ទូរទស្សន៍ជាតិកម្ពុជា
ទូរទស្សន៍ជាតិកម្ពុជា (ឈ្មោះអន្តរជាតិ:XU-TVK) ហៅកាត់ថាទទក គឺជាស្ថានីយ៍ទូរទស្សន៍ធំជាងគេនៅកម្ពុជា ដែលគ្រប់គ្រងដោយរដ្ឋ។
ប្រភេទ | សាធារណៈ |
---|---|
ត្រា | National Television of Kampuchea (TVK) as of 1966 based in Phnom Penh |
ប្រទេស | Cambodia |
First air date | 1966 based in Phnom Penh as Television of Kingdom of Cambodia (TVRK) 1993 based in Phnom Penh as National Television of Kampuchea TVK) |
អាចរកបាននៅឯណា | ទូទាំងប្រទេស |
Headquarters | Phnom Penh, Cambodia |
Broadcast area | Cambodia |
Owner | Government |
កាលបរិច្ជេទចាប់ផ្ដើម | 1966 based in Phnom Penh as Television of Kingdom of Cambodia (TVRK) 1993 based in Phnom Penh as National Television of Kampuchea TVK) |
ឈ្មោះមុន | Television of Kingdom of Cambodia (TVRK) (1966-1970) Television of the Khmer Republic (TVREK) 1970-1975 |
ទូរទស្សន៍ជាតិកម្ពុជាចាប់កំណើតឡើងជាលើកដំបូងនៅឆ្នាំ ១៩៦៦ ក្រោមសម័យសង្គមរាស្ត្រនិយម ដោយធ្វើការផ្សាយរយៈពេល៤ម៉ោងក្នុង១ថ្ងៃ។ ស្ថានីយ័បន្តការផ្សាយរបស់ខ្លួនរហូតដល់ថ្ងៃទី ១៧ មេសា ១៩៧៥ មុនពេលត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងដោយខ្មែរក្រហម។ ទទក ត្រូវបានបង្កើតជាថ្មីឡើងវិញទាំងស្រុងទាំងធនធានមនុស្ស និងសំភារៈ នៅថ្ងៃទី ៣ ធ្នូ ១៩៨៣។ ក្រោមជំនួយរបស់ ប្រជាជននិងរដ្ឋាភិបាលជប៉ុន ស្ថានីយ៍ថ្មីដ៏ទំនើបនិងបំពាក់ដោយឧបករណ៍សំភារៈទំនើបទាន់សម័យត្រូវបានស្ថាបនានៅឆ្នាំ១៩៩៦ និងសម្ភោធដាក់ឲប្រើប្រាស់នៅឆ្នាំ ១៩៩៨ ធ្វើឲស្ថានីយ៍មាន លទ្ឋភាពពង្រីកការផ្សាយពី៤ម៉ោងរហូតដល់១៤ម៉ោងក្នុង១ថ្ងៃ។ នៅឆ្នាំ១៩៩៩ ទទក បានបោះជំហានថ្មីមួយក្នុងការពង្រឹងប្រព័ន្ឋផ្សព្វផ្សាយទៅកាន់ពិភពលោកតាមរយៈផ្កាយរណបដែលផ្សព្វផ្សាយ បានទៅកាន់ប្រទេស ១២៦ នៅក្នុងតំបន់អាស៊ី អូសេអានី អឺរ៉ុប និង អាមេរិក ព្រមទាំងគ្របដណ្តប់ក្នុងផ្ទៃប្រទេស។
ប្រវត្តិសង្ខេបទទក
កែប្រែ- ឆ្នាំ១៩៦៦ - ទូរទស្សន៍កម្ពុជាចាប់កំនើតឡើងជាលើកដំបូងបង្អស់ក្រោម សម័យសង្គមរាស្រ្តនិយមនៃអង្គសមេ្តចឪជាព្រះប្រមុខរដ្ឋកម្ពុជា ដោយធ្វើការផ្សាយរយៈពេល ៤ ម៉ោងក្នុង១ថៃ្ង។
- ឆ្នាំ១៩៧០ -ប្រទេសកម្ពុជាទទួលរងដោយភ្លើងសង្រ្គាម ទូរទស្សន៍កម្ពុជានៅតែបន្តការផ្សាយរហូតដល់ថៃ្ងទី17 មេសា ឆ្នាំ1975។
- ឆ្នាំ១៩៧៥-១៩៧៩ នៅក្នុងរបបប៉ុលពត ទូរទស្សន៍កម្ពុជាត្រូវបិតទ្វារទាំងស្រុង មន្រី្តបុគ្គលិកជំនាញត្រូវបណេ្តញចេញ និងធ្វើការកាប់សំលាប់ដួចប្រជាពលរដ្ឋដទៃទៀត ឧទាបារណ៏សំភារៈបចេ្ចកទេស ត្រូវបានបំផិ្លចបំផ្លាញទាំងស្រុង។
More... Archived 2008-03-23 at the វេយប៊ែខ ម៉ាស៊ីន.
