នគររាជសីមា
នគររាជសីមា (ថៃ: นครราชสีมา, ត្រូវបញ្ចេញសំឡេង [náʔkʰɔːn râːt.tɕʰa.sǐː.maː]) គឺជាទេសបាលនគរ (ទីក្រុង) នៅភាគឦសាននៃប្រទេសថៃនិងផ្លូវចូលទៅឦសាន ។ វាគឺជាទីរួមចង្វាតនគររាជសីមា និងស្រុកនគររាជសីមា ។ កាលពីថ្ងៃ១៦សីហា២០១០ [១] តំបន់ក្រុងមានប្រជាជន១៤២,៦៤៥ ។
ទេសបាលនគរក៏ត្រូវបានគេស្គាល់ជាសាមញ្ញថាជា គោរាជ (រ.ប.ទ.ថ. គោរាជ, โคราช), គឺជាកំណែខ្លីនៃឈ្មោះពេញ ។ វាមានទីតាំងស្ថិតនៅមាត់ច្រកនៃខ្ពង់រាបគោរាជ និងបានកត់ចំណាំជាប្រវត្តិសាស្ត្រតាមព្រំដែនរវាងទឹកដីឡាវនិងសៀម ក៏ប៉ុន្តែឥឡូវត្រូវបានចាត់ទុកថាជាផ្លូវចូលទៅកាន់ភាគឦសាន (ឥសាន) ។ ទីតាំងភូមិសាស្ត្រគឺ 14°58.5′N 102°6′E / 14.9750°N 102.100°ECoordinates: 14°58.5′N 102°6′E / 14.9750°N 102.100°E។
នគររាជសីមាក៏នៅកណ្ដាលនៃតំបន់ទីក្រុងមេនគររាជសីមា ។
ប្រវត្តិសាស្ត្រ
កែប្រែភស្តុតាងបុរាណវិទ្យាផ្ដល់ព័ត៌មានថាមានទីប្រជុំជនពីរដែលក្រោយមកបានប្រែឈ្មោះថា សីមា និង នគរាជ ដែលថ្មីៗនេះគឺនៅក្នុងស្រុកស៊ុងណឺន ៣២ គ.ម. ខាងលិចនៃនគររាជសីមាសម័យបច្ចុប្បន្ននេះ (គោរាជ) ។ នគរ មានន័យថា ធានី, ក្រុង, បុរី, រាជ មានន័យថា ស្ដេច, ក្សត្រិយ រឺ រដ្ឋ, រាស្ត្រ ជាភាសាហិណ្ឌី ។ សូមមើលផងដែរ បៃសីមា ។
កាលពីមុនមកទល់នឹងសតវត្សទីដប់បួន តំបន់នគររាជសីមាគឺស្ថិតនៅក្រោមអធិរាជ្យភាពរបស់អធិរាជាណាចក្រខ្មែរ (ដែលគេស្គាល់ជាភាសាខ្មែរថា នគររាជសីមា/នគររាជបុរី និងគោរាជ) កាលណោះដែលទីប្រជុំជនមួយទៀតនៅភាគខាងជើង គឺពិមាយ ក៏កាន់តែសំខាន់ដូចគ្នាដែរ ។
ព្រះនារាយណ៍ ស្ដេចនៃអយុធ្យាចាប់ពី១៦៥៦ដល់១៦៨៨ បានចេញរាជបញ្ជាអោយសាងទីក្រុងថ្មី ប្រើដើម្បីជាតំបន់ការពារនៅជាយដែនភាគឦសាននៃអយុធ្យា ។ នគររាជសីមាត្រូវបានវែកញែកជាបន្តបន្ទាប់ក្នុងរាជពង្សាវតាសៀម និងឯកសារនីត្យានុកូលភាពខ្លះថាជាទីក្រុង 'លំដាប់ថ្នាក់ទីពីរ' នៃនគរ ។ អភិបាលម្នាក់ត្រូវបានឈរឈ្មោះដែលជាអ្នកបានគ្រប់គ្រងទីក្រុងនេះជារាជវង្ស (សន្តតិវង្ស)មួយ ។
