ព្រះរាជឱង្ការ ខ្មែរ​ក្នុង​បុរាណ​សម័យ, កាល​ដែល​កំពុង​ប្រតិបត្តិ​ជឿ​កាន់​តាម​លទ្ធិ​ព្រាហ្មណ៍, ប្រើ​ពាក្យ​នេះ​ជា​ជំនួស​ព្រះ​បរម​នាម​នៃ​ព្រះ​មហា​ក្សត្រ​ថា ព្រះ​រាជ​ឱង្ការ សំដៅ​សេចក្ដី​ថា “ព្រះ​រាជា ឬ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង” (មិន​ចេញ​ឲ្យ​ចំ​ព្រះ​បរម​នាម) ឧ. ព្រះ​បាទ​សម្តេច​ ព្រះ​រាជ​ឱង្ការ​ បរមបពិត្រ​ក្រុង​កម្ពុជាធិបតី... ។ លុះ​ចំណេរ​កាល​ត​ៗ​មក ខ្មែរ​ប្រើ​ពាក្យ​នេះ​ជា​ព្រះ​រាជតំរាស់​នៃ​ព្រះ​មហា​ក្សត្រ​ថា ព្រះ​ឱង្ការ ឬ ព្រះ​រាជ​ឱង្ការ, ព្រះ​បរម​រាជ​ឱង្ការ ប្រើ​ជាប់​រៀង​ដរាប​មក​ដល់​សម័យ​បច្ចុប្បន្ន​នេះ។

និរុត្តិសាស្ត្រ

កែប្រែ

ព្រះរាជឱង្ការ កើតចេញពីពាក្យ ព្រះ + រាជ + ឱង្ការព្រះ គឺជាឋានន្តរនាមនៃពូជពង្សស្ដេច រាជ សំដៅលើស្ដេច ឱង្ការ មកពីពាក្យ សំស្ក្រឹត អោំការ អានថា: អោម-ការ៉ៈ “អក្សរ ឱម” ឬ “សូម​សូត្រ​រំឭក​ចំពោះ ឱម !” ពាក្យ​ប្រើ​ជា​រហស្ស​នាម (នាម​កំបាំង) របស់​ពួក​ទេវតា​ស័ក្តិសិទ្ធិ គឺ​ជា​ពាក្យ​ហៅ​បញ្ចៀស​មិន​ឲ្យ​ចំ​ឈ្មោះ ជា​វាចា​ស័ក្តិសិទ្ធិ​សម្រាប់​ពួក​ព្រាហ្មណិក សូត្រ​ប្រសិទ្ធី​ឬ​ប្រើ​ក្នុង​យញ្ញ​ពិធី​ផ្សេង​ៗ, ច្រើន​ប្រើ​រៀង​ត្រង់​ខាង​ចុង​ប្រយោគ​ពាក្យ​សូត្រ ថា​តែ​ម្តង​ៗ​ក៏​មាន ថា​ផ្ទួន​ពីរ​ដង​ៗ ឬ​បី​ដង​ៗ​ក៏​មាន។ នៅពេលក្រោយឃើញលេចឡើងក្នុងព្រះនាមពេញសំរាប់រាជ្យរបស់ស្ដេចសម័យកណ្ដាលភាគច្រើន។

បច្ចុប្បន្នពាក្យនេះ ខ្មែរ​ប្រើ​ពាក្យ​នេះ​ជា​ព្រះ​រាជ​តម្រាស់​នៃ​ព្រះ​មហា​ក្សត្រ​ថា ព្រះ​ឱង្ការព្រះ​រាជ​ឱង្ការ, ព្រះ​បរម​រាជ​ឱង្ការ ប្រើ​ជាប់​រៀង​ដរាប​មក​ដល់​សម័យ​បច្ចុប្បន្ន​នេះ ។ []

ព្រះមហាក្សត្រដែលមានគោរម្យងារ "ព្រះរាជឱង្ការ"

