វត្ត គឺជាទីកន្លែងសម្រាប់គោរពបូជា ជាកន្លែងសម្រាប់ព្រះសង្ឃគង់នៅ។ វត្តអារាមមានន័យថាជាទីរីករាយ ។[១] វត្តអារាម គឺជាប្រភេទនៃទីកន្លែងនៃប្រាសាទ ដែរបូជានូវ​ព្រះពុទ្ធ​សាសនា និង​ប្រាសាទ​ព្រហ្មញ្ញសាសនា​ដែរយើងហៅថាវត្តអារាមហើយក៏ស្ថិតនៅ​ក្នុង​ ប្រទេស​កម្ពុជា ប្រទេសឡាវ រដ្ឋសានខាងកើត ខេត្តយូណាន និង ប្រទេសថៃវត្ត គឺជាទីដែលមានវត្តប្រតិបត្តិ អាវាសឬអារាមជាទីនៅអាស្រ័យរបស់ពួកសមណៈ[២]ពាក្យនេះមានអត្ថន័យខុសៗគ្នាតាមតំបន់នីមួយៗ ជួនកាលសំដៅទៅលើប្រភេទជាក់លាក់នៃប្រាសាទដែលទទួលស្គាល់ដោយរដ្ឋាភិបាល ឬប្រាសាទធំៗ ពេលខ្លះសំដៅទៅលើប្រាសាទពុទ្ធសាសនា ឬព្រាហ្មណ៍ណាមួយ។ ឧ.ទា ប្រាសាទអង្គរវត្ត ។

វត្តព្រះកែវមរតក
វត្តភ្នំ

តួនាទីរបស់វត្តអារាម កែប្រែ

វត្តអារាមគឺជាឬសគល់នៃព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា វត្តអារាមជាទីកន្លែងស្ងប់ស្ងាត់ត្រជាក់ត្រជុំជាឧទ្យានប្រកបដោយប្រឹក្សានិងជាទីស្នាក់អាស្រ័យរបស់អ្នកបួសដើម្បីកាត់ផ្ដាច់ការជំពាក់និងជីវភាពរស់នៅរបស់មនុស្សនិងជាកន្លែងសក្ការៈបូជា។ វត្តអារាមមានតួនាទីសំខាន់ៗដូចជា:

• ជាកន្លែងស្ងប់រំងាប់ចិត្តឲ្យផុតពីកង្វល់ក្នុងជីវិត

• កន្លែងបណ្ដុំសីលធម៌ គុណធម៌ និង បណ្ដុះបណ្ដានៃបុណ្យកុសល

• ជាមន្ទីរពេទ្យសម្រាប់ព្យាបាលខាងផ្លូវចិត្តរបស់ពួកបរិស័ទនិងប្រជាជន

• ជាឃ្លាំងចំណេះដឹង ជាបណ្ណាល័យ ជាសារមន្ទីរនៃវប្បធម៌អក្សរសាស្ត្រជាតិ

• ជាកន្លែងអប់រំខាងវិជ្ជាជីវៈផ្សេងៗ

• កន្លែងជ្រកកោនរស់នៅរបស់អ្នកក្រទុរគត សិស្សនិស្សិតដែលត្រូវបន្តការសិក្សា។

ឈ្មោះ កែប្រែ

ប្រវត្តិសាស្ត្រ កែប្រែ

ឯកសារយោង កែប្រែ

  1. ដកស្រង់ចេញពីសៀវភៅសីលធម៌ពលរដ្ឋថ្នាក់ទី១១ ទំព័រទី៦៨
  2. ដកស្រង់ពីវចនានុក្រមខ្មែរ