ជាលទ្ធផលនៃដំណាក់កាលចុងក្រោយនៃនគរអយុធ្យាដែលបានបញ្ចប់ជាមួយ ការបំផ្លិចបំផ្លាញទាំងស្រុងដោយពួកភូមានៅឆ្នាំ១៩៧៦ ព្រះអង្គម្ចាស់ថេពពីពិត ព្រះរាជបុត្រនៃព្រះបាទបរមកោដ្ឋ បានប៉ុនប៉ងលើកព្រះអង្គឯងឡើងជាអ្នកគ្រប់គ្រងពិមាយ ដែលក្ដោបក្ដាប់ឥទ្ធិពលលើ គោរាជ និងខេត្តភាគខាងកើតផ្សេងៗទៀត ។ ព្រះចៅតាក់ស៊ិននៃអ្នកស្នងរាជ្យបន្ត នគរធនបុរី (១៧៦៨-១៧៨២)បានបញ្ជូនមេទ័ពពីររូបរបស់ទ្រង់ គឺបងប្អូន ថោងដួង និងប៊ូនម៉ាទៅកម្ចាត់ព្រះអង្គម្ចាស់ ដែលទ្រង់ក្រោយមកទៀតត្រូវប្រហារជីវិតនៅឆ្នាំ១៧៦៨ ។ ថោងដួងបានក្លាយជាព្រះបាទរាមាទីមួយនៃនគរនៅឆ្នាំ១៧៨២ ហើយគោរាជបានក្លាយជាតំបន់ការពារយុទ្ធសាស្ត្រតាម ជាយដែនភាគឦសានត្រួតពិនិត្យពួករដ្ឋសួយឡាវនិងខ្មែរ ។
នៅឆ្នាំ១៨២៦ ស្ដេចវាំងចន្ទន៍ចៅអនុវង្សបានសង្កេតឃើញថាសៀមពេលនោះបានចុះអន់ខ្សោយ ហើយក៏បានវាយប្រហារគោរាជនៅក្នុងឧទ្ទាមកម្មឡាវប្រឆាំងនឹងព្រះបាទរាមាទី៣ដែលបានខឹងសម្បាលអស់រយៈពេលពីរឆ្នាំហើយ ។[២] លោកស្រីម្ចាស់ម៉ូ ប្រពន្ធនៃអភិបាលរងនៅពេលនោះ ត្រូវបានគេគោរពសរសើរជាមួយការរំដោះទីក្រុងពីកងទ័ពអនុវង្ស ហើយនិងត្រូវបានផ្ដល់កិត្តិយសជាមួយរូបសំណាកនៅចំកណ្ដាលនៃដើមក្រុងគោរាជ ។ កាលពីមុន ទីប្រជុំជនមានជញ្ជាំងនៅខាងកើតនៃបូជនីយដ្ឋានត្រូវបានរចនានិងកសាងឡើងដោយវិស្វករបារាំងម្នាក់ដែលត្រូវគេជឿថាជាមនុស្សម្នាក់ដែលបានសាងរាជវាំងនារាយណ៍មហារាជនៅលវបុរី (លពបុរី) ។ ការរចនាតាមបែបបារាំងឆ្លុះបញ្ចាំងជាប្រព័ន្ធគូរទឹកដែលព័ទ្ធជុំវិញភាគខាងក្នុងបំផុតនៃទីក្រុង ។
នគររាជសីមាបានបន្តក្លាយជាមជ្ឈមណ្ឌលនយោបាយនិងសេដ្ឋកិច្ចដ៏សំខាន់មួយនៅតំបន់ឦសានក្រោមកំណែទម្រង់រដ្ឋបាលមណ្ឌលនៅចុងសតវត្សទីដប់ប្រាំបួន ។ នៅ ខែវិច្ឆិកា ឆ្នាំ១៩០០ ផ្លូវដែករាជរដ្ឋសៀមបានចាប់ផ្ដើមដំណើរការខ្សែនគររាជសីមាចាប់ពីបាងកករួមជាមួយនិងស្ថានីយគោរាជជាចុងផ្លូវរបស់ខ្លួន ។ ខ្សែពីឧប្បលរាជធានីទៅកាន់ទីប្រជុំជនវារិនបានបើកសម្ភោធនៅថ្ងៃ១វិច្ឆិកា១៩២២ ។ ។ ជុំថ្នល់ជីរៈទៅកាន់ខនកែនបានសម្ភោធនៅថ្ងៃ១មេសា១៩៣៣ ។ ស្ថានីយគោរាជត្រូវបានប្ដូរទៅកាន់ស្ថានីយផ្លូវដែកនគររាជសីមានៅឆ្នាំ១៩៣៤ ។
នៅខែតុលា១៩៣៣ បន្ទាប់ពីបដិវត្តន៍សៀម១៩៣២បានបញ្ចប់រាជាធិបតេយ្យផ្ដាច់ការ ទីក្រុងបានក្លាយជាទីបញ្ជាការនៃឧទ្ទាមកម្មបវរតេជៈ ការបះឡើងមិនបានសម្រេចប្រឆាំងនឹងរដ្ឋាភិបាលថ្មីនៅបាងកក ។
នៅខែមេសា១៩៨១កំឡុងរដ្ឋប្រហារប៉ុនប៉ងមួយផ្សេងទៀត រដ្ឋាភិបាលរួមជាមួយគ្រួសាររាជវង្ស បានធ្វើការភៀសខ្លួនទៅនៅគោរាជ ។
