ធរណីន្ទ្រវម៌្មទី២
វ្រះបាទធរណីន្ទ្រវម៌្មទី២ រជ្ជកាល (១១៥០-១១៦០) ព្រះអង្គជាបុត្រព្រះអង្គម្ចាស់ មហិធរាទិត្យ ជាចៅវ្រះបាទធរណីន្ទ្រវម៌្មទី១ និងជាភាតាអយ្យកាមួយវ្រះបាទសូយ៌្យវម៌្មទី២ដែលជាបច្ឆាជនវ្រះបាទភវវម៌្មទី១ មានន័យថាក្សិតេន្ទ្រាទិត្យ និងមហិធរាទិត្យជាព្រះភាតានឹងគ្នា។ វ្រះបាទធរណីន្ទ្រវម៌្មទី២ ដែលជាភាតាអយ្យកាមួយបង្កើតនឹងវ្រះបាទសូយ៌្យវម៌្មទី២ ត្រូវបានតែងតាំងជាព្រះមហាក្សត្រខ្មែរក្នុងគ.ស ១១៥០។ ព្រះអង្គមានបច្ឆាមរណនាមថា វ្រះបាទមហាបរមនិវ៌្វានបទ។
ធរណីន្ទ្រវម៌្មទី២ | |||||
---|---|---|---|---|---|
វ្រះបាទ | |||||
រជ្ជកាល | កម្វុជទេឝ: ១១៥០ - ១១៦០ | ||||
រាជ្យមុន | សូយ៌្យវម៌្មទី២ | ||||
រាជ្យបន្ត | យឝោវម៌្មទី២ | ||||
ស្វាមី/មហេសី | ឝ្រីជយរាជចូឌាមណី | ||||
បុត្រ | ជយវម៌្មទី៧ | ||||
| |||||
សន្តតិវង្ស | មហិធរបុរ | ||||
បិតា | មហិធរាទិត្យ | ||||
មាតា | រាជបុត្រីនៃព្រះបាទធរណីន្ទ្រវម៌្មទី១ |
ព្រះអង្គអនុវត្តនយោបាយបន្តសង្គ្រាមនឹងនគរចាម្ប៉ាដដែល។ កងទ័ពទាហានខ្មែរដែលចេញទៅប្រយុទ្ធនឹងចាមត្រូវស្ថិតនៅក្រោម បទបញ្ជារបស់ព្រះរាជបុត្រព្រះអង្គ ដែលថ្ងៃក្រោយក្លាយទៅជាវ្រះបាទជយវម៌្មទី៧។ កាលណោះ ព្រះអង្គព្រះជន្មទើបតែបាន ២៥ វស្សាតែប៉ុណ្ណោះ។ ក្នុងពេលដែលព្រះអង្គកំពុងតែលើកទ័ពចូលប្រយុទ្ធនៅមុខព្រះរាជធានីចាម វិជយ ព្រះអង្គបានទទួលដំណឹងយ៉ាងចុកចាប់មកថា បិតាព្រះអង្គសុគត ហើយព្រះយឝោវម៌្មទី២បានឡើងគ្រងរាជសម្បត្តិនគរកម្ពុជា គឺនៅក្នុង គ.ស ១១៦០។ ព្រះអង្គនៅស្ងៀមស្ងាត់ មិនបញ្ចេញឥរិយាបថក្រេវក្រោធឡើយ។ ព្រះអង្គបែរជាគោរពបូជា និងតាំងចិត្តស្មោះត្រង់ភក្ដីចំពោះព្រះរាជាថ្មីជានិច្ច។ ព្រះអង្គនៅតែបន្តការវាយប្រហារ ប្រយុទ្ធនឹងកងទ័ពចាម។ ព្រះជយវម៌្មបានវាយកំទេចបំផ្លាញខេត្តខណ្ឌចាមអស់ជាច្រើន។[១]
សព្វវចនាធិប្បាយអ្យីហាយកត់ត្រាថានៅឆ្នាំ ១១៥៥ “ចឹនឡាលួកហ៊ូ” (នោះគឺកម្វុជទេឝ) បានបញ្ជូនថ្វាយដំរីពីរក្បាលជាសួយដល់អធិរាជសុង។[២]
ពង្សាវលី
កែប្រែ- ព្រះអយ្យកា ព្រះនាម ធរណីន្ទ្រវម៌្មទី១ និង ព្រះអយ្យកោព្រះរាជបុត្រីនៃព្រះបាទហិរណ្យវម៌្ម និងមហេសីអង្គផ្សេង។
- ព្រះបិតាព្រះនាមមហិធរាទិត្យ និងមាតា ជាបុត្រីនៃព្រះបាទធរណីន្ទ្រវម៌្មទី១ និងមហេសីមួយអង្គទៀត
- ព្រះបិតុលា ព្រះនាម ក្សត្រេន្ទ្រាទិត្យ, ព្រះមាតុលាអយ្យកាបិតុលា នរេន្ទ្រលក្ឝ្មី
- ព្រះបិតាក្មេកព្រះនាម ហឝ៌វម៌្មទី៣
- ព្រះមហេសីព្រះនាម ឝ្រីជយរាជចូឌាមណី
- ព្រះភាតាអយ្យកាមួយព្រះនាម សូយ៌្យវម៌្មទី២
- ព្រះរាជបុត្រព្រះនាមជយវម៌្មទី៧
- ព្រះនត្តាព្រះនាម ឝ្រីឥន្ទ្រកុមារ គមលិន្ត វីរកុមារ ឥន្ទ្រវម៌្មទី២ សូយ៌កុមារ និង មួយអង្គទៀតមិនស្គាល់
- ព្រះរាជបុត្រព្រះនាមជយវម៌្មទី៧
សូមមើលផង
កែប្រែឯកសារយោង
កែប្រែ- ↑ http://choukhmer.com/history-of-cambodia/khmer-history-by-ros-chantrabot/inscriptions-and-chinese-sources-3-angkor-period-char/[តំណភ្ជាប់ខូច]
- ↑ Wang Yinglin, Yu Hai, Taipei Hua wen shu ju, Minguo 53, 1964, Reprint of 1343 edn., vol.6, cap.154, 33.
តំណខាងក្រៅ
កែប្រែគោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ សូយ៌្យវម៌្មទី២ |
ចក្រវរ្តិននៃកម្វុជទេឝ ១១៥០–១១៦០ |
តដោយ យឝោវម៌្មទី២ |
អត្ថបទនេះអំពីញាតិវង្សនៃវង្សក្សត្រខ្មែរគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |