំពត់ហូល

កែប្រែ

វាយភណ្ឌជាតិបែបផែនខ្មែរគឺ វែហ្វធ៍អ៊ីកាត់ វាមានពីរប្រភេទគឺមួយគ្រឿងស្លៀកពាក់ ហៅថា សំពត់ហូល និងជារបៀបអ៊ីកាត់និងត្បាញជាក្រឡា។ សំពត់មានន័យថាសំពត់រុំ និងហូល មានន័យថាអ៊ីកាត់។ វាបានកកើតមកពីសំពត់រុំរបស់ប្រជាជនឥណ្ឌា ហើយក៏បានកែច្នៃបច្ចេកទេស និងរូបរាងជាច្រើនសតវត្ស ហើយក៏ក្លាយជាសិល្បៈខ្មែរមួយ។ អ៊ីកាត់ត្រូវបានជាបកភាសាខ្មែរថា អង្កៀតសំរាប់ទាញ និងចងខ្សែអំបោះជាមួយនឹងសរសៃសូត្រដើម្បីបង្កើតជាខ្សែសូត្រ មុននឹងត្បាញការរៀបចំម៉ូតគឺមិនដែលគូសវាសលើក្រដាស ប៉ុន្តែត្រូវចងដោយផ្ទាល់ក្នុងសូត្រ ដោយការចងចាំ។ រាល់ការត្បាញគឺធ្វើដោយស្ត្រី។ សំពត់ហូលបុរាណមានច្រើនជាង២០០ម៉ូត ដោយគ្រាន់តែចងពណ៌ចូលគ្នារវាង៣ទៅ៥ពណ៌សំខាន់ដូចជា៖ ពណ៌លឿង ក្រហម ខ្មៅ ទឹកប៊ិច និងពណ៌បៃតង។ សម័យដើមរុក្ខជាតិជាច្រើនត្រូវបានគេយកមកលាបពណ៌លើសូត្រ បុរាណខ្មែរជាមួយនឹងល័ក្តក្រហមដែលបានមកពីសត្វល្អិត និងពណ៌លឿង និងពណ៌បៃតង បានមកពីដើមស្រែងឆ្កែ និងពណ៌សទឹកប៊ិចមកពីដើមឆ្លុះ និងពណ៌ខ្មៅបានមកពីដើមស្លឹកកផ្លូរ។ វាយភណ្ឌជាតិខ្មែររួមមាន សំពត់ហូលប្រាំពណ៌ សំពត់ហូលពណ៌ សំពត់ហូលក្បិន សំពត់ហូលក្តង់។ ម៉ូតគឺ យកតាមគំរូដើមនិងលាយជាមួយ រូបក្បាច់សត្វនិងរុក្ខជាតិដូចជាផ្កា សត្វល្អិត និងកង្កែបជាដើម។ តាមរយៈការស្រាវជ្រាវបានបង្ហាញថាសំពត់ហូលធ្វើឡើងនៅក្នុង ស្រុកបាទី ស្រុកព្រៃកប្បាស និងស្រុកសំរោង ក្នុងខេត្តតាកែវ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង និង ភូមិចាមជាច្រើនដូចជានៅខេត្តកំពង់ចាមបាដានគឺជា រូបភាពអ៊ីកាត់ជាមួយនិងម៉ូតក្បាច់ ដើមរបស់អ្នកកាន់សាសនាព្រះពុទ្ធ និងក៏ត្រូវបានតាំងលំអសម្រាប់ពិធីបុណ្យសាសនា និងពិធីមង្គលការជាដើម។

សំពត់ផាមួង

កែប្រែ

ទម្រង់មួយបែបផ្សេងទៀតនៃវាយភ័ណ្ឌប្រពៃណីរបស់ខ្មែរគឺ សំពត់ផាមួង។ ផាមួងដែលគេប្រើ សព្វថ្ងៃមាន៥២ពណ៌។ ផាមួងចរបាប់ ជាប្រភេទក្រណាត់សំពត់មួយបែបដ៏ប្រណីតជាងគេបំផុត នាពេលបច្ចុប្បន្នដោយគេប្រើម្ជុល ដែលប្រើខ្សែចាប់ពី២២ឡើងទៅ មាននៅភូមិព្រែកតាកូវ និងភូមិព្រែកថាង ស្ថិតនៅក្នុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្បែររាជធានីភ្នំពេញ។ ប្រភេទសំពត់ដ៏ទៃផ្សេងទៀតដូចជា៖ របាក់ ចរកង អន្លូញ កានែល និងបានទុក ផលិតនៅ ខេត្តកំពត និងខេត្តកណ្តាល។ សំពត់ទាំងនេះត្រូវបានគេប្រើក្នុងពិធីរៀបអាពាហ៍ពិពាហ៍ និង ពិធីសំខាន់ៗផ្សេងទៀត។ កំណាត់សូត្រពណ៌លឿងរបស់ខ្មែរ ត្រូវបានគេស្គាល់នូវគុណភាព ដ៏ល្អរបស់ខ្លួន នៅក្នុងតំបន់ និងមកពីខេត្តកំពត និងតាកែវ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសកម្ពុជា បាននាំនូវអំបោះសូត្រពីប្រទេសវៀតណាម។ នៅពេលដែលប្រទេសកម្ពុជា ទទួលបានសន្តិភាពឡើងវិញហើយ ប្រជាជនកម្ពុជាអាចមានលទ្ធភាពធ្វើអោយប្រសើរឡើង នូវជីវភាពរស់នៅរបស់ខ្លួននោះមានការកើនឡើងគួរឱ្យកត់សម្គាល់នូវតំរូវការសូត្រ ពីព្រោះ តម្លៃនៃសូត្រដែលនាំចូលពីបរទេសកើនឡើងលើសប៉ុន្មានឆ្នាំមុន ធ្វើឱ្យការផលិតសូត្រនៅក្នុង ស្រុកនាសព្វថ្ងៃនេះកំពុងរស់ឡើងវិញ ហេតុដូច្នេះហើយ ស្ត្រីអាចផ្គត់ផ្គង់ប្រាក់ចំណូលរបស់ គេសិក្សាអំពីមុខជំនាញជាប្រពៃណីនេះ។ បច្ចេកទេសត្រូវបានធ្វើឱ្យប្រសើរឡើងជាមួយនិង កិច្ចខិតខំប្រឹងប្រែងទាំងឡាយដើម្បីដាំដើមមន ការប្រើប្រាស់នូវវិធីជ្រលក់ពណ៌តាមបែប ធម្មជាតិព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវគុណភាពរបស់សូត្រដង្កូវនាងសម្រាប់ការផលិត។ បច្ចេកវិទ្យាថ្មីៗដូចជា៖ កីត្បាញ ត្រែងលោហធាតុ និងស៊ុំត្រូវបានគេបង្ហាត់បង្ហាញរួមជាមួយ និងបច្ចេកទេសថ្មីៗនានា ក្នុងការប្រើប្រាស់ថ្នាំជ្រលក់ និងសរសៃសូត្រដែលមានគុណភាព ខ្ពស់ត្រូវបានឧបត្ថម្ភគាំទ្រពីការប្រឹងប្រែងរបស់អង្គការក្រៅរដ្ឋាភិបាលផ្សេងៗ៕

ប្រភព

កែប្រែ