ចាប់ពីឆ្នាំ១៩៦២-១៩៧៦ មូលដ្ឋានព្រះរាជទ័ពអាកាសថៃគោរាជគឺត្រូវបានទទួលជាភាគផ្សំនៃព្រះរាជកងទ័ពអាកាសថៃ កងទ័ពអាកាសសហរដ្ឋ និងភាគផ្សំមួយនៃព្រះរាជកងទ័ពអាកាសស្រុកហ្សេថ្មី (រ.ក.អ.ហ.ថ.) ។ បន្ទាប់ពីការដកទ័ពថយរបស់ស.រ.នៅឆ្នាំ១៩៧៦ កងទ័ពអាកាសថៃបានក្ដោបក្ដាប់អំណាចពេញទី ។ កំឡុងទសវត្ស១៩៨០ និងដើមទសវត្ស១៩៩០ វាលយន្តហោះត្រូវបានដំណើរការចូលរួមជាអាកាសយានដ្ឋានស៊ីវិលសម្រាប់នគររាជសីមា ។ នេះត្រូវបានបញ្ចប់ជាមួយការសម្ភោធនូវអាកាសយានដ្ឋាននគររាជសីមានៅដើមទសវត្ស១៩៩០ ។
ដំណឹកជញ្ជូន
កែប្រែនគររាជសីមាត្រូវបានភ្ជាប់ជាមួយនិងខ្សែផ្លូវដែកភាគឦសាន ដោយភ្ជាប់បាងកកជាមួយនិងឧប្បលរាជធានី និងណងខាយ ។ ក៏ភ្ជាប់ទីក្រុងនេះដែរគឺថ្នល់មិត្តភាព (ផ្លូវថៃលេខ២) ។ ២៦ គ.ម.ខាងកើតទីក្រុងគឺជាអាកាសយានដ្ឋាននគររាជសីមា ។
កាលពីថ្ងៃ៣០វិច្ឆិកា២០០៦ អាកាសយានដ្ឋាននេះមិនបានកាន់កាប់ចរាចរណ៍របស់អ្នកដំណើរទេ ហើយនិងការបញ្ជូនឥវ៉ាន់មិនត្រូវបានឃើញជាលទ្ធភាពពាណិជ្ជកម្មសំខាន់អ្វីដែរ ។ សេវាអ្នកដំណើរត្រូវបានគេប៉ុនប៉ងជាច្រើនលើកជាមួយការបរាជ័យខាងហិរញ្ញវត្ថុ (តម្លៃគឺទាបស្មើ៩៩បាតដើម្បីហោះហើរទៅបាងកក) ពួករដ្ឋអំណាចនៅតែកំពុងពិភាក្សាលើមធ្យោបាយជាច្រើនដើម្បីបង្កើតការវិនិយោគទុនជាង៤០០លានបាតអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅដោយការប្រថុយប្រថានចំណាយ ។ ហ៊ែភ្ភីអ៊ាំរ (HPY) បានចេញផែនការដើម្បហោះហើរពីនគររាជសីមាទៅឆៀងម៉ៃ និងបាងកកជាមួយនិងសាអាប៣៤០សាងដោយស៊ុយអ៊ែតមាន៣៣កៅអី ជាមួយសេវាជាច្រើនដែលបម្រុងចាប់ផ្ដើមនៅថ្ងៃ១៩សីហា២០១០ទំព័រគំរូ:C, ដូចគ្នានៅឆ្នាំ២០១២ យ៉ាងណាៗ ក៏នៅតែគ្មានការដំណើរការសេវាយន្តហោះដែលបានកំណត់ពេលពីអាកាសយានដ្ឋាននេះឡើយ ។[៣]
ចំណុចចាប់អារម្មណ៍សំខាន់ៗ
កែប្រែ- ព្រះរាជមូលដ្ឋានទ័ពអាកាសថៃគោរាជត្រូវបានប្រើប្រាស់ដោយកងទ័ពអាកាសសហរដ្ឋកំឡុងសង្គ្រាមវៀតណាម ។ ដែលមានទីតាំងប្រហែល៨ គ.ម.ភាគខាងត្បូងនៃទីក្រុងនេះ ។
- សួនសត្វគោរាជ - គឺជាសួនលំដាប់ថ្នាក់ទីមួយ ។ តម្លៃចូល៧០បាតសម្រាប់ជនជាតិថៃ ១០០បាតសម្រាប់ទេសចរបរទេស ។[៤] សួនសត្វនេះមានទីតាំងស្ថិតនៅប្រហែល១៣ គ.ម.ខាងត្បូងទីក្រុងតាមផ្លូវធំ៣០៤ ។
- បូជនីយដ្ឋានទាវសុរនារី - កន្លែងនេះគឺនៅក្រោមនវកម្មឡើងវិញថ្មីៗនេះ ។ រូបសំណាករបស់លោកស្រីម្ចាស់ម៉ូខ្លួនឯងគឺនៅនឹងកន្លែង និងពួកអ្នកលក់ដូរតាមចិញ្ចើមថ្នល់ថ្វាយផ្កានិងធូប ។ល។ ដែលថ្មីៗនៅជិតក្បែរក្នុងតូបបណ្ដោះអាសន្ននានា ។
- វត្តសាលាឡយ
- អាគារកីឡាអនុស្សាវរីយថ្ងៃចម្រើនព្រះជន្មទី៨០ព្រះករុណាទី៥ធ្នូ២០០៧គឺជាកីឡាមណ្ឌលប្រើច្រើនយ៉ាងនៅនគររាជសីមា ស្រុកថៃ ដែលត្រូវបានសាងហើយនៅឆ្នាំ២០០៧ ។ ដែលត្រូវបានប្រើសម្រាប់ព្រឹត្តិការណ៍រត់លោតនិងទីលានកីឡា ការប្រកួតបាល់ទាត់និងបានទទួលស្វាគមន៍ការប្រារព្ធបើកនិងបិទសម្រាប់ល្បែងកីឡាអាស៊ីអាគ្នេយ៍២០០៧ ។ នៅឆ្នាំ២០០៨ ក.ប.នគររាជសីមា គឺជាក្រុមបាល់ទាត់តែមួយគត់នៃទីក្រុងនេះ បានរើទៅក្នុងកីឡាមណ្ឌលនេះ ។
គោរាជកំពុងទាក់ទាញពួកជនបរទេសកាន់តែកើនឡើងជាងប្រាំឆ្នាំចុងក្រោយនេះ ជាមួយចំនួនដែលកំពុងតែកើនឡើងភាគច្រើនពីអាមេរិកខាងជើង និងអឺរ៉ុបដែលផ្លាស់ទីមកកាន់ខេត្តនេះ ។ នៅតែជនបទដដែល ដែលមានតម្លៃស្នាក់នៅនិងដីថោកៗ ហើយខេត្តនេះតាំងនៅត្រឹមតែការបើកបរបីម៉ោងប៉ុណ្ណោះពីបាងកក (តាមឡានក្រុង រឺ រថភ្លើង) ហើយក៏ជាច្រកផ្លូវទៅកាន់ឦសានដែលជាឈ្មោះហៅក្រៅដែលគេបានប្រាប់ គោរាជភ្ជាប់ចង្វាតថៃឦ.១៨ផ្សេងៗជាមួយតំបន់កណ្ដាលដោយផ្លូវដែកនិងផ្លូវធំ ។
អាកាសធាតុ
កែប្រែជាទូទៅមានរដូវបីនៅក្នុងតំបន់នេះ: ប្រាំង (កុម្ភៈ - ឧសភា) វស្សា (ឧសភា - តុលា) រងារ (តុលា - កុម្ភៈ) ។ នៅក្នុងរដូវត្រជាក់ សីតុណ្ហភាពនៅគោរាជកណ្ដាលនឹងធ្លាក់រហូតដល់ប្រហែល ៦០ អង្សារF (៨.៥អង្សារC) និងនៅតំបន់ជន់បទ ចុះដល់៥០ (-១.៥)កម្រិតទាប ។
ទិន្នន័យអាកាសធាតុសំរាប់ នគររាជសីមា | |||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
ខែ | មករ | កុម | មីន | មេស | ឧសភ | មិថ | កក្ក | សីហ | កញ្ញ | តុល | វិច | ធ្នូ | ឆ្នាំ |
មធ្យមភាគ ខ្ពស់ °C (°F) |
30.9 (87.6) |
33.6 (92.5) |
35.8 (96.4) |
36.6 (97.9) |
35.1 (95.2) |
34.4 (93.9) |
33.9 (93) |
33.2 (91.8) |
32.2 (90) |
30.9 (87.6) |
29.7 (85.5) |
29.1 (84.4) |
33.0 (91.4) |
មធ្យម ប្រចាំថ្ងៃ °C (°F) |
24.4 (75.9) |
27.1 (80.8) |