ក្នុងគោលបំណងឱ្យស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា មានអត្តសញ្ញាណរបស់ខ្លួនពិតប្រាកដ និង ងាយ ស្រួលដល់ទូរទស្សនិកជនបានស្គាល់ឧបករណ៍នៃការផ្សាយរបស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានទូរទស្សន៍ ជាតិកម្ពុជា បានបង្កើតជារូបសញ្ញាមួយ ដែលមានចំណុចសំខាន់ៗ ដូចខាងក្រោម ៖
- រូបសញ្ញារបស់ទូរទស្សន៍ជាតិកម្ពុជា គឺមានរាងបួនជ្រុងទ្រវែង ដោយមានទទឹង២ភាគ បណ្តោយ៣ភាគ។ មានពណ៌ក្រហមរាងប្រលេឡួក្រាម ពុះកាត់ផ្ទៃពណ៌ខៀវរាងចតុកោណកែង នៃផ្ទៃក្រឡាទាំងអស់ ។
- ក្នុងទំហំផ្ទៃក្រឡាដែលមានពណ៌ ខៀវ ក្រហម មានអក្សរឆ្លាក់មូល ទទក ពណ៌ "ស" មានរឹមពណ៌ខ្មៅ ដែលស្ថិតនៅក្នុងទំហំផ្ទៃក្រឡា១ភាគនៃទទឹង និង ៣ភាគនៃបណ្តោយ ហើយអក្សរឡាតាំង TVK មានពណ៌ "ស" រឹម ពណ៌ខ្មៅ ស្ថិតនៅក្នុងរង្វង់រាងពងក្រពើ មានផ្ទៃពណ៌ "ស" គែមពណ៌ខ្មៅ ជានិមិត្តរូបពិភពលោក ស្ថិតនៅ ១ភាគនៃទទឹងនិង ១ភាគ៣នៃបណ្តោយ ផ្នែកខាងក្រោម ។
- អក្សរ ទទក ពណ៌ "ស" រឹមខ្មៅ អក្សរកាត់ឡាតាំង TVK ពណ៌ "ស" រឹមខ្មៅ ជាអក្សរកាត់នៃឈ្មោះរបស់ ស្ថានីយ៍ សំរាប់បង្ហាញអត្តសញ្ញាណរបស់ខ្លួនឱ្យទូរទស្សនិកជនស្គាល់ "ទូរទស្សន៍ជាតិកម្ពុជា" ទាំងនៅក្នុងផ្ទៃប្រទេស និង លើឆាកអន្តរជាតិ ។
- ពណ៌ ខៀវ ក្រហម ស ជាពណ៌របស់ទង់ជាតិកម្ពុជា។
បើកកម្មវិធី
កែប្រែ2001-ផ្ងៃនេះ
កែប្រែម៉ោង | រូបភាព | សូរ | រយះពេល |
---|---|---|---|
11:20:00 | វីដេអូ TOURISM CAMBODIA | ភ្លេង | 8 នាទី |
11:28:00 | អ្នកផ្សាយ | កម្មវិធីផ្ងៃនេះ | 2 នាទី |
បិទកម្មវិធី
កែប្រែ- 23:00:00 ចប់កម្ឦវិធី
- 23:00:01 កម្មវិធីផ្ងៃស្អែក
- 23:01:00 Color bar
រយះពេលការផ្សាយ
កែប្រែ- 1966-1975 និង 1983-1992 បើកកម្មវិធី 18:30 បិទកម្មវិធី 22:30
- 1993-2004 11:30-14:30 និង 17:00-23:00
- 2004-ផ្ងៃនេះ ច័ន្ទ-សុក្រ11:30-14:30 និង 17:00-23:00, Sat-Sun 06:00-23:00
ទំនាក់ទំនង
កែប្រែ- អាស័យដ្ឋានលេខ៦២ មហាវិថីព្រះមុនីវង្ស្ សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ
- វិបសាយផ្លូវការ
ឯកសារយោង
កែប្រែ- ↑ "វេបសាយផ្លូវការនៃក្រសួងព័ត៌មាន". Archived from the original on 2008-02-06. Retrieved 2008-02-08.