វ្រះបាទហឝ៌វម៌្មទី៣ រជ្ជកាល (គ.ស ១០៦៦-១០៨០) ព្រះនាមពេលសោយរាជ្យ ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេង អញឝ្រីហឝ៌វម្ម៌ទេវ។ ព្រះអង្គជារាជបុត្រវ្រះបាទសូយ៌្យវម៌្មទី១។ ព្រាហ្មណ៍បុរោហិត យោគេឝ្វរបណ្ឌិត ឯកសារលោកត្រឹង-ងា ថារាជបុរោហិតព្រាហ្មណ៍ ទិវាករបណ្ឌិត។ ទ្រង់មានព្រះបរមមរណនាមថា វ្រះបាទសទាឝិវបទ។ វ្រះបាទន្ឫបតីន្ទ្រវម៌្មទី២ មានជាប់សាច់ញាតិជាមួយ ឬអាចជាព្រះអនុជវ្រះបាទឧទយាទិត្យវម៌្មទី២ និងហឝ៌វម៌្មទី៣។ ទ្រង់បានសោយរាជបន្តពីព្រះជេដ្ឋាព្រះអង្គ ឧទយាទិត្យវម៌្មទី២ ហើយរាជធានីរបស់ទ្រង់ក៏អាចហៅថា យឝោធរបុរទីពីរ ក៏បានដែលមានមណ្ឌលនៅចំកណ្ដាលជាប្រាសាទបាពួន សាងឡើងដោយព្រះភាតារបស់ទ្រង់ និងបារាយណ៍ខាងលិចជាបារាយណ៍ធំ។

ហឝ៌វម៌្មទី៣
វ្រះបាទ
រជ្ជកាលគ.ស ១០៦៦-១០៨០
រាជ្យមុនឧទយាទិត្យវម៌្មទី២
រាជ្យបន្តន្ឫបតីន្ទ្រវម៌្មទី២, ជយវម៌្មទី៦
បុត្រឝ្រីជយរាជចូឌាមណី
ព្រះនាមពេញ
ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេង អញឝ្រីហឝ៌វម្ម៌ទេវ
បច្ឆាមរណនាម
សទាឝិវបទ
សន្តតិវង្សកៅណ្ឌិន្យ
បិតាសូយ៌្យវម៌្មទី១

រជ្ជកាលរបស់ទ្រង់ច្របូកច្របល់ដោយសារការរំជើបរំជួលផ្ទៃក្នុងដែលនៅទីបញ្ចប់ទ្រង់មិនអាចច្បាំងបញ្ចប់សង្គ្រាមបាន។ ដូច្នេះ ហឝ៌វម៌្មទី៣ ទ្រង់ជាក្សត្រចុងក្រោយនៃសន្តតិវង្សរបស់ទ្រង់។ ស្ដេចស្នងរាជ្យបន្តពីទ្រង់គឺ ជយវម៌្មទី៦ ជាក្សត្រជ្រែករាជ្យមកពីតំបន់វិមាយ នៅខ្ពង់រាបគោរាជ នៅក្នុងប្រទេសថៃបច្ចុប្បន្ន។[] ប្រហែលជាហឝ៌វម៌្មទ្រង់មិនទាន់បានសុគតនៅឡើយទេក្នុងឆ្នាំ ១០៨០ ប៉ុន្តែផ្ទុយទៅវិញទ្រង់បានបោះបង់អង្គរចោលទៅវិញទេ និង បានភៀសព្រះកាយទៅខាងត្បូងវិញ ដែលជាកន្លែងពួកអ្នកដង្ហែតាមទ្រង់បានបន្តការប្រយុទ្ធប្រឆាំងនឹងជយវម៌្មទី៦[ត្រូវការអំណះអំណាង]

ទ្រង់មានព្រះនាមក្នុងផ្ទាំងសិលាចារឹក K.៩០៨ នៅប្រាសាទព្រះខ័ន ជាបុព្វការីជនខាងមាតារបស់វ្រះបាទជយវម៌្មទី៧ ហាក់បីដូចជាជំលោះយូរយារបានកើតឡើងដោយសារបញ្ហាដណ្ដើមរាជ្យនេះ។[]

ពង្សាវលី

កែប្រែ

កំណត់ជើងក្រោម

កែប្រែ
  1. Higham, 2003, pp.107 ff
  2. John, Sunday; et al. (April 11, 1997). "Preah Khan Conservation Project - Report VII Appendix A" (PDF). New York, USA: World Monuments Fund. pp. 27–28. Archived from the original (PDF) on 2011-05-16. Retrieved 2009-08-17. {{cite web}}: Explicit use of et al. in: |author2= (help)

ឯកសារយោង

កែប្រែ
គោរម្យងារសំរាប់រាជ្យ
មុនដោយ
ឧទយាទិត្យវម៌្មទី២
ចក្រវរ្តិននៃកម្វុជទេឝ
១០៦៦–១០៨០
តដោយ
ន្ឫបតីន្ទ្រវម៌្មទី២, ជយវម៌្មទី៦