29.3 (84.7) |
30.6 (87.1) |
29.9 (85.8) |
29.6 (85.3) |
29.1 (84.4) |
28.7 (83.7) |
28.0 (82.4) |
26.9 (80.4) |
25.1 (77.2) |
23.4 (74.1) |
27.67 (81.82) |
មធ្យមភាគទាប °C (°F) | 17.9 (64.2) |
20.5 (68.9) |
22.8 (73) |
24.5 (76.1) |
24.7 (76.5) |
24.8 (76.6) |
24.3 (75.7) |
24.2 (75.6) |
23.7 (74.7) |
22.9 (73.2) |
20.5 (68.9) |
17.6 (63.7) |
22.4 (72.3) |
Average precipitation mm (inches) | 5.9 (0.232) |
17.8 (0.701) |
37.1 (1.461) |
63.5 (2.5) |
140.5 (5.531) |
108.3 (4.264) |
113.7 (4.476) |
146.2 (5.756) |
221.6 (8.724) |
143.4 (5.646) |
27.3 (1.075) |
18.3 (0.72) |
១០៤៤ (៤១.១០២) |
Average precipitation days | 0.9 | 2.2 | 5.1 | 7.7 | 13.8 | 13.3 | 13.5 | 16.4 | 18.1 | 12.2 | 4.0 | 0.7 | 107.9 |
មធ្យមប្រចាំខែ ម៉ោងមានពន្លឺថ្ងៃ | 285.2 | 248.6 | 254.2 | 249.0 | 238.7 | 210.0 | 195.3 | 186.0 | 168.0 | 232.5 | 258.0 | 282.1 | ២៨០៧.៦ |
ប្រភព #១: សេវាព័ត៌មានធាតុអាកាសពិភពលោក [៥] | |||||||||||||
ប្រភព #២: ឱលោកនដ្ឋានហុងកុង ។[៦] |
ការអប់រំ
កែប្រែសាកលវិទ្យាល័យ (មហាវិទ្យាល័យ)
កែប្រែមានមហាវិទ្យាល័យ៤នៅក្នុងតំបន់នេះ ។
- មហាវិទ្យាល័យបច្ចេកវិទ្យាសុរនារី
- មហាវិទ្យាល័យរាជបាទនគររាជសីមា
- មហាវិទ្យាល័យបច្ចេកវិទ្យារាជមង្គលឦសាន
- មហាវិទ្យាល័យវឞ៍ឆាលិតកុល
សាលារៀន (រោងរៀន)
កែប្រែសាលាបឋមសិក្សា
កែប្រែ- រោងរៀនរួមមិត្ត
- រោងរៀនសុខនារី
- រោងរៀនអនុបាលនគររាជសីមា
- រោងរៀនវត្តសាកែវ
- រោងរៀនមឿងនគររាជសីមា
វិទ្យាល័យ
កែប្រែសុខូបត្ថម្ភវត្ថុ
កែប្រែមន្ទីរពេទ្យ (រោងព្យាបាល)
កែប្រែ- រោងព្យាបាលផ្វតសុរនារី
- រោងព្យាបាលសន្តម៉ារី
- រោងព្យាបាលអនុស្សាវរីយគោរាជ
- រោងព្យាបាលបាងកករាជសីមា
- រោងព្យាបាលផូផាត់
- រោងព្យាបាលមហារាជនគររាជសីមា
- រោងព្យាបាលដឹហ្គោលដឹនហ្គេត
សណ្ឋាគារ
កែប្រែ- សណ្ឋាគារបិស្ថ៍
- សណ្ឋាគារសីមាធានី
- សណ្ឋាគារឌូស៊ិតព្រិនស៊ិសគោរាជ
- សណ្ឋាគាររ៉ាយ៉ាហ៊្គ្រែណ្ដ៍
- សណ្ឋាគារស៊ីធីផាខ [១] Archived 2012-04-22 at the វេយប៊ែខ ម៉ាស៊ីន.