កែប្រែ
ល.រ. ព្រះនាមដើម ព្រះនាមជាអង្គម្ចាស់ ព្រះនាមសំរាប់រាជ្យ ព្រះនាមជាសំស្ក្រឹត រជ្ជកាល
សួស រឺ សួស្ដិ៍ ពញាសួស រឺ សួស្ដិ៍ បរមរាជាទី១
រាជឱង្ការទី១
រាមាធិបតីទី៣
បរមរាជា
រាជឱំការ
រាមាធិបតី
១០២៦-១០៧៤
រាជឱង្ការទី២ រាជឱំការ ១២១៧-១២៧៥
និព្វានបាទ (បច្ឆាមរណនាម) ព្រះបរមនិព្វានបាទ រាជឱង្ការទី៣ រាជឱំការ ១៣៤០-១៣៤៥
ធម្មាសោក ព្រះធម្មាសោក ធម្មាសោករាជ
រាជឱង្ការទី៤
ធម៌ាឝោរាជ
រាជឱំការ
១៣៧២-១៤០០
យ៉ាត ចៅពញាយ៉ាត បរមរាជាទី២​
រាជឱង្ការទី៥
រាមាធិបតីទី១១
ស្រីសុរិយោពណ៌ទី២
បរមរាជា
រាជឱំការ
រាមាធិបតី
ឝ្រីសូយ៌ោវម៌
១៣៨០-១៤២៧
ព្រះនារាយណ៍ នារាយណ៍រាជាទី១
រាជឱង្ការទី៦
រាមាធិបតីទី១២
ស្រីសុរិយោពណ៌ទី៣
នារាយណ
រាជឱំការ
រាមាធិបតី
ឝ្រីសូយ៌ោវម៌
១៤២៧-១៤៣៣
ព្រះសេរី រាជឱង្ការទី៧
រាមាធិបតីទី១៣
ស្រីរាជា
រាជឱំការ
រាមាធិបតី
ឝ្រីរាជា
១៤៦៩-១៤៨៦
ព្រះស្រីសុរិយោទ័យ ស្រីសុរិយោទ័យទី២
រាជឱង្ការទី៨
ឝ្រីសូយ៌ោទយ
រាជឱំការ
​១៤៧៣-​១៤៨៥
ព្រះធម្មរាជា ធម្មរាជាទី១
រាជឱង្ការទី៩
ធម៌រាជា
រាជឱំការ
១៤៧៨-១៥០៤
១០
ដំខាត់ ចៅពញាដំខាត់រាជា ស្រីសុគន្ធបទ (បច្ឆាមរណនាម)
រាជឱង្ការទី១០
រាមាធិបតីទី១៤
ឝ្រីឝៅគន្ធបទ
រាជឱំការ
រាមាធិបតី
១៥០៤-១៥១២
១១
ចន្ទ ចៅពញាចន្ទរាជា/ព្រះបរមខត្តិយាមហាចន្ទរាជា/អង្គចន្ទទី១ ចន្ទរាជា
បរមរាជាទី៣
រាជឱង្ការទី១១
រាមាធិបតីទី១៦
ចន្ទ្ររាជា
បរមរាជា
រាជឱំការ
រាមាធិបតី
១៥១៦-១៥៦៦
១២
បរមិន្ទ ព្រះបរមិន្ទរាជា បរមរាជាទី៤
បរមិន្ទរាជា
រាជឱង្ការទី១២
រាមាធិបតីទី១៧
បរមរាជា
បរមេន្ទ្ររាជា
រាជឱំការ
រាមាធិបតី
១៥៦៦-១៥៧៦
១៣
ព្រះសត្ថា ជ័យជេដ្ឋាទី១ (សិលាចារឹកសម័យកណ្ដាល)
ត្រិភុវពម៌ (សិលាចារឹក)
មហិន្ទរាជា
រាជឱង្ការទី១៣
រាមាធិបតីទី១៨
ជយជេឞ្ឋា
ត្រិភុវវម៌
មហេន្ទ្ររាជា
រាជឱំការ
រាមាធិបតី
១៥៧៦-១៥៩៥
  • បរមរាជាទី៦ (ពញាអន) រឺ រាមាធិបតីទី១៩ រឺ ព្រះរាជឱង្ការ ព្រះបរមរាជា រាមាធិបតី រឺ រាជឱង្ការទី១៣
  • ស្រីសុរិយោពណ៌ទី៤ រឺ បរមរាជាទី៧ រឺ រាមាធិបតីទី២០ រឺ រាជឱង្ការ ព្រះស្រីសុរិយោពណ៌ បរមរាជា រាមាធិបតី រឺ​ រាជឱង្ការទី១៤
  • ជ័យជេដ្ឋាទី២ (ជ័យចេស្ដា) រឺ បរមរាជាទី៨ រឺ រាមាធិបតីទី២១ រឺ ស្រីសុរិយោពណ៌ទី៥ រឺ ព្រះរាជឱង្ការ ព្រះជ័យចេស្ដា បរមរាជា មហាខត្តិយា រាមាធិបតី ព្រះស្រីសុរិយោពណ៌ រឺ​ រាជឱង្ការទី១៤
  • ធម្មរាជាទី២ (ពញាតូ) រឺ រាមាធិបតី២២ រឺ ព្រះរាជឱង្ការ ព្រះស្រីធម្មរាជា រាមាធិបតី រឺ រាជឱង្ការទី១៥
  • រាមាធិបតីទី២៣ (ពញានូ) រឺ ព្រះរាជឱង្ការ ព្រះរាជា រាមាធិបតី រាជឱង្ការទី១៦
  • បទុមរាជាទី១ (អង្គនន្ទ) រឺ បរមរាជាទី៩ រឺ ព្រះរាជឱង្ការ ព្រះបទុមបរមរាជាធិបតី រឺ រាជឱង្ការទី១៧
  • អង្គចន្ទទី២ រឺ​ សត្ថាទី២ រឺ ស្រីសុរិយោពណ៌ទី៦ រឺ​ រាមាធិបតី២៤ រឺ ព្រះរាជឱង្ការ ព្រះរាមាធិបតី ព្រះស្រីសុរិយោពណ៌ រឺ រាជឱង្ការទី១៨
  • អង្គសូ រឺ​ បរមរាជាទី១០ រឺ រាមាធិបតី២៥ រឺ ព្រះរាជឱង្ការ ព្រះបរមរាជាធិរាជ រាមាធិបតី រឺ រាជឱង្ការ រឺ រាជឱង្ការទី១៩
  • បទុមរាជាទី២ រឺ​ ជ័យជេដ្ឋាទី៣ រឺ ព្រះឱង្ការ ព្រះបទុមរាជាធិរាជ រឺ រាជឱង្ការទី២០

ឯកសារយោង

កែប្រែ
  1. វចនានុក្រមជួនណាត ឱង្ការ