- សណ្ឋាគាររាជវ្រុកឞ៍
- សណ្ឋាគារហឺមីថេហ្គ
- សណ្ឋាគារស្រីវឌ្ឍនា
- សណ្ឋាគារបញ្ចតារា
[២] Archived 2010-12-22 at the វេយប៊ែខ ម៉ាស៊ីន.
មជ្ឈមណ្ឌលដើរហាង និង ហាងលក់ទំនិញគ្រប់មុខ
កែប្រែ- ម៉លនគររាជសីមារួមមាន ហូមផ្រូ & រោងកុនអ៊ីជីវី ។ ដែលស្ថិតនៅថ្នល់មិត្តភាព ។
- មហាមជ្ឈមណ្ឌលប៊ីហ្គស៊ី ។ ថ្នល់មិត្តភាពណងខាយ ។
- ក្លាងផ្លាហ្សាអាត់សាដាង ។ ស្ថិតនៅលើថ្នល់អាត់សាដាង ។
- ក្លាងផ្លាហ្សា ចមសុរាងគ៍ ។ ស្ថិតនៅលើថ្នល់ចមសុរាងគ៍ ។
- ក្លាងវីល៉្លា ថ្នល់សុរនារាយណ៍ ។
- អាយធីស៊ីធី ។ តាំងនៅថ្នល់មិត្តភាព ។
- ម៉ាក្រូ ។ តាំងនៅថ្នល់មិត្តភាពណងខាង ។
- ផ្សារធំតិស្កូលូទុសនគររាជសីមា១ ។ ស្ថិតនៅលើថ្នល់មិត្តភាព ។
- ផ្សារធំតិស្កូលូទុសនគររាជសីមា២ ។ ==(ក្រោមការសាងសង់)==
- ហូមផ្រូនគររាជសីមា ។ ស្ថិតនៅផ្លូវវៀងមហោស្រពកណ្ដាលគោរាជ នគររាជសីមា (លើគម្រោងការ)
ប្រព័ន្ធផ្សព្វផ្សាយតំបន់
កែប្រែសារព័ត៌មាន
កែប្រែ- ដឹគោរាជដេលី ។ ភាសាថៃ ។
- ដឹគោរាជប៉ុស្ត៍ ។ ភាសាអង់គ្លេសប្រចាំខែ ។
សូមមើលផងដែរ
កែប្រែឯកសារពិគ្រោះ
កែប្រែ- ↑ "Department of Provincial Administration, Ministry of Interior, Royal Thai Government. As of August 16, 2010". Archived from the original on មិថុនា 17, 2010. Retrieved ឧសភា 11, 2012.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ Chandler, David P.; Roff, William R.; Smail, John R.W.; Steinberg, David Joel; Taylor, Robert H.; Woodside, Alexander & Wyatt, David K. (1987) [1971] "13 Siam, 1767–1868" ជា David, Steinberg In search of Southeast Asia (Revised រ.រ.) Honolulu: University of Hawaii Press pp. 113–117 ល.ស.ប.អ. 0-8248-1110-0 ម.ប.គ.ល. 500095794 Lay summary (Jan 08, 2008)
- ↑ "Nakhon Ratchasima Airport". Flightstats.com. Archived from the original on 6 កក្កដា 2017. Retrieved 29 April 2012.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2012-04-28. Retrieved 2012-05-11.
- ↑ "World Weather Information Service - Nakhon Ratchasima". Retrieved 2012-03-29.
- ↑ Climatological Information for Nakhon Ratchasima, Thailand, accessed 29 March 2012.
តំណក្រៅ
កែប្រែវិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: នគររាជសីមា |
- Happykorat.com : Central web and Information of Nakhonratchasima (Business & SMEs)
- City of Nakhon Ratchasima Municipality
- 24th Southeast Asian Games Nakhon Ratchasima 2007 Website Archived 2019-04-26 at the វេយប៊ែខ ម៉ាស៊ីន.
- Photo collections from 1966/67
- Information, news and maps of Nakhon Ratchasima Archived 2012-04-25 at the វេយប៊ែខ ម៉ាស៊ីន.
- Nakhon Ratchasima Football Club website (English language)